ប្រមូលផ្តុំប្រព័ន្ធនយោបាយអនុវត្តសេចក្តីសម្រេចិត្តនៃមហាសន្និបាតបក្សលើកទី១២

(VOVworld)-នាថ្ងៃទី២២មិនា អគ្គលេខាបក្សកម្មុយនិស្តវៀតណាមលោក Nguyen
Phu Trong បានចុះហត្ថលេខាផ្សព្វផ្សាយជាធរមាននូវសារាចរណ៍ ស្តីពី “ការរៀន
សូត្រ ជ្រួតជ្រាប ផ្សព្វផ្សាយនិងអនុវត្តនូវសេចក្តីសម្រេចចិត្តនៃមហា សន្និបាត
បក្សលើកទី១២”។​នេះជាសកម្មភាពនយោបាយមានអត្ថន័យនិងសារៈ សំខាន់
ពិសេស សំដៅបង្កើតការផ្លាស់ប្តូរអំពីមនសិការ ឯកភាពនូវឆន្ទៈនិង​សកម្មភាព
ក្នុងបក្ស រួមទាំងការស្រុះចិត្តគំនិតក្នុងប្រជាជន បង្កើតកម្លាំងសាមគ្គីជាតិ ទាំង
មូលក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស។

ប្រមូលផ្តុំប្រព័ន្ធនយោបាយអនុវត្តសេចក្តីសម្រេចិត្តនៃមហាសន្និបាតបក្សលើកទី១២ - ảnh 1
ទិដ្ឋភាពនៃមហាសន្និុបាតលើកទី១២បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២ (រូបថតៈ TTXVN)

        មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២របស់បក្សកុម្មុយនិស្តវៀត ណាមប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៨មករាឆ្នាំ២០១៦នៅទីក្រុង ហាណូយ។
​រាល់ឯកសារ និងសេចក្តីសម្រេចចិត្តដែលបានមហាសន្និបាតលើកទី ១២អនុម័ត
នោះ បន្តអះអាងនូវទស្សននិងគោលមាគ៌ាផ្លាស់ប្តូរថ្មីរបស់បក្ស។

        ឯកភាពអំពីមនសិការ

        ការិយាល័យនយោបាយបានកំណត់ថា ការរៀនសូត្រ ជ្រួតជ្រាប ផ្សព្វផ្សាយ
និងអនុវត្តនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១២គឺជា ភារកិច្ច
ស្នូលសម្រាប់ឆ្នាំ២០១៦ ដែលត្រូវអនុវត្តជាក់ស្តែងនិងប្រកបដោយប្រសិទ្ធិភាព។

        ការរៀនសូត្រ ជ្រួតជ្រាប ផ្សព្វផ្សាយ និងអនុវត្តនូវសេចក្តីសម្រេចចិត្តត្រូវ បានអនុវត្តយ៉ាងទូលំទូលាយ ត្រឹមត្រូវ និងរួមចំណែកជាក់ស្តែងចូលក្នុងការ លើកកំពស់មនសិការនយោបាយ សតិអារម្មណ៍សម្រាប់កម្មាភិបាល បក្ខជន និងប្រជាជនគ្រប់ស្រទាប់។

        ដើម្បីរៀនសូត្រ ជ្រួតជ្រាប ផ្សព្វផ្សាយ និងអនុវត្តសេចក្តីសម្រេចចិត្តនៃ មហាសន្និបាតលើកទី១២របស់បក្សប្រកបដោយប្រសិទ្ធិភាពនោះ មុនបង្អស់ គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ត្រូវក្តាប់ជាប់នូវខ្លឹមសារសំខាន់ៗដែល បាន កំណត់ក្នុងសំណុំឯកសារនិងសេចក្តីសម្រេចចិត្ត។ នេះជាមូលដ្ឋានសម្រាប់ គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់រៀនសូត្រ ជ្រួតជ្រាប ផ្សព្វផ្សាយ និងអនុវត្ត  ឲ្យសមស្របទៅនឹងស្ថានភាពជាក់ស្តែងនៅតំបន់នីមួយៗ។

        ក្នុងការអនុវត្តប្រកបដោយជោគជ័យនៃសេចក្តីសម្រេចចិត្តមហាសន្និ
បាត លើកទី១២របស់បក្ស ភារកិច្ចស្នូលមានអត្ថន័យសម្រេចគឺត្រូវបង្កើនការ
ងារ កសាងបក្សឲ្យបានស្អាតស្អំ រឹងមាំ រាំងស្កាត់ ​ឧិនភាពអំពីសតិអារម្មណ៍
នយោបាយ សីលធម៌ក្នុងរបៀបរស់នៅនិងត្រូវជិតស្និទ្ធជាមួយប្រជាជន។​តាម
នោះ ការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១២ត្រូវផ្សា
ភ្ជាប់ ជាមួយការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤នីតិកាលទី១១ ស្តីពី
ការងារ កសាងប​ក្សនិងសារាចរណ៍លេខ 03 របស់ការិយាល័យនយោបាយនីតិ
កាលទី ១១ ស្តីពីការជម្រុញការរៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោកប្រធាន
ហូជីមិញ។ អនុវត្តល្អនូវឯកសារទាំងពីរនេះ គឺរួមចំណែកពង្រឹងសតិអារម្មណ៍
លើកកំពស់ ការទទួលខុសត្រូវចំពោះបក្ស ចំពោះប្រជាជន និងបង្កើនការរីករាល
ដានក្នុង សង្គម។ លោក Bui Van Tinh សមាជិកមជ្ឈឹមបក្សនីតិកាលទី១២ លេខា
គណៈ កម្មាធិការបក្សខេត្ត Hoa Binh បានឲ្យដឹងថា៖

        “យើងខ្ញុំនឹងកសាងកម្មវិធីសកម្មភាព និងគំរោងការជាក់ស្តែងដើម្បីអនុវត្ត ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តមហាសន្និបាតបក្សលើកទី១២​ក៏ ដូចជាសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៦ បក្សភាគខេត្ត ដោយផ្តោត ការយកចិត្តទុកដាក់ជាពិសេសលើកិច្ចការកសាងបក្ស អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម”

        ការស្រុះចិត្តគំនិតក្នុងសកម្មភាព

        ចាប់ចេញពីមនសិការត្រឹមត្រូវ ក្តាប់ជាប់ខ្លឹមសារនិងប្រព័ន្ធដំណោះស្រាយជា
មូលដ្ឋាន គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់គប្បីស្រាវជ្រាវកសាងផែនការ និងកម្ម វីធីសកម្មភាពឲ្យបានសមស្របនិងជាក់ស្តែង។​ពីនោះ កសាងនិងបង្កើតចលនាប្រ
ឡង ប្រណាំងក្នុងផ្នែកទាំងមូល ខំប្រឹងប្រែងអនុវត្តប្រកបដោយជោគជ័យនូវគោល
ដៅ និងភារកិច្ចដែលបានដាក់ចេញ។ លោក Nguyen Van Du សមាជិកមជ្ឃឹមបក្ស
នីតិកាលទី១២ លេខាគណៈកម្មាធិការបក្សខេត្ត Bac Kan បានអះអាងថា៖

      “យើងខ្ញុំមានភារកិច្ចផ្សព្វផ្សាយឲ្យបានពេញលេញនូវស្មារតីនៃមហាសន្និបាត
បក្ស លើកទី១២ទៅកាន់បក្សភាគប្រជាជនបណ្តាជនជាតិភាគតិចនៅខេត្ត Bac Kan និងកសាងផែនការសម្រាប់អនុវត្តនូវសេចក្តីសម្រេចនេះឲ្យបានល្អបំផុត។ យើង
ខ្ញុំនឹងខំប្រឹងប្រែង រួមជាមួយគណៈកម្មាធិការមជ្ឈឹមនាំប្រទេសជាតិអភិវឌ្ឍ អំពី
សេដ្ឋកិច្ចសង្គមនិងធានាអំពីសន្តិសុខនិងការការពារជាតិ”។

        អស់រយៈពេល៨៦ឆ្នាំកសាងនិងរីកធំធាត់ បក្សបានដឹកនាំ និងពង្រីក កម្លាំង
ពលំដ៏ធំធេងរបស់ប្រទេសជាតិទាំងមូល និងទទួលបានជ័យជំនះជាច្រើនក្នុង បុព្វ
ហេតុបដិវត្តន៍។ អនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តមហា សន្និបាត
បក្សលើកទី១២ជាលក្ខ័ណ្ឌសម្រេចក្នុងការកសាងបក្សស្អាតស្អំ រឹងមាំ អនុវត្តប្រកប
ដោយជោគជ័យនូវភារកិច្ចយុទ្ធសាស្ត្រចំនួន២ នោះគឺកសាងនិង ការពាររឹងមាំមាតុ
ប្រទេសវៀតណាមសង្គមនិយម ដើម្បីគោលដៅប្រជាជន សម្បូធូធារ ប្រទេសជាតិ
ខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌និងអរិយធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ