រកឃើញយុទ្ធវិធី “តំបន់ពណ៌ប្រផេះ” របស់ចិននៅសមុទ្រខាងកើត

(VOVWORLD) - នាពេលកន្លងទៅ ពាក្យ “តំបន់ពណ៌ប្រផេះ” បានកើតមានឡើងជាច្រើន ក្នុងការវិភាគរបស់មជ្ឈដ្ឋានជំនាញការសមុទ្រខាងកើត។ រាល់អំពើបង្ករឿងហេតុ របស់ចិននៅសមុទ្រខាងកើតត្រូវបានកំណត់យ៉ាងត្រង់ៗថាមានគោលដៅដែរ គឺសំដៅកាន់កាប់ផ្ទៃ ដីសមុទ្រខាងកើតភាគច្រើន។
រកឃើញយុទ្ធវិធី “តំបន់ពណ៌ប្រផេះ” របស់ចិននៅសមុទ្រខាងកើត - ảnh 1យុទ្ធជនទ័ពជើងទឹកវៀតណាមនៅកោះ Da Lat ចំណុះប្រជុំកោះ Truong Sa (រូបថត៖ TTXVN)

        យុទ្ធវិធី “តំបន់ពណ៌ប្រផេះ” មានន័យថា ជាសកម្មភាពបង្កឡើងភាពតាន តឹងប៉ុន្តែទាបជាងកម្រិតសង្គ្រាម មិនបង្កើតមូលហេតុអោយជម្លោះផ្ទុះឡើង ដើម្បី ប្រទេសផ្សេងៗមិនមានមូលហេតុធ្វើអន្តរាគមន៍ដោយយោធានោះឡើយ។ តាម យុទ្ធវិធីនេះ ប្រទេសនានាអាចប្រើប្រាស់កម្លាំងយោធាដែលលាក់ខ្លួននៅក្នុង ឋានៈនៃកម្លាំងស៊ីវិលដើម្បីធ្វើសកម្មភាព។ ក្រៅពីនោះ គួបផ្សំជាមួយយុទ្ធវិធី ផ្សេងៗទៀតដូចជាសង្គ្រាមចិត្តសាស្ត្រ សង្គ្រាមគតិយុត្ត ឬការឃោសនា សំដៅ ប្រែក្លាយតំបន់គ្មានជម្លោះទៅជាតំបន់ជម្លោះ។

        ប្រៀបធៀបនឹងសកម្មភាពជាក់លាក់

       ពីនិយមន័យពោលខាងលើ ប្រសិនបើប្រៀបធៀបនឹងសកម្មភាពដ៏ទទឹង ទទែងរបស់ចិននៅសមុទ្រខាងកើតនាពេលកន្លងទៅ យើងអាចឃើញថា យុទ្ធវិធី “តំបន់ពណ៌ប្រផេះ” ត្រូវបានប៉េកាំងអនុវត្តនិងកែសម្រួលជាបន្តបន្ទាប់តាម ដំណាក់កាលនីមួយៗ។

        ដំបូងបង្អស់គឺយុទ្ធសាស្ត្រកែលម្អ ធ្វើយោធូបនីយកម្មបណ្ដានាវាស៊ីវិលនិង នាវានេសាទ។ នាបច្ចុប្បន្ន ចិនមានកម្លាំងនាវាឃ្លាំមើលសមុទ្រនិងនាវានេសាទដ៏ ទំនើបយ៉ាងច្រើនសន្ធឹកសន្ធាប់។ រូបភាពផ្កាយរណប់បានសរអោយឃើញថា នៅពេល ខ្លះៗ ចិនមាននាវានេសាទពី២០០ដល់៣០០ គ្រឿងនៅជុំវិញថ្មប៉ប្រះទឹក Xu Bi និងថ្មប៉ប្រះទឹក Vanh Khan ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម។ នេះ ជាកម្លាំងដ៏ងងើលបំផុតក្នុងការរារាំងនាវានៃប្រទេសផ្សេងៗធ្វើសកម្មភាពដោយស្របច្បាប់នៅក្នុងតំបន់សមុទ្ររបស់ខ្លួន។ លើសពីនេះទៅទៀត កម្លាំងនាវានេះ មានលទ្ធភាពវាយប្រហារសំដៅដណ្ដើមយកប្រៀបខ្លាំងក្នុងជម្លោះនៅសមុទ្រ ឬក៏ អាចជ្រៀតចូលតំបន់នានាដែលនាវាទ័ពជើងទឹកចិនមិនត្រូវបានអនុញ្ញាតមកដល់ ដើម្បីអនុវត្តភារកិច្ចដែលនាវាទ័ពជើងទឹកចិនមិនអាចអនុវត្តនៅក្នុងដែនសមុទ្រនៃប្រទេសផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះទេ ក្រុមនាវានេះថែមទាំងត្រូវបានបំពាក់ កាំភ្លើងធំប្រភេទ 30mm និង 76mm ហើយក្នុងករណីជាច្រើន វាអាចប្រែក្លាយខ្លួន ទៅជាប្រភេទអាវុធមួយដែរ តាមរយៈការបំបុកឬរត់ឆ្លងកាត់នាវាបរទេសនៅ ចម្ងាយជិតគ្នា។ ឧបាយកលដ៏គ្រោះថ្នាក់នេះកំពុងបង្កឡើងការព្រួយបារម្ភចំពោះ ប្រទេសនានាក្នុងតំបន់។

        ឧទាហរណ៍ដ៏ជាក់លាក់មួយគឺ កាលពីឆ្នាំ២០១៤ ចិនបានដាក់ស្ថានីយ៍ខួប ប្រេង Haiyang Shiyou 981 នៅក្នុងតំបន់នាយសមុទ្រវៀតណាម ឬក៏ការដែល ចិនបញ្ជូនក្រុមនាវាស្រាវជ្រាវ Haiyang Dizhi 8 រំលោភបំពានយ៉ាងជ្រៅក្នុងតំបន់ សេដ្ឋកិច្ចផ្ដាច់មុខ តំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមនៅតំបន់ថ្មប៉ប្រះទឹក Tu Chinh ដែលបានអូសបន្លាយចាប់ពីដើមខែកក្កដារហូតដល់ចុងខែតុលាកន្លង ទៅ។ ក្នុងករណីទាំងពីរនេះ ចិនបានប្រើប្រាស់កម្លាំងទាបជាងកម្រិតកងទ័ព កម្លាំងឆ្នេរសមុទ្រមួយ និងកម្លាំងបញ្ជាដឹកនាំសេនាជនមួយទៀត ដើម្បីចាប់បង្ខំ រារាំងការខួងប្រេង និងយាយីអ្នកនេសាទ ជាដើម។ យុទ្ធវិធីនេះត្រូវបានកសាង ឡើងដោយឈរលើគំនិតមិនប្រើប្រាស់កម្លាំងយោធា។

        ទីពីរគឺ បណ្ដាមូលដ្ឋានសឹកដោយខុសច្បាប់ដែលចិនបង្កើតឡើងនៅសមុទ្រ ខាងកើតគឺសំដៅបង្កើនសមត្ថភាពត្រួតត្រារបស់ប៉េកាំង។ ចុងក្រោយគឺ រណសិរ្ស សារព័ត៌មានក៏ដើរតួនាទីដ៏សំខាន់ដែរ។ នេះជាផ្នែកមួយនៃយុទ្ធវិធី “តំបន់ពណ៌ ប្រផេះ” ក្រោយពីចិនខិតខំប្រឹងប្រែងប្រកាសភ័ស្តុតាងប្រវត្តិសាស្ត្រដ៏វិជ្ជមាន សម្រាប់ពួកគេផ្ទាល់ខ្លួន បញ្ជូនអ្នកប្រាជ្ញទៅឯបរទេសដើម្បីការពារទស្សនៈស្ដីពី អធិបតេយ្យភាព ឬក៏បង្កើនការបោះពុម្ភផ្សាយអត្ថបទសរសេរដែលគាំទ្រចំពោះ ទស្សនៈរបស់ចិន។

       ផលប៉ះពាល់អវិជ្ជមានទៅលើសន្តិភាពនិងសន្តិសុខក្នុងតំបន់

        មានការពិតមួយជាពុំខានថា ចាប់តាំងពីមុនមក ប្រទេសនានានិងសាធា រណៈមតិពិភពលោកមិនធ្លាប់បានទទួលស្គាល់ការទាមទារអំពី “ខ្សែបន្ទាត់៩ កំណាត់” មិនសមហេតុសមផលនិងគ្មានមូលដ្ឋានរបស់ចិននោះឡើយ។ នាពេល ថ្មីៗនេះ ក្នុងរបាយការណ៍ “មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកប្រកបដោយសេរីភាព និងបើកចំហ៖ជំរុញទស្សនៈវិស័យរួម” ដែលត្រូវបានប្រកាសកាលពីថ្ងៃទី៤ ខែ វិច្ឆិកា កន្លងទៅ ក្រសួងការបរទេសអាមេរិកបានអះអាងថា ការទាមទារអធិប តេយ្យភាពដោយឈរលើផែនទី “ខ្សែបន្ទាត់៩កំណាត់” ដែលចិនបានប្រកាសនៅ សមុទ្រខាងកើតនោះ គឺមិនសមហេតុសមផល គ្មានមូលដ្ឋាន និងខុសច្បាប់។ មូលដ្ឋានគតិយុត្តតែមួយគត់ដែលចិនផ្អែកលើ ដើម្បីទាមទារអធិបតេយ្យភាពនៅ សមុទ្រខាងកើតនេះ ក៏ត្រូវតុលាកាអាជ្ញាកណ្ដាលអចិន្រ្តៃយ៍ (PCA) ច្រានចោល ក្នុងសាលក្រមស្ដីពីសំណុំរឿងហ្វីលីពីនដាក់ពាក្យបណ្ដឹងចិនកាលពីខែកក្កដាឆ្នាំ ២០១៦។ ប៉ុន្តែ ដោយមិនអើពើដល់ការពិតនោះ ចិនបន្តទាមទារអធិបតេយ្យភាព ដោយមិនសមហេតុសមផលនិងខុសច្បាប់ ដើម្បីប្រែក្លាយតំបន់សមុទ្រគ្មាន ជម្លោះចំណុះអធិបតេយ្យភាពរបស់ប្រទេសផ្សេងៗ ទៅជាតំបន់សមុទ្រជម្លោះ។

        មហិច្ឆតាកាន់កាប់សមុទ្រខាងកើតដោយផ្ដាច់មុខ បានបង្កើតឡើងយុទ្ធវិធី “តំបន់ពណ៌ប្រផេះ” ហើយការដែលចិនកំពុងប្រើប្រាស់កម្លាំងផ្ដាច់គេដើម្បី ដណ្ដើមយកផលប្រយោជន៍នោះ កំពុងបណ្ដាលអោយគ្រោះអាសន្នប្រឈមមុខ ដាក់គ្នានិងបំបុកគ្នានៅសមុទ្រកើនឡើង ប៉ះពាល់យ៉ាងអវិជ្ជមានទៅលើសន្តិភាព សន្តិសុខក្នុងតំបន់។ គួរបញ្ជាក់ថា ប្រទេសនានាក្នុងតំបន់និងលើពិភពលោក សុទ្ធតែមានផលប្រយោជន៍ដ៏ផ្សាភ្ជាប់នឹងសមុទ្រខាងកើត។ ហេតុដូច្នេះហើយ ការជំរុញសណ្ដាប់ធ្នាប់ដោយឈរលើច្បាប់ ជាពិសេសគឺការគោរពច្បាប់អន្តរជាតិ យ៉ាងម៉ឺងម៉ាត់ ក្នុងនោះមាន UNCLOS ឆ្នាំ១៩៨២នោះ ត្រូវការមានកិច្ចសហប្រតិ បតិ្តការពហុភាគី ជាពិសេសគឺអាស៊ានត្រូវតែជាមជ្ឈភាព។ ប្រសិនបើសហគមន៍ អន្តរជាតិមានសម្លេងរួមដ៏ខ្លាំងក្លាហើយស្រុះចិត្តគំនិតគ្នា គឺ រាល់ការប្រតិបត្តិដែល ផ្ទុយទៅនឹងច្បាប់អន្តរជាតិនឹងទទួលរងបរាជ័យជាឃុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ