ព្រឹត្តិការណ៍ក្នុងប្រទេសលេចធ្លោបំផុតចំនួន១០ក្នុងឆ្នាំ២០១៦

ព្រឹត្តិការណ៍ក្នុងប្រទេសលេចធ្លោបំផុតចំនួន១០ក្នុងឆ្នាំ២០១៦ - ảnh 1
១.មហាសន្និបាតបក្សកុម្មុយនីស្តវៀតណាមទូទាំងប្រទេសលើកទី១២ប្រព្រឹត្តទៅប្រកបដោយជោគជ័យ  
១.មហាសន្និបាតបក្សកុម្មុយនីស្តវៀតណាមទូទាំងប្រទេសលើកទី១២ប្រព្រឹត្តទៅ
ប្រកបដោយជោគជ័យ

មហាសន្និបាតបក្សកុម្មុយនីស្តវៀតណាមទូទាំងប្រទេសលើកទី១២ បានប្រព្រឹត្ត
ទៅចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៨មករានៅទីក្រុងហាណូយជាព្រឹត្តិការណ៍នយោបាយសំ
ខាន់ក្នុងឆ្នាំ២០១៦។ សេចក្ដីសម្រេចចិត្តរបស់មហាសន្និបាត បានកំណត់ភារកិច្ចស្នូល
ចំនួន៦ ក្នុងដំនាក់កាលពីឆ្នាំ២០១៦ដល់ឆ្នាំ២០២១ ស្ដីអំពីការកសាងបក្ស លើកកំ
ពស់សមត្ថភាពដឹកនាំនិងកម្លាំងប្រយុទ្ធរបស់បក្ស អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ខំប្រឹង
ប្រែងនាំវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើប ប្តេជ្ញានិងឧស្សា
ហព្យាយាមតស៊ូប្រឆាំង ការពាររឹងមាំឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណ
ភាពដែនដីរបស់មាតុប្រទេស។ អង្គសន្និបាតបានជ្រើសតាំងគណៈកម្មាធិការប្រតិ
បត្តិមជ្ឈឹមបក្ស រួមមានសមាជិកពេញសិទ្ធិចំនួន១៨០រូប និងសមាជិកបំរុងចំនួន
២០រូប។ សមមិត្ត Nguyen Phu Trong បន្តបានជ្រើសតាំងជាអគ្គលេខាបក្សកុម្មុយ
នីស្តវៀតណាម៕

ព្រឹត្តិការណ៍ក្នុងប្រទេសលេចធ្លោបំផុតចំនួន១០ក្នុងឆ្នាំ២០១៦ - ảnh 2
 លោក Tran Dai Quang ប្រធានរដ្ឋវៀតណាម
២, បោះឆ្នោតសមាជិកសភានីតិកាលទី១៤និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់
ថ្នាក់
  អ្នកបោះឆ្នោតជាង៦៧លាននាក់ ស្មើនឹង៩៩% បានចូលរួមការបោះឆ្នោត។
ជោគជ័យក្នុងការបោះឆ្នោតសមាជិកសភា នីតិកាលទី១៤ និងដំណាងក្រុមប្រឹក្សា
ប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០១៦-២០២១ នាថ្ងៃទី២០ឧសភា ជាជំហានសំខាន់
 ក្នុងដំណើការកសាង ពង្រឹងនិងពង្រីកនីតិរដ្ឋ និងខឿនប្រជាធិបតេយ្យ សង្គមនិយម។

ព្រឹត្តិការណ៍ក្នុងប្រទេសលេចធ្លោបំផុតចំនួន១០ក្នុងឆ្នាំ២០១៦ - ảnh 3
លោក Vu Huy Hoang ត្រូវទំលាក់ពីដំណែងលេខាគណៈកម្មាធិការរៀបចំកម្មាភិបាល ក្រសួងឧស្សាហ ពាណិជ្ជកម្ម​ អាណត្តិ 2011-2016

៣, បក្សបង្ហាញការប្តេជ្ញាចិត្តខាងនយោបាយខ្ពស់ក្នុងការបង្កើតជួរបក្ខជនស្អាតស្អំ
សេចក្ដីសម្រេចចិត្តសន្និបាតលើកទី៤ គណៈកម្មាធិការប្រតិបត្តិមជ្ឈឹមបក្ស នីតិ
កាលទី១២ បន្តអះអាងនូវការប្តេជ្ញាចិត្ត និងនាំចេញដំណោះស្រាយខ្លាំងក្លា ដើម្បីប
ង្កើនការកសាង កែលំអរបក្ស រាំងស្កាត់ការថយចុះអំពីសតិអារម្មណ៍ខាងនយោបាយ
 សិលធម៌ របៀបរស់នៅ។

ព្រឹត្តិការណ៍ក្នុងប្រទេសលេចធ្លោបំផុតចំនួន១០ក្នុងឆ្នាំ២០១៦ - ảnh 4
៤, បរិមាណសហគ្រាសថ្មីទើបនឹងបង្កើតមានបរិមាណច្រើនបំផុតពីមុនមក ​
៤, បរិមាណសហគ្រាសថ្មីទើបនឹងបង្កើតមានបរិមាណច្រើនបំផុតពីមុនមក 
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានជ្រើសរើសឆ្នាំ២០១៦ ជាឆ្នាំចាប់ផ្តើមអាជីវកម្ម។
 ដោយមានការខំប្រឹងប្រែងជាច្រើន និងប្តេជ្ញាចិត្ត ឆ្នាំ២០១៦ បានមានរលកសហ
គ្រាសថ្មីត្រូវបានបង្កើតច្រើន និងមានការបោះជំហានច្បាស់លាស់ អំពីបរិមាណនិង
គុណភាព។ គិតដល់ដំណាចខែធ្នូឆ្នាំ២០១៦ វៀតណាមមានសហគ្រាសថ្មីទើបបាន
បង្កើតឡើងគឺ១០៣ពាន់ និងសហគ្រាសដំណើការឡើងវិញចំនួន២៤ ៥០០ កើនជិត
៣២% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។

ព្រឹត្តិការណ៍ក្នុងប្រទេសលេចធ្លោបំផុតចំនួន១០ក្នុងឆ្នាំ២០១៦ - ảnh 5
៥, សម្ពោធន៍ដាក់អោយដំណើការរោងចក្រវារីអាគ្គីសនី Lai Chau មុនផែនការមួយឆ្នាំ ​
៥, សម្ពោធន៍ដាក់អោយដំណើការរោងចក្រវារីអាគ្គីសនី Lai Chau មុនផែនការ
មួយឆ្នាំ 

គំរោងការណ៍រោងចក្រវារីអគ្គីសនី Lai Chau ជាសំណង់វារីអគ្គីសនីធំទីបី ត្រូវបាន
កសាងនៅលើទន្លេ Da ដោយមានពលានុភាព 1200 MW មានភារកិច្ចទប់ទល់នឹង
ទឹកជំនន់ក្នុងរដូវវស្សា និងផ្គត់ផ្គង់ទឹកក្នុងរដូវប្រាំងសំរាប់វាលសណ្ដ Bac Bo។

ព្រឹត្តិការណ៍ក្នុងប្រទេសលេចធ្លោបំផុតចំនួន១០ក្នុងឆ្នាំ២០១៦ - ảnh 6
៦,ជំរុញការងារអភិរក្ស ពង្រីកនិងផ្សព្វផ្សាយតំលៃវប្បធម៌ជាតិ ​
៦,ជំរុញការងារអភិរក្ស ពង្រីកនិងផ្សព្វផ្សាយតំលៃវប្បធម៌ជាតិ 
ឆ្នាំ ២០១៦ វៀតណាមមានបន្ថែមបេតិកភ័ណ្ឌវប្បធម៌ដែលបាន UNESCO ទទួល
ស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីដំណាងមនុស្សលោក នោះគឺពិធីបុណ្យជំនឿសាសនា
ធ្វើសក្ដារះបូជាព្រះម៉ែ របស់វៀតណាម និងបង្កើនបន្ថែមបរិមាណបេតិកភ័ណ្ឌវប្បធម៌
អរូបីដំណាងមនុស្សលោកនៅវៀតណាមឡើងដល់១១៕

ព្រឹត្តិការណ៍ក្នុងប្រទេសលេចធ្លោបំផុតចំនួន១០ក្នុងឆ្នាំ២០១៦ - ảnh 7
៧,ទេសចរណ៍វៀតណាមទទួលភ្ញៀវទេសចរអន្តរជាតិទី១០លាន ​
៧,ទេសចរណ៍វៀតណាមទទួលភ្ញៀវទេសចរអន្តរជាតិទី១០លាន 
ផ្នែកទេសចរណ៍វៀតណាមមានជំហានអភិវឌ្ឍន៍គួរអោយចាប់អារម្មណ៍ ដោយ
ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន១០លាននាក់មកវៀតណាម បំរើភ្ញៀវទេសចរ
ជាង៦២លាននាក់។ វៀតណាមកំពុងអះអាងថាជាទីមកដល់គួរអោយចាប់អារម្មណ៍
 សុវត្ថិភាព និងស្និទ្ធិស្នាលរួសរាយរាក់ទាក់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក។

ព្រឹត្តិការណ៍ក្នុងប្រទេសលេចធ្លោបំផុតចំនួន១០ក្នុងឆ្នាំ២០១៦ - ảnh 8
៨,វិបត្តិបរិស្ថានសមុទ្រដ៏ធ្ងន់ធ្ងរនៅភូមិភាគកណ្ដាលវៀតណាម  
៨,វិបត្តិបរិស្ថានសមុទ្រដ៏ធ្ងន់ធ្ងរនៅភូមិភាគកណ្ដាលវៀតណាម 
ការដែលក្រុមហ៊ុនទទួលខុសត្រូវមានកំរិតដែកថែប Hung Nghiep Formosa Ha
Tinh បានបញ្ចេញជាតិពុលទៅសមុទ្រដោយខុសច្បាប់ បំផ្លាញធ្ងន់ធ្ងរដល់បរិស្ថាន
សមុទ្រ របស់បណ្ដាខេត្តនៅភូមិភាគកណ្ដាលវៀតណាម ចាប់ពីខេត្ត Ha Tinh ដល់
ខេត្ត Thua Thien Hue និងជះឥទ្ធិពលអាក្រក់ដល់ប្រជាជនរាប់សែននាក់ ដែល
ប្រកបមុខរបរនេសាទត្រីនៅសមុទ្រ។

ព្រឹត្តិការណ៍ក្នុងប្រទេសលេចធ្លោបំផុតចំនួន១០ក្នុងឆ្នាំ២០១៦ - ảnh 9
៩,គ្រោះធម្មជាតិប្រព្រឹត្តទៅដ៏ស្មុគ្រស្មាញក្នុងទូទាំងប្រទេស  
៩,គ្រោះធម្មជាតិប្រព្រឹត្តទៅដ៏ស្មុគ្រស្មាញក្នុងទូទាំងប្រទេស 
គ្រោះរាំងស្ងួត និងជាតិប្រៃជ្រាបចូលនៅវាលសណ្ដទន្លេ Cuu Long , Tay Nguyen,
និងតំបន់ភាគកណ្ដាលប៉ែកខាងត្បូងវៀតណាម មានសភាពធ្ងន់ធ្ងរបំផុត ក្នុងរយៈ
ពេល១០០ឆ្នាំកន្លងមក បានបណ្ដាលអោយមនុស្សរាប់លាននាក់រងឥទ្ធិពល និង
បង្កការខូចខាតឡើងដល់រាប់លានលានដុង។ ក្នុងប៉ុន្មានថ្ងៃចុងឆ្នាំ២០១៦នេះ
ទឹកជំនន់បានកើតមានឡើងជាបន្តបន្ទាប់ បណ្ដាលអោយមនុស្សជិត១០០នាក់
ត្រូវស្លាប់និងបាត់ខ្លួន ផ្ទះជិត២០ហ្មឺនខ្នងត្រូវដួលរលំ។ ការខូចខាតសរុបឡើងដល់ជិត១០លានលានដុង។

ព្រឹត្តិការណ៍ក្នុងប្រទេសលេចធ្លោបំផុតចំនួន១០ក្នុងឆ្នាំ២០១៦ - ảnh 10
១០,ការធ្វេសប្រហែស ភាពអន់ខ្សោយអំពីចំណេះដឹងរបស់មនុស្សបានបង្កផលវិបាកមិនតិចតូចទេ 
១០,ការធ្វេសប្រហែស ភាពអន់ខ្សោយអំពីចំណេះដឹងរបស់មនុស្សបានបង្កផល
វិបាកមិនតិចតូចទេ
  ក្នុងឆ្នាំនេះបានកើតមានឡើងអគ្គិភ័យយ៉ាងធ្ងន់ធ្ងរនៅទីក្រុងហាណូយ ទីក្រុង
ហូជីមិញ Binh Duong, Dong Nai, Long An, Binh Thuan បណ្ដាលអោយមនុស្សជាច្រើន
នាក់ត្រូវស្លាប់ និងរងរបួស។ គ្រោះថ្នាក់ចរាចរបានថយចុះជាច្រើនក្តី ប៉ុន្តែ ក្នុងទូ
ទាំងប្រទេសនៅតែកើតគ្រោះថ្នាក់ចរាចរធ្ងន់ធ្ងរដែរ៕



ប្រតិកម្មទៅវិញ

ផ្សេងៗ