ព្រឹត្តិការណ៍លេចធ្លោបំផុតចំនួន១០នៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៣


ព្រឹត្តិការណ៍លេចធ្លោបំផុតចំនួន១០នៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៣ - ảnh 1
រដ្ឋសភានីតិកាលទី១៣បានអនុម័តលើរដ្ឋធម្មនុញ្ញនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម (VOV)

១ រដ្ឋសភានីតិកាលទី១៣បានអនុម័តលើរដ្ឋធម្មនុញ្ញនៃសាធារណៈរដ្ឋសង្គម​
និយមវៀតណាម

        នាថ្ងៃទី២៨វិច្ឆិកាឆ្នាំ២០១៣ នៅសម័យប្រជុំលើកទី៦ ដោយទទួលបាន
សំលេងគាំទ្រ​ចំនួន៩៧,៥៩% រដ្ឋសភាវៀតណាមនីតិកាលទី១៣បានអនុម័តលើ
រដ្ឋធម្មនុញ្ញនៃ​សាធារណៈរដ្ឋសង្គមនិយមវៀតណាម(ធ្វើវិសោធនកម្ម)។ នេះជា
ច្បាប់រដ្ឋ​ធម្មនុញ្ញនៃសម័យកាលផ្លាស់ប្តូរថ្មីលើគ្រប់វិស័យទាំងខាងសេដ្ឋកិច្ចនិង​
នយោបាយ លើកកំពស់សិទ្ធិមនុស្ស សិទ្ធិនិងកាតព្វកិច្ចសារវន្តរបស់ពលរដ្ឋ អះអាងសិទ្ធិអំណាចរដ្ឋទាំងអស់របស់ប្រជាជន។

ព្រឹត្តិការណ៍លេចធ្លោបំផុតចំនួន១០នៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៣ - ảnh 2
សន្និបាតមជ្ឈឹមលើកទី៧និងលើកទី៨បានផ្សព្វផ្សាយសេចក្តីសំរេចចិត្តសំខាន់ជាច្រើន (VOV)

២ សន្និបាតមជ្ឈឹមលើកទី៧និងលើកទី៨បានផ្សព្វផ្សាយសេចក្តីសំរេចចិត្ត
សំខាន់ជាច្រើន​ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិដ៏ចីរភាព


        សន្និបាតគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមលើកទី៧និងលើកទី
៨ (នីតិកាលទី១១) បានអនុម័តលើសេចក្តីសំរេចចិត្តនានាស្ដីអំពីការបន្តផ្លាស់ប្តូរថ្មី​
សុក្រិត​ប្រព័ន្ធនយោបាយពីមជ្ឈឹមដល់មូលដ្ឋាន ជ្រើសតាំងបំប៉ុនកម្មាភិបាលថ្នាក់​
យុទ្ធសាស្ត្រ ម្ចាស់ការទប់ទល់នឹងបំរែបំរួលអាកាសធាតុ ជំរុញការងារការពារ​ធនធាន​
ធម្មជាតិ បរិស្ថាន ផ្លាស់ប្តូរថ្មីវិស័យអប់រំ យុទ្ធសាស្ត្រ​ការពារ​​មាតុ​ប្រទេសក្នុងស្ថានភាព
ថ្មី។

ព្រឹត្តិការណ៍លេចធ្លោបំផុតចំនួន១០នៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៣ - ảnh 3
វៀតណាមនិងអាមេរិកក៏បង្កើតក្របខ័ណ្ឌនៃទំនាក់ទំនងដៃគូសហប្រតិបត្តិការលើគ្រប់វិស័យ។ (baodientu.chinhphu.vn)


៣ សកម្មភាពកិច្ចការបរទេសត្រូវបានលាតត្រដាងអនុវត្តលើគ្រប់វិស័យនិង
ទទួលបាន​សមិទ្ធិលេចធ្លោជាច្រើន។

        វៀតណាមបានបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយថៃ ឥណ្ឌូនេស៊ី សឹង្ហបុរី អ៊ីតាលីនិងបារាំង។ វៀតណាមនិងអាមេរិកក៏បង្កើតក្របខ័ណ្ឌនៃទំនាក់ទំនង​ដៃគូ​សហប្រតិបត្តិការលើគ្រប់វិស័យ។ ក្រៅពីនោះ វៀតណាមត្រូវបានជ្រើសតាំង​ធ្វើជា
សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនិងគណៈកម្មាធិការបេតិក
ភ័ណ្ឌ​ពិភពលោក។ សាររបស់វៀតណាមស្ដីពីការ “កសាងទំនុកទុកចិត្តយុទ្ធសាស្ត្រ”
ក្នុងទំនាក់​ទំនងអន្តរជាតិត្រូវបានសាធារណៈមតិពិភពលោកស្ងើចសសើរនិងវាយ
តំលៃ​ខ្ពស់។

ព្រឹត្តិការណ៍លេចធ្លោបំផុតចំនួន១០នៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៣ - ảnh 4
ក្នុងឆ្នាំ២០១៣ ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង៥,៤២% (stox.vn)

៤​ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនបានរក្សានៅកំរិតសមស្រប អតិផរណាត្រូវ
បាន​ទប់ស្កាត់សុខុមាលភាពសង្គមត្រូវបានធានា។


        ក្នុងឆ្នាំ២០១៣ ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង៥,៤២%
អតិផរណានៅកំរិត ៦,០៤% អត្រាគ្រួសារក្រីក្រក្រោម ៨%។ ដំណើរការរៀបចំ​រចនា
សម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើនត្រូវបានជំរុញខ្លាំង
ពិសេសគឺរៀបចំរចនាសម្ព័ន្ធវិស័យហិរញ្ញវត្ថុ ធនាគារនិងអង្គភាពអាជីវកម្មរដ្ឋ​ឡើង​
វិញ។

ព្រឹត្តិការណ៍លេចធ្លោបំផុតចំនួន១០នៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៣ - ảnh 5
នាយឧត្តមសេនីយ៍ Vo Nguyen Giap ជាឧត្តមសេនីយ៍ទេពកោសលបានទទួលមរណភាពក្នុងជន្មាយុ១០៣ឆ្នាំ។ (VOV)

៥ នាយឧត្តមសេនីយ៍ Vo Nguyen Giap ជាឧត្តមសេនីយ៍ទេពកោសលបានទទួល​
មរណភាព​ក្នុងជន្មាយុ១០៣ឆ្នាំ។

        នាយកឧត្តមសេនីយ៍ Vo Nguyen Giap ជាឧត្តមសេនីយ៍វៀងវៃ អ្នក​យុទ្ធសាស្ត្រ​និងមេបញ្ជាការយោធាល្បីឈ្មោះ​ជាកូនសិស្សឆ្នើមនិងជិតស្និទ្ធរបស់​លោកប្រធាន
ហូជីមិញ ជាមនុស្សឆ្នើមមួយរូបរបស់ប្រជាជាតិបានទទួលមរណភាពក្នុងជន្មាយុ
១០៣ឆ្នាំ។​ការលាចាកលោករបស់នាយឧត្តមសេនីយ៍ ធ្វើឲ្យប្រជាជាតិសាមគ្គីគ្នា បង្កើនកំលាំងពលំមនុស្សសាស្ត្រ បង្កើនបន្ថែមតំលៃវៀត​ណាម។

ព្រឹត្តិការណ៍លេចធ្លោបំផុតចំនួន១០នៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៣ - ảnh 6
ជនជាប់ចោទជាច្រើនត្រូវកាត់ទោសគឺប្រហារជីវិត។ (VOV)

៦ ប្តេជ្ញាបង្ការប្រឆាំងអំពើរពុករលួយបាននាំមកនូវជំនឿជាក់ពីប្រជាជន។

        គណៈកម្មាធិការមជ្ឈឹមអំពីបង្ការប្រឆាំងអំពើពុករលួយ​ក្រោមឳវាទការិយាល័ យនយោបាយបានបញ្ជាស្ថាប័នមានសមត្ថកិច្ចសើបអង្កេត​និងនាំចេញជំនំជំរះ
ករណីចំនួន៨ ករណីពុករលួយយ៉ាងធ្ងន់ធ្ងរស្មុគស្មាញ ក្នុងនោះ​មានករណី ពុករលួយនៅក្រុមហ៊ុនឲ្យជួលហិរញ្ញវត្ថុលេខ២ ចំណុះធនាគារ​កសិកម្ម​និងអភិវឌ្ឍន៍ ជនបទវៀតណាម Agribank អគ្គក្រុមហ៊ុននាវាចរណ៍វៀតណាម Vinalines ធនាគារ ពាណិជ្ជកម្មភាគហ៊ុនអាស៊ី ACB។​ ជនជាប់ចោទជាច្រើនត្រូវ​កាត់ទោសគឺប្រហារ
ជីវិត។

ព្រឹត្តិការណ៍លេចធ្លោបំផុតចំនួន១០នៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៣ - ảnh 7
បរិមាណខ្យល់ព្យុះនិងសម្ពាធត្រូពិកជះឥទ្ធិពលផ្ទាល់ដល់វៀតណាមនៅកំរិតច្រើនបំផុត។ (hue.vnn.vn)

៧ បរិមាណខ្យល់ព្យុះនិងសម្ពាធត្រូពិកជះឥទ្ធិពលផ្ទាល់ដល់វៀតណាមនៅ
កំរិត​ច្រើនបំផុត។

        មានខ្យល់ព្យុះនិងសម្ពាធត្រូពិកចំនួន១៩ជះឥទ្ធិពផ្ទាល់ដល់វៀតណាមក្នុង
ឆ្នាំ២០១៣។ ក្នុងចំណោមនោះ ខ្យល់ព្យុះលេខ១០និង១១ដោយល្បឿនលើសកំរិត​
ទី១២​បានបក់បោកចូលភាគកណ្ដាល។ រដ្ឋាភិបាលវៀតណាមបានប្តេជ្ញាបញ្ជា
ណែនាំទប់ទល់​ទាន់​ពេលវេលាប្រកបដោយប្រសិទ្ធភាពទប់ស្កាត់យ៉ាងទាបបំផុត
នូវការខូចខាត។ ក៏ប៉ុន្តែ​គ្រោះធម្មជាតិបានធ្វើឲ្យមនុស្សជិត៣០០នាក់ស្លាប់ ការខូច
ខាតខាង​សម្ភារៈ​ឡើងដល់២៥លានលានដុង។ ស្ថានភាពជាក់ស្ដែងនេះបានសឲ្យ
ឃើញការជះ​ឥទ្ធិពល​ពិបាកព្យាករណ៍បាននៃបំរែបំរួលអាកាសធាតុ ចាប់បង្ខំមនុស្ស
ដកមេរៀនអំពីការទប់ទល់នឹងគ្រោះធម្មជាតិនិងកែប្រែកាយវិការប្រព្រឹត្តចំពោះ
ធម្មជាតិ។

ព្រឹត្តិការណ៍លេចធ្លោបំផុតចំនួន១០នៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៣ - ảnh 8
ពលរដ្ឋទី៩០លាននាក់របស់វៀតណាមបានប្រសូត្រនាថ្ងៃទី១វិច្ឆិកាឆ្នាំ២០១៣ (VOV)


៨ ចំនួនប្រជាជនវៀតណាមទទួលកំរិត៩០លាននាក់

         នាថ្ងៃទី១វិច្ឆិកាឆ្នាំ២០១៣ ពលរដ្ឋទី៩០លាននាក់របស់វៀតណាម​បាន​
ប្រសូត្រ នាំប្រទេសវៀតណាមក្លាយទៅជាប្រទេសមានទ្រង់ទ្រាយចំនួនប្រជាជ
ន​ឈរ​លំដាប់ថ្នាក់ទី១៤លើពិភពលោក ជាមួយរចនាសម្ព័ន្ធប្រជាជនមាស មានន័យថាមនុស្សប្រមាណ២ភាគ៣ក្នុងវ័យធ្វើពលកម្ម។​ នេះជាឪកាសផង និងជាការសាកល្បងផងខណៈដែលទ្រង់ទ្រាយចំនួន​ប្រជាជនត្រូវផ្សាភ្ជាប់នឹង
គុណភាពរបស់ប្រភពធនធានមនុស្ស។


ព្រឹត្តិការណ៍លេចធ្លោបំផុតចំនួន១០នៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៣ - ảnh 9
ការបង្កើតលទ្ធផលពិនិត្យជំងឺនៅមន្ទីពេទ្យពហុព្យាបាល Hoai Duc ហាណូយ (VOV)

៩ សុខាភិបាល បំពុលរិស្ថាន សុវត្ថិភាពអនាម័យម្ហូបអាហារនៅមានការ
ព្រួយ​បារម្មណ៍។

​​​​​​​         ករណីជាច្រើនបានកើតមានឡើងក្នុងវិស័យសុខាភិបាល ដូចជាការ​បង្កើត​លទ្ធផលពិនិត្យជំងឺនៅមន្ទីពេទ្យពហុព្យាបាល Hoai Duc ហាណូយ ករណីបង្ហូ​ជាតិគីមីពុលចេញទៅបរិស្ថានរបស់ក្រុមហ៊ុន Nicotex ខេត្ត Thanh Hoa ស្ថា​នភាព អសវត្ថិភាពអនាម័យស្បៀងអាហារជាដើម បានធ្វើឲ្យប្រជាជន​ព្រួយបារម្មណ៍
អំពីគុណភាពជិវភាពរស់នៅ។ ក្រៅពីនោះ បណ្ដាករណីគ្រោះថ្នាក់ចរាចរអគ្គិភ័យ
ដ៏​ធ្ងន់ធ្ងរ ការបង្ហូទឹកពីបឹងផ្ទុកទឹកវារីអគ្គិសនីក៏ជះឥទ្ធិពូលយ៉ាងធ្ងន់ធ្ងរដល់​ជីវភាព
រស់នៅប្រជាជន។

ព្រឹត្តិការណ៍លេចធ្លោបំផុតចំនួន១០នៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៣ - ảnh 10
សិល្បៈ Don ca tai tu ណាមបូភាគខាងត្បូងវៀតណាមត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍ (VOV)

១០ សិល្បៈ Don ca tai tu ណាមបូភាគខាងត្បូងវៀតណាមត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៍​អរូបីយ៍

         សិល្បៈ Don ca tai tu មានវត្តមាននៅភាកខាងត្បូងវៀតណាមមុននេះជាង
១០០ឆ្នាំ។ ប្រភេទ​សិល្បៈនេះមានកំរិតឥទ្ធិពលវប្បធម៍ដ៏ទូលំទូលាយ និងតំលៃ
សិល្បៈជាពិសេស។ រហូតដល់ពេលបច្ចុប្បន្នវៀតណាមមានប្រភេទសិល្បៈជំនឿ
ចំនួន៨ត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌផ្សាយពីមាត់និងអរូបីយ៍
បេតិកភ៏ណ្ឌវប្បធម៍​អរូបីយ៍របស់មនុស្សលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ