បុព្វបទជាសារវន្ត ដើម្បីទទួលបានគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមក្នុងឆ្នាំ​២០១៨

(VOVWORLD) -ស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេល ៩ ខែកន្លងទៅ បន្តទទួលបានលទ្ធផលជាវិជ្ជមាន។ សេដ្ឋកិច្ចសង្គមមានការអភិវឌ្ឍន៍ដោយព្រមៗគ្នាលើគ្រប់វិស័យ តាមគម្រោង នឹងសម្រេចបានរាល់បទដ្ឋានក្នុងឆ្នាំ២០១៨ ដែលបានរដ្ឋសភាប្រគល់ជូន។ ទទួលបានលទ្ធផលទាំងនេះគឺអាស្រ័យដោយការអនុវត្តន៍យ៉ាងប្ដូរផ្ដាច់ និងព្រមៗគ្នានូវរាល់ដំណោះស្រាយពីថ្នាក់មជ្ឈឹមចុះមកថ្នាក់មូលដ្ឋាន ជាពិសេសគឺការដឹកនាំរបស់រដ្ឋសភា និងរដ្ឋាភិបាលដោយមានសេចក្ដីសម្រេចចិត្តជាក់ស្ដែង។
បុព្វបទជាសារវន្ត ដើម្បីទទួលបានគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមក្នុងឆ្នាំ​២០១៨ - ảnh 1  ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan

សេចក្ដីសម្រេចអំពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិគឺជាសិទ្ធិអំណាច និងភារកិច្ចរបស់រដ្ឋសភាវៀតណាម។ ជារៀងរាល់ឆ្នាំ រដ្ឋសភាបានចេញផ្សាយសេចក្ដីសម្រេចចិត្តជាច្រើន ស្ដីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។

សម្រេចបណ្ដាបទដ្ឋានជាសារវន្ត

នៅក្នុងសម័យប្រជុំលើកទី ៤ នៃរដ្ឋសភានីតិកាលទី ១៤ (នាចុងឆ្នាំ ២០១៧)រដ្ឋសភាវៀតណាមបានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមក្នុងឆ្នាំ 2018 ។ ក្នុងនោះដាក់ចេញគោលដៅផលិតផលសរុបក្នុងស្រុក (GDP) កើនពី 6.5% ទៅ 6.7% ក្នុងឆ្នាំ២០១៨។ លើសពីនេះទៀត គឺមានក្រុមបទដ្ឋានជាសារវន្តផ្សេងៗទៀត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ដូចជា ល្បឿនដំឡើងតម្លៃប្រើប្រាស់ជាមធ្យម បទដ្ឋានអំពីតម្លៃប្រាក់នាំចេញសរុប និងទុនវិនិយោគអភិវឌ្ឍន៍សរុបនៃសង្គមទាំងមូល ជាដើម។ នេះគឺជាតួរលេខជាសារវន្ត ដើម្បីអនុវត្តន៍ក្នុងទូទាំងឆ្នាំ ២០១៨។ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា៖

“រដ្ឋសភាបានចង្អុលបង្ហាញយ៉ាងស្មោះត្រង់អំពីកំហិតដែលនៅសេសសល់លើវិស័យ និងផ្នែកមួយចំនួន វិភាគ ប៉ានស្មាននូវរាល់គ្រោះអាសន្ត និងការសាកល្បងដែលវៀតណាមត្រូវប្រឈម ហើយទាមទារឲ្យរដ្ឋាភិបាល និងក្រសួង ស្ថានប័ននានាត្រូវមានវិធានការយ៉ាងប្ដូរផ្ដាច់ក្នុងការដឹកនាំ ទើបទទួលបានគោលដៅ បទដ្ឋានដែលបានដាក់ចេញ។ រដ្ឋសភាបានសម្រចិត្តអនុម័តលើសេចក្ដីសម្រចចិត្តស្ដីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមក្នុងឆ្នាំ២០១៨ ដោយទទួលបានការឯកភាព និងការប្តេជ្ញាចិត្តខាងនយោបាយយ៉ាងខ្ពស់ផងដែរ”។

ដំណើរការអនុវត្តយ៉ាងប្ដូរផ្ដាច់

ដោយឈរលើគោលដៅជាទូទៅ ដែលបានរដ្ឋសភាឯកភាពជាឯកច្ឆន្ទនោះ រដ្ឋាភិបាលបានចាត់ដំណោះស្រាយអនុវត្តន៍ជាក់ស្តែងជាច្រើន ជាពិសេសគឺសេចក្ដីសម្រចិត្តលេខ ០១ សំដៅអនុវត្តន៍រាល់ដំណោះស្រាយយ៉ាងព្រមៗគ្នា ដើម្បីទទួលបានបទដ្ឋានសេដ្ឋកិច្ច សង្គម។ រដ្ឋមន្ត្រី និងជាប្រធានខុទ្ធកាល័យរដ្ឋាភិបាលវៀតណាម លោក Mai Tien Dung បានឲ្យដឹងថា៖

“សេចក្ដីសម្រេចិត្តលេខ ០១ គឺជាឯកសារសំខាន់ បំផុត ក្នុងការដឹកនាំ របស់ រដ្ឋសភិបាល និងប្រព័ន្ធរដ្ឋបាលរដ្ឋក្នុងឆ្នាំ ២០១៨។ តាមរយៈ សេចក្ដីសម្រចិត្ត នេះ បណ្ដាក្រសួង និងស្ថាប័នបានដាក់ចេញភារកិច្ច ដំណោះ ស្រាយជាក់ស្ដែង លើវិស័យ និងផ្នែកនិមួយៗ ក្នុងនោះមានដំណោះស្រាយអនុវត្តរយៈពេល ១ ឆ្នាំ រយៈពេលមធ្យម និងរយៈពេលយូរអង្វែង ដើម្បីដំណើរការអនុវត្តន៍នូវរាល់ សេចក្ដីសម្រេចចិត្តរបស់មជ្ឈឹម និងរដ្ឋសភា ប្រកបដោយប្រសិទ្ធភាព”។

អាស្រ័យហេតុនេះ រដ្ឋាភិបាលបានប្រគល់ភារកិច្ចជាក់ស្ដែងជាង ២៤០ ជូនក្រសួង និងស្ថាបននិមួយៗ។ ដោយឈរលើមូលដ្ឋានទាំងនេះ នារយៈពេលកន្លងទៅ រាល់ដំណោះស្រាយខាងលើបានអនុវត្តន៍យ៉ាងព្រមៗគ្នា ដោយសម្រួលការងារដឹកនាំ ជាពិសេសគឺសម្រាប់ក្បាលម៉ាស៊ីនរដ្ឋបាលក្នុងឆ្នាំ ២០១៨។ លោក Truong Van Hien អគ្គនាយកក្រុមហ៊ុនភាគហ៊ុនឧបករណ៍ សំភារៈកសិកម្មខេត្ត Nghe An បានឲ្យដឹងថា៖

“ខ្ញុំសប្បាយចិត្តណាស់ នៅពេលរដ្ឋាភិបាល ចេញ ផ្សាយសេចក្ដីសម្រេចិត្ត លេខ ០១ ជាពិសេសគឺខ្លឹមសារមួយចំនួនសម្រាប់សហគ្រាស។ ទីមួយគឺ ការ ធ្វើកំណែទម្រង់បែបបទរដ្ឋបាល អំពីអាជ្ញាបណ្ណ បែបបទនាំចេញ នាំចូល និង ការត្រួតពិនិត្យទំនិញ។ ទីពីរគឺការដោះស្រាយរាល់គោលនយោបាយ ក្នុងសម្មភាពរបស់សហគ្រាស”។

សេដ្ឋកិច្ច សង្គម ក្នុងឆ្នាំ២០១៨មានយថាទស្សន៍ដ៏ភ្លឺស្វាងជាច្រើន។លទ្ធផលទាំងនេះគឺជាសក្ខីភាពសរឲ្យឃើញនូវការដឹកនាំដ៏ត្រឹមត្រូវ ការប្តេជ្ញាចិត្ត ការស្រុះចិត្តគំនិតយ៉ាងខ្លាំងក្លារបស់ប្រព័ន្ធនយោបាយទាំងមូលក្នុងការអនុវត្តន៍ភារកិច្ច និងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម របស់បក្ស រដ្ឋសភា និងរដ្ឋាភិបាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ