ពង្រីកប្រភពកំលាំងជនវៀតណាមនៅឯបរទេសដើម្បីកសាងប្រទេសជាតិ

ពង្រីកប្រភពកំលាំងជនវៀតណាមនៅឯបរទេសដើម្បីកសាងប្រទេសជាតិ - ảnh 1
ពង្រីកប្រភពកំលាំងជនវៀតណាមនៅឯបរទេសដើម្បីកសាងប្រទេសជាតិ (baokhanhhoa.com.vn)

        Vovworld-ក្នុងបុព្វហេតុកសាងនិងការពារប្រទេសវៀតណាមសង្គមនិយម បក្សនិងរដ្ឋវៀតណាមបាននិងកំពុងកំណត់ពង្រីកកំលាំងរបស់អណិកជនក្នុងការ
កសាងប្រទេសជាតិ ដោយត្រូវបានអនុវត្តក្នុងវិស័យចំនួន៣គឺ ទាក់ទាញប្រភព​ទុន​វិនិយោគរូបីយប័ណ្ណ ទាក់ទាញបញ្ញានិងជួបប្រាស្រ័យវប្បធម៍។

ទាក់ទាញប្រភព​​ទុនវិនិយោគរូបីយប័ណ្ណ៖

        ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រភពទុនវិនិយោគរូបីយប័ណ្ណរបស់ជនវៀតណាមនៅ​ឯបរទេសត្រលប់មកប្រទេសវិញបានកើនឡើងជាបន្តបន្ទាប់។ ទ្រង់ទ្រាយរបស់
គំរោងការ​កាន់តែត្រូវបានពង្រីក អភិវឌ្ឍន៍រួមចំណែកសំខាន់សំរាប់ការអភិវឌ្ឍន៍
សេដ្ឋកិច្ច​ហិរញ្ញវត្ថុក្នុងប្រទេស។ គិតមកដល់ឥឡូវនេះ មានខេត្តក្រុងចំនួន៥១លើ
៦៣មាន​គំរោងការវិនិយោគរបស់ជនវៀតណាមនៅឯបរទេសជាមួយអង្គភាព
អាជីវកម្មជាង៣៦០០និងទុនរួមចំណែកជាប្រាក់៨ពាន់៦រយលានដុល្លាអាមេរិក។
អាជីវករ អង្គភាពអាជីវកម្មវៀតណាមនៅឯបរទេសជាច្រើនបាននាំគំរោងការធំៗ
មក​ប្រទេសជាតិ។ គេជាភាគហ៊ុនសំខាន់ក្នុងធនាគារសម្ព័ន្ធក្រុមហ៊ុនធំៗនៅវៀត​
ណាម​ដូចជា Techcombank, Vpbank, VinGroup ជាដើម។

        ទន្ទឹមនឹងនោះ ការចលនាប្រភពកំលាំងជនវៀតណាមនៅឯបរទេសសំរាប់​អភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិក៏ទទួលបានលទ្ធផលសំខាន់ជាច្រើន បង្ហាញតាម​រយៈបរិមាណរូបីយប័ណ្ណផ្ញើរមកប្រទេសកាន់តែបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេសក្នុងឆ្នាំ២០១៣ រូបីយប័ណ្ណទទួលបានតួរលេខគួរឲ្យកត់សម្គាល់១១ពាន់​លានដុល្លារអាមេរិក ខ្ពស់បំផុតតាំងពីមុនមក នាំវៀតណាមឈានចូល Top ប្រទេស
ចំនួន​៩​មានបរិមាណរូបីយប័ណ្ណច្រើនបំផុតលើពិភពលោក។

        លោក Nguyen Thanh Son អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមនិង​ជា​ប្រធានគណៈកម្មាធិការជាតិអំពីជនវៀតណាមនៅឯបរទេសបានវាយតំលៃថា៖

        “សេចក្តីសំរេចចិត្តលេខ៣៦របស់ការិយាល័យនយោបាយបក្សកុម្មុយនីស្ត​វៀតណាមបានចាត់ទុកច្បាស់ក្នុងពេលដែលយើងស្រាវជ្រាវវាយតំលៃអំពីស្ថាន​ភាពរួមរបស់សហគមន៍ជនវៀតណាមនៅឯបរទេស១០ឆ្នាំមុននេះ។ យើងបាន​យល់ឃើញយ៉ាងច្បាស់ថាប្រភពកំលាំងរបស់ជនវៀតណាមនៅឯបរទេសពិតជា
សំខាន់ណាស់។ សក្ដានុភាពរបស់ជនវៀតណាមនៅឯបរទេសក្នុងវិស័យជីវភាព
រស់នៅសេដ្ឋកិច្ច​នយោបាយវប្បធម៍សំខាន់ណាស់។”

ទាក់ទាញបញ្ញាពីជនវៀតណាមនៅឯបរទេស

        ការរួមចំណែករបស់ជនវៀតណាមនៅឯបរទេសមិនត្រឹមតែបានបង្ហាញនៅ
ជ្រុងជ្រោយសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងលើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា អប់រំ​
បណ្ដុះបណ្ដាល វប្បធម៍សង្គមទៀតផង។ ដើម្បីទាក់ទាញបានការរួមវិភាគទានជា​ច្រើនថែមទៀតរបស់បញ្ញាវ័ន្ធជនវៀតណាមនៅឯបរទេស អនុរដ្ឋមន្ត្រី Nguyen
Thanh Son បានលើកច្បាស់ថា៖

        “យើងត្រូវមានគោលនយោបាយយុទ្ធសាស្ត្រដើម្បីចលនានិងប្រើប្រាស់​ប្រកបដោយប្រសិទ្ធភាពនូវបញ្ញារបស់អ្នកវិទ្យាសាស្ត្របញ្ញាវ័យក្មេងជាជនវៀត
ណាមនៅឯបរទេស។ យើងកំពុងដាក់ជូនរដ្ឋាភិបាលគំរោងការគោលនយោបាយ​ទាក់ទាញបញ្ញាជនវៀតណាមនៅឯបរទេសដើម្បីបំរើប្រទេសជាតិ ទោះបីជានា​បច្ចុប្បន្នអ្នកជំនាញការបញ្ញាវ័ន្ធមួយចំនួននៅវិស័យកសិកម្ម អប់រំ វប្បធម៍បាន​ត្រឡប់មកវៀតណាមធ្វើការ”

ពង្រីកប្រភពកំលាំងពីជនវៀតណាមនៅឯបរទេស

         សហគមន៍ជនវៀតណាមនៅឯបរទេសក៏ជាស្ពានតភ្ជាប់សំខាន់ដើម្បីវៀត
ណាមបើកទូលាយទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការជាមួយប្រទេស ដំបន់​ដែន
ដី ដំបន់និងពិភពលោក។ នេះជាកត្តាសំខាន់ក្នុងការអនុវត្តគោលមាគ៌ា​ការទូត​ពហុ
ភាគី ពហុបែបភាវូបនីយកម្ម ក្នុងនោះមានភារកិច្ចកិច្ចការបរទេស​ការពារ​ជាតិ​សន្តិ
សុខ រួមចំណែកកសាងអនុវត្តភារកិច្ចការពារមាតុប្រទេស។

        ដើម្បីបង្កើនបន្ថែមទំនុកទុកចិត្តនិងទាក់ទាញវិនិយោគពីជនវៀតណាមនៅ​ឯ
បរទេស អនុរដ្ឋមន្ត្រី Nguyen Thanh Son បានចាត់ទុកថា ក្នុងរយៈពេលខាងមុខ ត្រូវដោះស្រាយចំណុចស្នូលចំនួន៣នោះគឺ យន្តការ កំណត់ទិសនិងត្រិះរិះ។ ក្នុង​នោះយន្តការទាក់ទាញវិនិយោគនិងកំណត់ទិសវិនិយោគជាកូនសោរគិន្លឹះ។

        “ក្នុងរយៈពេលខាងមុខ ទន្ទឹមនឹងការស្នើររដ្ឋាភិបាលអនុម័តលើគំរោងការ​គោលនយោបាយទាក់ទាញបញ្ញាវ័ន្ធជនវៀតណាមនៅឯបរទេសនោះ យើងបន្ត​មានយន្តការគោលនយោបាយបើកទូលាយជាង រាល់បែបបទលក្ខណៈមក​វិនិយោគក្នុងប្រទេសក៏ដូចជាការយកចិត្តទុកដាក់ជួយឧបត្ថម្ភរបស់រដ្ឋអំណាច​ដំបន់ខេត្តទីក្រុងចំពោះជនវៀតណាមនៅឯបរទេសមានគំរោងការវិនិយោគក្នុង​
ប្រទេស។”

        ឆ្នាំ២០១៤គូសសញ្ញារយៈពេល១០ឆ្នាំអនុវត្តសេចក្តីសំរេចចិត្តលេខ៣៦​មជ្ឈឹមនាថ្ងៃទី២៦មិនាឆ្នាំ២០០៤របស់ការិយាល័យនយោបាយអំពីបង្កើនជំហាន​កិច្ចការមួយចំពោះជនវៀតណាមនៅឯបរទេស។ ការពង្រីកសក្ដានុភាពឧត្តមភាព​
របស់​ជនវៀតណាមនៅឯបរទេសជាកត្តាសំខាន់ក្នុងការកសាងនិងការពារមាតុ​
ប្រទេស ទន្ទឹមនឹងនោះជាភ័ស្តុតាងរស់រវើកក្នុងពេលដែលសេចក្តីសំរេចចិត្តរបស់​បក្សចូលក្នុងជីវភាពរស់នៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ