បញ្ហាជនអ៊ីស្លាមធ្វើធម្មយាត្រា៖ភាពតានតឹងថ្មីរវាងអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត

(VOVworld)-ការខ្វែងគំនិតលើបញ្ហាជាមូលដ្ឋានមួយចំនួនស្តីពីជនអ៊ីស្លាមធ្វើធម្ម
យាត្រាទៅកាន់តំបន់សាសនាពិសិដ្ឋ Meccaនោះ ជាថ្មីម្តងទៀតបានបង្កភាពតាន
តឹងចំពោះទំនាក់ទំនងរវាងអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត។​ ហើយរដ្ឋាភិបាលអ៊ីរ៉ង់ ទើប
នឹងបានប្រ កាសថាប្រជាជននៃប្រទេសនេះមិនចូលរួមការធ្វើធម្មយាត្រា ទៅកាន់
តំបន់សាសនាពិសិដ្ឋនៅអារ៉ាប៊ីសាអូឌីតឡើយចាប់ពីខែមិថុនាមក។ កាយវិ ការ
នេះហាក់ដូចជាបង្កាត់ភ្លើងបន្ថែមចូលក្នុងទំនាក់ទំនងដែលកំពុងដុនដាបក្នុងវិបត្តិ
ដ៏ធ្ងន់ធ្ងរបំផុតតាំងពីមុនមករវាងប្រទេសមជ្ឈឹមបូព៌ាទាំងពីរនេះ។

បញ្ហាជនអ៊ីស្លាមធ្វើធម្មយាត្រា៖ភាពតានតឹងថ្មីរវាងអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត - ảnh 1
ជនអ៊ីស្លាមធ្វើធម្មយាត្រា (រូបថតៈ premiumtimesng)


       នេះជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំដែលគ្មានជនធ្វើធម្មយាត្រាមកពី អ៊ីរ៉ង់
ដែលជាប្រទេសមានសហគមន៍ជនអ៊ីស្លានិកាយ Shia ធំបំផុតលើពិភព លោក ទៅ
កាន់តំបន់សាសនាពិសិដ្ឋ Mecca ឡើយ។ មូលហេតុនៃឧប្បត្តិហេតុ នេះគឺដោយ
សារភាគីទាំងពីរមិនទទួលបានកិច្ចព្រមព្រៀងណាមួយសម្រាប់បង្ក លក្ខណៈ
ងាយស្រួលឲ្យជនធ្វើធម្មយាត្រាពីអ៊ីរ៉ង់ទៅកាន់តំបន់សាសនាពិសិដ្ឋ នោះសោះ។

        ភាពចម្រូងចម្រាស់គ្មានទីបញ្ចប់សម្រាប់បញ្ហាជនធ្វើធម្មយាត្រា

ក្រុមបេសកកម្មមួយរបស់អ៊ីរ៉ង់បានបញ្ចប់ដំណើរទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត
នាថ្ងៃទី២៧ឧសភា ដោយពុំទទួលបានកិច្ចព្រមព្រៀងចុងក្រោយស្តីពីការបង្ក
លក្ខណៈងាយស្រួលសម្រាប់ជនធ្វើធម្មយាត្រាពីអ៊ីរ៉ង់ទៅកាន់តំបន់សាសនា
ពិសេស Meccaឡើយ។ ក្រសួងការបរទេសអ៊ីរ៉ង់បានចាត់ទុកថា ឧបស័គ្គមកពី
ភាគីអារ៉ាប៊ី សាអូឌីតទាក់ទិនទៅលើរាល់បញ្ហាជាសារវ័ន្តចំពោះជនធ្វើធម្មយា
ត្រារួមមាន បញ្ហាឆ្លងដែន សុវត្ថិភាពនិងបញ្ហាផ្តល់ទិដ្ឋាការ។ ក្រុងតេហ៉េរ៉ង់បាន
ចោទប្រកាន់ ក្រុងរីយ៉ាដដា បានប្រដេញតាម គោលនយោបាយដែលបង្ករភាព
តានតឹងក្នុងតំបន់។​ អង្គការ Hajj (ធ្វើធម្មយាត្រា) របស់អ៊ីរ៉ង់ក៏បានប្រកាសថា
អារ៉ាប៊ីសាអូឌីត កំពុងប្រ ឆាំងជំទាស់ទៅនឹងសេរីភាពសាសនារបស់ពួកគេក្នុង
ការធ្វើធម្មយាត្រ។ក្នុងពេល ជាមួយគ្នានោះ ភាគីអារ៉ាប៊ីសាអូឌីតបានអះអាងថា
លក្ខខ័ណ្ឌដែលតេហ៉េរ៉ង់នាំ ចេញនោះ មិនអាចទទួលយកបានឡើយព្រមទាំង
ចោទប្រកាន់អ៊ីរ៉ង់ត្រូវទទួល ខុសត្រូវចំពោះការហាមឃាត់ពលរដ្ឋរបស់ខ្លួនចូល
រួមរដូវធ្វើធម្មយាត្រានេះ។

       ហេតុផលដែលភាគីអ៊ីរ៉ង់នាំចេញសំណូមពរពោលខាងលើចំពោះអារ៉ាប៊ីសា
អូឌីត គឺដោយសារឆ្នាំទៅមិញនោះ ក្នុងចំណោមជនអ៊ីរ៉ងរាប់ពាន់នាក់ធ្វើធម្មយា
 ត្រាទៅកាន់តំបន់ពិសិដ្ឋ Mecca គឺមានជនជិត៥រយនាក់ដែលត្រូវស្លាប់ក្នុងការ
រត់ជាន់លើគ្នា។ តាមនោះ តេហ៉េរ៉ង់ចោទប្រកាន់អារ៉ាប៊ីសាអូឌីតគ្មានការប្រយ័ត្ន
ប្រយែងក្នុងការងារធានាសុវត្តិភាព។

        ទំនាក់ទំនងពីយូរអង្វែងក្នុងប្រវត្តិសាស្ត្រ

        ការខ្វែងគំនិតក្នុងការធានាលក្ខណៈធ្វើធម្មយាត្រាឆ្នាំនេះរបស់ជនអ៊ីស្លាម
 អ៊ីរ៉ង់គឺមិនមែនជាមូលហេតុនាំមកនូវការមិនចុះសម្រុងគ្នារបស់ប្រទេសមជ្ឈឹមបូព៌ា
ទាំងពីរនេះឡើយ។ តាំងពីមុនមក ទំនាក់ទំនងរវាងអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីតធ្លាប់
ស្ថិតក្នុងភាពច្របូលច្របល់ ដោយសារជម្លោះសាសនាក៏ដូចជាបញ្ហាទំនាក់ទំនង
អន្តរជាតិមួយចំនួន។​ចំពោះបញ្ហាសាសនាវិញ ជនអ៊ីរ៉ង់ភាគច្រើនកាន់និកាយ
Shitte ខណៈពេលដែលជនអារ៉ាប៊ីសាអូឌីតកាន់សាសនានិកាយ Sunni ភាគ
ច្រើន។ ហើយភាពខុសគ្នារវាងនិកាយសាសនាធំបំផុតទាំងពីរនេះ ក៏ បណ្តាល
ឲ្យអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីតខ្វែងគំនិតក្នុងបញ្ហាធំៗក្នុងតំបន់ ដូចជាវិបត្តិ នៅស៊ីរី
និងយេម៉ែនដែរ។ ពោលគឺ អារ៉ាប៊ីសាអូឌីត គាំទ្រសម្ព័ន្ធមិត្ត Sunni អនុវត្ត រាល់
ជម្លោះពីយេម៉ែនទៅដល់លីបង់ សំដៅប្រឆាំងជនអ៊ីស្លាមនិកាយ Sitte ដែល អ៊ីរ៉ង់
ឈរនៅខាងក្រោយ។ ម្យ៉ាងវិញទៀត អារ៉ាប៊ីសាអូឌីតក៏បានឡើងសម្លេងរិះគន់
កិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុម P5+1 ដើម្បីបញ្ចប់បទដាក់ទណ្ឌកម្ម
សេដ្ឋកិច្ចជំនួសឲ្យការដាក់កំហិតកម្មវិធីនុយក្លេអ៊ែររបស់តេហ៉េរ៉ង់។

        ជាច្បាស់លាស់ថា មើលទៅលើប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាងអ៊ីរ៉ង់និង
អារ៉ាប៊ីសាអូឌីតមិនដែលអស់ជម្លោះនៅឡើយ។ ការហាមជនអ៊ីរ៉ង់ធ្វើធម្មយាត្រា
ទៅកាន់តំបន់ពិសិដ្ឋ Mecca នោះ ធ្វើឲ្យការខ្វែងគំនិតរវាងប្រទេសមជ្ឈឹមបូព៌ានេះ
 កាន់តែពិបាកដោះស្រាយ ថែមទៀតហើយនាំមកនូវផលប៉ះពាល់អវិជ្ជមានទៅ
លើការប្រយុទ្ធប្រ ឆាំងរដ្ឋអ៊ីស្លាម IS ស្វ័យប្រកាសនិងស្ថិរភាពក្នុងតំបន់ដ៏ចម្រូង
ចម្រាស់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ