ប្រជាជនវៀតណាមជឿទុកចិត្តទៅលើការងារដឹកនាំរបស់បក្ស

(VOVworld)- មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២របស់បក្សកុម្មុយ
និស្តវៀតណាមគ្រោងនឹងប្រារព្ធឡើងនាថ្ងៃទី២០មករាឆ្នាំ២០១៦។ មុន ពេលបើក
មហាសន្និបាតនេះ កម្មាភិបាល បក្ខជន និងប្រជាជនទូទាំងប្រទេស ជឿជាក់ថា បក្សកុម្មុយនិស្តវៀតណាមនឹងបន្តការកសាងបក្ស ស្អាតស្អំ និងពង្រីកនូវកម្លាំង
ពលំប្រជាជាតិទាំងមូល ជម្រុញកិច្ចការផ្លាស់ប្តូរថ្មីលើគ្រប់វិស័យ ព្រមទាំងកសាង
និងការពារប្រទេសជាតិរឹងមាំជានិច្ច។

ប្រជាជនវៀតណាមជឿទុកចិត្តទៅលើការងារដឹកនាំរបស់បក្ស - ảnh 1
ទិដ្ឋភាពនៃសន្និបាតមជ្ឈឹមលើកទី១៤គណៈកម្មាធិការ
មជ្ឈឹមបក្សនីតិកាលទី១១

                នៅគ្រប់វេទិកា គ្រប់សន្និសីទ និងនៅក្នុងការពិភាគ្សានានាស្តីពីព្រឹត្តិការ
ណ៍ ដែលមានសារៈសំខាន់នេះ ប្រជាជនទូទាំងប្រទេស សុទ្ធតែសម្តែងនូវបំណង
ប្រាថ្នាថា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២របស់បក្សនឹងទទួល
បានជោគជ័យ ព្រមទាំងនាំចេញសេចក្តីសម្រេចចិត្តយុទ្ធសាស្ត្រជាច្រើន សំដៅ នាំប្រទេសជាតិអភិវឌ្ឍ។

                ជ្រើសរើសមនុស្សមានសមត្ថភាពនិងពង្រីកប្រជាធិបតេយ្យ

                តាមមេធាវី Le Duc Tiet អនុប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់អំពីច្បាប់ និងប្រជាធិបតេយ្យ នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានចាត់
ទុកថា ឆ្នាំ២០១៥ វៀតណាមទទួលបានសមិទ្ធិជាច្រើន។ ដើម្បីពង្រីកបាន នូវជ័យ
ជម្នះឆ្នាំ២០១៥នេះ និងឆ្លងផុតរាល់ការសាកល្បងសម្រាប់ឆ្នាំ២០១៦ ប្រជាជនទូ
ទាំងប្រទេសមានបំណងថា មហាសន្និបាតតំណាងទូទាំងប្រទេស លើកទី១២របស់
បក្សកុម្មុយនិស្តវៀតណាម នឹងទទួលបានសេចក្តីសម្រេចចិត្ត និងគោលនយោបាយ
ជាច្រើន សំដៅបន្តកិច្ចការផ្លាស់ប្តូរថ្មី។ ប្រការសំខាន់បំផុតនៅមហាសន្និបាត លើក
នេះគឺត្រូវតែជ្រើសរើសឲ្យបានមនុស្សដែលមានសមត្ថភាព មានសីលធម៌ និងមាន
ភាពក្លាហាន មានប្ញទ្ធានុភាពដើម្បី នាំប្រទេសជាតិជំនះពុះពារលើការ លំបាក សាក
ល្បង ធ្វើសមាហរណកម្មអន្តរជាតិនិងអភិវឌ្ឍន៍។ លោក Le Duc Tiet បាន មានប្រ
សាសន៍ថា៖

                “សង្ឃឹមថា បក្សនឹងជ្រើសរើសបានមនុស្សមានសមត្ថភាពទាក់ទាញបាន ប្រប្រិយភាពពីប្រជាជន ជាពិសេសគឺមនុស្សដែលមានគំនិតច្នៃប្រឌិតនាំប្រទេសជាតិ
អភិវឌ្ឍន៍។ មនុស្សមានសមត្ថភាពមិនអាស្រ័យទៅលើវ័យនិងមុខដំណែង ពីមុនទេ”។

                “ការលើកកម្ពស់កម្លាំងពលំរបស់ជាតិទាំងមូលនិងប្រជាធិបតេយ្យសង្គម
និយម”​ ជាប្រការដែលប្រជាជនផ្តោតការយកចិត្តទុកដាក់និងប៉ងប្រាថ្នានៅក្នុង មហាសន្និបាតលើកនេះលោក Do Duy Thuong អនុប្រធានក្រុមប្រឹក្សាពិគ្រោះ យោបល់អំពីច្បាប់និងប្រជាធិបតេយ្យ នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ
វៀតណាមបានលើកមតិថា៖

                “ប្រជាជនមានបំណងថា រដ្ឋបន្តពង្រីកនូវប្រជាធិបតេយ្យ។ ប្រសិនបើចង់ អនុវត្តឲ្យបានប្រជាធិបតេយ្យត្រូវតែមានច្បាប់។ ខ្ញុំស្នើរថា រដ្ឋនឹងផ្សព្វផ្សាយរាល់ ក្រមច្បាប់ទាក់ទិនដល់សិទ្ធិប្រជាធិបតេយ្យរបស់ប្រជាជន សិទ្ធិជាម្ចាស់របស់ប្រជា
ជនដែលរដ្ឋធម្មនុញ្ញបានកំណត់”។

                បង្កើនសាមគ្គីភាពជាតិ

                តាមទស្សនៈរបស់មនុស្សមួយដែលមានការផ្សាភ្ជាប់ជាមួយកិច្ចការ​ជនជាតិនៅច្រើនឆ្នាំមក លោក Lu Van Que ជាអតីតអនុប្រធានគណៈកម្មាធិការ
ជនជាតិ នៃរដ្ឋាភិបាលបានឲ្យដឹងថា ៖

                “ចង់មានភាពសាមគ្គី មុនបង្អស់ត្រូវអនុវត្តបញ្ហាប្រជាធិបតេយ្យ ថែទាំ
និង ដោះស្រាយនូវផលប្រយោជន៍របស់ប្រជាជន។ ដោះស្រាយបានបញ្ហាប្រជា ធិបតេយ្យទើបមានសាមគ្គីភាព។ ហើយមានប្រជាធិបតេយ្យទើបមានការស្រុះចិត្ត
គំនិត​និងមានការស្រុះចិត្តគំនិតទើបមានភាពសាមគ្គី ប៉ុន្តែត្រូវដោះស្រាយឲ្យបាន នូវផលប្រយោជន៍ទើបមានសាមគ្គីភាព។​បញ្ហាចោទឡើងគឺត្រូវដោះស្រាយ ដោយ
សំហេតុសំផលនូវផលប្រយោជន៍រវាងបណ្តាសមាជិកក្នុងសង្គមនិងរវាង ប្រជា
ជាតិនានា”។

                បន្តការអភិវឌ្ឍសេដ្ឋកិច្ចរឹងមាំ

                ក្តីសង្ឃឹមរបស់ប្រជាជនទៅលើមហាសន្និបាតតំណាងទូទាំងប្រទេស
លើកទី ១២របស់បក្ស គឺបក្សត្រូវមានសេចក្តីសម្រេចចិត្តនិងគោលនយោបាយ
ផ្លាស់ប្តូរថ្មី បន្តការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកកំពស់ជីវភាពរស់នៅរបស់ប្រជា
ជន។ លោក Nguyen Van Hung អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត
Bac Ninh បានចាត់ទុកថា៖

                “យើងខ្ញុំសង្ឃឹមថា មហាសន្និបាតលើកនេះនឹងមានការផ្លាស់ប្តូរថ្មី
និងមាន ដំណោះស្រាយច្រើនទាក់ទិនដល់ការធានាសុខុមាលភាពសង្គម ដើម្បី
លើកកំពស់ ជីវភាពរស់នៅរបស់ប្រជាជន។ ក្នុងនោះបានយកចិត្តទុកដាក់ជា
ពិសេសទៅលើ ជនក្រីក្រ និងជនដែលគ្មានទីពឹង។ យើងខ្ញុំក៏សង្ឃឹមថា នឹងមាន
វិធានការជាក់ស្តែង អំពីបរិស្ថាន សំដៅកសាងបរិស្ថានស្អាត ដើម្បីប្រជាជនអាច
ទទួលបានបរិយាកាសល្អបំផុត”។

                ក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី ប្រទេសវៀតណាមទទួលបានសមិទ្ធិ ធំធេងជាច្រើនតាមកំណាត់ផ្លូវកសាងសង្គមនិយមនិងការពារមាតុប្រទេស។​ប៉ុន្តែ កំណាត់ផ្លូវកសាងសង្គមនៅវៀតណាមនៅមានការលំបាកសាកល្បងជាច្រើន។
ដោយហេតុនេះ ប្រជាជនបានសង្ឈឹមនិងជឿជាក់ទៅលើមហាសន្និបាតតំណាងទូ
ទាំង ប្រទេសលើកទី១២របស់បក្ស នឹងនាំចេញសេចក្តីសម្រេចចិត្តត្រឹមត្រូវក្នុងការ
កសាងបក្ស ពង្រីកផែនមហាសាមគ្គីជាតិទាំងមូល បង្កើតចំណុចលោតផ្លោះក្នុង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម​រួមចំណែកអភិវឌ្ឍប្រទេសជាតិដោយនិរន្តរភាព៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ