យល់ត្រឹមត្រូវអំពីសេរីភាពខាងជំនឿសាសនានៅវៀតណាម

(VOVworld)-ជំនឿសាសនានៅវៀតណាមជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលបាន
 សាធារណមតិលោកខាងលិចផ្តោតការយកចិត្តទុកដាក់ពិសេសនៅបណ្តាវេទិកា
អន្តរជាតិស្តីពីធានាសិទ្ធិមនុស្ស។ ដោយសារខ្វះព័ត៌មាននិងនៅប្រកាន់ការរើសអើង
 មួយចំនួន តាមនោះនៅមានអ្នកខ្លះមិនទាន់យល់ច្បាស់និងយល់ឲ្យបានអស់នូវ
ស្ថានភាព សាសនានៅវៀតណាម។ តាមពិតជាក់ស្តែង វៀតណាមមានគោលន
យោបាយសាសនា ឆ្លើយតបនឹងតម្រូវការខាងជំនឿសាសនារបស់ប្រជាជនផងដែរ។

        ដើម្បីធានាបានសេរីភាពខាងជំនឿសាសនារបស់ប្រជាជន ជាងពាក់កណ្តាល
 សតវត្សកន្លងទៅ ប្រព័ន្ធច្បាប់នៅវៀតណាមត្រូវបានធ្វើវិសោធនកម្មជានិច្ច ឆ្លើយ
តបទៅនឹងតម្រូវការជាក់ស្តែងក៏ដូចជាធានាបានភាពសម្របសម្រួលអន្តរជាតិ។
 ប្រការនេះបានបញ្ជាក់ថា សេរីភាពខាងជំនឿសាសនានៅវៀតណាមត្រូវបានធានា
ជានិច្ច។

        គោលនយោបាយសេរីភាពខាងជំនឿសាសនា

        អស់រយៈពេល៥០ឆ្នាំកន្លងទៅ មានឯកសារគតិយុត្តិជាង១០០ច្បាប់ស្តីពីជំនឿ
សាសនាធ្វើវិសោធនកម្មត្រូវបានផ្សព្វផ្សាយជាសាធារណៈ ក្នុងនោះ មានសេចក្តី
 សម្រេចិត្តនិងសារាចរ។ លើសពីនេះទៅទៀត នៅមានឯកសារគតិយុត្តជាច្រើនបាន
ធ្វើវិសោធនកម្មលើមាត្រាមួយចំនួនស្តីពីជំនឿសាសនា ដូចជា ក្រមច្បាប់រដ្ឋប្បវេណី
ក្រមច្បាប់ព្រហ្មទណ្ឌ ឬច្បាប់ដីធ្លីជាដើម។ ជាពិសេស ក្នុងឆ្នាំ២០១៣ រដ្ឋសភាវៀត
ណាមបាន អនុម័តជាឯកច័ន្ទ រដ្ឋធម្មនុញឆ្នាំ២០១៣ ដោយមានខ្លឹមសារជាច្រើនទាក់
ទិននឹង វិស័យជំនឿសាសនា។ ជាលើកដំបូង រដ្ឋធម្មនុញបានកំណត់ថា មិនត្រឹមតែ
ពលរដ្ឋទើបមានសិទ្ធិសេរីភាពខាងជំនឿសាសនាឡើយ គឺសេរីភាពខាងជំនឿសាស
នា ជាសិទ្ធិស្វ័យប្រវត្តិដែលមានស្រាប់របស់មនុស្សគ្រប់រូបនិងទទួលបានការគាំពារ
ពីរដ្ឋផងដែរ។ ប្រការនេះត្រូវបានបញ្ជាក់ច្បាស់ក្នុងមាត្រាទី២៤ ដែលថា “មនុស្ស
គ្រប់រូបមាន សេរីភាពខាងជំនឿសាសនា អាចកាន់ឬមិនកាន់សាសនាណាមួយ។
សាសនាទាំង អស់មានសមភាពចំពោះមុខច្បាប់ រដ្ឋគោរពនិងគាំពារសេរីភាពខាង
ជំនឿសាសានា ។ គ្មាននរណាម្នាក់ត្រូវរំលោភសេរីភាពខាងជំនឿសាសានាឬឆ្លៀត
យកជំនឿ សាសនាដើម្បីរំលោភច្បាប់ឡើយ”។

        ប្រការគួរឲ្យចាប់អារម្មណ៍គឺ នាខែវិច្ឆិកាឆ្នាំ២០១៦ ជាលើកដំបូងហើយដែល
ច្បាប់ជំនឿ សាសនាបានរដ្ឋសភាវៀតណាមអនុម័តជាឯកឆ័ន្ទ។ នេះជាការគូស
សញ្ញាសំខាន់ក្នុង ការអះអាងគោលមាគ៌ា គោលនយោបាយបើកចំហររបស់វៀត
ណាមចំពោះតម្រូវការ នៃជីវភាពព្រលឹងនិងជំនឿសាសានារបស់ប្រជាជន តាម
នោះ លើកទឹកចិត្តឲ្យប្រជា ជនគ្រប់រូបរួមចំណែកពង្រីកកម្លាំងមហាសាមគ្គីជាតិ
 ដើម្បីកសាងប្រទេសវៀត ណាមកាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ។

        គុណសម្បត្តអំពីជំនឿសាសានា

        ច្បាប់ជំនឿសាសនាឆ្នាំ២០១៦ បានបង្ហាញច្បាស់ថា សារធាតុសេរីភាពខាងជំ
នឿសាសនាជាសិទ្ធិរបស់មនុស្សស្របនឹងស្មារតីនៃរដ្ឋធម្មនុញ្ញឆ្នាំ២០១៣។ ច្បាប់ក៏​
បានបំពេញបន្ថែមជំពូកមួយស្តីពីសេរីភាពជំនឿសាសានា ដើម្បីឆ្លុះបញ្ចាំងច្បាស់
លាស់នូវគោលនយោបាយរបស់វៀតណាមក្នុងការគោរពនិងគាំពារសេរីភាពខាង
ជំ​នឿសាសនាចំពោះមនុស្សគ្រប់រូប។ ច្បាប់នេះ បានបំពេញបន្ថែមនូវខ្លឹមសារតែង
 តាំងមុខងារសម្រាប់ជនបរទេសដែលមានសកម្មភាពក្នុងអង្គការសាសនានៅវៀត
ណាម។ ពោលគឺ ជនបរទេសដែលរស់នៅស្របច្បាប់នឹងមានសិទ្ធិចូលរួមសកម្ម​ភាព
 សាសនា ប្រើប្រាស់ទីតាំងស្របច្បាប់ដើម្បីអនុវត្តជីវភាពសាសនា មានសិទ្ធិចូលរៀន
នៅមូលដ្ឋានបណ្តុះបណ្តាលសាសនានៅវៀតណាមជាដើម។

យល់ត្រឹមត្រូវអំពីសេរីភាពខាងជំនឿសាសនានៅវៀតណាម - ảnh 1
ប្អូនកុមារនៅវត្ត Quan Su នៃទីក្រុងហាណូយ ក្នុងថ្ងៃព្រះច័ន្ទពេញបរមី (រូបថតៈ Duc Anh)


        ច្បាប់ជំនឿសាសានាវៀតណាមឆ្នាំ២០១៦បានបង្ហាញនូវទស្សនៈនិងសកម្ម
ភាពជាក់ស្តែងរបស់រដ្ឋវៀតណាមលើវិស័យសាសនា។ ច្បាប់នេះត្រូវបានចាត់ទុកថា
 គឺឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់អ្នកមុខ អ្នកការនៃអង្គការសាសនានានា និង
បង្កលក្ខណៈងាយស្រួលឲ្យប្រជាជនបំពេញនូវជីវភាពខាងព្រលឹង  ជាពិសេស លើក
ស្ទួយនូវតម្លៃរបស់ជំនឿសាសនាក្នុងជីវភាពសង្គម។ ច្បាប់បានបង្កើតនោះ ជាសញ្ញា
សរឲ្យឃើញថា វៀតណាមកំពុងអនុវត្តកាន់តែល្អប្រកបដោយប្រសិទ្ធភាពជាងនូវរដ្ឋ
ធម្មនុញ ច្បាប់អំពីជំនឿសាសនា ក្នុងដំណើរការវិវឌ្ឍន៍និងធ្វើសមាហរណកម្មអន្តរ
ជាតិ។ កសាងប្រព័ន្ធច្បាប់បំពេញសេចក្ដីត្រូវការខាងព្រលឹងរបស់ប្រជាជនជាវិធី
សាស្ត្រដែលវៀតណាមបាននិងកំពុងអនុវត្តយ៉ាងសកម្មដើម្បីសេរីភាពខាងជំនឿ
 សាសនានៅវៀតណាមបានធានាកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ