ភារកិច្ចសំខាន់ៗដើម្បីសម្រេចផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមសំរាប់ឆ្នាំ២០១៤។

Vovworld-តាមរបាយការណ៍គឺកាលពីដើមឆ្នាំរដ្ឋាភិបាលបានផ្សព្វផ្សាយនិង​បញ្ជ​រ
ណែនាំ​ការលាតត្រដាងអនុវត្តសេចក្តីសម្រេចចិត្តលេខ១ស្តីអំពីភារកិច្ច​ដំណោះ
ស្រាយគន្លឹះសំដៅអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនិងគម្រោងថវិការរដ្ឋ
សំរាប់ឆ្នាំ២០១៤។ក្នុងនោះប្រមូលផ្តុំទៅលើការធានាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចដោះ
ស្រាយការលំបាកជំពាក់ជំពិនឲ្យផលិតកម្មអាជីវកម្មធានាសុខុមាលភាពសង្គមលើ​កស្ទួយជីវភាពរស់នៅរបស់ប្រជាជន។
លទ្ឋផលសកម្មលើវិស័យសេដ្ឋកិច្ចនិងសង្គមក្នុងបណ្តាខែដើមឆ្នាំ

លទ្ឋផលគឺម៉ាក្រូសេដ្ឋកិច្ចរក្សាបានស្ថេរភាពតំលៃប្រើប្រាស់នាខែមេសាកើនតែ
០,៨៨%ជាកំរិតទាបបំផុតក្នុងរយះពេល៤ឆ្នាំកន្លងមក។ការប្រាក់បន្តថយចុះ។អត្រា
ប្តូរប្រាក់និងទីផ្សាររូបីយប័ណ្ណនៅបានរក្ស ស្ថេរភាព។ស្តីពីការអនុវត្តបណ្តាគោលដៅ
កំណើន លោកឧ​បនាយករដ្ឋមន្រ្តី Nguyen Xuan Phucអោយដឹងថា៖“ ផលិតផលក្នុង
ស្រុកសរុប(GDP)ក្នុងត្រីមាសទី១ឆ្នាំ២០១៤កើន៤,៩៦%ជាកំរិតខ្ពស់បើប្រៀបធៀបនឹង
រយះពេលដូចគ្នាពី២ឆ្នាំមុនៗ។វិស័យទាំង៣គឺកសិកម្មរុក្ខាកម្មជលផលឧស្សាហកម្ម
សំណង់និងសេវាកម្មសុទ្ឋតែមានល្បឿន កំណើនខ្ពស់បើប្រៀបធៀបនឹងរយះពេលដូច
គ្នាពីឆ្នាំទៅមិញ។ក្នុងរយះពេល៤ខែដើមឆ្នាំបានមានអង្គភាពអាជីវកម្មចំនួន២៧អនុវត្ត
ភាគហ៊ុនបនី​យកម្មនិងអង្គភាពអាជីវកម្មចំនួន២៣៨បានបង្កើតគណះ​ចង្អុលការហ៊ុន
បនី​យកម្ម ។ការរៀបចំរចនាសម្ព័ន្ឋបណ្តាធនាគារពាណិជ្ជកម្មភាគហ៊ុននិងការដោះ
ស្រាយប្រាក់បំណុលខូចទទួលបានលទ្ឋផលសកម្មនានា។"
ឧបនាយករដ្ឋមន្រ្តីក៏ឲ្យដឹងថា រដ្ឋាភិបាលបានបញ្ជាណែនាំដោះស្រាយ ដ៏តឹងរឹងចំពោះ
ជនមួយចំនួនដែលឆ្លៀតយកឱកាសបាតុកម្មប្រឆាំងជំទាស់ចិនដាក់ស្ថានីយ៍ខួងខុស
ច្បាប់ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាត សមុទ្ររបស់វៀតណាម ដើម្បី
បំផ្លិចបំផ្លាញទ្រពសម្បត្តិរបស់រដ្ឋ បុគ្គល អង្គភាពអាជីវកម្ម ជាពិសេសគឺអង្គភាពអាជីវ
កម្មបរទេស។ សព្វថ្ងៃ ស្ថានភាពនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមត្រូវបាន
ធានា ហើយ អង្គភាពអាជីវកម្មភាគច្រើនបានវិលត្រឡប់មកធ្វើសកម្មភាពធម្មតាវិញ។


​​​​​​​​​​​​         

ភារកិច្ចសំខាន់ៗដើម្បីសម្រេចផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមសំរាប់ឆ្នាំ២០១៤។ - ảnh 1
លោក Nguyen Xuan Phuc​បនាយករដ្ឋមន្រ្តីវៀតណាម(រូបថតអិនធឺណែត)

        ភារកិច្ចស្នូលចំនួន៧នាពេលខាងមុខ
 ក្នុងកាលៈទេសដែលកំណើននៃខឿនសេដ្ឋកិច្ចវៀតណាមកំពុងស្តារឡើងវិញប៉ុន្តែនៅ
យឺតយ៉ាវ ហើយតម្រូវការវិនិយោគ ធានាសុខុមាលភាព សង្គមគឺធំធេងណាស់ ខណៈ
ដែលសន្តិសុខនយោបាយ ការពារអធិបតេយ្យភាព បូរណភាពដែនដី កំពុងជាការសាក
ល្បងដ៏ធំ រដ្ឋាភិបាល បានកំណត់ភារកិច្ចអាទិភាពចម្បង គឺស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
លោក Nguyen Xuan Phuc ចាត់ទុកថា៖ “គ្រប់គ្រងដ៏រស់រវើកគោលនយោបាយរូបិយវត្ថុ
 រួមផ្សំដោយ ព្រមៗគ្នាជាមួយគោលនយោបាយសារពើពន្ធ និងគោលនយោបាយផ្សេង ទៀតដើម្បីធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងធានាកំណើនឲ្យសមស្រប។ ធានាចំណាយ
ហួសកម្រិតនៃថវិការរដ្ឋក្នុងក្របខ័ណ្ឌរដ្ឋសភាសម្រេច គ្រប់គ្រងបំណុលសាធារណៈ​បំណុលរដ្ឋាភិបាល និងបំណុលបរទេសរបស់ ប្រទេសជាតិ ដែលធានាក្នុងក្របខ័ណ្ឌ
សុវត្ថិភាព”។  
រួមជាមួយការពិនិត្យមើលកែសម្រួលនិងលាតត្រដានអនុវត្តព្រមៗនូវបណ្តាគោលនយោ
បាយធានាសុខុមាណភាពសង្គមនាពេលខាងមុខវៀតណាមបង្កើនការងារគ្រប់គ្រង
ធនធានការពារបរិស្ថាននិងទប់ទល់នឹងបំរែបំរួលអាកាសធាតុតទៅទៀត។ស្តីពីការ
លាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ២០១៣លោកឧ​បនាយករដ្ឋមន្រ្តី Nguyen Xuan Phuc
អោយដឹងថា៖រដ្ឋាភិបាលនឹងប្រមូលផ្តុំកសាងច្បាប់ចាត់តាំងរដ្ឋាភិបាល(ធ្វើវិសោធនកម្ម) និងច្បាប់ចាត់តាំងរដ្ឋអំណាចតំបន់ជាដើម។លើវិស័យការពារប្រទេសជាតិធានាសណ្តាប់ធ្លាប់សុវត្ថិភាពសង្គមលើកកំពស់ប្រសិទ្ឋភាព
ក្នុងកិច្ចការបរទេសនិងការធ្វើសមាហរណកម្មទៅក្នុងអន្តរជាតិលោកNguyen Xuan Phucអះ
អាងថា៖ “ វៀតណាមអនុវត្តព្រមៗគ្នានូវដំណោះស្រាយសន្តិភាពដើម្បីការពារអធិបតេយ្យ
ភាពផលប្រយោជន៍ជាតិលើសមុទ្រខាងកើតដោយឈរលើគោរពច្បាប់អន្តរជាតិជា
ពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២(UNCLOS)និង
សេច​ក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត(DOC)។​បង្កើន
ការងារឃោសនាផ្សព្វផ្សាយបង្កើតការស្រុះចិត្តគំនិតការគាំទ្ររបស់ជនរួមជាតិនៅក្នុង​ក្រៅប្រទេសនិងនៅក្នុងសហគមន៍អន្តរជាតិទៀតផង។វៀតណាមម្ចាស់ការទប់ស្កាត់
និងដោះស្រាយរាល់អំពើរំលោភច្បាប់រក្សាសន្តិសុខនយោបាយសណ្តាប់ធ្នាប់សង្គម។អនុវត្តបណ្តាវិធានការចំបាច់តាមការកំណត់ច្បាប់របស់វៀតណាមនិងកិច្ចសន្យាអន្តរជាតិ ធានាសន្តិសុខសុវត្ថិភាពសំរាប់ស្ថាប័នអង្គភាពអាជីវកម្មនិងជនបរទេសនៅវៀតណាម។"  

 ក្នុងសភាពការនៅមានការលំបាក់សាកល្បងជាច្រើន របាយការណ៍ របស់រដ្ឋាភិបាល
 បានពិនិត្យថា ភារកិច្ចនៅសេសសល់ក្នុងឆ្នាំ២០១៤គឺធ្ងន់ ធ្ងរ ដោយទាមទារការប្តេជ្ញាចិត្ត
ខ្ពស់ សាមគ្គី និងស្រុះចិត្តគំនិតក្នុងមនសិការ និងសកម្មាភាពរបស់ប្រព័ន្ធនយោបាយទាំង
មូល កងទ័ពទាំងមូល ប្រជាជនទាំងមូល និងសហគមអង្គភាពអាជីវកម្មក្រោមការដឹក
នាំរបស់បក្សកម្មុយនិស្តវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ