ពង្រីកកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូលពីការបោះឆ្នោតជាសកលលើកដំបូង

(VOVWORLD) - នាថ្ងៃទី៦ មករា ឆ្នាំ១៩៤៦ ការបោះឆ្នោតជាសកល បង្កើតរដ្ឋសភា ដំបូងបង្អស់របស់វៀតណាម បានប្រព្រឹត្តទៅប្រកបដោយជោគជ័យតាម គោលការណ៍ប្រជាធិបតេយ្យ ជឿនលឿន សមភាព ដោយផ្ទាល់ និងការ បោះឆ្នោតដោយសម្ងាត់។ រដ្ឋសភាដើមដំបូងរបស់ប្រទេស វៀតណាម ប្រជាធិបតេយ្យសាធារណៈរដ្ឋត្រូវបានប្រសូត្រឡើង ហើយរដ្ឋសភានោះ បានតែងតាំងរដ្ឋាភិបាលថ្មីជាផ្លូវការក៏ដូចជាបង្កើតរដ្ឋធម្មនុញ្ញប្រជាធិប តេយ្យសម្រាប់វៀតណាមផងដែរ។ ជ័យជំនះនោះ គឺជារបត់សំខាន់មួយ ដែលគូសសញ្ញានូវការបោះជំហានយ៉ាងខ្លាំងមួយខាង របបប្រជាធិបតេយ្យរបស់វៀតណាម។

ពង្រីកកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូលពីការបោះឆ្នោតជាសកលលើកដំបូង - ảnh 1រដ្ឋាភិបាលប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ ត្រូវបានជ្រើសតាំង
ដោយរដ្ឋសភានីតិកាលទី១។ (រូបថត៖ TTXVN)

មុនការបោះឆ្នោតសកល លោកប្រធានហូជីមិញបានអះអាងថា ការ បោះឆ្នោតសកលគឺជាឱកាសមួយសម្រាប់ប្រជាជនទាំងមូលជ្រើសរើសអ្នកមានទាំងទេពកោសល្យផងនិងសីលធម៌ផង ដើម្បីទទួលបន្ទុកកិច្ចការរបស់ រដ្ឋ។ ក្នុងការបោះឆ្នោតសកលលើកនេះ អ្នកណាៗដែលចង់ទទួលបន្ទុក កិច្ចការរបស់រដ្ឋ គឺសុទ្ធតែមានសិទ្ធិឈរឈ្មោះដែរ។ នៅឆ្នាំ១៩៤៦ ទោះបីជា ប្រទេសជាតិត្រូវប្រឈមនឹងខ្មាំងសត្រូវទាំងក្នុងនិងក្រៅប្រទេសក៏ដោយ ប៉ុន្តែ លោកប្រធានហូជីមិញនិងគណៈ កម្មាធិការមជ្ឈឹម Viet Minh បាន សម្រេចអញ្ជើញទាំងបេក្ខជនក្រៅរណសិរ្ស Viet Minh ចូលរួមឈរ ឈ្មោះបោះឆ្នោតទៀតផង។ ប្រការនេះបានសរឲ្យឃើញថា Viet Minh តែង តែគោរពសិទ្ធិសេរីភាពប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងបំណងចង់ប្រមូលផ្ដុំ អ្នកមានទេពកោសល្យនិងសីលធម៌ ដើម្បីទទួលរ៉ាប់រងកិច្ចការសំខាន់ៗរបស់ រដ្ឋសភា។ លទ្ធផលគឺ សមាជិកសភាចំនួន៣៣៣នាក់មកពីគ្រប់សមាសភាព គណៈ បក្សនិង ភាគីខុសៗគ្នាបានជាប់ឆ្នោត។ ជ័យជំនះនោះ គឺជារបត់សំខាន់មួយ ដែលគូសសញ្ញានូវជំហានអភិវឌ្ឍយ៉ាងខ្លាំងខាងរបបប្រជាធិបតេយ្យរបស់វៀតណាម។

        ប្រវត្តិវិទូ Duong Trung Quoc អគ្គលេខាធិការនៃសមាគមន៍វិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រវៀតណាម បានចាត់ទុកថា ពុំគួរឲ្យជឿថា នាគ្រាដែលប្រទេស ជាតិទើបតែបានរួចផុតពីស្ថានភាពទុក្ខវេទនា ហើយចំនួនប្រជាជនជាង៩០%មិន ចេះអក្សរនេះ វៀតណាមអាចរៀបចំឡើងការបោះឆ្នោតសកលប្រកបដោយ ប្រជាធិបតេយ្យនិងអារិយ្យធម៌យ៉ាងដូច្នេះ។ លោក Duong Trung Quoc បានបន្ថែមទៀតថា៖ “ការបោះឆ្នោតជាសកលមានន័យថា ប្រជាពលរដ្ឋគ្រប់រូបសុទ្ធតែមាន សិទ្ធិបោះឆ្នោត ដោយមិនរើសអើងបុរសឬស្ត្រី មិនរើសអើងជនជាតិ ឬជំនឿ សាសនានោះឡើយ។ ប្រការនេះមិន មែនជារឿងធម្មតាឡើយ។ សូម្បីតែនៅប្រទេសអឺរ៉ុបខ្លះៗ ក៏មិនមានសិទ្ធិសមភាពយេនឌ័រ ដែល អនុញ្ញាតឲ្យស្ត្រីចូលរួមការបោះឆ្នោតនោះទេ”។

        ការបង្កើតរដ្ឋសភាវៀតណាម ជាសមិទ្ធិផល ផង និងជាតម្រូវការ បន្ទាន់នៃបដិវត្តន៍ ផង។ រដ្ឋសភាបានកកើតឡើងក្នុងភ្នក់ភ្លើងនៃការតស៊ូ ជាតិដ៏ស្រួចស្រាល់។ នោះគឺរដ្ឋសភានៃឯករាជ្យជាតិ ឯកភាពជាតិ និងមហា សាមគ្គីជនជាតិទាំងមូល។ រដ្ឋសភាបានប្រមូលផ្ដុំតំណាងនៃភូមិភាគខាង ជើង-កណ្ដាល-ខាងត្បូងទាំងបី ដោយបង្ហាញនូវឆន្ទៈរបស់ប្រជាជនទាំង មូល។ រដ្ឋសភាក៏បានប្រមូលផ្ដុំតំណាងនៃវិស័យ វណ្ណៈ ស្រទាប់ទាំងអស់ ក្នុងសង្គម ចាប់តាំងពី កម្មករ កសិករ បុរស ស្ត្រី រហូតដល់វណ្ណៈមូលធន អាជីវករ បញ្ញាវ័ន្ត និងអ្នកវប្បធម៌ល្បីល្បាញនានា។ លើសពីនេះទៅទៀត រដ្ឋសភា មានតំណាងមកពីបណ្ដាសាសនា ជនជាតិ គណៈបក្សនយោបាយទាំង អស់ ព្រមទាំងតំណាងរបស់មនុស្សមិនចូលបក្សសម្ព័ន្ធ ទៀតផង។

ពង្រីកកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូលពីការបោះឆ្នោតជាសកលលើកដំបូង - ảnh 2អ្នកបោះឆ្នោតនៅរដ្ឋធានីហាណូយចុះមើលបញ្ជីឈ្មោះនិងជីវប្រវត្តិ
របស់បណ្ដាបេក្ខជនដែលបានចូលរួមឈរឈ្មោះ។ (រូបថត៖ TTXVN)

        តាមលោក Nguyen Hanh Phuc អគ្គលេខាធិការនិងជាប្រធានខុទ្ទ កាល័យរដ្ឋសភាវៀតណាមបានចាត់ទុកថា ការរំលឹកខួប ៧៥ ឆ្នាំនៃការបោះ ឆ្នោតជាសកលលើកដំបូងបង្កើតឡើងរដ្ឋសភា វៀតណាម គឺជាឱកាសដើម្បី រំលឹកឡើងវិញ ក៏ដូចជាបង្ហាញមោទនភាពចំពោះរាល់សមិទ្ធិផលរបស់រដ្ឋ សភាក្នុងអំឡុងពេលកន្លងមក ព្រមទាំងកំណត់ឲ្យបានច្បាស់លាស់នូវ ការងារដែលត្រូវធ្វើក្នុងឆ្នាំ ២០២១ ដែលជាឆ្នាំនៃការបោះឆ្នោតរដ្ឋសភានិង តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០២១-២០២៦ ផងដែរ។ លោក Nguyen Hanh Phuc មានប្រសាសន៍ថា៖ “នេះជាមេរៀនដ៏ថ្លៃថ្លាចំពោះរយៈពេល ៧៥ ឆ្នាំនៃការមរតករ៍និង អភិវឌ្ឍរបស់រដ្ឋសភា។ ចំពោះការបោះឆ្នោតនីតិកាល ទី១៥នាពេលខាងមុខ នេះ ត្រូវធ្វើយ៉ាងដូចម្ដ៉េច ដើម្បីជ្រើសរើសសមាជិកសភាឲ្យបានត្រឹមត្រូវ តាមតម្រូវការ។ ហេតុដូច្នេះ យើងខ្ញុំបានបង្កើនអត្រាសមាជិកសភាឯកទេស ឡើង៤% ហើយអត្រាសមាជិកាសភា សមាជិកសភាជាជនជាតិភាគតិច ឬ សមាជិកសភាវ័យក្មេងក៏កើនឡើងផងដែរ។ ទន្ទឹមនេះ ត្រូវធានា ប្រជាធិប តេយ្យ ដើម្បីឲ្យអ្នកបោះឆ្នោតអាចរកឃើញ ជ្រើសរើសនិងឧទ្ទេសនាម បេក្ខជនឆ្នើមៗជូនដល់រដ្ឋសភា”។

        ដោយមានប្រពៃណីនិងបទពិសោធន៍ដែលបានសន្សំទុកក្នុងអំឡុង ពេល៧៥ឆ្នាំកន្លងមក ការទទួលខុសត្រូវចំពោះប្រជាជននិងជោគវេសនា របស់ប្រទេសជាតិ ហើយបាវចនា៖ សាមគ្គីភាព ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ធ្វើ សកម្មភាពដើម្បីផលប្រយោជន៍របស់ប្រជាជនោះ រដ្ឋសភាវៀតណាមនឹង បន្តពង្រីកប្រពៃណីដ៏ភ្លឺស្វាងដើម្បីសម្រេចយ៉ាងល្អឥតខ្ចោះនូវភារកិច្ចជាអ្នកតំណាងរបស់ប្រជាជន ជាក់ជាពុំខានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ