ព្រឹត្តិការណ៍លេចធ្លោបំផុតដែលកើតមានឡើងនៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៤

ព្រឹត្តិការណ៍លេចធ្លោបំផុតដែលកើតមានឡើងនៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៤ - ảnh 1
រដ្ឋសភាវៀតណាមអនុម័តលើច្បាប់ជាច្រើន សេចក្តីសម្រេចចិត្តធ្វើឲ្យជាក់ស្ដែងបនីយកម្មរដ្ឋធម្មនុញឆ្នាំ២០១៣ (VOV)

១. រដ្ឋសភាវៀតណាមអនុម័តលើច្បាប់ជាច្រើន សេចក្តីសម្រេចចិត្តធ្វើឲ្យជាក់ស្ដែង
បនីយកម្មរដ្ឋធម្មនុញឆ្នាំ២០១៣

        ក្នុងឆ្នាំ២០១៤ រដ្ឋសភាវៀតណាមបានអនុម័តលើច្បាប់ចំនួន២៩  សំដៅធ្វើ
សុក្រិត ប្រព័ន្ធច្បាប់ និងធ្វើឲ្យជាក់ស្តែងបនីយកម្មរាល់ខ្លឹមសានៃរដ្ឋធម្មនុញ២០១៣
ស្តីពីអង្គការចាត់តាំងក្បាលម៉ាស៊ីន រដ្ឋ ការពារនិងអនុវត្តសិទ្ធិមនុស្ស សិទ្ធិនិងកាតព្វ
កិច្ចជាសារវ័ន្តរបស់ពលរដ្ឋ។ រដ្ឋសភាក៏បានអនុម័តលើសេចក្តីសម្រេចចិត្តសំខាន់ៗ
ចំនួន១៣ ក្នុងនោះមាន ការធ្វើវិសោធនកម្ម បំពេញបន្ថែមសេចក្តីសម្រេចចិត្តចំនួន
៣៥ស្តីពីការយកសន្លឹក ទំនុកទុកចិត្ត និងបោះសន្លឹកទំនុកទុកចិត្តចំពោះមុខងារដែល
បានរដ្ឋសភា​ក្រុម ប្រឹក្សាប្រជាជនជ្រើសតាំងឬសច្ចានុម័តឲ្យសមស្របនឹងការពិត
ជាក់ស្តែង។ ចាប់ពី កិច្ច ប្រជុំលើកទី៨ រដ្ឋសភាចាប់ផ្តើមដំណើការសកម្មភាពនៅ
ទីស្នាក់ការរដ្ឋសភាថ្មី។

ព្រឹត្តិការណ៍លេចធ្លោបំផុតដែលកើតមានឡើងនៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៤ - ảnh 2
ការរៀបចំរចនា សម្ព័ន្ធកសិកម្មឡើងវិញដោយផ្សាភ្ជាប់ជាមួយការកសាងជនបទថ្មីកំពុងបានជម្រុញយ៉ាងខ្លាំងក្លា (VOV)


២.អតិផរណាត្រូវបានត្រួតពិនិត្យ ម៉ាក្រូសេដ្ឋកិច្ចស្ថិរភាព ដោយផ្សារភ្ជាប់ ជាមួយ
ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ កែលំអរបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម
និងអនុវត្តបណ្តាចំណុចលោតផ្លោះយុទ្ធសាស្រ្ត។

ផលិតផលក្នុងស្រុកសរុប(GDP)កើនឡើងជិត ៥,៩៨% សន្ទស្សន៍តម្លៃទំនិញ
ប្រើប្រាស់ (CPI)កើន៤% ជាកំរិតគឺទាបបំផុតក្នុងរយៈពេល១០ឆ្នាំកន្លងទៅ។ ការ
រៀបចំរចនាសម្ព័ន្ធវិនិយោគសាធារណឡើងវិញ រៀបចំរចនាសម្ព័ន្ធបណ្តាអង្គការ
ឥណ្ឌ ទានឡើងវិញ រៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋឡើងវិញ និងការ
រៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញដោយផ្សាភ្ជាប់ជាមួយការកសាងជនបទថ្មី
កំពុងបានជម្រុញយ៉ាង ខ្លាំងក្លា។ ផ្នែកកសិកម្មទទួលបានតម្លៃប្រាក់នាំចេញខ្ពស់បំផុតគឺ៣០ពាន់លាន ដុល្លារអាមេរិក។ បណ្តាអង្គភាពអាជីវកម្មបានខំប្រឹងប្រែង
ឆ្លងផុតរាល់ការលំបាក​និងបានរួមចំណែកយ៉ាងសកម្មសម្រាប់ការអភិវឌ្ឍន៍
សេដ្ឋកិច្ចប្រទេសជាតិ។ ក្នុងស្ថាន​ភាពនៅជួបប្រទះនឹងការលំបាកជាច្រើនក្តី ប៉ុន្តែ
ខឿនសេដ្ឋកិច្ចរបស់វៀតណាមមាន បំរ៉ែបំរួលគួរឲ្យគត់សម្គាល់។

ព្រឹត្តិការណ៍លេចធ្លោបំផុតដែលកើតមានឡើងនៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៤ - ảnh 3
ប្តេជ្ញាចិត្តការពាររឹងមាំឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពដែនដី (VOV)


៣. ប្តេជ្ញាចិត្តការពាររឹងមាំឯករាជ្យ​ អធិបតេយ្យភាពនិងបូរណភាពដែនដី

        ក្នុងអំឡុងពេល២ខែ ចាប់ពីថ្ងៃទី១ឧសភា ដល់ថ្ងៃទី១៥កក្កដាឆ្នាំ ២០១៤ ចិន
បានដាក់ស្ថានីយ័ខួងប្រេង Haiyan Shinyou ៩៨១ ដោយខុសច្បាប់ចូលក្នុង តំបន់
សេដ្ឋកិច្ចផ្តាច់មុខ និងខ្ពង់រាបបាតសមុទ្ររបស់វៀតណាមរំលោភទៅលើអនុសញ្ញា
អ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ នៅលើទីតាំងភូមិសាស្ត្រជាក់ស្តែង ក៏ ដូចជា
ការតស៊ូតាមផ្លូវការទូត ការតស៊ូតាមផ្លូវសាធារណមតិ និងតស៊ូតាមផ្លូវ គតិយុត្ត
វៀតណាមបានស្វិតស្វាញសំណូមពរចិនដកស្ថានីយ៍របស់ខ្លួនចេញពី តំបន់សមុទ្រ
របស់វៀតណាម និងប្តេជ្ញាដាច់ខាតការពារអធិបតេយ្យកោះសមុទ្ររបស់មាតុ
ប្រទេស។វៀតណាមមានមូលដ្ឋានគតិយុត្តគ្រប់គ្រាន់និងភស្តុតាងប្រវត្តិសាស្ត្រ
ដើម្បីអះអាងនូវអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះHoang SaនិងTruong Sa។

ព្រឹត្តិការណ៍លេចធ្លោបំផុតដែលកើតមានឡើងនៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៤ - ảnh 4
រំលឹកខួបលើកទី៧០នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាមនិង៦០ឆ្នាំជ័យជំ នេះ Dien Bien Phu (VOV)


៤.រំលឹកខួបលើកទី៧០នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាមនិង៦០ឆ្នាំជ័យជំនះ
Dien Bien Phu

        នៅទូទាំងប្រទេសបានប្រព្រឹត្តទៅសកម្មភាពជាច្រើនសំដៅ រំលឹកខួបលើកទី
៧០នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាមនិង៦០ឆ្នាំជ័យជំនះ Dien Bien Phu ក្នុង
ព្រឹត្តិការណ៍នោះមានពិធីមិទ្ទីងថ្នាក់រដ្ឋត្រូវបានរៀបចំនៅទីក្រុងហាណូយ និង
ទីក្រុង Dien Bien Phu (នៅភាគខាងជើងវៀតណាម)។ តាមរយៈបណ្តាសកម្មភាពនេះ
បានបង្កើន មោទនភាពអំពីប្រវត្តិសាស្រ្តដ៏ក្លាហានមោះមុតរបស់ប្រទេសជាតិនិង
ពង្រឹងជំនឿជាក់ កម្លាំងពលំរបស់ប្រទេសជាតិទាំងមូល ដើម្បីបន្តការអនុវត្ត
បុព្វហេតុផ្លាស់ប្តូរថ្មី កសាងនិងការពារមាតុប្រទេសក្រោមការដឹកនាំរបស់់​បក្ស កុម្មុយនិស្តវៀតណាម។

ព្រឹត្តិការណ៍លេចធ្លោបំផុតដែលកើតមានឡើងនៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៤ - ảnh 5
មហាសន្និបាតទូទាំងប្រទេសលើកទី៨នៃរណសិរ្សមាតុភូមិវៀតណាម (VOV)


៥.មហាសន្និបាតទូទាំងប្រទេសលើកទី៨នៃរណសិរ្សមាតុភូមិវៀតណាម

        មហាសន្និបាតទូទាំងប្រទេសលើកទី៨នៃរណសិរ្សមាតុភូមិវៀតណាមបាន
ដាក់ចេញគោលដៅសកម្មភាពក្នុងអាណត្តិ២០១៤-២០១៩គឺប្រមូលផ្តុំផ្លាស់ប្តូរថ្មី
ពីខ្លឹមសារ និងបែបផែនធ្វើសកម្មភាព ពង្រីកកម្លាំងមហាសាមគ្គីជាតិ អនុវត្តដ៏ល្អ
ប្រសើរតួនាទីតំណាង​ ការពារសិទ្ធនិងផលប្រយោជន៍ស្របច្បាប់ របស់ប្រជាជន​
បង្កើនការស្រុះចិត្តគំនិតក្នុងសង្គម អនុវត្តការងារឃ្លាំមើលនិង បដិវាទសង្គម
សកម្មចូលរួមកសាងបក្ស រដ្ឋអំណាចរឹងមាំ រួមចំណែកអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម។

ព្រឹត្តិការណ៍លេចធ្លោបំផុតដែលកើតមានឡើងនៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៤ - ảnh 6
វៀតណាមមានបន្ថែមបេតិកភ័ណ្ឌវប្បធម៌ពិភពលោកចំនួន២ (VOV)


៦. វៀតណាមមានបន្ថែមបេតិកភ័ណ្ឌវប្បធម៌ពិភពលោកចំនួន២

        នាថ្ងៃទី២៣មិថុនា បណ្ដុំរម្មណីដ្ឋាន Trang An (នៅខេត្ត Ninh Binh ភាគខាង
ជើងវៀតណាម)ត្រូវបានអង្គការបេតិកភ័ណ្ឌពិភពលោកអង្គការអប់រំវិទ្យាសាស្រ្ត
និងវប្បធម៌នៃអ.ស.ប (UNESCO)ចុះបញ្ជីជា “បេតិកភ័ណ្ឌពិភពលោក” រម្មណីដ្ឋាន
Trang An ជាបេតិកភ័ណ្ឌចំរុះដើមដំបូងរបស់វៀតណាមដែលបាន ទទួលស្គាល់
ទាំងបទដ្ឋានវប្បធម៌និងធម្មជាតិ។ បន្ទាប់មកទៀត នាថ្ងៃទី២៧វិច្ឆិកា UNESCO
បានលើកដំកើងចម្រៀងប្រជាប្រិយ Vi-Giam របស់វៀតណាមជា “បេតិកភ័ណ្ឌវប្បធម៌
អរូបិយតំណាងមនុស្សជាតិ” ។ នេះជាបេតិកភ័ណ្ឌវប្បធម៌ អរូបីទី៩របស់វៀតណាម
ដែលត្រូវបាន UNESCO ទទួលស្គាល់។

ព្រឹត្តិការណ៍លេចធ្លោបំផុតដែលកើតមានឡើងនៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៤ - ảnh 7
បំរ៉ែបំរួលយ៉ាងខ្លាំងក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល (VOV)


៧.បំរ៉ែបំរួលយ៉ាងខ្លាំងក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល

        ជាក់ស្តែបនីយកម្មសេចក្កីសម្រេចចិត្តមជ្ឈឹមលើកទី៨ (នីតិកាលទី១១) ស្តីពី
“ការផ្លាស់ប្តូរជាសារវ័ន្តនិងពេញលេញលើវិស័យអប់រំនិងបណ្តុះបណ្តាល”​ផ្នែកអប់រំ
និងបណ្តុះបណ្តាលវៀតណាមបានលើកសំណើរលាតត្រដាងអនុវត្តគំរោងការ
កម្មវិធីផ្លាស់ ប្តូរថ្មីជាច្រើន ក្នុងនោះមានគំរោងការណ៍ រៀបចំសម័យប្រឡងវិទ្យាល័យ
ជាតិដោយ គោលដៅ​​ “២ក្នុង១”គឺទើបពិនិត្យទទួលស្គាល់បញ្ចប់ការសិក្សាវិទ្យាល័យ
ធ្វើជាមូលដ្ឋានដើម្បី ពិនិត្យចូលរៀន មហាវិទ្យាល័យ និងសាលាជាន់ខ្ពស់​ ព្រមទាំង
ផ្លាស់ប្តូរថ្មីកម្មវិធី ក្នុងសៀវភៅសិក្សា និងផ្លាស់ប្តូរការវាយតម្លៃសិស្សសាលា
បឋមសិក្សា។

ព្រឹត្តិការណ៍លេចធ្លោបំផុតដែលកើតមានឡើងនៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៤ - ảnh 8
ប្រកាសនិងរៀបចំទិវា “វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាម”ជាលើដំបូង (VOV)


៨.ប្រកាសនិងរៀបចំទិវា “វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាម”ជាលើដំបូង

        ទិវា “វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាម” ទី១៨ឧសភាដែលត្រូវបានកំណត់
ក្នុងច្បាប់វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា បានរៀបចំជារៀងរាល់ឆ្នាំ សំដៅលើដំកើងអ្នក
វិទ្យាសាស្រ្ត និងសមិទ្ធិវិទ្យាសាស្រ្ត បច្ចេកវិទ្យា ការផ្សព្វផ្សាយចំណេះដឹង វិទ្យាសាស្រ្ត
លើកកំពស់មនសិការនិងបំផុសមោទនភាពអំពីបញ្ញាវ័ន្តវៀតណាម ស្មារតីជក់ចិត្តធ្វើ
ពលកម្មនឹងការច្នៃប្រឌិតក្នុងប្រជាជនគ្រប់ស្រទាប់ ជាពិសេសគឺជំនាន់វ័យ ក្មេងវៀត
ណាម។ ក្នុងឆ្នាំនេះដែរ ផលិផលនៃផ្នែក software លេងហ្គេមមាន ឈ្មោះថា “Flappy
Bird” របស់អ្នកនិពន្ធ Nguyen Ha Dong បាននាំមកនូវការពេញ​និយមក្នុងសហគមន៍
អ៊ីធឺណែតលើពិភពលោកទាំងមូល។

ព្រឹត្តិការណ៍លេចធ្លោបំផុតដែលកើតមានឡើងនៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៤ - ảnh 9
វិជ្ជសាស្រ្តវៀតណាមទទួលជំហានថ្មីក្នុងការវះកាត់បន្សាំ (VOV)


៩.វិជ្ជសាស្រ្តវៀតណាមទទួលជំហានថ្មីក្នុងការវះកាត់បន្សាំ

        ក្រោយរយៈពេល២០ឆ្នាំអនុវត្តការវះកាត់បន្សាំ នាឆ្នាំ២០១៤ ជាលើកដំបូង
មន្ទីពេទ្យ ១០៣ បានអនុវត្តប្រកបដោយជោគជ័យនូវការវះកាត់វក្កំនិងលំពែង។
ជោគជ័យនេះបានបើកចេញឱកាសសង្គ្រោះជីវិតសំរាប់អ្នកជាប់ជំងឺដ៏គ្រោះថ្នាក់។

ព្រឹត្តិការណ៍លេចធ្លោបំផុតដែលកើតមានឡើងនៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៤ - ảnh 10
បក្ស រដ្ឋបន្តជម្រុញការតស៊ូបង្ការប្រឆាំងអំពើពុករលួយបង្កើតសណ្តាប់ធ្នាប់សង្គម (VOV)


១០.បក្ស រដ្ឋបន្តជម្រុញការតស៊ូបង្ការប្រឆាំងអំពើពុករលួយបង្កើតសណ្តាប់ធ្នាប់
សង្គម

        បុគ្គលជាច្រើនត្រូវការផ្តន្ទាទោសបទពុករលួយ ជាពិសេសលើវិស័យហិរញ្ញវត្ថុ
ធនាគារ។ Nguyen Duc Kien, Huynh Thi Huyen Nhu និងជនជាប់ចោទជា ច្រើនត្រូវ
ការផ្តន្ទាទោសស្របច្បាប់។ គណៈកម្មការត្រួតពិនិត្យបក្សគ្រប់ជាន់ថ្នាក់ បានដំណើ
ការត្រួតពិនិត្យ ដាក់វិស័យ ចំពោះកម្មភិបាល បក្ខជនកំពុងកាន់ ដំណែង ឬចូលនិវត្ស
ដោយការរំលោភច្បាប់ធ្ងន់ធ្ងរ។ ការប្តេជ្ញាចិត្តរបស់បក្ស រដ្ឋ មានឥទ្ធិពលសកម្ម ដើម្បី
រុញថយក្រោយអំពើពុករលួយ​ នាំមកទំនុកទុកចិត្តក្នុង ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ