បំផុសឆន្ទៈថ្មីនិងការប្តេជ្ញាចិត្តថ្មី

(VOVWORLD) -  សន្និសីទអនឡាញទូទាំងប្រទេស ស្តីពីការស្រាវជ្រាវសិក្សានិងជ្រួតជ្រាបនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយ និស្តវៀតណាមកាលពីចុងសប្តាហ៍មុននៅទីក្រុងហាណូយគឺមានសារៈ សំខាន់ សម្រាប់កម្មាភិបាលនិងបក្ខជន ជាពិសេសសម្រាប់គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ដើម្បីនាំសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សឈានចូលជីវភាពរស់នៅប្រចាំថ្ងៃ។ សន្និសីទនេះបានបំផុសឡើងឆន្ទៈមោះ មុត សេចក្តីប្រាថ្នានិងការប្តេជ្ញាចិត្តថ្មី ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេស វៀតណាមកាន់តែសម្បូររុងរឿងនិងវិបុលភាព។

បំផុសឆន្ទៈថ្មីនិងការប្តេជ្ញាចិត្តថ្មី - ảnh 1ទិដ្ឋភាពនៃសន្និសីទអនឡាញទូទាំងប្រទេសដើម្បីស្រាវជ្រាវ សិក្សារៀនសូត្រនិងជ្រួតជ្រាបនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖ VOV)

សន្និសីទដើម្បីជ្រួតជ្រាបសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកនេះ មានចំណុចថ្មីជាច្រើនដែលមិនធ្លាប់មានតាំងពីមុនមក។ មុននោះ មិនទាន់មានសន្និសីទណាមួយដែលប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានដើម្បីផ្សព្វផ្សាយនូវសេចក្តីសម្រេចចិត្តទៅកាន់បក្ខជនជិត ១លាននាក់ ក្នុងពេលតែមួយ ដោយចេញផ្សាយពីសាលប្រជុំជិត ៧៥០០ កន្លែងទូទាំងប្រទេស។ ដោយមានការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ហេតុដូច្នេះ ចាប់ពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈឹម គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការបក្សទីក្រុង រួមទាំងថ្នាក់ដឹកនាំសំខាន់ៗថ្នាក់ខេត្ត ក្រុង ទូទាំងប្រទេស ដែលចូលរួមក្នុងសន្និសីទត្រូវបានជ្រួតជ្រាបដោយផ្ទាល់នូវខ្លឹមសារ ចំណុចថ្មីនៅក្នុងឯកសារនៃមហាសន្និបាតលើកទី ១៣ របស់បក្ស ក្នុងរយៈពេលដ៏លឿនបំផុត ដោយផ្ទាល់និងប្រកបដោយប្រសិទ្ធភាពបំផុត។ ប្រការនេះបានរួមចំណែកលើកកំពស់លក្ខណៈស្វ័យភាពរបស់មូលដ្ឋានក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សផងដែរ។

ប្រការដែលពិសេសបំផុត នោះគឺ អ្នករាយការណ៍ដែលបានផ្សព្វផ្សាយនូវសេចក្តីសម្រេចចិត្តលើកនេះ សុទ្ធសឹងតែជាកម្មាភិបាលសំខាន់ៗនៅក្នុងបក្សនិងការិយាល័យនយោបាយ ដូច្នេះ ការជ្រួតជ្រាបនិងការផ្សព្វផ្សាយនាំសេចក្តីសម្រេចចិត្តនេះឈានចូលជីវភាពរស់នៅប្រកបដោយអត្ថន័យជ្រាលជ្រៅណាស់។ ជាងនេះទៅទៀត អ្នករាយការណ៍លើកនេះក៏ជាអ្នកដឹកនាំផ្ទាល់របស់បក្សនិងរដ្ឋផងដែរ  តាមនោះបានណែនាំនូវសេចក្តីសម្រេចចិត្តយ៉ាងរស់រវើកនិងមានលក្ខណៈទាក់ទាញតាមបាវចនា “នាំជីវភាពរស់នៅប្រចាំថ្ងៃឈានចូលសេចក្តីសម្រេចចិត្តនិងនាំសេចក្តីសម្រេចចិត្តឈានចូលជីវភាពរស់នៅប្រចាំថ្ងៃ”។

ហើយប្រការដែលគួរឲ្យកត់សម្គាល់មួយទៀតនោះគឺ  ការអនុវត្តការសិក្សារៀនសូត្រសេចក្តីសម្រេចចិត្តលើកនេះ បានរួមចំណែកសន្សំសំចៃពេលវេលានិងថវិការ យ៉ាងច្រើនសម្រាប់រដ្ឋនិងប្រជាជន។ ពិសេសជាងនេះទៅទៀត សន្និសីទជួយដល់កម្មាភិបាលនិងបក្ខជនយល់ខ្លឹមសារសំខាន់ៗនិងចំណុចថ្មីៗក្នុងឯកសារនៃមហាសន្និបាតលើកទី ១៣ របស់បក្សយ៉ាងលឿននិងត្រឹមត្រូវ។ ដោយឈរលើមូលដ្ឋាននោះគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់បានដឹកនាំនិងបង្កើតផែនការសកម្មភាពដើម្បីចាត់ចែងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣  ឱ្យបានលឿននិងរលូនហើយទន្ទឹមនឹងនោះ បានផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល បង្កើតការស្រុះចិត្តគំនិតនៃឆន្ទៈនិងសកម្មភាពនៅក្នុងដំណើរការនៃការនាំសេចក្តីសម្រេចចិត្តឈានចូលជីវភាពរស់នៅ។

បំផុសឆន្ទៈថ្មីនិងការប្តេជ្ញាចិត្តថ្មី - ảnh 2ទិដ្ឋភាពនៃកិច្ចប្រជុំចេញផ្សាយពីសាលប្រជុំនៃទីក្រុងហាណូយ 

យ៉ាងណាមិញ ការស្រាវជ្រាវ ការសិក្សារៀនសូត្រនិងជ្រួតជ្រាបនូវសេចក្តីសម្រេចចិត្តរបស់បក្សមានអត្ថន័យសំខាន់ក្នុងដំណើរការនាំសេចក្តីសម្រេចចិត្តរបស់បក្ស ឈានចូលជីវភាពរស់នៅ។ សំណូមពរដែលបានដាក់ចេញក្នុងការស្រាវជ្រាវ សិក្សា រៀនសូត្រ ជ្រួតជ្រាបនិងផ្សព្វផ្សាយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស គឺកម្មាភិបាលនិងបក្ខជនត្រូវយល់ច្បាស់អំពីខ្លឹមសារស្នូលនិងចំណុចថ្មីៗនៅក្នុងឯកសារនៃមហាសន្និបាតលើកទី ១៣ របស់បក្ស។ អាស្រ័យហេតុនេះ អនុវត្តឱ្យបានត្រឹមត្រូវនិងប្រកបដោយភាពច្នៃប្រឌិត ដើម្បីបង្កើតការស្រុះចិត្តគំនិតក្នុងបក្ស ពង្រីកស្មារតីស្នេហាជាតិឆន្ទះមោះមុត និងកម្លាំងមហាសាមគ្គីជនជាតិទាំងមូល ក៏ដូចជា បំណងប្រាថ្នា អភិវឌ្ឍន៍ប្រកបដោយវិបុលភាពនិងសុភមង្គល សំដៅអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស។

ការជ្រួតជ្រាបនូវសេចក្តីសម្រេចចិត្តរបស់បក្ស នឹងចូលរួមចំណែកពង្រឹងការកសាងបក្សលើផ្នែកនយោ បាយ សតិអារម្មណ៍ សីលធម៌ ការត្រៀមកម្មាភិបាល និងការរាំងស្កាត់ រុញថយក្រោយការធ្លាក់ចុះអំពីសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ  ដែលចូលរួមចំណែកក្នុងការការពារគ្រឹះសតិអារម្មណ៍របស់បក្ស ប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង អរិភាព និងពង្រឹងទំនុកចិត្តក្នុងប្រជាជន។

ប្រការគួរឱ្យកត់សម្គាល់ជាងនេះទៅទៀត នោះគឺការជ្រួតជ្រាបនូវសេចក្តីសម្រេចចិត្តរបស់បក្ស នឹងជួយកំណត់ឱ្យបានពេញលេញនូវឱកាស លក្ខណៈងាយស្រួល រួមទាំងបញ្ហាសាកល្បងនិងការលំបាកនៅក្នុងប៉ុន្មានឆ្នាំខាងមុខ ដើម្បីបង្កើតការស្រុះចិត្តគំនិតក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រទេសជាតិអោយមានភាពសម្បូររុងរឿង សុភមង្គល ដូចជាគោលដៅនៃសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្សលើកទី ១៣ បានដាក់ចេញ។  បក្ខជននៃបក្សកុម្មុយនិស្តវៀតណាមជិត ១ លាននាក់ កំពុងសិក្សារៀនសូត្រនិងជ្រួតជ្រាបនូវសេចក្តីសម្រេចចិត្តយ៉ាងស៊ីជម្រៅក្នុងពេលតែមួយ បានបង្កើតឡើងឆន្ទៈ ជំនឿទុកចិត្ត សេចក្តីប៉ងប្រាថ្នា និងបង្វែរការប្តេជ្ញាចិត្តនយោបាយទៅជាសកម្មភាពជាក់ស្តែង ដើម្បីនាំសេចក្តីសម្រេចចិត្តនៃមហាសន្និ បាតលើកទី ១៣ របស់បក្សឈានចូលជីវភាពរស់នៅប្រចាំថ្ងៃយ៉ាងឆាប់ៗ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ