ភាសាបារំាងនិងឱកាសសហប្រតិបត្តិការក្នុងកាលៈទេសៈសកលភាវូបនីយកម្ម

(VOVworld)-ដល់ខែមិនាជារៀងរាល់ឆ្នាំ មិនត្រឹមតែជនស្រឡាញ់ភាសាបារាំង
ប៉ុណ្ណោះទេ ថែមទាំងជនវៀតណាមជាច្រើនកុះករបានស្វាគមន៍ទិវាបុណ្យ
ភាសាបារាំង។​វៀតណាមបានចូលរួមសហគមន៍ Francophonie តាំងពីបណ្តា
ឆ្នាំ៧០របស់សតវត្សន៍ទី២០ និងមានការរួមវិភាគយ៉ាងសកម្មចូលក្នុងដំណើការ
កកើតនិងអភិវឌ្ឍន៍ របស់អង្គការFrancophonieនេះ ហើយនាសព្វថ្ងៃ វៀតណាម
កំពុងដើរតួនាទីជាសមាជិកសកម្មរបស់អង្គការFrancophonie ជាពិសេសក្នុង
កាលៈទេសៈធ្វើសមាហរណកម្ម អន្តរជាតិកាន់តែជ្រាលជ្រៅពីមួយថ្ងៃទៅមួយថ្ងៃ។

       វៀតណាមសកម្មចូលរួមសហគមន៍ Francophonie

      តាំងពីពេលចូលរួមសហគមន៍ Francophonie នាបណ្តាឆ្នាំ៧០នៃ សតវត្សន៍ទី
២០  មកវៀតណាមបានយកចិត្តទុកដាក់ដល់ការ បង្រៀនភាសាបារាំង។ វៀត
ណាមមានការកិច្ចសហប្រតិបត្តិការជាមួយអង្គការ Francophonie បង្កើតឡើងវគ្គ
រៀនភាសា២ដើម្បីបង្កើតឡើងប្រភពប្រើប្រាស់ ភាសាបាតរាំងនៅវៀតណាម។ សព្វថ្ងៃភាសាបារាំងត្រូវបានចាត់ទុកជាភាសា បរទេសពិសេសនៅវៀតណាម។

ភាសាបារំាងនិងឱកាសសហប្រតិបត្តិការក្នុងកាលៈទេសៈសកលភាវូបនីយកម្ម - ảnh 1
លោកស្រីVanissa Barrak ថ្លែងមតិក្នុងទីវាFrancophonieនាថ្ងៃ២០មិនាឆ្នាំ២០១៣
(រូបថតៈ tgvn.com.vn)

        តាមការពិនិត្យរបស់នាយិការខុទ្ទការល័យFrancophonie តំបន់អាស៊ី-ប៉ាស៊ី​ហ្វិក
ប្រចាំនៅហាណូយ លោកស្រី Vanissa Barrak ថា វៀតណាមដើេតួនាទីសំខាន់ក្នុងប្លុក
សហគមន៍ Francophonie លើពិភពលោក។ ម្យ៉ាងវិញទៀត វៀតណាមមិនត្រឹមតែជា
ច្រកទ្វាសំខាន់របស់តំបន់អាស៊ីអាគ្នេយ៌ប៉ុណ្ណោះទេ ថែមទាំងជាសមាជិក១ដែលមាន
ការយកចិត្តទុកដាក់ដល់សកម្មភាពរបស់សហគមន៍ Francophonie  និងវិនិយោគ
ច្រើនសម្រាប់ការអភិវឌ្ឍន៏របស់ភាសាបារាំង។លោកស្រី Vanissa Barrak ចាត់ទុកថា៖

        “ក្នុងយទ្ធសាស្រ្តរបស់ខ្លួន យើងខ្ញុំផ្តោតការយកចិត្តទុកដាក់ដល់តំបន់ អាស៊ី-
ប៉ាស៊ីហ្វិក ដោយផ្តល់អាទិភាពក្នុងការអភិវឌ្ឍន៍ភាសាបារាំង។ គោលដៅយូរអង្វែង
របស់អង្គការFrancophonie គឺតាមរយៈភាសាបារាំង ក្រោយពី ការបើកទូលាយ
កិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរ ជួបប្រាស្រ័យអំពីវប្បធម៌ អប់រំ យើងខ្ញុំមានបំណង
ជម្រុញកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងបណ្តាវិស័យ ផ្សេងទៀតជាមួយ
វៀតណាម”។

       សព្វថ្ងៃ ភាសាបារាំងបាននាំមកនូវឪកាស និងតម្លៃជាច្រើនសម្រាប់ជនប្រើ
ប្រាស់ភាសាបារាំង។ ជាពិសេស ក្នុងកាលៈទេសៈសកលភាវូបនីយកម្ម និងផល
ប៉ះពាល់ពីវិបត្តិហិរញ្ញវត្ថុ សេដ្ឋកិច្ចសកល ដែលជះឥទ្ធិពលដល់ប្រទេសជាច្រើន
លើពិភពលោក។ ដោយហេតុនេះ​ភាសាបារាំងបានអះអាងពីកម្លាំងរស់ ដ៏យូរ
អង្វែងតាមរយៈការដែលភាសានេះ ត្រូវបានប្រើប្រាស់ជាភាសាផ្លូវការនៅ
បរទេសនិងតំបន់ដែនដីចំនួន៣២។ ភាសាបារាំងក៏ត្រូវបានប្រើប្រាស់ក្នុងបណ្តា
អង្គការធំៗក្នុងនោះមានអង្គការសហប្រជាជាតិផង។

ភាសាបារំាងនិងឱកាសសហប្រតិបត្តិការក្នុងកាលៈទេសៈសកលភាវូបនីយកម្ម - ảnh 2
អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan និងលោក Abdou Diouf
អគ្គលេខាធិការអង្គការFrancophonieក្នុងពិធីរំលឹកទិវាFrancophonieនៅទីក្រុងហាណូយ
(រូបថតៈ tgvn.com.vn)

        ភាសាបារាំងបើកចេញឪកាសសហប្រតិបត្តិការជាច្រើនក្នុងកាលៈទេសៈ
សាកលភាវូបនីយកម្ម

        ដោយយល់ច្បាស់ពីតួនាទីរបស់ភាសាបារាំងក៏ដូចជាសារៈសំខាន់របស់ការ ជម្រុញពហុវប្បធម៌ក្នុងសហគមន៍ Francophonie  វៀតណាមជានិច្ចកាល ជា សមា
ជិកសកម្ម របស់សហគមន៍ Francophonie។ វៀតណាមជានិច្ចកាលនាំចេញការផ្តើម
គំនិតអំពីកិច្ចសហប្រតិបត្តិការ ជួបប្រាស្រ័យក្នុងសហគមន៍ Francophonie  លើ
គ្រប់វិស័យក្នុងនោះមានវិស័យ នយោបាយ សេដ្ឋកិច្ច វប្បធម៌ជាដើម។ ជាពិសេស
វៀតណាមបានរៀបចំប្រកបដោយជោគជ័យនូវសន្និសីទជាន់ខ្ពស់ សហគមន៍
Francophonie នៅទីក្រុងហាណូយនាឆ្នាំ១៩៩៧កន្កងទៅ។ កត្តា​ទាំងនោះ កាន់តែ
អះអាងនូវតួនាទីនិងឋានៈរបស់វៀតណាមក្នុងតំបន់ក៏ដូចជា ក្នុងសហគមន៍
Francophonie ។ ដោយហេតុនេះ នាខែមិនាជារៀងរាល់ ឆ្នាំ បណ្តាសកម្មភាពរំលឹក
ខួបទិវាFrancophonie ត្រូវបានប្រព្រឹត្តទៅដ៏ផុលផុស ដូចជា ពិធីប្រគល់ពានរង្វាន់
Francophonie  ការតាំងពិព័ណ៌ បញ្ចាំងខ្សែភាពយន្ត ជួបប្រាស្រ័យ។ល។ នឹងជាសក្ខី
ភាពសម្រាប់កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងវៀតណាម ជាមួយសហគមន៍
Francophonie នេះ។ លោក Vu Anh Quang អនុប្រធាន នាយកដ្ឋានបណ្តាអង្គការ
អន្តរជាតិ ក្រសួងការបរទេសវៀតណាមអះអាងថា៖

        “នេះក៏ជាឪកាសដើម្បីវៀតណាមនិងអង្គការFrancophonie ពិភាក្សាអំពី​របៀប
សហប្រតិបតិ្តការដើម្បីបង្កើនទំនាក់ទំនងរវាងវៀតណាមជាមួយអង្គការ នេះ។ តាមរយៈអង្គការFrancophonie យើងក៏បានជម្រុញទំនាក់ទំនងជាមួយ បណ្តាប្រ
ទេសជាសមាជិកអង្គការFrancophonieលើពិភពលោកជាច្រើន”។

        នាដើមខែមេសាខាងមុខ វេទិការភាសាបារាំងស្តីអំពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនឹងបានរៀបចំឡើងនៅទីក្រុងហាណូយវៀតណាម ដោយមានការចូល រួមរបស់អ្នកជំនាញការសេដ្ឋកិច្ច បន្ត្រីជាន់ខ្ពស់ទទួលបន្ទុកសេដ្ឋកិច្ចរបស់បណ្តា ប្រទេសជាសមាជិកអង្គការFrancophonie ពីគ្រប់ទិសទី។ វេទិការនេះ ជាឪកាស ដើម្បីតំណាងប្រទេសនានា អ្នកជំនាញការសេដ្ឋកិច្ចនាំចេញកម្មវិធីសហប្រតិបត្តិ
ការ ផ្លាស់ប្តូរអំពីសេដ្ឋកិច្ចរវាងបណ្តាសមាជិក្នុងសហគមន៍ Francophonie  ក៏ដូចជា
បណ្តារូបសណ្ឋានសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងក្របស័ណ្ឌសហគមន៍
Francophonie  ក៏ដូចជាកម្មវិធីសកម្មភាពជាក់ស្តែង១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ