ពិភពលោកលើកតម្កើង ពង្រឹងនិងពង្រីកកេរ្តិ៍ដំណែលអំពីលោកប្រធានហូជីមិញ

(VOVWORLD) - នៅឆ្នាំ១៩៨៧ មហាសន្និបាតនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) បានចេញសេចក្តីសម្រេចចិត្តមួយដើម្បីប្រារព្ធខួបលើកទី ១០០ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញក្នុងនាមជា “វីរៈបុរសរំដោះជាតិ អ្នកវប្បធម៌ដ៏ឆ្នើម; ទទួលស្គាល់លោកប្រធានហូ ជីមិញ ជាឥស្សរជនឆ្នើមមួយរូបដែលគូសសញ្ញាសម្គាល់ក្នុងការអភិវឌ្ឍមនុស្សជាតិ ហើយបានអំពាវនាវឱ្យប្រទេសទាំងអស់គោរពលើកតម្កើងលោកប្រធាន ហូជីមិញ តាមរយៈសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ផ្សេងៗ។ ចាប់តាំងពីពេលនោះមក សកម្មភាពគោរពលើកតម្កើងលោកប្រធានហូជីមិញត្រូវបានប្រារព្ធធ្វើឡើងនៅទូទាំងពិភពលោក។

ពិភពលោកលើកតម្កើង ពង្រឹងនិងពង្រីកកេរ្តិ៍ដំណែលអំពីលោកប្រធានហូជីមិញ - ảnh 1គណៈប្រតិភូចូលរួមពិធីដាក់រូបបដិមាករលោកប្រធានហូជីមិញនៅទីក្រុង New Delhi ប្រទេសឥណ្ឌានាថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២១ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២១ ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាបានសហការជាមួយក្រសួងការបរទេសឥណ្ឌា និងរដ្ឋាភិបាលទីក្រុង New Delhi ដើម្បីប្រារព្ធពិធីដាក់រូបបដិមាករលោកប្រធានហូជីមិញនៅទីក្រុង New Delhi។ ពិធីដាក់រូបសំណាក (បដិមាករ) នេះជាដំណាក់កាលចុងក្រោយមួយដើម្បីរៀបចំពិធីបើកសម្ពោធវិមានលោកប្រធានហូជីមិញក្នុងទីក្រុង ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងឥណ្ឌា។ បន្ទាប់មក នាថ្ងៃចុងក្រោយនៃខែកញ្ញា ឆ្នាំ ២០២១ ស្ថានទូតវៀតណាមប្រចាំនៅឈីលី បានសម្របសម្រួលជាមួយអាជ្ញាធរនៃស្រុក Recoleta និង Santiago វិទ្យាស្ថានមិត្តភាពវប្បធម៌ ឈីលី - វៀតណាម និងសមាគមវិចិត្រករទស្សនីយភាពឈីលី ដើម្បីរៀបចំការតាំងពិពណ៌បង្ហាញរូបភាពអំពីលោកប្រធានហូជីមិញ៖ វីរៈបុរសរំដោះជាតិ អ្នកវប្បធម៌ដ៏ឆ្នើម។ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្ថានទូតវៀតណាមប្រចាំនៅប្រទេសបារាំង និងអាជ្ញាធរទីក្រុង Marseille បានរៀបចំពិធីបើកសម្ពាធផ្ទាំងសញ្ញារំលឹកដល់លោកប្រធានហូជីមិញ នៅតំបន់កំពង់ផែចាស់ Marseille ដែលជាកន្លែងលោកប្រធានហូជីមិញដាក់ស្នាមជើងមកដល់ប្រទេសបារាំងជាលើកដំបូងក្នុងឆ្នាំ ១៩១១។ ថ្លែងមតិនៅទីនេះ លោកស្រី Audrey Garino អភិបាលរងក្រុងទទួលបន្ទុកបញ្ហាសង្គម សាមគ្គីភាព ប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងសមភាពនៃកាលានុវត្តភាពនៃទីក្រុង Marseille បានលើកឡើងថា តាមរយៈជីវិតរបស់ខ្លួន លោកប្រធានហូជីមិញបានគូសសញ្ញាសម្គាល់ក្នុងប្រវត្តិសាស្រ្តនៃសតវត្សទី ២០ គឺជាផ្នែកមួយនៃប្រវត្តិសាស្រ្តរួមរបស់ប្រទេស និងប្រជាជននៃប្រទេសបារាំងនិងវៀតណាម៖

“នោះគឺជាប្រវត្តិសាស្ត្រដែលយើងចងចាំសព្វថ្ងៃនេះ ប្រវត្តិសាស្ត្រដែលដឹកនាំលោកប្រធានហូជីមិញទៅជួបទីក្រុង និងប្រជាជននៅ Marseille ក្នុងជីវិតដ៏ពោរពេញទៅដោយព្រឹត្តិការណ៍របស់លោក។ ផ្ទាំងសញ្ញាអនុស្សាវរីយ៍នេះបញ្ជាក់អំពីប្រវត្តិសាស្ត្រនោះ ហើយវានឹងមានវត្តមានដិតជាប់នៅទីនេះដើម្បីរំឭកយើង  ដែលអនុញ្ញាតឱ្យយើងប្រារព្ធនូវចំណងមិត្តភាពដ៏ស្មោះស្ម័គ្ររវាងប្រជាជនយើងទាំងពីរ”។

រហូតមកដល់ពេលនេះ ប្រទេសចំនួន ២២ នៅអាស៊ី អឺរ៉ុប អាមេរិកឡាទីន និងអាហ្រ្វិក មានសំណង់រូបសំណាក រូបបដិមាករលោកប្រធានហូជីមិញ ចំនួន ២៩ រូប ដែលជានិមិត្តរូបនៃចំណងសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងបណ្តាប្រទេស ហើយក៏ជាកន្លែងរក្សាអនុស្សាវរីយ៍របស់លោកប្រធានហូជីមិញ  និងជាកន្លែងរៀបចំសកម្មភាពផ្លាស់ប្តូរជាមួយប្រជាជន និងមិត្តភក្តិអន្តរជាតិ។ មកទល់នឹងពេលនេះ មានទីកន្លែងគោរពវិញ្ញាណក្ខន្ធចំនួន ១១ ដែលដាក់ឈ្មោះលោកប្រធានហូជីមិញនៅក្រៅប្រទេស ក្នុងនោះមាន ៨ កន្លែងនៅប្រទេសចិន ឡាវ ថៃ ហើយ ៣ កន្លែងនៅប្រទេសបារាំង រុស្ស៊ី និងអាល្លឺម៉ង់។ ស្នាដៃទាំងនេះភាគច្រើនត្រូវបានសាងសង់ឡើងដោយមូលនិធិក្នុងប្រទេសសាមី ដែលបង្ហាញពីការគោរពរបស់ប្រជាជនពិភពលោកចំពោះលោកប្រធានហូជីមិញនិយាយរួមនិងវៀតណាមនិយាយដោយឡែក។  ការិយាល័យតំណាងវៀតណាមនៅបរទេសក៏បានដាក់ផ្លាកសញ្ញា ដូចជានៅសិង្ហបុរី អង់គ្លេស ស្លូវ៉ាគី ឥណ្ឌា និងបារាំង... ដើម្បីរក្សានូវទីតាំងដែលលោកប្រធានហូជីមិញធ្លាប់រស់នៅ សិក្សា ធ្វើការ ឬឆ្លងកាត់។ លោកបណ្ឌិត Chu Duc Tinh អតីតនាយកសារមន្ទីរហូជីមិញ ដែលបានចូលរួមដោយផ្ទាល់ក្នុងគម្រោងគោរពលើកតម្កើងលោកប្រធានហូជីមិញនៅក្រៅប្រទេសក្នុងរយៈពេល១០ឆ្នាំ កន្លងមក ពោលគឺពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ បានវាយតម្លៃថា ប្រធានហូជីមិញមានមនសិការពិសេស និងធម្មជាតិចំពោះមនុស្សជាតិ។

ពិភពលោកលើកតម្កើង ពង្រឹងនិងពង្រីកកេរ្តិ៍ដំណែលអំពីលោកប្រធានហូជីមិញ - ảnh 2 រូបបដិមាករលោកប្រធានហូជីមិញ នៅជាប់នឹងតុកៅអីផ្តៅដ៏សាមញ្ញមួយ (រូបថត៖ baotanglichsuquocgia.vn)

“មិនថានៅប្រទេសណាក៏ដោយ នៅអាស៊ី អឺរ៉ុប ឬនៅអាមេរិកខាងត្បូង អាមេរិកកណ្តាល ពេលដែលយើងបានមកធ្វើជាសាក្សី ឆ្លើយសំណួរ និងបង្ហាញអំពីការតម្កល់រូបបដិមាករលោកប្រធានហូជីមិញ គឺសុទ្ធតែបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមប្រឹក្សាប្រជាជននៃទីក្រុង។ ក្រុមប្រឹក្សាក្រុងនៃប្រទេសលោកខាងលិចមានពហុបក្ស ប៉ុន្តែនៅពេលបានលឺយើងខ្ញុំ ជម្រាបបទបង្ហាញ អំពីលោកប្រធានហូជីមិញ ក្នុងរយៈពេលជាង១០ដងដែលខ្ញុំបានទៅធ្វើរឿងបែបនេះ ខ្ញុំមិនបានឃើញកន្លែងណាដែលឃើញការប្រឆាំង ការមិនយល់ព្រម ហើយតែងែជាការយល់ស្របទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ គេសន្និដ្ឋានរឿងនេះគឺ ល្អជាងយើងបង្ហាញ ទៅទៀត។ នោះហើយជាអ្វីដែលយើងមានមោទនៈភាពណាស់ ព្រោះយើងមានកិត្តិយសលើកតម្កើងថ្នាក់ដឹកនាំដ៏មហិមារបស់យើង ដែលមិនត្រឹមតែប្រជាជនយើងស្រឡាញ់ប៉ុណ្ណោះទេ ថែមទាំងមានមិត្តភក្តិ ជុំវិញពិភពលោកគោរពរាបអានផងដែរ”។

យោងតាមទិន្នន័យរបស់សារមន្ទីរហូជីមិញ លោកប្រធានហូជីមិញបានធ្វើដំណើទៅកាន់ប្រទេសចំនួន៥៦ជុំវិញពិភពលោក។ ក្រៅពីនេះ ការដាក់ឈ្មោះសាលារៀន និងថ្នាក់រៀនឈ្មោះ “ហូជីមិញ” ក៏ត្រូវបានអនុវត្តន៍ក្នុងប្រទេសមួយចំនួនដូចជា រុស្សី អ៊ុយក្រែន ម៉ុងហ្គោលី កូរ៉េខាងត្បូង ម៉ិកស៊ិក និងគុយបា។ បច្ចុប្បន្ននេះ មានផ្លូវ និងមហាវិថីចំនួន២០ ដែលដាក់ឈ្មោះ លោកប្រធានហូជីមិញ។ ប្រការដែលពិសេសនោះគឺ  ទោះបីជាដំណើរទស្សនកិច្ច និងស្នាក់នៅរបស់ប្រធានហូជីមិញមិនយូរប៉ុន្មាននៅប្រទេសអាហ្វ្រិកខាងជើងមួយចំនួនក៏ដោយ ក៏លោកបានបន្សល់ទុកនូវការកោតសរសើរនៅក្នុងដួងចិត្តរបស់ប្រជាជននៅទីនេះ។ ការងារបោះពុម្ភផ្សាយ និងការចែកចាយសៀវភៅ   និងភាពយន្តអំពីប្រធានហូជីមិញក៏ត្រូវបានយកចិត្តទុកដាក់ ក្នុងនោះមានសៀវភៅជិត ៤០ក្បាលរបស់អ្នកនិពន្ធបរទេស ណែនាំអំពីជីវប្រវត្តិ មរតក៌សាសន៍ និងព្រឹត្តិការណ៍នានាក្នុងអាជីពរបស់ប្រធានហូជីមិញ។

រូបបដិមាករលោកប្រធានហូជីមិញនៅក្រៅប្រទេសបានក្លាយជាកេរដំណែល ជាសញ្ញាសម្គាល់របស់ប្រធានហូជីមិញ ដែលជាសញ្ញាសម្គាល់វៀតណាមនៅប្រទេសនីមួយៗ។ នោះក៏ជាទម្រង់នៃការរក្សាទុកជារៀងរហូតនូវវីរៈបុរសរំដោះជាតិរបស់វៀតណាមក្នុងជីវភាពមនុស្សជាតិ និងជាមធ្យោបាយដ៏សក្តិសមបំផុតសម្រាប់គោរពលើកតម្កើងដល់លោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ