បោះឆ្នោតមុនកាលកំណត់នៅជប៉ុន៖វិធីសាស្ត្រសំខាន់នៃនាយករដ្ឋមន្ត្រី Shinzo Abe

(VOVWORLD)-នាថ្ងៃទី២៨កញ្ញា រដ្ឋាភិបាលជប៉ុនបានអនុម័តសេចក្តីសម្រេចមួយដែល រំលាយសភាជាន់ទាបដោយបើកផ្លូវសម្រាប់ការបោះឆ្នោតមួយមុនកាលកំណត់ដែលត្រូវបានកំណត់នាថ្ងៃទី ២0 ខែតុលាខាងមុខ។  

នាថ្ងៃទី២៨កញ្ញារដ្ឋាភិបាលជប៉ុនបានអនុម័តសេចក្តីសម្រេចមួយដែលរំលាយសភាជាន់ទាបដោយបើកផ្លូវ សម្រាប់ការបោះឆ្នោតមួយមុនកាលកំណត់ដែលត្រូវបានកំណត់នាថ្ងៃទី ២0 ខែតុលាខាងមុខ។ ការសម្រេចចិត្តរំលាយសភាត្រូវបានគេមើលឃើញថាជាកត្តាអំណោយផលមួយសម្រាប់លោកនាយករដ្ឋមន្រ្តី Shinzo Abe ដើម្បីទទួលបានជោគជ័យក្នុងការបោះឆ្នោតអាណត្តិថ្មីសំដៅបន្តដឹកនាំប្រទេសជប៉ុនដោះស្រាយនូវការលំបាកនាពេលបច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏ដោយរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតរបស់រដ្ឋាភិបាលជប៉ុននឹងប្រឈមនឹងបញ្ហាមួយចំនួនពីនយោបាយសេដ្ឋកិច្ចនិងសង្គមកិច្ច។

បោះឆ្នោតមុនកាលកំណត់នៅជប៉ុន៖វិធីសាស្ត្រសំខាន់នៃនាយករដ្ឋមន្ត្រី Shinzo  Abe - ảnh 1

បោះឆ្នោតមុនកាលកំណត់នៅជប៉ុន៖វិធីសាស្ត្រសំខាន់នៃនាយករដ្ឋមន្ត្រី Shinzo  Abe

សេចក្ដីអំពាវនាវអនុវត្តការបោះឆ្នោតមុនកាលកំណត់របស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បាននាំចេញនាថ្ងៃទី២៥កញ្ញា។ នាយករដ្ឋមន្ត្រី Abeក៏បានសង្កត់ធ្ងន់ថាការសម្រេចចិត្តរបស់គាត់នឹងមិនទុកឱ្យរដ្ឋា ភិបាលជប៉ុនមិនយកចិត្តទុកដាក់ដោះស្រាយការគំរាមកំហែងពីកូរ៉េខាងជើងទេហើយសន្យាបង្កើនកម្លាំងសម្ពាធថែមទៀត ប្រសិនបើក្រុងព្យុងយ៉ាងមិនបានបញ្ឈប់កម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរនិងមីស៊ីលទេ។

ឆ្លៀតយកឧត្តមភាព៖

          ត្រូវនិយាយថាការរំលាយរដ្ឋសភា ដើម្បីរៀបចំការបោះឆ្នោតមុនកាលកំណត់ របស់នាយករដ្ឋមន្ត្រី  លោក  Abe ជាទង្វើប្រកបដោយប្រាជ្ញាដែលបានផ្តល់ឱ្យនូវភាពជឿទុកចិត្តរបស់រដ្ឋាភិបាលកាន់តែកើនឡើងនិងការប្រឆាំងគណបក្សប្រឆាំងជប៉ុន។ យោងតាមការស្ទង់មតិដែលបានចេញផ្សាយដោយសារព័ត៌មាន Nikkei កាលពីសប្តាហ៍មុនថា៖ប្រសិនបើការបោះឆ្នោតទូទៅធ្វើឡើងនៅថ្ងៃនេះ ៤៤% នៃអ្នកបោះឆ្នោតគាំទ្រគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) របស់លោក Abe។ ក្នុងពេលជាមួយគ្នានោះគណបក្សប្រឆាំងគឺគណបក្សប្រជាធិបតេយ្យទទួលបានត្រឹមតែ ៨% ប៉ុណ្ណោះ។ នេះគឺជាអត្រាដ៏គួរឱ្យចាប់អារម្មណ៍របស់គណបក្ស LDP ពេលដែលពីរខែកន្លងមក ភាពជឿជាក់របស់លោកAbe បានធ្លាក់ចុះក្រោម ៣0% ដោយសាររឿងអាស្រូវពាក់ព័ន្ធនឹងការជ្រៀតជ្រែកក្នុងការជួយមិត្តភក្តិបង្កើតដេប៉ាតេម៉ង់ថ្មីក្នុងមហាវិទ្យាល័យ។ភាពជឿជាក់របស់លោកAbeបានប្រសើរឡើងយ៉ាងខ្លាំងដោយសារតែការកែទម្រង់គណៈរដ្ឋមន្ត្រីនៅខែសីហានិងប្រតិកម្មចំពោះការសាកល្បងមីស៊ីលនិងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ លើសពីនេះទៀតកំណើនសេដ្ឋកិច្ចរបស់ជប៉ុនគឺជាចំណុចរួមមួយដើម្បីបង្កើនអត្រាសម្រាប់នាយករដ្ឋមន្ត្រីនៅពេលនេះ។ យោងតាមតួរលេខចុងក្រោយបំផុត GDP របស់ប្រទេសជប៉ុនបានកើនឡើង ២.៥% ពីខែមីនាដល់ខែមិថុនា។ កំរិតនេះគឺខ្ពស់ជាងការព្យាករណ៍របស់ក្រុមអ្នកវិភាគហើយនោះមានន័យថាប្រទេសជប៉ុនមានកំណើន ក្នុងត្រីមាស៦ជាប់ៗគ្នា។ ទន្ទឹមនឹងនេះដែរគណបក្សប្រឆាំងប្រជាធិប តេយ្យប្រឈមនឹងបញ្ហាអស្ថិរភាពដោយសារអត្រាជឿជាក់ទាបរបស់ខ្លួននិងសមាជិកដែលចាកចេញពីតំណែង។

បោះឆ្នោតមុនកាលកំណត់នៅជប៉ុន៖វិធីសាស្ត្រសំខាន់នៃនាយករដ្ឋមន្ត្រី Shinzo  Abe - ảnh 2

នាយករដ្ឋមន្ត្រី Shinzo  Abe

បញ្ហាប្រឈម

ដោយមិនគិតពីគណបក្សណាឈ្នះ ជប៉ុននៅតែប្រឈមនឹងបញ្ហាសំខាន់មួយចំនួន។ ទីមួយគឺចំនួនប្រជាជនវ័យចំណាស់។ វាត្រូវបានគេចាត់ទុកថាជាបញ្ហាបន្ទាន់បំផុតនាពេលបច្ចុប្បន្ននេះដែលប៉ះពាល់ផ្ទាល់ទៅ លើ គ្រប់វិស័យនៅប្រទេសជប៉ុនពីសេដ្ឋកិច្ចដល់សង្គមកិច្ច។

          បញ្ហាប្រឈមទីពីរគឺបំណុលសាធារណៈ កំពុងកើនឡើងដោយឥតឈប់ឈរ។ បំណុលសាធារណៈរបស់ជប៉ុនបានកើនឡើងខ្ពស់ជាង៩៤០០ពាន់ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំសារពើពន្ធ ២០១៦  ដែលបញ្ចប់នៅខែមីនាកន្លងទៅ។ ក្រុមអ្នកជំនាញសេដ្ឋកិច្ចរបស់ប្រទេសនេះបានព្រមានម្តងហើយម្តងទៀតថាប្រទេសជប៉ុនគួរតែកាត់បន្ថយទំហំនៃបំណុលសាធារណៈប្រសិនបើមិនបាន វានឹងបង្កើតឱ្យមានវិបត្តិសម្រាប់សេដ្ឋកិច្ចប្រទេសនេះ។

ទីបីគឺកំណើនសេដ្ឋកិច្ចយឺត។ សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនក្នុងត្រីមាសចំនួន៦ នេះបានរក្សាកំណើនជាបន្តបន្ទាប់។ នេះគឺជាលទ្ធផលល្អបំផុតក្នុងរយៈពេលជិត ១0 ឆ្នាំកន្លងទៅ។ ទោះជាយ៉ាងណាក៏ដោយល្បឿននេះក៏ទាបជាងអ្នកប្រកួតប្រជែងនានានៅអាស៊ីដែរ។ គួរបញ្ជាក់ផងដែររបាយការណ៍សមត្ថភាពប្រកួតប្រជែងរបស់ពិភពលោកឆ្នាំ២០១៧-២០១៨ ដែលត្រូវបានចេញផ្សាយដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅថ្ងៃទី ២៧ ខែកញ្ញាបានបង្ហាញថាខឿនសេដ្ឋកិច្ចជប៉ុនបានធ្លាក់ចុះ ឈរលំដាប់ថ្នាក់ទី៩លើពិភពលោក។ ខណៈពេលដែលខឿនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានកើនឡើងជាបន្តបន្ទាប់។

ការសម្រេចចិត្តរំលាយសភា ហើយរៀបចំការបោះឆ្នោតមុនកាលកំណត់ជាការខំប្រឹងប្រែងមួយរបស់នាយករដ្ឋមន្ត្រីស៊ីនហ្សូអាបេ ដោយមានគោលបំណងពង្រឹងស្ថិរភាពរបស់រដ្ឋាភិបាលដើម្បីបំពេញគោលដៅក្នុងស្រុកនិងបរទេស។ ទោះបីជាយ៉ាងណាក៏ដោយផ្លូវខាងមុខក៏មានការពិបាកជាច្រើនដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ