ប្រមូលផ្តុំបញ្ញាដើម្បីសម្រេចរាល់បញ្ហាសំខាន់ៗរបស់ប្រទេសជាតិ

(VOVworld)-សន្និបាតលើកទី១០នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀត
ណាមនីតិកាលទី១១មានអត្ថន័យដ៏សែនសំខាន់ចំពោះការដឹកនាំ បញ្ជាណែនាំ
របស់បក្ស  ក្នុងការសម្រេចល្អរាល់ភារកិច្ចសម្រាប់ឆ្នាំ២០១៥ ក៏ដូចជាត្រៀមរៀប
ចំឲ្យល្អមហាសន្និបាយបក្សភាគគ្រប់ជាន់ថ្នាក់ ឈានដល់មហាសន្និបាតបក្ស
ទូទាំងប្រទេសលើកទី១២។ នេះគឺជាការអះអាងរបស់ អគ្គលេខាបក្សកុម្មុយ
និស្តវៀតណាមលោក Nguyen Phu Trong ក្នុងសន្ទរកថានៅសម័យបើកសន្និ
បាតនាថ្ងៃទី៥ មករានៅទីក្រុងហាណូយ។

ប្រមូលផ្តុំបញ្ញាដើម្បីសម្រេចរាល់បញ្ហាសំខាន់ៗរបស់ប្រទេសជាតិ - ảnh 1
ទិដ្ឋភាពនៃសន្និបាតលើកទី១០នៃគណៈកម្មាធិការមជ្ឈឹមបក្ស
កុម្មុយនិស្តវៀតណាមនីតិកាលទី១១

        លោកអគ្គលេខា Nguyen Phu Trong បានលើកច្បាស់ថា គណៈកម្មាធិការ មជ្ឈឹមនីតិកាលទី១១បានបើកសម័យប្រជុំលើកទី១០នេះគឺសំដៅពិភាគ្សា និង
អនុម័តលើបណ្តាពង្រាងឯកសារដាក់ជូនមហាសន្និបាតលើកទី១២របស់បក្ស
ផ្តល់មតិ ចូលក្នុងរបាយការណ៍មួយចំនួន ដំណើរការយកសន្លឹកទំនុកទុក
ចិត្តចំពោះបណ្តា សមាជិកការិយាល័យនយោបាយ គណៈលេខា និងបោះឆ្នោត
បំពេញបន្ថែម សមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម ព្រមទាំងពិនិត្យ
មើលបញ្ហាសំខាន់ៗមួយចំនួន ទៀត។

        ផ្លាស់ប្តូរថ្មីការកសាងពង្រាងឯកសារដាក់ជូនមហាសន្និបាតលើក
ទី១២

        តាមលោក Nguyen Phu Trong ថា ការត្រៀមរៀបចំបណ្តាពង្រាងសំណុំ ឯកសារដាក់ជូនមហាសន្និបាតលើកទី១២ ត្រូវបានដំណើរការអនុវត្តក្រោយពី សន្និបាតមជ្ឈឹមលើកទី៨ (នាខែតុលាឆ្នាំ២០១៣)​ជាពិសេសគឺក្រោយមហា សន្និបាតមជ្ឈឹមលើកទី៩ (នាខែឧសភាឆ្នាំ២០១៤)ដើម្បីអនុម័តជាឯកឆន្ទលើ
គំរោងការលំអិត។ ស្តីពីរបាយការណ៍នយោបាយឯកសារស្នូលនៃមហាសន្និ
បាត លោកអគ្គលេខាបានអះអាងថា ៖

        “ពង្រាងរបាយការណ៍នយោបាយត្រូវបានកសាងនិងធ្វើសុក្រិតជាជំហានៗ ដោយឈរលើមូលដ្ឋានទទួលយកសំរិតសំរាង រាល់លទ្ធផលស្រាវជ្រាវ បូកសរុប
បញ្ហាទ្រឹស្តី តាមរយៈពេល៣០ឆ្នាំផ្លាស់ប្តូថ្មី និងលទ្ធផលអនុវត្តសេចក្តីសម្រេច
ចិត្តនៃមហាសន្និបាតទី១១របស់បក្ស”។

        លោក Nguyen Phu Trong បានស្នើរមជ្ឈឹម ពិភាគ្សានិងផ្តល់មតិទៅលើ
ពង្រាងរបាយការណ៍ ជាពិសេសផ្តោតសំខាន់លើខ្លឹមសារសំខាន់ៗ ស្តីពីទស្សនៈ
ការផ្តួចផ្តើមគំនិត គោលនយោបាយ និងវិធានការផ្លាស់ប្តូរថ្មីមានអត្ថន័យយុទ្ធ
សាស្រ្ត មានលក្ខណៈលោតផ្លោះ និងរាល់បញ្ហានៅមានការខ្វែងគំនិត។

ប្រមូលផ្តុំបញ្ញាដើម្បីសម្រេចរាល់បញ្ហាសំខាន់ៗរបស់ប្រទេសជាតិ - ảnh 2
លោកអគ្កលេខា Nguyen Phu Trong ថ្កែងសន្ទរកថាក្នុងសន្និបាត

         កំណត់គោលដៅឲ្យត្រូវនឹងស្ថានភាពជាក់ស្តែងរបស់ប្រទេសជាតិ
និងអន្តរជាតិ

        ស្តីពីរបាយការណ៍សេដ្ឋកិច្ចសង្គម ជារបាយការណ៍សំខាន់១ និងជាភារកិច្ច ស្នូលនៃកិច្ចការផ្លាស់ប្តូរថ្មី លោក Nguyen Phu Trong បានឲ្យដឹងថា៖

        “អនុគណៈកម្មាការសេដ្ឋកិច្ច សង្គមបានច្បាមជាប់គំរោងដែលបានសន្និ
បាត មជ្ឈឹមលើកទី៩ផ្តល់មតិ សកម្មកសាងពង្រាងរបាយការណ៍ស្តីពីស្ថានភាព អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១១-២០១៥ និងទិសដៅ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គមរយៈពេល៥ឆ្នាំ២០១៦-២០២០។​ខ្ញុំស្នើមជ្ឈឹម ប្រមូលផ្តុំពិភាគ្សា វាយ
តម្លៃដោយបរានុម័ត រាល់ លទ្ធផលអនុវត្តគោលដៅអភិវឌ្ឍន៍ភារកិច្ចសង្គមរយៈ
ពេល៥ឆ្នាំ ២០១១-២០១៥ ដែលបានដាក់ចេញក្នុងសន្និបាតលើកទី១១”។

        រួមមតិចំពោះបណ្ដារបាយការណ៍ គំរោងផែនការនិងការកសាងជួរ
កម្មាភិបាលជាន់ខ្ពស់

       តាមអគ្គលេខាបក្ស លោក Nguyen Phu Trong ថា៖ ការបូកសរុប៣០ឆ្នាំ
ផ្លាស់ប្តូរថ្មី ( ១៩៨៦២០១៦) ត្រូវបានស្រាវជ្រាវ បញ្ជូលក្នុងពង្រាងរបាយការណ៍
បូកសរុបបញ្ដាមួយចំនួនអំពីទ្រឹស្ដី ស្ថានភាពជាក់ស្ដែង ក្នុងរយៈពេល៣០ឆ្នាំ
ផ្លាស់ប្តូរថ្មី។ សន្និបាតមជ្ឈឹមលើកនេះ ត្រូវយកចិត្តទុកដាក់ ពិនិត្យមើលយ៉ាង
ម៉ត់ចត់ចំពោះរាល់សេចក្តីសន្និដ្ឋាន ការវាយតំលៃអំពិដំណើការអភិវឌ្ឍន៍ មាគា៍
ផ្លាស់ប្តូរថ្មីរបស់បក្សកម្មុយនីស្តវៀតណាម ក្នុងរយៈពេល៣០ឆ្នាំកន្លងទៅ និង
ទិសដៅបន្តជំរុញខ្លាំងបុព្វហេតុផ្លាស់ប្តូរថ្មីលើគ្រប់ជ្រុងជ្រោយ និងព្រមៗគ្នា 
បង្កើតឯកភាពនៅក្នុងបក្ស និងការស្រុះចិត្តគំនិតក្នុងសង្គម។

        លោក Nguyen Phu Trong ក៏បាននាំចេញបណ្ដាមតិចំពោះរបាយការណ៍
ស្ដីពីការដឹកនាំបញ្ជាណែនាំរបស់ការិយាល័យនយោបាយ គណៈលេខាឆ្នាំ
២០១៤ …លៗ ។ លោកអគ្គលេខាក៏បានអះអាងដែរថា៖ការយកសន្លឹកទំនុក
ទុកចិត្តចំពោះគណៈកម្មាធិការមជ្ឈឹម និងបណ្ដាសមាជិកសមាជិកាការិយា
ល័យនយោបាយ គណៈលេខាគឺសំដៅមានបន្ថែមព័ត៍មានដើម្បីវាយតំលៃ
 ជ្រើសតាំង កម្មាភិបាល រួមចំណែកកសាងជួរកម្មាភិបាលជាន់ខ្ពស់របស់បក្ស
 រដ្ឋ​ដោយកាន់តែរឹងមាំពី១ថ្ងៃទៅ១ថ្ងៃ។

        សង្កត់ធ្ងន់ទៅលើ របៀបវារះនៃសន្និបាតមជ្ឈឹមលើកនេះ មានអត្ថន័យ
ដ៏សែនសំខាន់ អគ្គលេខាបក្ស លោកNguyen Phu Trong បានស្នើមជ្ឈឹមត្រូវ
ស្រាវជ្រាវ ពិភាក្សាយ៉ាងម៉ត់ចត់ ផ្តល់មតិចំពោះពង្រាងសេចក្ដីរបាយការណ៍
 គំរោងផែនការ ពិនិត្យមើល សម្រេចចិត្តទៅលើបណ្ដាបញ្ហាសំខាន់ៗ នៃ
របៀបវារះនៅក្នុងសម័យប្រជុំលើកនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ