ផ្នែកផ្សាយសម្លេងជាមួយកីឡា

(VOVWORLD) - មុននេះ៧ឆ្នាំ អង្គការ UNESCO បានជ្រើសរើសជាផ្លូវការថ្ងៃទី១៣ កុម្ភៈ ជាទិវា ផ្សាយសម្លេងពិភពលោក។ នេះជាមោទនភាពចំពោះមនុស្សទាំងឡាយដែលធ្វើ ការក្នុងផ្នែកផ្សាយសម្លេងលើទូទាំងពិភពលោក ក្នុងនោះមានវិទ្យុសម្លេងវៀត ណាមផងដែរ។ 
ផ្នែកផ្សាយសម្លេងជាមួយកីឡា - ảnh 1 អគ្គនាយករងវិទ្យុសម្លេងវៀតណាមលោក Vu Hai ថ្លែងមតិក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាផ្សាយសម្លេងពិភពលោក (រូបថត៖ VOV)

សកម្មភាពជាច្រើនត្រូវបានរៀបចំឡើងដើម្បីអះអាងនូវតួនាទីពិសេសរបស់ផ្នែកផ្សាយសម្លេងក្នុងវិស័យសារព័ត៌មាននិងសំដៅលើកតម្កើងអ្នកកាសែតក្នុងផ្នែកផ្សាយសម្លេង។

ផ្នែកផ្សាយសម្លេងនិងកីឡាតភ្ជាប់មនុស្សជាតិ

  ទិវាផ្សាយសម្លេងពិភពលោកឆ្នាំ២០១៨មានប្រធានបទ “ផ្សាយសម្លេងជាមួយកីឡា”។ អាចអះអាងបានថា កីឡាជាវិស័យដែលត្រូវបានមិត្តអ្នកស្ដាប់យកចិត្តទុកដាក់។ កីឡាមានលទ្ធភាពតភ្ជាប់បេះដូងនិងចំណងមិត្តភាពលើទូទាំងពិភពលោក ហើយជាវិធីសាស្ត្រដើម្បីនាំមនុស្សលោកឆ្ពោះទៅតំលៃដ៏ល្អប្រសើរ។ ក្នុងអតីតកាល យើងបានឃើញកីឡាប៉េងប៉ុងរួមចំណែកក្នុងការស្ដារប្រក្រតីភាពទំនាក់ទំនងរវាងអាមេរិកនិងចិននាដើមទសវត្សទី៧០នៃសតវត្សមុន។ ក្នុងប៉ុន្មានថ្ងៃកន្លងទៅ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម យើងបានឃើញការដែលបាល់ទាត់តភ្ជាប់ប្រជាជនវៀតណាមរាប់លាននាក់ ក្រោយពីជោគជ័យរបស់ក្រុមជម្រើសជាតិ U23 នៅពានរង្វាន់ U23 ជើងឯកទ្វីបអាស៊ី។ ហើយនៅមហោស្រពកីឡារដូវរងារដែលកំពុងប្រព្រឹត្តទៅនៅ PyeongChang កូរ៉េខាងត្បូងនោះប្រទេសកូរ៉េទាំងពីរបានសំរេចដើរដង្ហែក្បួនរួមក្រោមទង់តែមួយដែលមានរូបភាពឧបទ្វីបកូរ៉េឯកភាព ក្នុងចង្វាក់ភ្លេងប្រជាប្រិយ Ariang របស់ជនជាតិកូរ៉េ។ កីឡាមិនត្រឹមតែជាការប្រកួត ជាលទ្ធផលប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីយើងយោគយល់គ្នានិងខិតមកជិតគ្នាថែមទៀត។

ផ្នែកផ្សាយសម្លេងជាមួយកីឡា - ảnh 2 សិក្ខាសាលា "ផ្សាយសម្លេងជាមួយកីឡា"


វិទ្យុសម្លេងវៀតណាមរួមដំណើរជាមួយកីឡា

ដោយប្រវត្តិសាស្ត្រជាង៧០ឆ្នាំចាប់បដិសន្ធិនិងអភិវឌ្ឍន៍នោះ វិទ្យុសម្លេងវៀតណាម នាសព្វថ្ងៃជាស្ថាប័នសារព័ត៌មានមួយក្នុងចំណោមស្ថាប័នសារព័ត៌មានពហុមធ្យោបាយជួរមុខរបស់វៀតណាម ក្នុងនោះផ្នែកផ្សាយសម្លេងដើរតួនាទីជាស្នូល។ ក្នុងវិស័យកីឡា វិទ្យុសម្លេងវៀតណាមជានិច្ចកាលចំណាយរយៈពេលដ៏សមស្របដើម្បីឆ្លុះបញ្ចាំងនូវព្រឹត្តិការណ៍កីឡាជាតិនិងអន្តរជាតិ។ ចាប់ពីប៉ុន្មានឆ្នាំ៥០នៃសតវត្សមុន វិទ្យុសម្លេងវៀតណាមបានផ្សាយបន្តផ្ទាយ់អំពីការប្រកួតបាល់ទាត់នានា។ អាចនិយាយដល់ការប្រកួតរវាងក្រុមជម្រើសជាតិវៀតណាមជាមួយក្រុមជម្រើសជាតិកម្ពុជា នាឆ្នាំ១៩៥៧ នៅកីឡាដ្ឋាន Hang Day ដែលឥឡូវនេះជាកីឡាដ្ឋានហាណូយនោះ ត្រូវបានអ្នកអត្ថាធិប្បាយ Nguyen Van Thu និងអាជ្ញាកណ្ដាល Nguyen Hoang Hiep ធ្វើការអធិប្បាយដោយផ្ទាល់។

នាបច្ចុប្បន្ន ក្រៅពីកាណាល់ជំនាញខាងកីឡាដូចជាកាណាល់ទូរទស្សន៍ VTC3 កាណាល់ផ្សាយសម្លេង VOV2 នោះគឺកាណាល់ផ្សេងៗទៀតនិងកាសែតអេឡិចត្រូនិករបស់វិទ្យុសម្លេងវៀតណាម ក៏លៃទុកពេលវេលាជាច្រើនដើម្បីឆ្លុះបញ្ចាំងអំពីព្រឹត្តិការណ៍ជាតិនិងអន្តរជាតិដ៏សំខាន់ៗ ពិសេសគឺព្រឹត្តិការណ៍ដែលមានការចូលរួមរបស់ក្រុមវៀតណាមដូចជា  ASIAD Sea Games និងអូឡាំពិកជាដើម។ អ្នកយកព័ត៌មានកីឡារបស់វិទ្យុសម្លេងវៀតណាមជានិច្ចកាលមានវត្តមាននៅព្រឹត្តិការណ៍សំខាន់ៗដើម្បីឆ្លុះបញ្ចាំងឲ្យបានគ្រប់គ្រាន់។

ផ្នែកផ្សាយសម្លេងជាមួយកីឡា - ảnh 3 យុវជនមួយរូបសាកល្បងធ្វើជាអ្នកអធិប្បាយកម្មវិធីកីឡា


ក្នុងឱកាសទិវាផ្សាយសម្លេងពិភពលោកឆ្នាំនេះ វិទ្យុសម្លេងវៀតណាមបានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ផ្សាយសម្លេងនិងកីឡា”។ នេះជាវេទិកាដើម្បីលើកតម្កើងអ្នកកាសែតផ្សាយសម្លេងក្នុងវិស័យកីឡា ពិសេសគឺក្នុងសម័យកាលបដិវត្តន៍បច្ចេកវិទ្យា៤.០។ ក្រៅពីនោះ វិទ្យុសម្លេងវៀតណាមនៅតែរៀបចំឡើងលំហតាំងបង្ហាញមួយដោយរូបសណ្ឋានបន្ទប់ថតសម្លេងតូចៗ ដើម្បីទស្សនិកជនសាកល្បងធ្វើជា MC ជាអ្នកអត្ថាធិប្បាយកម្មវិធីកីឡាជាដើម ដើម្បីជួយទស្សនិកជនយល់ដឹងបន្ថែមអំពីផ្នែកផ្សាយសម្លេង អំពីវិទ្យុសម្លេងវៀតណាមក៏ដូចជាការងាររបស់អ្នកកាសែតផ្សាយសម្លេងផងដែរ។

រួមជាមួយមធ្យោបាយសារព័ត៌មានផ្សេងៗ គឺផ្នែកផ្សាយសម្លេងកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការបញ្ជូនព័ត៌មានយ៉ាងលឿនបំផុត ត្រឹមត្រូវបំផុតនិងងាយស្រួលបំផុតទៅកាន់សាធារណៈជន។ កីឡាជាវិស័យមួយដែលត្រូវបានយកចិត្តទុកដាក់ពិសេស។ កីឡាមិនត្រឹមតែជាពាក្យស្លោក “លឿនជាង ខ្ពស់ជាង ខ្លាំងជាង” របស់លោក Pierre de Coubertin ជាស្ថាបនិកមហោស្រពអូឡាំពិកនាបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់បណ្ដាប្រជាជាតិនិងបេះដូងរបស់មនុស្សរាប់លានលាននាក់ ដើម្បីពិភពលោកមួយសម្បូរវប្បធម៌ ដើម្បីខឿនសន្តិភាពចីរភាពរបស់មនុស្សលោកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ