បញ្ហាសមុទ្រខាងកើតនៅកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាន

(VOVWORLD) - កិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការពារជាតិបណ្ដាប្រទេសអាស៊ានចង្អៀត (ADMM ចង្អៀត) និងកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការពារជាតិបណ្ដាប្រទេសអាស៊ាន បើក ទូលាយ (ADMM+) លើកទី៦ កំពុងប្រព្រឹត្តទៅនៅរាជធានីបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា។ បញ្ហាមួយក្នុងចំណោមបញ្ហាដែលទាក់ ទាញការយកចិត្តទុកដាក់របស់តំណាងចូលរួមកិច្ចប្រជុំលើកនេះ គឺបញ្ហាសមុទ្រ ខាងកើត។ អង្គប្រជុំបានអះអាងថា ការរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាង កើតគឺមានអត្ថន័យដ៏សំខាន់ចំពោះសុខសន្តិភាពនៅក្នុងតំបន់។
បញ្ហាសមុទ្រខាងកើតនៅកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាន - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន (រូបថត៖ VOV) 

ក្រោមប្រធានបទ “សន្តិសុខប្រកបដោយចីរភាព” នោះ កិច្ចប្រជុំ ADMM ចង្អៀតនិងកិច្ចប្រជុំ ADMM+ លើកទី៦បានផ្ដោតការពិភាក្សាអំពីនិយមន័យសន្តិសុខប្រកបដោយចីរភាព សំដៅពង្រឹងសន្តិសុខការពារជាតិ ជំរុញជំនឿទុកចិត្តនិងបង្កើនកិច្ចសហប្រតិបតិ្តការការពារជាតិរវាងអាស៊ានជាមួយដៃគូនានាលើគ្រប់វិស័យ។

សន្តិសុខប្រកបដោយចីរភាពមិនអាចក្លាយទៅជាការពិតប្រសិនបើខ្វះសមុទ្រខាងកើត

ក្នុងសុន្ទរកថានៅកិច្ចប្រជុំ ADMM ចង្អៀត កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា បណ្ដារដ្ឋមន្រ្តីការពារជាតិអាស៊ានបានផ្លាស់ប្ដូរយ៉ាងជ្រាលជ្រៅអំពីការសាកល្បងនានាពាក់ព័ន្ធដល់សន្តិសុខសមុទ្រ ក្នុងនោះមានសមុទ្រខាងកើត ព្រមទាំងសង្កត់ធ្ងន់លើសារសំខាន់នៃការរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើតចំពោះសន្តិសុខតំបន់និងលើពិភពលោកផងដែរ។ រដ្ឋមន្រ្តីទាំងអស់សុទ្ធតែអះអាងថា អាស៊ានត្រូវការសាមគ្គីគ្នា រក្សារឹងមាំនូវមជ្ឈភាពនិងតួនាទីជាអ្នកដឹកនាំក្នុងយន្តការសហប្រតិបតិ្តការនានាក្នុងតំបន់ សំដៅទប់ទល់អោយបានទាន់ពេលវេលានឹងការសាកល្បងដែលកំពុងកើតមានឡើង។រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម នាយឧត្តមសេនីយ៍លោក Ngo Xuan Lich បានអះអាងថា ច្បាប់អន្តរជាតិមិនទាន់មានភាពល្អឥតខ្ចោះ ដោយសារសភាពការណ៍ពិភពលោកមានការវិវត្តន៍យ៉ាងឆាប់រហ័ស ប៉ុន្តែនេះគឺជាឧបករណ៍ប្រកបដោយប្រសិទ្ធភាព ដើម្បីសម្របសម្រួលទំនាក់ទំនងរវាងបណ្ដាប្រទេស សំដៅរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់និងលើពិភពលោក។ ការមិនគោរពច្បាប់អន្តរជាតិ ការបកស្រាយឬអនុវត្តច្បាប់អន្តរជាតិត្រឹមតែក្នុងករណីវិជ្ជមានសម្រាប់ខ្លួនឯង នឹងបង្កឡើងការមន្ទិលសង្ស័យ បាត់បង់ជំនឿទុកចិត្តគ្នា ហើយអាចនាំទៅគ្រោះអាសន្ននៃការកើនឡើងភាពតានតឹងនិងស្ថានការណ៍ប្រឈមមុខដាក់គ្នា។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich មានប្រសាសន៍ថា៖

“ឧទាហរណ៍មួយដែលយើងអាចងាយមើលឃើញនោះ គឺរាល់ភាពតានតឹងនៅសមុទ្រខាងកើតនាពេលកន្លងទៅ គឺដោយសារសកម្មភាពដោយឯកតោភាគី មិនគោរពផលប្រយោជន៍ស្របច្បាប់និងត្រឹមត្រូវរបស់ប្រទេសផ្សេងៗ មិនសមស្របនឹងច្បាប់និងស្ដង់ដារអន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ ប្រការនេះបានគំរាមកំហែងដល់សន្តិភាព ស្ថិរភាពនៅក្នុងតំបន់ ហើយទាក់ទាញបានការយកចិត្តទុកដាក់របស់ប្រទេសជាច្រើននៅក្រៅតំបន់ទៀតផង។ ប្រទេសមហាអំណាចនានាតែងតែប្រកាន់រកគោលដៅដោយឡែករបស់ខ្លួន ហើយប្រសិនបើប្រទេសនានាក្នុងតំបន់មិនមានសម្លេងឯកភាពរួមនោះ គឺយើងអាចត្រូវផាត់ចោលពីបញ្ហារបស់ខ្លួនឯងផ្ទាល់។ ដើម្បីអោយសមុទ្រខាងកើតក្លាយទៅជាតំបន់សមុទ្រប្រកបដោយសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍចីរភាពយ៉ាងពិតប្រាកដ លក្ខខ័ណ្ឌចម្បងគឺត្រូវតែគោរពច្បាប់អន្តរជាតិ ហើយប្រការនេះទាមទារអោយមានការសន្យាយ៉ាងម៉ឺងម៉ាត់និងការទទួលខុសត្រូវរបស់ប្រទេសទាំងអស់នៅក្នុងនិងក្រៅតំបន់”។

 នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរវាងបណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ាននិងរដ្ឋមន្ត្រីការ ពារជាតិចិន  បណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ានបានលើកឡើងនូវការព្រួយបារម្ភស្តីពីការធ្វើនាវាចរណ៍ដោយសេរីនៅសមុទ្រខាងកើត ព្រមទាំងកត់ស្គាល់នូវឌ្ឍភាពនាពេលថ្មីៗនេះលើដំណើរការចរចារស្តីពីក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (COC)។ រដ្ឋមន្ត្រីការពារជាតិចិន បានសន្យាត្រៀមខ្លួនសហការជាមួយអាស៊ានក្នុងការដោះស្រាយរាល់ជំលោះនៅលើសមុទ្រផងដែរ ។

សំលេងពីទំនាក់ទំនងភាពជាដៃគូរបស់អាស៊ាន

ក្នុងសេចក្តីថ្លែងការក្នុងកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសសមាជិកអាស៊ាន និងអាមេរិក លោក Mark Esper រដ្ឋមន្ត្រីការពារជាតិ អាមេរិក បានសំដែងការព្រួយបារម្ភអំពីសន្តិសុខជាចម្បងនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា -ប៉ាស៊ីហ្វិកប្រកបដោយសេរីភាពនិងធំទូលាយ និងផ្អែកទៅលើមូលដ្ឋានគោរពអធិបតេយ្យភាពនៃបណ្តាប្រទេស ក៏ដូចជាគោរពច្បាប់អន្តរជាតិផងដែរ។ ជាពិសេស លោក Mark Esper បានរិះគន់យ៉ាងខ្លាំងចំពោះការទាមទារអធិបតេយ្យភាពខុសច្បាប់របស់ចិននៅសមុទ្រខាងកើត។ លោកបានមានប្រសាសន៍ថា៖

« ការទាមទារអធិបតេយ្យភាពរបស់ចិននៅសមុទ្រខាងកើតបានបំផុសបន្ថែមនូវភាពមិនត្រឹមត្រូវនៃខ្សែបន្ទាត់ ៩ ត្រេ ដែលជាការទាមទារខុសច្បាប់ និងមិនសមហេតុផល ដោយដើរបញ្ច្រាសទៅសាលក្រមរបស់តុលាការ PCA កាលពីខែកក្កដា ឆ្នាំ២០១៦ ហើយញ៉ាំងឲ្យមានអស្ថិរភាពនិងបង្កើនហានិភ័យនៃជម្លោះនានាផងដែរ»។

ភាគីអាមេរិកក៏បានវាយតម្លៃថា អាស៊ានកំពុងមានគោលជំហររួមស្តីពីសមុទ្រខាងកើត ដោយជឿជាក់ថា សេចក្តីថ្លែងការណ៍របស់អាស៊ាននឹងក្លាយជាមធ្យោបាយមួយយ៉ាងខ្លាំងក្លា ដើម្បីបង្ហាញពីចំណងសាមគ្គីភាព។ ម្យ៉ាងវិញទៀតការរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើតមានសារៈសំខាន់ក្នុងការធានាសន្តិសុខក្នុងតំបន់អាស៊ានប្រកបដោយចីរភាពផងដែរ។ ក្រៅពីគោលជំហររួមស្តីពីសមុទ្រខាងកើតនោះ បណ្តាប្រទេសសមាជិកអាស៊ានគប្បីបង្កើនការផ្សារភ្ជាប់រវាងបណ្តាប្រទេសក្នុងប្លុក និងបង្កើតការស្រុះចិត្តគំនិតនឹងគ្នា ដើម្បីទប់ទល់យ៉ាងសកម្មចំពោះផលប៉ះពាល់ពីខាងក្រៅ សំដៅរក្សាសន្តិសុខ ស្ថិរភាពក្នុងតំបន់និងនៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ