រិះគន់បណ្តាប្រទេសអំពីសិទ្ធិមនុស្សប៉ុន្តែក្នុងការពិតជាក់ស្តែងគឺអាមេរិកនៅមានកង្វះ

(VOV)-របាយការណ៍របស់ក្រសួងការបរទេសអាមេរិកអំពីស្ថានភាពសិទ្ធិមនុស្សលើ ពិភពលោកឆ្នាំ២០១១ដែលត្រូវបានចេញផ្សាយនាថ្ងៃទី២៤ឧសភាឆ្នាំ២០១២ត្រូវប្រ
ឈមមុខនឹងការរិះគន់យ៉ាង ខ្លាំងក្លារបស់ប្រទេសជាច្រើនលើពិភពលោកពីព្រោះ ស្ថានភាពជាក់ស្ដែង ក្នុងប្រទេសអាមេរិកនៅស្ថិតស្ថេរការរំលោភលើសិទ្ធិមនុស្ស។ បណ្ដាសេចក្តីប្រកាសការទូតបានអះអាងថា គ្មានប្រទេសណាមួយ មានសិទ្ធិប្រើ ប្រាស់បញ្ហាសិទ្ធិមនុស្សដូចជាឧបករណ៍ដើម្បីធ្វើចូលកិច្ចការផ្ទៃក្នុង របស់ប្រទេស
ផ្សេងៗ។ នេះក៏ជាខ្លឹមសារនៃអត្ថបទសរសេររបស់ Thu Hoa អ្នក យក ព័ត៌មាន នៃវិទ្យុសំលេងវៀតណាមមានចំណងជើងថា “រិះគន់បណ្ដាប្រទេស អំពីសិទ្ធិ មនុស្សប៉ុន្តែជាក់ស្ដែងគឺអាមេរិកនៅកង្វះខាតសិទ្ធិមនុស្ស” ។

រិះគន់បណ្តាប្រទេសអំពីសិទ្ធិមនុស្សប៉ុន្តែក្នុងការពិតជាក់ស្តែងគឺអាមេរិកនៅមានកង្វះ - ảnh 1
សិទ្ធមនុស្សនៅវៀតណាមជានិច្ចកាលត្រូវបានធានា
(រូបថតៈ Internet)

       ក្នុងសេចក្តីប្រកាសប្រឆាំងជំទាស់របាយការណ៍របស់អាមេរិកអំពីស្ថានភាព សិទ្ធិមនុស្សរបស់គុយបា គុយបាបានចាត់ទុកថា បណ្ដាការចោទប្រកាន់ របស់ អាមេរិកអំពីស្ថានភាពសិទ្ធិមនុស្សរបស់គុយបាសំដៅបិទបាំងសកម្មភាពឃោ
ឃៅ របស់អាមេរិកក្នុងគោលនយោបាយហ៊ុំព័ទ្ធគុយបា។ រីឯចិនចាត់ទុករបាយ
ការណ៍ សិទ្ធិមនុស្សរបស់ក្រសួងការបរទេសអាមេរិកជាឯកសារមួយ “ពោពេញ
ទៅដោយ ចរិតលក្ខណៈប្រកាន់ប្រព្រឹត្ត” មើលងាយការពិត។ អ្នកនាំពាក្យក្រសួង
ការបរទេស វៀតណាមបានអះអាងថា របាយការណ៍ប្រចាំឆ្នាំអំពីស្ថានភាពសីទ្ធិ
មនុស្សពិភព លោករបស់ក្រសួងការបរទេសអាមេរិក ផ្នែកនិយាយអំពីវៀតណាម
“ជាការចាត់ទុកខ្វះបរានុម័តផ្អែកលើព័ត៌មានខុសឆ្គងអំពីស្ថានភាពអនុវត្តសិទ្ធិមនុ
ស្សនៅវៀតណាម”។

        ក្រៅពីការនាំចេញបណ្ដាសេចក្តីប្រកាសយ៉ាងខ្លាំងក្លាប្រឆាំងជំទាស់ របាយ ការណ៍ប្រចាំឆ្នាំអំពីស្ថានភាពសិទ្ធិមនុស្សពិភពលោកឆ្នាំ២០១១របស់ក្រសួងការ
បរទេសអាមេរិក រដ្ឋអំណាចប៉េកាំងបានប្រកាសភ្លាមមួយរំពេករបាយការអំពី ស្ថានភាពសិទ្ធិមនុស្សអាមេរិកឆ្នាំ២០១១ក្នុងជីវភាពប្រជាជនស្ថានភាពភាពក្រីក្រ សន្តិសុខឯកជនជាដើម ចុងក្រោយគឺស្ថានភាពរំលោភសិទ្ធិមនុស្សរបស់អាមេរិក ចំពោះប្រទេសផ្សេងៗ។ ចិនបានចាត់តុកថា ស្ថានភាពរំលោភបណ្ដាសិទ្ធិស៊ីវិល និងនយោបាយបានប្រព្រឹត្តទៅយ៉ាងធ្ងន់ធ្ងរនៅអាមេរិកនិងប្រទេសអាមេរិកកំពុង
បោកខ្លួនឯងក្នុងពេលចាត់តុកថាប្រទេសអាមេរិកជាដំបន់ដិនៃសេរីភាព។ ប្រកាស ថាលើកកំពស់សេរីភាពសារព័ត៌មានប៉ុន្តែជាក់ស្ដែងគឺអាមេរិកបានអនុវត្តការត្រួត ពិនិត្យយ៉ាងម៉ឹងមាត់ចំពោះសារព័ត៌មាន។ ក្រមច្បាប់ស្នេហាជាតិនិងក្រម ច្បាប់ សន្តិសុខផ្ទៃក្នុងរបស់អាមេរិកមានមាត្រាអំពីការឃ្លាំមើល Internet អនុញាត្តឲ្យ រដ្ឋាភិបាលរឺបណ្ដាស្ថាប័នអនុវត្តច្បាប់មានសិទ្ធិត្រួតពិនិត្យនិងទប់ស្កាត់បណ្ដខ្លឹម
សារលើ Internet បណ្ដាលការខូចខាត់ដល់សន្តិសុខជាតិ។ ក្រៅពីនោះរបៀប ដែលរដ្ឋអំណាចអាមេរិកប្រព្រឹត្តជាមួយបាតុករចូលរួមចលនា “Ocupy wall
street” បានធ្វើឲ្យពិភពលោកទាំងមូលឃើញរបស់ដែលហោថា “សេរីភាពនិង
ប្រជាធិបតេយ្យ” របស់អាមេរិក។

រិះគន់បណ្តាប្រទេសអំពីសិទ្ធិមនុស្សប៉ុន្តែក្នុងការពិតជាក់ស្តែងគឺអាមេរិកនៅមានកង្វះ - ảnh 2
បូលិសអាមេរិកចាប់ឃុំបាតុករចូលរួមចលនា
"Occupy Wall Street"(រូបថតៈ mlive.com)

        ក្នុងរបាយការណ៍ប្រចាំឆ្នាំមុននេះ អង្គការលើកលែងទោសអន្តរជាតិ បាន សង្កត់ធ្ងន់ជាពិសេសទៅលើស្ថានភាពរំលោភសិទ្ធិមនុស្សនោអាមេរិក។ អង្គការ
នេះ បានកត់ច្បាស់ថា “ជាប្រទេសខ្លាំងបំផុតលើពិភពលោក អាមេរិកបានទុកឲ្យ
ខ្លួន សិទ្ធិ ដាក់ចេញបទដ្ឋានប្រព្រឹត្តសំរាប់ប្រទេសនានា។ ប៉ុន្តែវ៉ាស៊ីនតោនបាន
បង្ហាញ ភាពអាក្រក់របស់ខ្លួនតាមរយៈបណ្ដាសកម្មភាពភ្នាល់ច្បាប់អន្តរជាតិ” ក្នុង
សង្គ្រាម ប្រឆាំងភេរវកម្មសកល។ អង្គការលើកលែងទោសអន្តរជាតិបានចាត់ទុក
ថា ករណី វាយប្រហារមេភេរវកម្ម Bin Laden របស់អាមេរិកគឺជាសកម្មភាពរំលោភ
លើ ច្បាប់ សិទ្ធិមនុស្សអន្តរជាតិគំរូ។ ក្នុងរបាយការណ៍ឆ្នាំនេះ អង្គការលើកលែង
ទោស អន្តរជាតិ ក៏មិនភ្លេចរិះគន់រដ្ឋអំណាចប្រធានាធិបតី Bush បានអនុញាត្តឲ្យ
ប្រប្រាស់បណ្ដាវិធានការវាយយកចំលើយរំលោភលើសិទ្ធិមនុស្សចំពោះជនសង្ស័យ
ភេរវកម្មដែលត្រូវឃុំខ្លួននោបណ្ដាពន្ធនាគារ Goantanamo Afganistan និងង៊ីរ៉ាក់។
អង្គការ ឃ្លាំមើលសិទ្ធិមនុស្សបានស្នើរប្រធានាធិបតីអាមេរិក Obamaបើកវគ្គអង្កេត ព្រហ្មទណ្ឌសំដៅទៅលើបណ្ដាការចោទប្រកាន់ប្រើប្រាស់សិទ្ធិមនុស្សចំពោះប្រធា នាធិបតីអាណាត្តិមុន Bush រួមជាមួយមន្ត្រីជាន់ខ្ពស់មួយចំនួនក្នុង រដ្ឋអំណាច
លោក។ ឆ្នាំនេះអង្គការលើកលេងទោស បានសម្តែងនូវការសោកស្តាយ ចំពោះ បរាជ័យរបស់លោក Obama ក្នុងការបិទធ្វាពន្ធនាគា Goantanamo។ តាម អង្គការ
នេះ និង HRWថា អាមេរិកកំពុងចេតនាធ្វើប្រងើយកន្តើយ ចំពោះ សភាពការណ៌ សិទ្ធមនុស្សដ៏អាក្រក់របស់ខ្លួន និងរក្សាឥរិយាបទស្ងាមស្ងាត់ ជាមួយការព្រមាន របស់បណ្តាអង្គការសិទ្ធមនុស្សអន្តរជាតិអំពីបញ្ហានេះ។

        ត្រឡប់មកការដែលក្រសួងការបរទេសអាមេរិក ប្រកាសជាសាធារណៈ របាយការណ៌ប្រចាំឆ្នាំស្តីអំពិសភាពការណ៌សិទ្ធមនុស្សដ៏អាក្រក់របស់អាមេរិក មិនអនុញ្ញាតិឲ្យអាមេរិក ទោះបីជាឈរលើមូដ្ឋានច្បាប់ នយោបាយ ឬសីលធម៌ ដើម្បីមានសកម្មភាព ដូចជាអ្នកសង្កេតការអំពីសិទ្ធមនុស្សរបស់ពិភពលោក ។

ចំពោះវៀតណាម របាយការណ៌របស់ក្រសួងការបរទេសអាមេរិក បានដើរផ្ទុយ ទៅនឹងរាល់ការខំប្រឹងប្រែង និងនិន្នការសកម្ម ក្នុងទំនាក់ទំនងវៀតណាម អាមេ
រិក។ ឈរលើស្មារតីសម្របសម្រួល វៀតណាមត្រៀមខ្លួនជាស្រេច ដើម្បី សហ
ប្រតិបតិ្តការ និងជួបសន្ទនាជាមួយបញ្តាប្រទេស និងអង្គការអន្តរជាតិ ក្នុង នោះ
មានអាមេរិក អំពីបណ្តាបញ្ហាខុសគ្នា ក្នុងនោះមានបញ្ហាសិទ្ធមនុស្ស។ ក្នុង ស្ថាន
ភាព វៀតណាមនិងអាមេរិក កំពុងមានការអភិវឌ្ឍន៌ដោយឥតឈប់ឈរ លើ គ្រប់
វិស័យ ដូចសព្វថ្ងៃការដែលគួរឲ្យយកចិត្តទុកដាក់គឺប្រទេសទាំងពីរត្រូវ បង្កើនការ
ជួបសន្ទនា យល់ដឹងគ្នាទៅវិញទៅមកនិងបន្ថយគម្លាតនៃការ ខ្វែងគំនិត។ ធ្វើដូ
ច្នេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម ជាមួយ អាមេរិកទើបនឹង បាន
ជំរុញ និងអភិវឌ្ឍន៌ សំដៅឆ្លើយតបនិងផលប្រយោជន៌ របស់ប្រជាជន នៃ ប្រទេស
ទាំងពីរ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ