ផ្នែកការទូតវប្បធម៌រួមចំណែកផ្សព្វផ្សាយអំណាចទន់របស់វៀតណាម

(VOV)_ឆ្នាំ២០១៦ ផ្នែកការទូតវប្បធម៌បានសកម្មរួមវិភាគទានរៀបចំ ដោយ
ជោគជ័យនូវព្រឹត្តិការណ៍និងការផ្សព្វផ្សាយរូបភាពជាច្រើនស្ដីអំពីទឹកដី មនុស្សនិង
វប្បធម៌វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ។ដោយការពង្រីក​កម្លាំង​ពលំគ្រប់ទិស
ទី ដែលក្នុងនោះ មានផ្នែកការទូតវប្បធម៌ រូបភាពស្ដីអំពីប្រទេសវៀតណាមមួយស្នេ
ហារសន្តិ ភាព មានខឿនវប្បធម៌ពោពេញទៅដោយអត្តសញ្ញាណជាតិ និងកំពុងធ្វើ
សមាហរណកម្មយ៉ាងខ្លាំងក្លាត្រូវបានពិភពលោកកក់សម្គាល់កាន់តែច្បាស់។​

ផ្នែកការទូតវប្បធម៌រួមចំណែកផ្សព្វផ្សាយអំណាចទន់របស់វៀតណាម - ảnh 1
ផ្នែកការទូតវប្បធម៌រួមចំណែកផ្សព្វផ្សាយអំណាចទន់របស់វៀតណាម

ឆ្នាំ២០១៦ កិច្ចការបរទេសវប្បធម៌ត្រូវបានអនុវត្តយ៉ាងខ្លាំងក្លា និងជា ឆ្នាំដែល
បណ្ដាតំលៃវប្បធម៌របស់វៀតណាម​បន្តត្រូវបានលើកសរសើរ។ ផ្នែក​ការទូតក៏បានជួយ
ឧបត្ថម្ភស្ថាប័នដំណាងវៀតណាមនៅឯបរទេសរៀបចំសកម្មភាពផ្សព្វផ្សាយរូបភាព
វៀតណាមជាមួយនឹងពិភពលោក។​

តំលៃវប្បធម៌វៀតណាមត្រូវបានលើកតម្កើង​

រួមជាមួយបណ្ដាសំណុំឯកសារបេតិកភ័ណ្ឌនានារបស់វៀតណាម ដូចជា៖បរមរាជ
វាំងថាំងឡុង ​កំពែងរាជ្ជកាល Ho ចម្រៀង Xoan ជំនឿសាសនា ធ្វើសក្ការបូជាស្ដេច 
Hung សិល្បះច្រៀង Don Ca Tai Tu Nam Bo ដែល បាន អង្គការវប្បធម៌ វិទ្យាសាស្ត្រ
និងអប់រំរបស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាវប្បធម៌រូបី និង
អរូបីនោះ ក្នុងឆ្នាំ ២០១៦ ចម្រៀងប្រជាប្រិយ Vi Dam Ha Tinh និងជំនឿសាសនា
ធ្វើសក្ការះបូជាព្រះម៉ែ បន្តបាន UNESCO លើកសរសើរ និងក្លាយទៅជាបេតិកភ័ណ្ឌ
វប្បធម៌អរូបីរបស់មនុស្សលោក។ ​​ ​

ទទួលបានសមិទ្ធផលនេះ ដោយសារវៀតណាមមានគោលមាគា៏ត្រឹមត្រូវអំពី កិច្ច
ការបរទេស​និងដំណើរ​ធ្វើសមាហរណកម្ម ដែលក្នុងនោះមាន ដំណើរធ្វើសមាហរណ
កម្មវប្បធម៌។ ​វៀតណាមដណ្ដើមបានជោគជ័យជា ច្រើនក្នុងកិច្ចការអភិរក្ស ជួស
ជុលកេរ្តិ៍ដំណែល និងធ្វើអាជីវកម្មបេតិកភ័ណ្ឌ ដើម្បីបំរើការអភិវឌ្ឍន៍ចីរភាពរបស់
ប្រទេសជាតិ។ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅវៀតណាម លោក
ស្រី Pratibha Mehta បានអោយដឹងថា៖​

“ វៀតណាមជានិច្ចកាលអភិរក្សានិងពង្រីកតំលៃវប្បធម៌របស់ខ្លួន ខឿន វប្ប
ធម៌មួយគួរអោយមោទន​។ ខ្ញុំចាត់ទុកថា វៀតណាមត្រូវផ្សព្វផ្សាយ តំលៃវប្បធម៌
អោយកាន់តែខ្លាំងក្លាថែមទៀត ពីព្រោះវប្បធម៌វៀតណាមមានចំណុចពិសេស​ 
មានអត្តសញ្ញាណដោយឡែករបស់ខ្លួន។​វប្បធម៌បានមានវត្តមានក្នុង ជីវភាពរស់
នៅប្រចាំថ្ងៃ។ ថ្លនត់វប្បធម៌ទាំងនេះ បានរួមចំណែកដ៏ធំធេងបង្កើតឡើងនូវ
កម្លាំងវៀតណាម។”​


ផ្នែកការទូតវប្បធម៌រួមចំណែកផ្សព្វផ្សាយអំណាចទន់របស់វៀតណាម - ảnh 2
ផ្នែកការទូតវប្បធម៌រួមចំណែកផ្សព្វផ្សាយអំណាចទន់របស់វៀតណាម

រឹតបន្តឹងចំណងសាមគ្គីភាព មិត្តភាព​

ឆ្នាំ ២០១៦ ក៏ជាឆ្នាំដែលវៀតណាមជំរុញខ្លាំងសកម្មភាពផ្លាស់ប្តូរវប្បធម៌ជាមួយ
ប្រទេសនានា។ ឆ្នាំ ២០១៦ វៀតណាមក៏ខំប្រឹងប្រែងជំរុញការងារត្រៀមរៀបចំអោយ
ព្រឹត្តិការណ៍ផ្សព្វផ្សាយវប្បធម៌វៀតណាម ក្នុងឆ្នាំ APEC ២០១៧។ឯកអគ្គរដ្ឋទូត 
Nguyen Nguyet Nga ទីប្រឹក្សាជាន់ខ្ពស់  លេខាធិការដ្ឋាន  APEC វៀតណាម ២០១៧
បានអះអាងថា៖​

“ជាប្រទេសម្ចាស់ផ្តះ APEC យើងខ្ញុំយកចិត្តទុកដាក់ខ្លាំងចំពោះការ លើក កំពស់
រូបភាព និងវប្បធម៌វៀតណាម អំណាចទន់របស់វៀតណាម ដែល បានបង្ហាញតាមរយៈ
ប្រពៃណីមនុស្សសាស្ត្រនិងតំលៃវប្បធម៌របស់វៀតណាម។ ដោយសភាពការណ៍នៅក្នុង
តំបន់និងពិភពលោកកំពុងប្រឈមមុខនឹងឧបសគ្គ ជាច្រើន អំពីសន្តិភាព និង
សន្តិសុខ​ ជាងពេលណាទាំងអស់នោះ ត្រូវមាន ដំណោះ ស្រាយមួយដើម្បីធានាសន្តិ
ភាព ស្ថិរភាពតំបន់ និងពិភពលោក ជា ទំនាក់ ទំនងមិត្តភាពរវាងមនុស្សនឹង
មនុស្ស។ កាន់តែយល់ដឹង និងគោរព គ្នាទៅវិញទៅមក គឺបង្កើនជំនួបសន្ទនា កិច្ច
សហប្រតិបត្តិការ រក្សាសន្តិភាព។”​

ក្នុងសកម្មភាពកិច្ចការបរទេស វប្បធម៌ជួនកាលមានជំហានទៅមុននយោ
បាយ។ ប្រទេសនិមួយៗអាចមានជំនួបប្រាស្រ័យវប្បធម៌ មុនពេលមានទំនាក់ទំនង
ការទូត និងវប្បធម៌ក៏អាចក្លាយទៅជាស្ពានតភ្ជាប់ទំនាក់ទំនងការទូតបានដែរ។ 
មានទំនាក់ទំនងការទូតហើយ គឺការផ្លាស់ប្តូរវប្បធម៌ ឧទ្ទេសនាមអំពី អត្តសញ្ញាណ
របស់គ្នាបានជួយអោយបណ្ដាប្រទេសកាន់តែខិតជិតគ្នាថែមទៀត។  ដូច្នេះ ការ
កសាងយុទ្ធសាស្ត្រយូរអង្វែងសំរាប់ផ្នែកការទូតវប្បធម៌ បង្កើតបន្ថែមប្រភពកម្លាំង 
និងលើកកំពស់សក្ដានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិនោះជាជំហាន
អាទិភាពក្នុងកិច្ចការបរទេសរបស់វៀតណាម ក្នុងឆ្នាំ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ