រដ្ឋភិបាលទួរគីខិតខំប្រឹងប្រែងរក្សាស្ថិរភាពសន្តិសុខប្រទេសជាតិ

(VOVworld)-បន្ទាប់ពីការធ្វើរដ្ឋប្រហារបរាជ័យនាថ្ងៃទី១៥កក្កដាមក រដ្ឋអំណាច
 ទួរគីកំពុងខិតខំប្រឹងប្រែងដើម្បីរក្សាស្ថិរភាពសន្តិសុខប្រទេសជាតិ។ ដោយសេច
ក្តីប្រកាសថា “គ្មានសិទ្ធិអំណាចឬកម្លាំងណាមួយខ្លាំងជាងកម្លាំង ពលំរបស់ប្រជា
ជនឡើយ”នោះ ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ត្រូវបានវាយតម្លៃ
ថាឈ្លាសវៃ ដែលលោករូបនេះចេះយកការស្រុះចិត្តរបស់ប្រជា ជនធ្វើជាបង្អែក
របស់ខ្លួនក្នុងការពង្រឹងអំណាចនិងធ្វើកំណែទម្រង់ក្បាលម៉ាស៊ីន រដ្ឋ ថ្វីត្បិត នេះ
ជាភារកិច្ចពោរពេញដោយឧបស័គ្គក្នុងដំណាក់កាលបច្ចុប្បន្ន ក៏ដោយ។

រដ្ឋភិបាលទួរគីខិតខំប្រឹងប្រែងរក្សាស្ថិរភាពសន្តិសុខប្រទេសជាតិ - ảnh 1
ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ថ្លែងមតិនៅក្នុងព្រឹត្តិការណ៍មួយនាថ្ងៃទី២សីហា(រូបថតៈ AFP/TTXVN)


        នាយប់ថ្ងៃទី១៥កក្កដា ពិភពលោកទាំងមូលសុទ្ធតែតក់ស្លុតចំពោះទិដ្ឋភាព
ចលាចលនៅរដ្ឋធានី Ankara និងទីក្រុង Istanbul ដែលត្រូវបានចាក់ផ្សាយ ជាបន្ត
បន្ទាប់នៅលើប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។​ការធ្វើរដ្ឋប្រហារបានចាប់ផ្តើម ដោយ
ព្រឹត្តិការណ៍រថគ្រោះ ហ៊ុំព័ទ្ធជុំវិញស្ពានល្បីឈ្មោះ Bosphorus ស្ថិតក្នុង ទីក្រុង
 Istanbul។ ក្នុងពេលជាមួយគ្នានោះ នៅរដ្ឋធានី Ankara វិញ ឧទ្ធម្ភាគចក្រ ហោះ
ហើរលើផ្ទៃមេឃនិងទាហានចូលរួមការធ្វើរដ្ឋប្រហារបានអនុវត្តការវាយ ប្រហារ
ទៅលើស្ថាប័នឃោសនា ទីស្នាក់ការប៉ូលីស្ត វិមានរដ្ឋសភានិងវិមានរបស់ ប្រធា
នាធិបតី។ ប៉ុន្តែ រដ្ឋអំណាច Ankara បានបង្ក្រាបការធ្វើរដ្ឋប្រហារភ្លាមមួយរំពេច។
 ​ទោះជាយ៉ាងណាក៏ដោយ ការធ្វើរដ្ឋប្រហារនេះក៏បណ្តាលឲ្យមនុស្សជាង ៣០០
នាក់ត្រូវស្លាប់និងមនុស្ស ២ពាន់នាក់ត្រូវរងរបួស។ មិនត្រឹមតែប៉ុណ្ណោះ រឿងហេតុ
នេះ​ក៏ធ្វើឲ្យខឿនសេដ្ឋកិច្ចរបស់ទួរគីរងការខូចខាតប្រមាណជាង ១០០ ពាន់
លានដុល្លារអាមេរិក។

        ធ្វើកំណែទម្រង់យ៉ាងខ្លាំងក្បាលម៉ាសីនរដ្ឋ

        បន្ទាប់ពីបង្រាបប្រកបដោយជោគជ័យការធ្វើរដ្ឋប្រហារមក ប្រធានាធិបតី
ទួរគីលោក R. Erdogan បានប្រកាសស្ថានភាពអាសន្ននិងអូសបន្លាយរយៈពេល
៣ខែលើទូទាំងប្រទេស។ ជាពិសេស បន្ទាប់ពីរដ្ឋប្រហារ លោក Erdogan បាន
អនុវត្ត យុទ្ធនាការរុះរើគណៈរដ្ឋមន្ត្រីដែលមិនធ្លាប់មានតាំងពីមុនមក។ មកទល់
ពេល នេះ មនុស្សជាង​៧.៥០០នាក់ត្រូវចាប់ខ្លួន ហើយប៉ូលីស្តជាង៨ពាន់នាក់
ត្រូវបណ្តេញចេញពីមុខដំណែង។ លោករូបនេះក៏បានប្រកាសថា នឹងមិនអាច
លើកលែងបានករណីដាក់ទណ្ឌកម្មប្រ​ ហារជីវិតចំពោះ“ជនក្បត់ជាតិ” ទេ។

        ប៉ុន្តែ កាយវិការនេះរបស់អាជ្ញាធរទួរគីធ្វើឲ្យសម្ព័ន្ធមិត្តខាងលិចព្រួយបារម្ភ​
យ៉ាងខ្លាំង ទោះបីជាមុននេះពួកគេគាំទ្រលោក Erdogan ក្នុងការបង្រាបរដ្ឋប្រហារ
ក៏ដោយ។ អាមេរិកនិងសហភាពអឺរ៉ុបសុទ្ធតែនាំចេញការព្រមានចំពោះលោក
Erdogan ពាក់ព័ន្ធទៅនឹងការបោសសំអាតដែលអាជ្ញាធរនៃប្រទេសនេះកំពុងអនុ
វត្តទៅលើសមាសភាពប្រឆាំងបន្ទាប់ពីការប៉ុនប៉ង់ធ្វើរដ្ឋប្រហារមក។ ប៉ុន្តែ លោក
 Erdogan នៅតែការពារជាដាច់ខាតទស្សនៈ “លទ្ធិប្រជាធិបតេយ្យគ្មាន ការ
សម្របសម្រួល” ហើយចាត់ទុកនេះជាប្រការចាំបាច់សំដៅបង្កើតសន្តិភាព
 មួយសម្រាប់ប្រជាជន។

        ផលវិបាកក្រោយការប៉ុនប៉ងធ្វើរដ្ឋប្រហារ

        រហូតមកដល់ពេលនេះ សំនួរចោទថា តើនរណាឈរនៅពីក្រោយការធ្វើ
រដ្ឋប្រហារនេះ នៅតែជាការជជែកវែកញែកនិងមន្ទីលសង្ស័យ។​រដ្ឋអំណាច
របស់លោក Erdogan បានចោទប្រកាន់បុព្វជិត Fethullah Gulen ដែលកំពុង
 និរទេសខ្លួននៅអាមេរិកជាមេក្លោង។​ខណៈដែល លោក Gulen អាយុ ៧៧ឆ្នាំ
បានបដិសេធការចោទប្រកាន់ខាងលើ ព្រមទាំងចោទប្រកាន់បកវិញថា​លោក
 Erdogan ទេ ជាមេក្លោងការធ្វើរដ្ឋប្រហារក្នុងបំណងជួយខ្លួនពង្រឹងសិទ្ធិអំ
ណាច ។

        ខុស ត្រូវនៅមិនទាន់បានដឹងច្បាស់នៅឡើយ ប៉ុន្តែប្រការគួរឲ្យបារម្ភបំផុត
 គឺ រដ្ឋប្រហារបញ្ចប់ពុំមានន័យថាភាពច្របូកច្របល់នៅទួរគីក៏បានបញ្ចប់ដែរ
ទេ។ ផ្ទុយទៅវិញ មានមតិជាច្រើនបានចាត់ទុកថា នេះគ្រាន់តែជាការចាប់ផ្តើម
នៃដំណាក់ កាលអស្ថិរភាពនៅទួរគីតែប៉ុណ្ណោះ។

        បន្ទាប់ពីការធ្វើរដ្ឋប្រហារ ទួរគីនឹងក្លាយទៅជាប្រទេសកាន់តែមានភាព
សាមគ្គីឬបែកបាក។ សំនួរនេះគឺស្ថិតក្នុងដៃថ្នាក់ដឹកនាំនៃប្រទេសនេះ។ ទួរគី
ពិតជាត្រូវពិចារ ណានូវផលវិបាកនៃការបះបោរនេះ ដើម្បីដកចេញមេរៀននិង
បទពិសោធន៍។ សហគមន៍អន្តរជាតិកំពុងទន្ទឹងរងចាំលោក Erdogan នឹងឆ្លៀត
យកឱកាសនេះ ដើម្បីផ្សះផ្សាការប្រេះស្រាំនយោបាយនិងឈានដល់សាមគ្គីប្រ
ទេសជាតិនាំទួរគី ដើរតួនាទីកាន់តែសំខាន់ក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ