ផលប៉ះពាល់នានា ខណៈដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក - ចិន​មាន​ភាពតានតឹង

(VOVWORLD) - ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងកម្រិតទាបបំផុត ចាប់តាំងពីលោកប្រធានាធិបតី Richard Nixon បានធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយចិននាឆ្នាំ ១៩៧២។ ការដែលប្រទេសមហាអំណាចទាំងពីរបានធ្វើការសងសឹកគ្នាទៅវិញទៅមក មិនត្រឹមតែប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ជាអវិជ្ជមានដល់គ្រប់វិស័យសំខាន់ៗនៅលើពិភពលោក ជាពិសេសគឺសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ។
ផលប៉ះពាល់នានា ខណៈដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក - ចិន​មាន​ភាពតានតឹង - ảnh 1 រូបថត៖ AP

បន្ទាប់ពីមានការរឹតត្បិតអំពីបទបញ្ញត្តិទិដ្ឋាការ បទបញ្ញត្តិថ្មីអំពីការធ្វើដំណើរការទូត និងការបណ្ដេញអ្នកយកព័ត៌មាន ការដែលចិនបិទស្ថានកុងស៊ុលនៅទីក្រុង Houston តាមសំណើររបស់ភាគីអាមេរិក ក៏ដូចជាការដែលសហរដ្ឋអាមេរិកបានបិទស្ថានកុងស៊ុលប្រចាំនៅ Chengdu តាមសំណើររបស់ចិន បាន ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែតានតឹងឡើង ៗ ។

ផលប៉ះពាល់ក្នុងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី

ទាំងចិន និងសហរដ្ឋអាមេរិកសុទ្ធតែទទួលរងនូវការខាតបង់ក្នុងសង្គ្រាមពន្ធដារ ដែលបានផ្ទុះឡើងនាឆ្នាំ ២០១៨។ នាដើមឆ្នាំ ២០២០ ការដែលប្រទេសទាំងពីរទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ នោះ សង្គ្រាមពាណិជ្ជកម្មហាក់ដូចជាបានបញ្ចប់ជាបណ្ដោះអាសន្ត។ប្រធានាធិបតីអាមេរិកលោក Donald Trump គ្រោងនឹងធ្វើការចរចាពាណិជ្ជកម្ម ដំណាក់កាលទី ២ ជាមួយចិន បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីនាខែវិច្ឆិកា ឆ្នាំ ២០២០។ ទោះយ៉ាងណាក៏ដោយ ការដែលជំងឺរាតត្បាត Covid-19 បានផ្ទុះឡើងនៅប្រទេសទាំងពីរក៏ដូចជាភាពតានតឹងនាពេលថ្មីៗនេះ បានធ្វើឱ្យការរំពឹងទុកអំពី កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ២ កាន់តែអាប់អួរ។ ប្រការនេះ នឹងជះឥទ្ធិពលអវិជ្ជមានដល់ពាណិជ្ជកម្មទ្វេភាគី។  ព្រោះថា សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំបំផុតរបស់ចិន សូម្បីតែបន្ទាប់ពីពេលដលប្រធានាធិបតី លោក Trump បានដាក់ទណ្ឌកម្មពន្ធដារទៅលើទំនិញចិនក៏ដោយ។ ក្នុងពេលនោះ ចិនគឺជាទីផ្សារធំទីបីសម្រាប់អ្នកនាំចេញសហរដ្ឋអាមេរិក ហើយក៏ជាទីផ្សារដ៏ធំសម្បើមមួយសម្រាប់ទំនិញនិងសេវាកម្មរបស់ក្រុមហ៊ុនធំ ៗ របស់អាមេរិក ដូចជាក្រុមហ៊ុន General Motors  និងក្រុមហ៊ុន Burger King ។ យោងតាមការធ្វើស្ថិតិបានឲ្យដឹងថាការនាំចូលផលិតផលកសិកម្មនិងផលិតផលផ្សេងទៀតរបស់ចិនពី សហរដ្ឋអាមេរិកបានធ្លាក់ចុះ ១១,៤% ក្នុងឆ្នាំ ២០១៩ ប៉ុន្តែនៅតែលើសពី ១០០ ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះដែរ ការនាំចេញទៅកាន់ចិនកំពុងជួយបង្កើតការងារធ្វើ ដល់ប្រជាជនអាមេរិក ១ លាននាក់ បើទោះបីជាតូរលេខនេះបានធ្លាក់ចុះ ១០ % បើប្រៀបធៀបនឹងឆ្នាំ ២០១៧ ក៏ដោយ។

លើវិស័យបច្ចេកវិទ្យាវិញ បណ្ដាក្រុមហ៊ុន បច្ចេកវិទ្យាអាមេរិកបានរងហានិភ័យប្រាក់ចំណូលខ្ពស់ដោយសារពួកគេបានពឹងផ្អែកលើរោងចក្រចិន ក្នុងការតម្លើងស្មាតហ្វូន កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិកប្រើប្រាស់ ផ្សេងទៀត។ ម៉្យាងវិញទៀត ការរឹតត្បិតក្រុមបច្ចេកវិទ្យា Huawei របស់ចិនក្នុងប្រើប្រាស់គ្រឿងបន្លាស់ និងបច្ចេកវិទ្យាអាមេរិក បាននិងកំពុងធ្វើឲ្យអ្នកផ្គត់ផ្គង់ ដូចជាក្រុមហ៊ុននៅ ជ្រលង Silicon បាត់បង់ប្រាក់ចំណូលរាប់ពាន់លានដុល្លារអាមេរិក។ នាបច្ចុប្បន្ន ទីក្រុងប៉េកាំងបានអំពាវនាវដល់ អ្នកនាំចេញក្នុងស្រុកស្វែងរកទីផ្សារក្រៅពីសហរដ្ឋអាមេរិក។ទោះយ៉ាងណាក៏ដោយប្រការនេះមិនងាយស្រួលអនុវត្តន៍ឡើយ។

ផលប៉ះពាល់ដោយសារទំនាក់ទំនងសេដ្ឋកិច្ច

ទំនាក់ទំនងចិន - អាមេរិកគឺជាផ្នែកសំខាន់មួយនៃទំនាក់ទំនងរវាងប្រទេសមហាអំណាចនៅលើពិភពលោក ក៏ដូចជា ទំនាក់ទំនងអន្តរជាតិទាំងមូល។ដូច្នេះ ភាពតានតឹងដែលកាន់តែឡើងជណ្ដើរក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន មិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងនៅលើពិភពលោកទៀតផង។ យោងតាមសេដ្ឋកិច្ចវិទូ Jeffrey Sachs មកពីសាកលវិទ្យាល័យ Columbia (សហរដ្ឋអាមេរិក) ពិភពលោកកំពុងឈានដល់ដំណាក់កាលជាប់គាំងដ៏ធំទូលាយ ដែលគ្មានការដឹកនាំណាមួយឡើយ។ លោកបានព្រមានថាការបែកបាក់រវាងប្រទេសមហាអំណាចទាំងពីរបានធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរជាង។

ទន្ទឹមគ្នានេះដែរ យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Wall Street ស្តីពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនៅលើពិភពលោកក្នុងរយៈពេលរាប់សិបទសវត្សរ៍បានសរឲ្យឃើញថា ពិភពលោកកាន់តែបានបែងចែកគ្នាយ៉ាងច្បាស់លាស់។ បណ្ដាខឿនសេដ្ឋកិច្ច កំពុងថាកទៅរកសហរដ្ឋអាមេរិក ឬងាកទៅរកចិនផងដែរ។

នាប៉ុន្មានខែដើមឆ្នាំ ២០២០ បានកើតមានការផ្លាស់ប្ដូរជាច្រើនក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក - ចិន។ ហើយភាពតានតឹងនាបច្ចុប្បន្នពិតជាពិបាកដោះស្រាយក្នុងឆ្នាំ ២០២០។ ប្រការនេះមានន័យថា ភាព ច្របូកច្របល់ក្នុងទំនាក់ទំនងអន្តរជាតិនៅតែកើតមានឡើង ដែលធ្វើឲ្យមតិសាធារណៈមានករព្រួយបរម្ភជាខ្លាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ