ពិធីរំលឹកគុណដល់បណ្ដាស្ដេច-សម្រស់វប្បធម៍របស់ប្រជាជាតិវៀតណាម

ពិធីរំលឹកគុណដល់បណ្ដាស្ដេច-សម្រស់វប្បធម៍របស់ប្រជាជាតិវៀតណាម - ảnh 1
ពិធីរំលឹកគុណដល់បណ្ដាស្ដេច-សម្រស់វប្បធម៍របស់ប្រជាជាតិវៀតណាម (VOV)


        Vovworld-ពិធីបុណ្យរំលឹកគុណដល់បណ្ដាស្ដេច Hung និងពិធីបុណ្យវិហារ​
ស្ដេច Hung ជាព្រឹត្តិការណ៍ប្រចាំឆ្នាំនៅវិហារសក្ការបូជាបណ្ដាស្ដេច Hung នៅ​
ខេត្ត Phu Tho សំដៅអប់រំជំនាន់ជនវៀតណាមនានាអំពីប្រពៃណីស្នេហាជាតិ​ផឹក
ទឹកនឹកដល់ប្រភពដើម ដឹងគុណដ៏ជ្រាលជ្រៅដល់បណ្ដាស្ដេច Hung ដែលមាន
​គុណបំណាច់បង្កើតប្រទេសជាតិនិងបុព្វបុរសដែលបានតស៊ូប្រឆាំងសត្រូវឈ្លាន
ពានការពារប្រទេសជាតិ។ ទិវាបុណ្យរំលឹកគុណដល់បណ្ដាស្ដេច Hung ជាទិវាបុណ្យ
រួមនៃប្រជាជនទាំងមូល។

ប្រភពដើមនៃចំណងសាមគ្គីភាពជាតិ

        សម័យកាលស្ដេច Hung ជាដំណាក់កាលសំខាន់ក្នុងប្រវត្តិសាស្ត្រ​ប្រជាជាតិ​
វៀតណាម។ ដោយសម័យកាលនេះបានកសាងឡើងគ្រឹះស្ថាននៃប្រជាជាតិ​វប្បធម៍​
វៀតណាមនិងប្រពៃណីស្នេហាជាតិ។ ទិវាបុណ្យរំលឹកគុណដល់បណ្ដា​ស្ដេច Hung ជា
ទិវាបុណ្យមួយក្នុងចំណោមពិធីបុណ្យសំខាន់ៗនៃប្រជាជាតិវៀត​ណាមដោយបង្ហាញ
ច្បាស់លាស់សីលធម៍ផឹកទឹកនឹកដល់ប្រភពដើម ហូបផ្លែនឹក​ដល់អ្នកដាំប្រដូចជាស្មារតីវប្បធម៍វៀតណាមមួយ។ ប្រហែលជាគ្មាន​ប្រជាជាតិណាមួយលើពិភពលោកមានដើម
កំណើតជីដូនជីតាមួយ ទិវារំលឹក​គុណជីដូនជីតាមួយដូចជាប្រជាជាតិវៀតណាមឡើយ។
លោកស្រី Katherine Muller Marin ប្រធានដំណាងអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៍នៃ
អង្គការ​សហប្រជាជាតិ (UNESCO) ប្រចាំនៅវៀតណាមបានចាត់ទុកថា៖

        “សហគមន៍ជនវៀតណាមជឿជាក់ថា គេបានប្រសូត្រឡើងពីស៊ុតដ៏ពិសិដ្ឋ​នៃ​អ្នក
ម្ដាយ Au Co ហេតុនេះហើយជនគ្រប់រូបសុទ្ធតែមានប្រភពដើមជីដូនជីតា​រួមមួយ។ ពិធី
បុណ្យរំលឹកគុណដល់បណ្ដាស្ដេច Hung ជាការរំលឹកនូវសារ​សំខាន់​នៃសាមគ្គីភាពនិង
ឯកភាពចំពោះប្រជាជាតិវៀតណាមក៏ដូចជាសារៈ​សំខាន់ចំពោះការទទួលស្គាល់នូវ
តំលៃនៃភាពពហុបែបដែលត្រូវបានឯកភាពពីប្រភពដើមតែមួយគត់។ ជំនឿជាក់នោះ
នឹងផ្សាភ្ជាប់ប្រជាជាតិវៀតណាមជានិច្ច​និង​កំណត់ទិសដៅសំរាប់ប្រជាជនគ្រប់រូបរួមគ្នា
រួមរស់ដ៏ចីរភាពទន្ទឹមនឹងនោះ​អភិរក្សនិងពង្រីកភាពពហុបែបខាងវប្បធម៍។”

ពាក្យទូន្មានរបស់លោកប្រធានហូជីមិញក្នុងការសំណេះសំណាលជាមួយកម្មាភិបាល
យុទ្ធជនអង្គភាពទ័ពឈានទៅមុខនាថ្ងៃទី១៩កញ្ញាឆ្នាំ១៩៥៤នៅ​វិហារស្ដេច Hung ៖
បណ្ដាស្ដេច Hung បានមានគុណបំណាច់កសាងប្រទេស​ជាតិ។ អ៊ុំនិងចៅយើងត្រូវរួម
គ្នាការពារប្រទេសជាតិ ដែលត្រូវបានប្រជាជន​វៀត​ណាមចាំជានិច្ច។

        លើជ្រុងជ្រោយសង្គម តំលៃនៃជំនឿធ្វើសក្ការបូជាបណ្ដាស្ដេច Hung ជា​ការ​បង្ហាញ
សាមគ្គីភាពសហគមន៍​ប្រពៃណីសាមគ្គីភាពជាតិ។ ដោយរាល់​តំលៃ​វប្បធម៍ប្រពៃណី
និងអត្ថន័យប្រវត្តិសាស្ត្រលេចធ្លោនាខែធ្នូឆ្នាំ២០១២ អង្គការ​អប់រំ​វិទ្យាសាស្ត្រនិងវប្បធម៍
នៃអង្គការសហប្រជាជាតិ (UNESCO) បានទទួល​ស្គាល់ជាផ្លូវការជំនឿធ្វើសក្ការបូជា
បណ្ដាស្ដេច Hung នៅខេត្ត Phu Tho ជា​បេតិកភ័ណ្ឌវប្បធម៍អរូបីយ៍ដំណាងមនុស្សលោក។

ផ្សាភ្ជាប់ប្រជាជនវៀតណាមពីគោលគំនិតដល់សកម្មភាព

        ក្នុងគំនិតរបស់ប្រជាជនវៀតណាមម្នាក់ៗ វិហារស្ដេច Hung ជាកន្លែងនៃ​គ្រប់​ទិសទី
ប្រមូលផ្ដុំ ជាកន្លែងកូនចៅធ្វើសក្ការបូជារំលឹកគុណបំណាចជីដូន​ជីតា។ ​វិហារស្ដេច Hung
ជាកេរ៌្តដំណែលមួយមិនអាចកាត់ថ្លៃបានរបស់ប្រជាជន​វៀតណាម ជានិមិត្តរូបនៃជីដូន
ជីតាប្រជាជាតិវៀតណាម ប្រជាជាតិមួយដែល​មានប្រពៃណីកសាងនិងការពារមាតុ
ប្រទេសរាប់ពាន់ឆ្នាំ។ ក្នុងទិវារំលឹកគុណ ប្រជាជនវៀតណាមនៅគ្រប់ទិសទីនៃមាតុ
ប្រទេសនិងសហគមន៍ជនវៀតណាមនៅឯបរទេសចូលរួមសកម្មភាពវប្បធម៍នានា
បង្ហាញនូវការគោរពរាប់អានបណ្ដាស្ដេច Hung ដែលមានគុណបំណាចកសាងប្រទេស
ជាតិនិងបុព្វបុរសរួមជាមួយ​ប្រជាជនទាំងមូលកសាងនិងការពារប្រទេសជាតិ។ លោក
ស្រី Kieu Anh មកពី​ខេត្ត Quang Binh  បានចែករំលែកថា នេះជាលើកដំបូងមកដល់ដំបន់
ដីជីដូន​ជីតា ពេលមកដល់ទីនេះលោកស្រីមានចំណាប់អារម្មណ៍ដូចជាកុលបុត្រដែល
​ឃ្លាតឆ្ងាយពីស្រុកកំណើតយូរយារហើយបានត្រឡប់មកស្រុកកំណើត។

        “ជាប្រជាជនវៀតណាម បានមកដល់ដំបន់ដីជីដូនជីតា អុធធូបរំលឹក​វិញ្ញាណក្ខ័ន្ធ​
បណ្ដាស្ដេច Hung ជាក្តីមោទនភាពដ៏ធំធេងដែលបានមកដល់ដំបន់​ដីនៃជីដូនជីតា។​ ខ្ញុំ
ក៏ដូចជាជនគ្រប់រូបសុទ្ធតែរំភើបចិត្តពេលដែលត្រឡប់មក​ប្រភពដើម។”

        ទិវារំលឹកគុណដល់បណ្ដាស្ដេច Hung ក៏ជាឱកាសដើម្បីបណ្ដាគ្រួសារប្រជុំ​គ្នា​រំលឹក
ដល់ជីដូនជីតាប្រភពដើម។ លោក Nguyen Tuan Anh នៅវិថី Mai Hac De ទីក្រុងហាណូយ
បានឲ្យដឹងថា៖

        “យើងជាកុលបុត្រកុលធីតាវៀតណាម ហេតុនេះហើយពេលណាក៏ត្រូវនឹកដល់​
បុព្វបុរសមានគុណបំណាច់កសាងប្រទេសជាតិ។ ជនម្នាក់ៗមានរបៀបបង្ហាញ​
មនោសញ្ចេតនានោះនៅជ្រុងជ្រោយខុសពីគ្នា។ ឆ្នាំណាក៏ដូចជាឆ្នាំណាដែរ ដល់​ទិវា
រំលឹកគុណបណ្ដាស្ដេច Hung នោះ គ្រួសារខ្ញុំបានទិញគ្រឿងសំណែនមួយ​ចំនួន​ដើម្បី
អុធធូបថ្វាយ។ ការងារនេះបានក្លាយទៅជាប្រពៃណីនៃគ្រួសារ។”

        ពាក្យពេជ្រ ទោះជានរណាទៅកន្លែងណាក៏ដោយ ក៏នឹករលឹកអំពីទិវាដឹង​គុណ​
បណ្ដាស្ដេច Hung ទី១០ខែទី៣តាមច័ន្ទគតិ បានក្លាយទៅជាពាក្យផ្ដែផ្ដាំ​រំលឹកជនវៀត
ណាមគ្រប់រូបរកមកពិធីបុណ្យរំលឹកគុណបណ្ដាស្ដេច Hung ដ៏​ពិសិដ្ឋដោយការគោរព។
ឆ្ពោះទៅប្រភពដើមប្រជាជាតិបានក្លាយទៅជា​មនោសញ្ចេតនាពិសិដ្ឋដក់ជាប់ក្នុងដួង
ចិត្តរបស់បណ្ដាកុលបុត្រកុលធីតាវៀតណាមពី​ច្រើនជំនាន់មក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ