មហាសន្និបាតបក្សលើកទី១៤៖ បន្តសរសេរឡើងដំណើរអភិវឌ្ឍន៍ប្រទេសជាតិ

(VOVWORLD) - មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលមានប្រធានបទ "សាមគ្គីភាព - ប្រជាធិបតេយ្យ - វិន័យ - របកគំហើញ - អភិវឌ្ឍន៍" ទទួលបានជោគជ័យយ៉ាងត្រះត្រចង់ ដោយបើកចេញចក្ខុវិស័យយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ ព្រឹត្តិការណ៍នយោបាយដ៏សំខាន់ពិសេសនេះ បានគូសសញ្ញាយុទ្ធសាស្ត្រនៅក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ។

មហាសន្និបាតបានបង្ហើយរបៀបវារៈទាំងមូលរបស់ខ្លួន បន្ទាប់ពីរយៈពេល ៥ ថ្ងៃធ្វើការ (១៩-២៣ មករា) មុនមួយថ្ងៃកន្លះនៃការគ្រោងទុក។ ការដែលមហាសន្និបាតបានបង្ហើយរបៀបវារៈ សុក្រិតក្បាលម៉ាស៊ីនដឹកនាំ និងការអនុម័តលើសេចក្តីសម្រេចរបស់មហាសន្និបាត បានផ្ញើសារច្បាស់ លាស់អំពីស្ថិរភាពនយោបាយ ឯកភាពផ្ទៃក្នុង ក៏ដូចជាការប្តេជ្ញាចិត្តក្នុងការបន្តកំណែទម្រង់ និងអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី។

មហាសន្និបាតបក្សលើកទី១៤៖ បន្តសរសេរឡើងដំណើរអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1អគ្គលេខាបក្ស លោក តូ ឡឹម ថ្លែងសុន្ទរកថាបិទមហាសន្និបាត។ រូបថត៖ TTXVN

កំណត់រាល់សេចក្តីសម្រេចចិត្តមានលក្ខណៈជា “ជើងទម្រ”

អត្ថន័យយ៉ាងជ្រាលជ្រៅនៃមហាសន្និបាតបក្សលើកទី១៤ ស្ថិតនៅក្នុងការទទួលខុសត្រូវជាប្រវត្តិសាស្ត្រ  ក្នុងការបង្កើតសេចក្តីសម្រេចចិត្តមានលក្ខណៈជា “ជើងទម្រ” ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រពីររយៈពេល ១០០ឆ្នាំ របស់ប្រទេសដោយជោគជ័យ។

មហាសន្និបាតបានបញ្ជាក់យ៉ាងច្បាស់អំពីគោលដៅ៖ រក្សាបរិយាកាសសន្តិភាពនិងស្ថិរភាព; សម្រេចបាននូវការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព; ដោយអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅររហូតដល់ឆ្នាំ ២០៣០  ក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលមធ្យមខ្ពស់; អនុវត្តន៍ជាក់ស្តែងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ដែលមានប្រាក់ចំណូលខ្ពស់  ដែលជាប្រទេសវៀតណាមសង្គមនិយមដែលមានសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ និងសុភមង្គល។ ឯកសារនៃមហាសន្និបាតបានកំណត់គោលដៅនៃអត្រាកំណើនផលិតផលក្នុងស្រុកសរុបជាមធ្យម ១០% ឬច្រើនជាងនេះក្នុងមួយឆ្នាំសម្រាប់ដំណាក់កាល ២០២៦-២០៣០ និងផលិតផលក្នុងស្រុកសរុបជាមធ្យមក្នុងមនុស្សម្នាក់ៗ ប្រហែល ៨.៥០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំនៅឆ្នាំ ២០៣០។

ក្នុងចំណោមទិសដៅជាយុទ្ធសាស្ត្ររួមមាន៖ ការសុក្រិតរបៀបរបបអភិវឌ្ឍន៍និងនីតិរដ្ឋសង្គមនិយម; កំណត់គំរូកំណើនថ្មី; ជំរុញកម្លាំងចលករជាមជ្ឈមណ្ឌលនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល; ការពង្រឹងការពារជាតិ សន្តិសុខ និងទំនាក់ទំនងការបរទេស; និងលើកកម្ពស់មូលដ្ឋានគ្រឹះនៃកម្លាំងជាតិ - មហាសាមគ្គីជនជាតិទាំងមូល។

គំរូកំណើនថ្មីដែលកំណត់ដោយសភាជា "ត្រីវិស័យ" សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពដែលត្រូវបានមហាសន្និបាតដាក់ចេញគឺ៖ សេដ្ឋកិច្ចពុទ្ធិ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ។ សេដ្ឋកិច្ចរដ្ឋដើរតួនាទីនាំមុខក្នុងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការតំរង់ទិសយុទ្ធសាស្ត្រ។ សេដ្ឋកិច្ចឯកជនគឺជាកម្លាំងចលករដ៏សំខាន់បំផុតនៃសេដ្ឋកិច្ច ហើយត្រូវការធានាសិទ្ធិកម្មសិទ្ធិ សេរីភាពក្នុងការធ្វើអាជីវកម្ម និងបរិយាកាសប្រកួតប្រជែងតម្លាភាព។  អគ្គលេខាបក្ស លោក តូ ឡឹមបានបញ្ជាក់នៅក្នុងពិធីបិទមហាសន្និបាតយ៉ាងដូច្នេះ៖ “ឯកសារដែលត្រូវបានអនុម័តនៅក្នុងមហាសន្និបាតបក្សលើកទី ១៤នេះ គឺពិតជាការប្រមូលផ្តុំនៃបញ្ញា ឆន្ទៈ ការត្រិះរិះផ្លាស់ប្តូរថ្មី   សេចក្តីប្រាថ្នាសម្រាប់វឌ្ឍនភាព និងការប្តេជ្ញាចិត្តដ៏ខ្លាំងក្លារបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលក្នុងការកសាង អភិវឌ្ឍន៍និងការពារមាតុភូមិវៀតណាមសង្គមនិយម។ ឯកសារនៃមហាសន្និបាតបានកំណត់ភារកិច្ចដ៏ធំសម្បើម និងសំខាន់; ទាំងបន្ទាន់ និងមានសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងរយៈពេលវែង; បង្ហាញពីឆន្ទៈឯកភាពក្នុងបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ដែលប្តេជ្ញាចិត្តសម្រេចគោលដៅដ៏ខ្ពង់ខ្ពស់ដែលបានគូសបញ្ជាក់នៅក្នុងរបាយការណ៍នយោបាយ”

មហាសន្និបាតបក្សលើកទី១៤៖ បន្តសរសេរឡើងដំណើរអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 2គណៈកម្មាធិការមជ្ឈិមនីតិកាលទី១៤ នៃបក្សកុម្មុយនិស្តវៀតណាម បង្ហាញមុខចំពោះមហាសន្និបាត។ រូបថត៖ TTXVN 

រួមកម្លាំងកាយចិត្តដើម្បីដឹកនាំប្រទេសអភិវឌ្ឍន៍

មហាសន្និបាតបានបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤ ដែលមានសមាជិកចំនួន ២០០នាក់។ គណៈកម្មាធិការមជ្ឈិមនីតិកាលទី ១៤ បានបោះឆ្នោតជ្រើសតាំងអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ បន្តកាន់តំណែងអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ ជាមួយនឹងសំឡេងគាំទ្រដាច់ខាត។  លទ្ធផលនេះឆ្លុះបញ្ចាំងពីការស្រុះចិត្តគំនិតខ្ពស់ក្នុងបក្សកុម្មុយនិស្តវៀតណាម ដែលរួមចំណែកដល់ការធានាស្ថិរភាព និងមរតក  បំពេញតាមតម្រូវការភាពជាអ្នកដឹកនាំក្នុងបរិបទដែលវៀតណាមឈានចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

ចំណុចថ្មីមួយនៅក្នុងការត្រិះរិះអនុវត្តឯកសារនៃមហាសន្និបាត គឺរាល់ គោលដៅទាំងអស់ ត្រូវតែអនុវត្តន៍ជាក់ស្តែងតាមរយៈកម្មវិធី និងគោលដៅដែលអាចវាស់វែងបាន កាលកំណត់ច្បាស់លាស់ និងការទទួលខុសត្រូវ។ លោក Pham Hoang Son ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Ninh បានថ្លែងថា៖ "ដោយក្រេបយកស្មារតីនៃមហាសន្និបាត យើងនឹងបន្តសុក្រិតរបៀបរបប និងបំពេញហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ។ ជាពិសេស យើងត្រូវតែពន្លឿនការវិនិយោគ និងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិ Gia Binh។ ជាមួយគ្នានេះ យើងនឹងផ្តោតលើហេដ្ឋារចនាសម្ព័ន្ធឧទ្យានឧស្សាហកម្ម និងចង្កោម ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធទីក្រុង"

លោក Nguyen Hoang Giang ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ngai បានអះអាងថា៖ “ខេត្ត Quang Ngai កំណត់ឧស្សាហកម្មជាកម្លាំងចលករដ៏សំខាន់មួយ។ នាពេលខាងមុខ សសរស្តម្ភនឹងនៅតែជារោងចក្រចម្រាញ់ប្រេង Binh Son តំបន់សេដ្ឋកិច្ច Dung Quat និងឧស្សាហកម្មឧបត្ថម្ភ និងឧស្សាហកម្មឯកទេសផ្សេងទៀត។ ក្នុងពេលជាមួយគ្នានេះ “កំណត់សេដ្ឋកិច្ចសមុទ្រជាខ្លឹមសារដ៏សំខាន់មួយ នៅពេលខាងមុខ តភ្ជាប់សេដ្ឋកិច្ចសមុទ្រ និងទីក្រុងឆ្នេរសមុទ្រជាមួយនឹងទេសចរណ៍ និងសេវាកម្ម នឹងបង្កើតឱកាស លំហថ្មីៗសម្រាប់សេដ្ឋកិច្ចរបស់ខេត្ត។ ហើយបញ្ជាក់ថា ខេត្ត ក្វាងង៉ាយ នឹងខិតខំក្លាយជាប៉ូលកំណើនដ៏សំខាន់មួយនៃតំបន់ភាគកណ្តាលនិងតំបន់តីងហ្វៀនរបស់ប្រទេសជាតិ”

ស្មារតីពេញមួយអាណត្តិនៃមហាសន្និបាតបក្សលើកទី១៤ គឺ៖ ស្វ័យភាពយុទ្ធសាស្ត្រ ក្តាប់ជាប់ឱកាស រួមកម្លាំងកាយចិត្ត ជំនះរាល់បញ្ហាប្រឈម  បំផុសសេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍ; ប្រែក្លាយឆន្ទៈទៅជាសកម្មភាព ប្រែក្លាយការសម្រេចចិត្តទៅជាលទ្ធផលជាក់ស្តែង;  និយាយគឺត្រូវតែធ្វើ ធ្វើភ្លាម ធ្វើដោយម៉ឺងម៉ាត់ ធ្វើដល់ទីបញ្ចប់ និងធ្វើប្រកបដោយប្រសិទ្ធភាព។ ជាមួយនឹងកម្លាំង និងសន្ទុះថ្មី លទ្ធផលនៃមហាសន្និបាតបក្សលើកទី១៤ បានដាស់ទំនុកចិត្ត ឆន្ទៈដ៏មុតមាំ និងបំផុសសេចក្តីប្រាថ្នាដើម្បីដឹកនាំប្រទេសចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏សម្បូររុងរឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ