ភាពតានតឹងរវាងអាមេរិក-អ៊ីរ៉ង់និងផលវិបាកដ៏គ្រោះថ្នាក់

(VOVWORLD) - “មាត់ជ្រោះនៃសង្គ្រាម” “គ្រោះអាសន្នកើតជម្លោះ” ឬ “ការប្រឈមមុខគ្នា ខាងយោធាដ៏គ្រោះថ្នាក់” គឺជាពាក្យពេជ្រដែលសាធារណៈមតិអន្តរជាតិ កំពុងពណ៌នាអំពីស្ថានភាពតានតឹងដ៏ធ្ងន់ធ្ងររវាងអាមេរិកនិងអ៊ីរ៉ង់ក្នុងប៉ុន្មានថ្ងៃនេះ។ រាល់សេណារីយ៉ូដ៏អាក្រក់បំផុតរួមជាមួយផលវិបាកគ្រោះថ្នាក់ក្នុង ការប្រឈមមុខគ្នានាបច្ចុប្បន្នរវាងវ៉ាស៊ីនតោននិងតេអេរ៉ង់ ក៏ត្រូវបាន លើកមកនិយាយដល់ផងដែរ។

ក្រោយពីរឿងហេតុដែលកងទ័ពអាមេរិកវាយប្រហារតាមជើងអាកាសសម្លាប់លោកឧត្តមសេនីយ៍ Qassem Soleiman នៃកងកម្លាំងឆ្មាំបដិវត្តន៍ អ៊ីស្លាមអ៊ីរ៉ង់នៅរដ្ឋធានីបាកដាដរបស់អ៊ីរ៉ាក់កាលពីថ្ងៃទី៣ខែមករាកន្លងទៅ ភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ាត្រូវបានពណ៌នាថា បានកើនឡើងដល់ កំពូលបណ្ដាលអោយគ្រោះអាសន្នប្រឈមមុខខាងយោធារវាងអាមេរិកនិងអ៊ីរ៉ង់ក៏កើនឡើងដល់កម្រិតមិនធ្លាប់មានតាំងពីមុនមកផងដែរ។

        សង្គ្រាមតំបន់

        មជ្ឈដ្ឋានអ្នកសង្កេតការណ៍បានចាត់ទុកថា ក្នុងបរិបទនាបច្ចុប្បន្ន មាន លទ្ធភាពនឹងផ្ទុះឡើងការប្រឈមមុខខាងយោធាមួយ ហើយនេះនឹងជា សង្គ្រាមតំបន់ដោយទ្រង់ទ្រាយតូច។ សេណារីយ៉ូមួយក្នុងចំណោមសេណា រីយ៉ូដែលអាចកើតមានឡើងនោះគឺ អ៊ីរ៉ង់អាចវាយប្រហារទៅលើស្ថានទូត អាមេរិកប្រចាំតំបន់តាមរយៈការបំផុសឡើងបាតុកម្មក្នុងទ្រង់ទ្រាយធំ ឬ បាញ់កាំភ្លើងធំ រ៉ុកកែត ដើម្បីបង្កើនសម្ពាធ។ ក្រៅពីនោះ តេអេរ៉ង់អាចញុះ ញង់កម្លាំងសេនាជនក្នុងតំបន់ ដែលត្រូវបានហ្វឹកហ្វឺននិងគាំពារដោយអតីត មេបញ្ជាការកម្លាំង Quds លោកឧត្តមសេនីយ៍ Qassem Soleiman ដើម្បី ប្រឆាំងនឹងអាមេរិក។

        តេអេរ៉ង់ក៏អាចវាយប្រហារទៅលើនាវាដឹកទំនិញនិងមូលដ្ឋាននានា របស់អាមេរិកនៅតំបន់ឈូងសមុទ្រពែក្ស ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធរបស់ អារ៉ាប់ប៊ីសាអូឌីតនិងអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តធំបំផុតទាំង២របស់ វ៉ាស៊ីនតោននៅក្នុងតំបន់ តាមរយៈកម្លាំងប្រដាប់អាវុធ Hezbollah នៅលីបង់ ឬកម្លាំងសេនាជនប៉ាឡេស្ទីនផងដែរ។ ប្រការនេះមានន័យថា នឹងមានភាគី ជាច្រើនត្រូវបានអូសទាញចូលរួមសង្គ្រាមនេះ បណ្ដាលអោយស្ថានភាពកាន់តែ ស្មុគស្មាញនិងគ្រោះថ្នាក់ថែមទៀត។  

       ប៉ុន្តែ ទោះជាសេណារីយ៉ូណាកើតមានឡើងក៏ដោយ គឺអាមេរិកនឹង ឆ្លើយតបនឹងការវាយប្រហាររបស់អ៊ីរ៉ង់វិញជាពុំខានឡើយ។  

ភាពតានតឹងរវាងអាមេរិក-អ៊ីរ៉ង់និងផលវិបាកដ៏គ្រោះថ្នាក់ - ảnh 1ប្រជាជនអាមេរិកធ្វើបាតុកម្មប្រឆាំងជំទាស់នឹងសង្គ្រាមនៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទិ៤ខែមករា (រូបថត៖ AFP) 

       ការបញ្ចប់នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

        ក្រៅពីគ្រោះអាសន្នប្រឈមមុខគ្នាខាងយោធានោះ គឺស្ថានភាពតាន តឹងនាបច្ចុប្បន្នកំពុងរុញអោយរាល់កិច្ចខិតខំប្រឹងប្រែងចុងក្រោយសំដៅ សង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ឬហៅបានថា ផែនការធ្វើ សកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ចូលក្នុងភាពទាល់ច្រក ផងដែរ។ កិច្ចព្រមព្រៀងនេះធ្លាប់បានចាត់ទុក ជាឯកសារប្រវត្តិសាស្ត្រដែលជួយ បញ្ចប់សំណុំរឿងមួយក្នុងចំណោមសំណុំរឿងដែលបង្កឡើងភាពតានតឹង ខ្លាំងបំផុតលើពិភពលោកក្នុងរយៈពេលច្រើនទសវត្សកន្លងទៅ ហើយក៏ ជារបត់សំខាន់មួយក្នុងទំនាក់ទំនងដ៏តានតឹងតាំងពីមុនមករវាងអាមេរិកនិងអ៊ីរ៉ង់។ ប៉ុន្តែក្នុងបរិបទបច្ចុប្បន្ន ឯកសារនេះកំពុងខិតមកជិតដល់មាត់ជ្រោះនៃការបាក់បែកជាងពេលណាៗទាំងអស់។

        តាមពិតទៅ កាលពីថ្ងៃទី៥ខែមករាកន្លងទៅ អ៊ីរ៉ង់បានប្រកាសថា នឹង បន្តកាត់បន្ថយការសន្យានានានៅក្នុងកិច្ចព្រមព្រៀងនេះ។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានដកស្រង់សម្ដីរបស់អ្នកនាំពាក្យរដ្ឋាភិបាលអោយដឹងថា ប្រទេសនេះនឹង មិនប្រតិបត្តិតាមដែនកំណត់ណាក៏ដោយដែលបានដាក់ចេញនៅក្នុងកិច្ច ព្រមព្រៀងនុយក្លេអ៊ែរ ស្ដីពីបរិមាណម៉ាស៊ីនសង់ទីហ្វុយដើម្បីចម្រើន សារធាតុអ៊ុយរ៉ាញ៉ូម ដែលមានន័យថា នឹងគ្មានដែនកំណត់ណាមួយចំពោះ សមត្ថភាពនិងកម្រិតចម្រើនសារធាតុអ៊ុយរ៉ាញ៉ូម ឬក្នុងដំណើរការស្រាវជ្រាវ អភិវឌ្ឍនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះឡើយ។ ក្នុងករណីដែលកិច្ចព្រមព្រៀង JCPOA បាក់បែក វាអាចបណ្ដាលអោយផ្ទុះឡើងការរត់ប្រណាំងនុយក្លេអ៊ែរ ដ៏គ្រោះថ្នាក់នៅក្នុងតំបន់និងលើពិភពលោកទាំងមូល។  

       តម្លៃប្រេងកើនយ៉ាងខ្លាំងនិងការភ័យខ្លាចសង្គ្រាមរីកសាយភាយ  

       លើវិស័យសេដ្ឋកិច្ច ភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់អាចរុញអោយ តម្លៃប្រេងពិភពលោកកើនយ៉ាងកំហុក។ កាលពីថ្ងៃទី៣ខែមករា អ្នកវិភាគមួយ ចំនួននៃក្រុមហ៊ុនពិគ្រោះយោបល់ពីហានិភ័យនយោបាយ Eurasia Group បានចាត់ទុកថា តម្លៃប្រេងអាចកើនឡើងដល់៧០ដុល្លាអាមេរិកក្នុងមួយធុង ប្រសិនបើភាពតានតឹងខាងភូមិសាស្ត្រនយោបាយរារាំងការផ្គត់ផ្គង់ប្រេងឆៅនៅមជ្ឈឹមបូព៌ា។

        ក្រៅពីនោះ ភាពតានតឹងរវាងអាមេរិក-អ៊ីរ៉ង់កំពុងបណ្ដាលអោយការ ភ័យខ្លាចសង្គ្រាម រីកសាយភាយទូលំទូលាយលើពិភពលោក។ នៅអាមេរិក ក្រោយពីការវាយប្រហារកាលពីថ្ងៃទី៣ខែមករា មនុស្សជាច្រើនមានការ ព្រួយបារម្ភថា សង្គ្រាមថ្មីនៅមជ្ឈឹមបូព៌ាអាចផ្ទុះឡើងបណ្ដាលអោយអាមេរិក អនុវត្តរបបកាតព្វកិច្ចយោធាឡើងវិញ ដើម្បីកៀរគរកម្លាំងថែមទៀត។ ចំណែកឯនៅហ្វីលីពីន ប្រធានាធិបតីលោក Rodrigo Duterte បានបញ្ជា កងទ័ពត្រៀមរៀបចំជម្លៀសពលរដ្ឋនៃប្រទេសនេះចេញពីតំបន់មជ្ឈឹមបូព៌ាក្នុងករណីជម្លោះផ្ទុះឡើង ខណៈដែលកូរ៉េខាងត្បូងក៏រៀបចំផែនការការពារ ពលរដ្ឋនៅក្នុងតំបន់នេះផងដែរ។  

       នៅចំពោះមុខគ្រោះអាសន្នប្រឈមមុខគ្នាខាងយោធាកាន់តែកើន ឡើងៗនៅមជ្ឈឹមបូព៌ា ថ្នាក់ដឹកនាំជាច្រើនលើពិភពលោកបានអំពាវនាវ អោយភាគីទាក់ទិននានាគួរតែអត់ធ្មត់ កុំបណ្ដាលអោយភាពតានតឹង បន្តកើនឡើង ក៏ដូចជារារាំងសង្គ្រាមផ្ទុះឡើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ