ពង្រីកតួនាទីរបស់ការទូតសភា

(VOVWORLD) - នាថ្ងៃទី២៨ ខែមីនា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចាប់ផ្ដើមបំពេញទស្សនកិច្ចនៅបណ្ដាប្រទេស ម៉ារ៉ុក បារាំង សភាអឺរ៉ុប (EP) និងចូលរួមមហាសន្និបាតលើកទី ១៤០នៃសហភាព អន្តរសភាពិភពលោក (IPU – 140)។

ដំណើរទស្សនកិច្ចលើកនេះគឺសំដៅបន្តអះអាងនូវតួនាទីដ៏សំខាន់នៃការទូតសភាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីនិងពហុភាគីរវាងវៀតណាមជាមួយដៃគូរបស់ខ្លួន។

        ដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី៨ ខែមេសា របស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ត្រូវបានអនុវត្តន៍តាមការអញ្ជើញរបស់ថ្នាក់ដឹកនាំស្ថាប័ននីតិបញ្ញត្តិម៉ារ៉ុក សាធារណៈរដ្ឋបារាំង សភាអឺរ៉ុប និងសហភាពអន្តរសភាពិភពលោក។

ពង្រីកតួនាទីរបស់ការទូតសភា - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមកិច្ចប្រជុំ IPU ស្ដីពីបម្រែបម្រួលអាកាសធាតុ (រូបថត៖ VOV)

        ពង្រឹងទំនាក់ទំនងទ្វេភាគី

        ម៉ារ៉ុកជាទីបង្អង់ដំណើរដើមដំបូងក្នុងដំណើរទស្សនកិច្ចលើកនេះរបស់លោកស្រី Nguyen Thi Kim Ngan។ ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ជាមួយការបង្កើតគណៈកម្មាធិការចម្រុះនិងពិគ្រោះយោបល់ផ្នែកនយោបាយរវាងប្រទេសទាំងពីរ ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិនានាផងដែរ។ នាចុងឆ្នាំ២០១៧ បន្ទាប់ពីត្រូវបានបោះ ឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាម៉ារ៉ុក លោក Habib El Malki បានជ្រើសរើសវៀតណាមជាប្រទេសដើមដំបូងដើម្បីមកបំពេញទស្សនកិច្ចជាផ្លូវការ។ ក្នុងឱកាសដំណើរទស្សនកិច្ចរបស់លោកស្រី Nguyen Thi Kim Ngan លើកនេះ ភាគីទាំងពីរនឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបតិ្តការអន្តរសភា។ នេះជាលើកដំបូងដែលរដ្ឋសភាវៀតណាមចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាហ្វ្រិកមួយ។ វាយតម្លៃចំពោះយថាទស្សន៍នៃទំនាក់ទំនងទ្វេភាគី ឯកអគ្គរដ្ឋទូតម៉ារ៉ុកប្រចាំវៀតណាមលោក Azzeddine Farhane បានថ្លែងថា៖

        “ម៉ារ៉ុកនិងវៀតណាមកំពុងឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាងនិងកិច្ចសហប្រតិបតិ្តការសក្ដានុពល។ ដោយឆ្លងកាត់ពុះពារលើឧបសគ្គខាងភូមិសាស្ត្រនិងនយោបាយ ប្រទេសទាំងពីរនឹងជំរុញទំនាក់ទំនងទ្វេភាគីប្រកបដោយប្រសិទ្ធភាពលើវិស័យនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌ ដើម្បីផលប្រយោជន៍និងវិបុលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ”។

        បន្ទាប់ពីម៉ារ៉ុក ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណៈរដ្ឋបារាំង។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅមួយឆ្នាំក្រោយពីដំណើរទស្សនកិច្ចនៅបារាំងរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong កាលពីខែមីនាឆ្នាំ២០១៨ ហើយក្រោយពីការរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ដោយហេតុនេះ ដំណើរទស្សនកិច្ចរបស់លោកស្រី Nguyen Thi Kim Ngan មានអត្ថន័យសំខាន់ សំដៅពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយបារាំង។

        ជំរុញទំនាក់ទំនងពហុភាគី

        ទំនាក់ទំនងសហប្រតិបតិ្តការរវាងរដ្ឋសភាវៀតណាមនិងសភាអឺរ៉ុប (EP) គឺជាសសរទ្រូងមួយក្នុងទំនាក់ទំនងសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិង EU។ ហើយដំណើរទស្សនកិច្ចការងារនៅសភាអឺរ៉ុបលើកនេះរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan គឺសំដៅអះអាងថា រដ្ឋសភាវៀតណាមគាំទ្រចំពោះការអភិវឌ្ឍយ៉ាងពេញលេញនូវទំនាក់ទំនងសហប្រតិបតិ្តការរវាងវៀតណាមនិង EU ព្រមទាំងត្រៀមខ្លួនជាស្រេចរួមជាមួយរដ្ឋាភិបាលវៀតណាមនិងគណៈកម្មាធិការអឺរ៉ុបសំដៅជំរុញកិច្ចសហប្រតិបតិ្តការនេះអោយកាន់តែរីកចម្រើនថែមទៀតផង ដែរ។ ដំណើរទស្សនកិច្ចលើកនេះក៏មានអត្ថន័យសំខាន់ក្នុងការចលនាថ្នាក់ដឹកនាំនិងស្ថាប័នទាក់ទិននានារបស់ EP អនុម័តយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) ផងដែរ។ ផ្ដល់អនុសាសន៍ស្ដីពីយថាទស្សន៍នៃ EVFTA ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមកាលពីឆ្នាំ២០១៨ លោក Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ (INTA) ចំណុះសភាអឺរ៉ុប បានអោយដឹងថា៖

        “យើងខ្ញុំត្រូវបានបញ្ចុះបណ្ចូលដោយយថាទស្សន៍នៃកិច្ចព្រមព្រៀង EVFTA ដោយសាតែវានាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាំងពីរ ជាពិសេសគឺសម្រាប់ការអភិវឌ្ឍនិងកំណើនសេដ្ឋកិច្ចនាពេលអនាគតនៅវៀតណាម។ ខ្ញុំសង្ឃឹមថាវៀតណាមនិង EU នឹងសន្យាគ្នាលើខ្លឹមសារជាក់ស្ដែងមួយចំនួន ដើម្បីអោយ EP អនុម័តក្នុងអាណត្តិបេសកកម្មនេះតែម្ដង”។

        ទីបង្អង់ដំណើរចុងក្រោយរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ក្នុងដំណើរទស្សនកិច្ចលើកនេះគឺប្រទេសកាតា ដែលជាម្ចាស់ផ្ទះនៃមហាសន្និបាតសហភាពអន្តរសភា ពិភពលោកលើកទី១៤០ (IPU 140)។ ជាមួយនឹងការចូលរួម IPU 140 លើកនេះ វៀតណាមបន្តអះអាងនូវការសន្យាចូលរួមសកម្មភាពការទូតពហុភាគីហើយលើកកម្រិតការទូតពហុភាគី ព្រមទាំងបង្ហាញនូវតួនាទីដ៏សកម្មក្នុងការដោះស្រាយការសាកល្បងនានាក្នុងតំបន់និងលើពិភពលោក ក៏ដូចជាតួនាទីជាអនុប្រធាន IPU អាណត្តិ២០១៨-២០១៩ ផងដែរ។

        ការទូតសភាជាកាណាល់សំខាន់ដែលដើរទន្ទឹមគ្នានឹងការទូតរដ្ឋនិងការទូតប្រជាជន។ តាមរយៈដំណើរទស្សនកិច្ចរយៈពេលច្រើនថ្ងៃនេះរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ការទូតសភាវៀតណាមកំពុងរួមចំណែកលើកកំពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិឡើងកំពស់ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ