ប្ដេជ្ញាចិត្តកសាងបក្សរឹងមាំ

ប្ដេជ្ញាចិត្តកសាងបក្សរឹងមាំ - ảnh 1
រូបថត Internet


តាមសមាជិកការរិយាល័យនយោបាយ លេខាបក្សទីក្រុងហាណូយ Pham
Quang Nghi ឲ្យដឹងថា តាំងពីពេលបានបង្កើតមក គ្មានពេលណា បក្សកុម្មុយនីស្តវៀតណាមមិនយកចិត្តទុកដាក់ដល់ការងារកសាងបក្សរឹងមាំ
អំពីនយោបាយសតិអារម្មណ៍ការចាត់តាំងកម្មាភិបាលនោះទេ និងជានិច្ចកាល យកចិត្តទុកដាក់ដល់ភារកិច្ចអប់រំហាត់ពត់លត់ដំកម្មាភិបាល បក្ខជន។
អាស្រ័យដោយសារនោះ បក្សបានដឹកនាំប្រជាជនដណ្តើមបានបណ្ដា
ជ័យជំនៈដ៏ ធំធេង។ ប៉ុន្តែ នាបច្ចុប្បន្ន បក្សកុម្មុយនីស្តវៀតណាមបានបញ្ជាក់
ច្បាស់ថា ការងារកសាងបក្សត្រូវជាភារកិច្ចសំខាន់ផងចាំបាច់ផងទន្ទឹមនឹង
ភារកិច្ចស្នូលគឺអភិវឌ្ឍន៍សេដ្ធកិច្ច។ សាស្ត្រាចារ Duong Phu Hiep អតីត
អគ្គលេខាធិការក្រុម ប្រឹក្សាទ្រឹស្តីមជ្ឈឹមបានចាត់ទុកថា ក្នុងប៉ុន្មានឆ្នាំកន្លងមក
បក្សកុម្មុយនីស្ត វៀតណាមបានចេញសេចក្តីសំរេចចិត្តជាច្រើនស្តីអំពីការងារ
កសាងនិងកែសម្រួលបក្ស។ ពិសេសគឺ សេចក្តីសំរេចចិត្តសន្និបាត មជ្ឈឹម
លើកទី៤(នីតិកាលទី១១) អំពីបញ្ហាបន្ទាន់មួយចំនួនអំពីការកសាង បក្ស នាបច្ចុប្បន្នបានលើកឡើងដ៏ត្រឹមត្រូវរាល់បញ្ហាគន្លឹះស្លាប់រស់។ ខ្ញុំចាត់ ទុក ថា៖ ធ្វើបណ្ដាបញ្ហាព្រមៗគ្នាគឺពិបាក់ណាស់ ប៉ុន្តែត្រូវធ្វើយ៉ាងខ្លាំងក្លា និង
ជ្រើសរើសចំណុចលេចធ្លោ។ និងមុនបង្អស់ គឺអំពីការងាររៀបចំ ត្រូវជ្រើស
រើសមនុស្សអោយត្រឹមត្រូវ ពីការជ្រើសតាំងមនុស្សចូលបក្សនិង រៀបចំ
ថ្នាក់ដឹកនាំ។ ការងារកម្មាភិបាល ជាផ្នែកសំខាន់បំផុត ក្នុងការងារកសាងបក្ស
នាបច្ចុប្បន្ន។ ប្រសិនបើ កម្មាភិបាលល្អ ពិសេសគឺថ្នាក់ដឹកនាំល្អ នឹងជះ ឥទ្ធិពលសំខាន់ទៅដល់ការអនុវត្តន៏ភារកិច្ចរបស់បក្សនិយាយរួម រួមចំណែក
លើកកំពស់កិត្យានុភាពរបស់បក្ស ក្នុងសមូហភាព ប្រជាជន។  សាស្ត្រាចាររង
បណ្ឌិត Nguyen The Thang នៃវិទ្យាស្ថាននយោបាយ - រដ្ឋបាលជាតិ ហូជីមិញ
បានថ្លែងថា៖         តាមខ្ញុំថា កត្តាសំខាន់របស់ការងារកសាង កែសម្រួលបក្ស គឺ ឬទ្ធានុភាពសេចក្ដីក្លៀវក្លា ស្មោះត្រង់ និងសេចក្ដីក្លាហានរបស់ថ្នាក់ដឹកនាំ។
ដូច្នេះ ទន្ទឹមនឹងការភ្ញាក់រលឹករបស់កម្មាភិបាលម្នាក់ៗបក្ខជនម្នាក់ៗ គឺត្រូវ
អនុវត្តន៏តាមច្បាប់ យ៉ាងមឺងម៉ាត់ មានការឃ្លាំមើលរបស់បណ្ដាអង្គការត្រួត
ពិនិត្យ អធិការកិច្ច និងពិសេសគឺ ការឃ្លាំមើលរបស់ប្រជាជន។ ទន្ទឹមនឹងការ លើកកំពស់ការទទួលខុសត្រូវរបស់អ្នកដឹកនាំ ការពិត ជាក់ស្តែងក្នុងរយៈពេល ៨២ឆ្នំាធ្វើសកម្មភាពរបស់បក្ស សឲ្យឃើញថា ការកំណត់ ប្រមូលផ្តុំកសាង លើកកំពស់គុណភាពជួរបក្ខជនគឺមានអត្ថន័យសម្រេចដល់ការស្លាប់រស់របស់
បក្ស។ ក្នុងតំណាក់កាល នាសព្វថ្ងៃ បញ្ហានេះកាន់តែ បានបក្សកុម្មុយនីស្ត
វៀតណាម យកចិត្តទុក ដាក់យ៉ាងខ្លាំងបំផុត។ សាស្ត្រចារ្យរង បណ្ឌិត Vũ Văn
 Phúc អគ្គនិពន្ធនាយក ទស្សនាវដី កម្មុនីស្ត ឲ្យដឹងថា៖        
ដំណោះស្រាយ ដំបូងគឺត្រូវលើកកំពស់គុណភាពបក្ខជន គុណភាពជីវភាព
នៅមូលដ្ឋាន និងបន្ទាប់មកទៀតគឺត្រូវបូកសរុបការពិតជាក់ស្តែង ដើម្បី ផ្អែក
លើមូលដ្ឋាននោះ យើងអាចដកចេញរាល់បញ្ហាទ្រឹស្តីសំដៅ បន្ត លើកកំពស់
តួនាទីជាអ្នកដឹកនាំ របស់បណ្តាអង្គការមូលដ្ឋានបក្ស។        
កសាង កែសម្រួលបក្សគឺជាការងារដ៏ពិបាក។ ការងារនេះកំពុងទទួល បានការ ប្តេជ្ញាចិត្តរបស់បក្សទាំងមូល និងការយកចិត្តទុកដាក់របស់ ប្រជាជនទាំងមូល ជួយដល់បក្សកុម្មុនីស្តវៀតណាមរឹងមំាក្នុងបេសកកម្ម ប្រវត្តិសាស្រ្ត ដឹកនាំ ប្រជាជនកសាងដោយជោគជ័យ និង ការពាររឹងមាំមាតុ ប្រទេសវៀតណាម
សង្គមនិយម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ