ភាពតានតឹងនៅឈូងសមុទ្រត្រូវពេលវេលាជាច្រើនសម្រាប់ផ្សះផ្សា

(VOVWORLD) -អស់រយៈពេល៣ខែកន្លងផុតទៅ ប៉ុន្តែរហូតមកដល់ពេលនេះ ទំនាក់ទំនងរវាង បណ្តាប្រទេសឈូងសមុទ្រនៅមិនទាន់មានសញ្ញានៃការបញ្ចប់នៅឡើយ។ ទោះបី ជា គុយវ៉ែតចេញមុខជាអាជ្ញាកណ្តាលក៏ដោយ ប៉ុន្តែ វិបត្តិនេះនៅមិនរកឃើញផ្លូវ ចេញ ដោយសារទស្សនៈតឹងរឹងរបស់ភាគីនានា ទាក់ទិននឹងបញ្ហាប្រឆាំងភេរវកម្ម លិទ្ធិជ្រុលនិយនិងគោលនយោបាយការទូត។ ក្នុងពេលជាមួយគ្នានោះ សេចក្តី សម្រេចចិត្តរបស់កាតា ដែលស្តារឡើងវិញទំនាក់ទំនងការទូតពេញលេញជាមួយ អ៊ីរ៉ង់ កំពុងបណ្តាលមកការព្រួយបារម្ភនឹងបង្កើតភាពចម្រូងចម្រាស់ថ្មីមួយ។
ភាពតានតឹងនៅឈូងសមុទ្រត្រូវពេលវេលាជាច្រើនសម្រាប់ផ្សះផ្សា - ảnh 1 ព្រះមហាត្សត្រ កាតា លោក Hamad Al-Thani 

វិបត្តិត្រូវកើតមានឡើងនាចុងខែឧសភាឆ្នាំ២០១៧ ខណៈដែលព្រះមហាត្សត្រ កាតា លោក Hamad Al-Thani ត្រូវបានចាត់ទុកថា បញ្ចេញ មតិនយោបាយយ៉ាង ខ្លាំងក្លា ជុំវិញប្រធានបទរសើបមួយចំនួនក្នុងតំបន់ ដូចជា អ៊ីរ៉ង់ អង្គការឥស្លាម Hamas របស់ប៉ាឡេស្ទីន អ៊ីស្រាអ៊ែលនិងអាមេរិក។ មតិរបស់លោកបណ្តាលឲ្យប្រ ទេសក្នុងតំបន់ ដែលដើមឡើយគឺអារ៉ាប៊ីសាអ៊ូឌីត បាននាំគ្នាកាត់ផ្តាច់ទំនាក់ទំនង ការទូតជាមួយកាតា ព្រមទាំងនាំចេញការថ្កោលទោសក្រុងដូហារមានទំនាក់ទំនង ជាមួយអ៊ីរ៉ង់ គាំទ្រក្រុមឥស្លាមជ្រុលនិយមនិកាយ Sunni និងប្រតិបត្តិនូវគោលនយោ បាយបណ្តាលភាពចលាចលក្នុងតំបន់។

        រីឯកាតាវិញបានបដិសេដរាល់ការចោទប្រកាន់ពោលខាងលើនិងសង្កត់ធ្ងន់ថា ព្រះមហាក្សត្រ Al-Thani មិននាំចេញមតិដូច្នោះទេ គឺដោយសារពួក Hacker វាយប្រ ហារលើវែបសាយរបស់ទីភ្នាក់ងារសារព័ត៌មាន QNA តែប៉ុណ្ណោះ ព្រមទាំងអំពាវនាវ ឲ្យនាយកដ្ឋានស៊ើបអង្កេតសហរដ្ឋអាមេរិក (FBI) ជួយឧបត្ថម្ភការស៊ើបអង្កេតផងដែរ។  ការខឹងសម្បាររបស់ប្រទេសនានាក្នុងតំបន់កាន់តែខ្លាំងឡើងខណៈដែល ប្រទេស អារ៉ាប់ចំនួន៤ រួមមាន អារ៉ាប៊ីសាអ៊ូឌីត Barahn បានចេញឧិសានវាទ ដោយមាន ១៣ “ខ” ក្នុងនោះតម្រូវឲ្យកាតាបិទ កាណាល់ទូរទស្សន៍ Al-Jazeera បញ្ចប់ការជួយ ឧបត្ថម្ភក្រុមភេរវកម្មនិងជ្រុលនិយម រួមទាំងបញ្ចប់វត្តមានយោធារបស់ទួរគីលើទឹក ដីកាតាផងដែរ។ យ៉ាងណាមិញ កាតាបានបដិសេដ្ឋការប្រតិបត្តិនិងចាត់ទុកថា កាយ វិការនេះ រំលោភលើអធិបតេយ្យភាពរបស់ខ្លួន។

        ណាមួយជាមូលហេតុពិត?

        ឈូងសមុទ្រពែក្យមិនដែលជួបវិបត្តិយ៉ាងធ្ងន់ធ្ងរដូចសព្វថ្ងៃទេ។ ឈរនៅខាង ក្រោយរាល់ការចោទប្រកាន់ដែលប្រទេសអារ៉ាប់នាំចេញនោះ អាចឃើញមូលហេតុ ឫសគល់គឺស្ថិតចំនឹងការប្រកួតប្រជែងអំណាចក្នុងតំបន់។ ម្យ៉ាងវិញទៀត គឺតួនាទី ការទូតកាន់តែកើនឡើងរបស់កាតា ហើយដូហាមានទំនាក់ទំនងជិតស្និទ្ធជាមួយ តេហ៉េរ៉ង់។ ក្នុងពេលជាមួយគ្នានោះ អារ៉ាប៊ីសាអ៊ូឌីតចងបង្កើនសម្ព័ន្ធមិត្តជាមួយ ប្រ ទេសនីកាយ Sunni មួយចំនួនសំដៅប្រឆាំងអ៊ីរ៉ង់។ ហេតុផលទាំងអស់នេះ ជា មូលហេតុដើម្បីអារ៉ាប៊ីសាអ៊ូឌីតនិងប្រទេសនានាក្នុងតំបន់ចាប់ផ្តើមធ្វើពហិការកាតា ដោយលើកយកលេសជាការបញ្ចេញមតិលើទូរទស្សន៍របស់ថ្នាក់ដឹកនាំកាតា។

        នាដើមខែសីហា កាតាបានដាក់ពាក្យបណ្តឹងឡើងអង្គការពាណិជ្ជកម្មពិភព លោក (WTO) ដោយប្តឹងប្រទេសជិតខាងអនុវត្តបទដាក់ទណ្ឌកម្មពាណិជ្ជកម្ម សម្រាប់ខ្លួន។ រួមជាមួយគ្នានោះ នាថ្ងៃ ទី២៦សីហា កាតាប្រកាសស្តារទំនាក់ទំនង ការទូតពេញលេញជាមួយអ៊ីរ៉ង់។ កាយវិការថ្មីរបស់កាតា មិនត្រឹមតែពិបាកផ្សះផ្សា ទំនាក់ទំនងរបស់ខ្លួនជាមួយសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យមានការបែកបាក់កាន់តែខ្លាំង។

        ការប្រេះស្រាំពិបាកផ្សះផ្សា

        បដិសេដ្ឋការប្រតិបត្តិការសំណូមពររបស់ប្រទេសនានា គោលនយោបាយ សម្រាប់អ៊ីរ៉ង់ ជាពិសេសគឺកាយវិការស្តារទំនាក់ទំនងការទូតពេញលេញជាមួយអ៊ីរ៉ង់  បានក្លាយទៅជាមូលហេតុប្រេះស្រាំពិបាកផ្សះផ្សារវាងកាតាជាមួយប្រទេសអារ៉ាប់ នានានៅឈូងសមុទ្រ។ អត្ថប្រយោជន៍ស្នូលរបស់តេហ៉េរ៉ង់នៅឈូងសមុទ្រគឺតែង តែស្ថិតនៅអណ្ឌូងឧស្មន្ធដុតរបស់កាតា ភាពជិតស្និទ្ធជាមួយអ៊ីរ៉ង់ជាដើម។ តាមនោះ ការដែលកាតាកាន់តែឃ្លាតឆ្ងាយពីប្រទេសអារ៉ាប់ ខិតមកជិតអ៊ីរ៉ង់ ដោយសារអត្ថ ប្រុយោជន៌ពោលខាងលើគឺអាចយល់បានទាំងស្រុង។

        រហូតមកដល់ពេលនេះ សាធារណមតិកំពុងផ្តោតការយកចិត្តទុកដាក់លើរាល់ ការខិតខំការទូតរបស់ភាគីនានាទាំងក្នុងនិងក្រៅតំបន់ សំដៅជះឥទ្ធិពលទៅលើវិបត្តិ តាមទិសដៅវិជ្ជមានបំផុត។ ដំណើរទស្សនកិច្ចការទូតរវាងអ៊ីរ៉ង់និងអារ៉ាប៊ីសាអ៊ូឌីត ដែលគ្រោងនឹងអនុវត្តនាខែកញ្ញាខាងមុខ ត្រូវបានរំពឹងទុកថា នឹងនាំមកសញ្ញាវិជ្ជ មានជាច្រើន។ ប៉ុន្តែ ប្រការសំខាន់បំផុតគឹស្ថិតនៅត្រង់សុឆន្ទៈសម្របសម្រួល និង ការអត់ឧិនរបស់ភាគីនានាចំពោះវិបត្តិការទូតមួយនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ