រដ្ឋសភានីតិកាលទី១៥៖ លើកកំពស់ប្រសិទ្ធភាពប្រតិបត្តិការដើម្បីបំពេញតម្រូវការអភិវឌ្ឍ

(VOVWORLD) - នាព្រឹកថ្ងៃទី២០ ខែកក្កដា អញ្ជើញថ្លែងនៅពិធីបើកសម័យប្រជុំលើកទី១ រដ្ឋ សភានីតិកាលទី១៥ អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ជាស្ថាប័នតំណាងខ្ពស់បំផុតរបស់ ប្រជាជន ស្ថាប័នរដ្ឋអំណាចខ្ពស់បំផុតនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម រដ្ឋសភាត្រូវការពង្រីកសមិទ្ធផលនិងបទពិសោធន៍ក្នុងអំឡុងពេល៧៥ឆ្នាំកន្លងមក បន្តផ្លាស់ប្ដូរថ្មី លើកកំពស់ថែមទៀតនូវគុណភាពនិងប្រសិទ្ធភាពប្រតិបត្តិការដើម្បី បំពេញបានយ៉ាងល្អបំផុតនឹងតម្រូវការ ភារកិច្ចនយោបាយរបស់ប្រទេសជាតិក្នុងយុគ សម័យថ្មី។ បន្ទាប់មកទៀត វិទ្យុសម្លេងវៀតណាមសូមដកស្រង់ខ្លឹមសារស្នូលៗក្នុង សុន្ទរកថារបស់លោកអគ្គលេខាបក្ស។ 

ចាប់ផ្ដើមសុន្ទរកថា លោកអគ្គលេខាបក្ស Nguyen Phu Trong ជឿជាក់ថា សម័យប្រជុំលើកដំបូងនៃរដ្ឋសភានីតិកាលទី១៥ នឹងបើកចេញដំណាក់កាលថ្មីពោរ ពេញទៅដោយយថាទស្សន៍ដ៏ល្អប្រសើរនៃសកម្មភាពរបស់រដ្ឋសភា។ លោកអគ្គលេខា បក្សបានអបអរសាទរគណៈប្រតិភូថ្មីដែលត្រូវបានម្ចាស់ឆ្នោតទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកសមាជិការដ្ឋសភានីតិកាលទី១៥។
រដ្ឋសភានីតិកាលទី១៥៖ លើកកំពស់ប្រសិទ្ធភាពប្រតិបត្តិការដើម្បីបំពេញតម្រូវការអភិវឌ្ឍ - ảnh 1លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញថ្លែងសុន្ទរកថាបើកសម័យប្រជុំលើកទី១រដ្ឋសភានីតិកាលទី១៥។ (រូបថត៖ VNA)
រដ្ឋសភានីតិកាលនីមួយៗសុទ្ធតែបន្សល់ទុកនូវសញ្ញាសម្គាល់ដោយឡែក
រំលឹកឡើងវិញនូវប្រវត្តិសាស្ត្រជាង៧៥ឆ្នាំ ជាមួយនឹងអាណត្តិរដ្ឋសភាចំនួន១៤ នោះ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា រដ្ឋសភាជានិច្ចកាលផ្សាភ្ជាប់ រួមដំណើរ ជាមួយប្រជាជាតិ ពង្រីកដោយឥតឈប់ឈរនូវតួនាទីជាស្ថាប័នតំណាងខ្ពស់បំផុត របស់ប្រជាជន និងជាស្ថាប័នរដ្ឋអំណាចខ្ពស់បំផុត ដោយសម្រេចបានសមិទ្ធផលជា ច្រើនក្នុងសកម្មភាពនីតិបញ្ញត្តិ ឃ្លាំមើល កិច្ចការបរទេស ហើយសម្រេចលើបញ្ហា សំខាន់ៗផងដែរ។ តាមលោកអគ្គលេខាបក្ស បើសិនជាក្រឡែកមើលជាទូទៅ រដ្ឋសភា នីតិកាលនីមួយៗ សុទ្ធតែបន្សល់ទុកមកនូវសញ្ញាសម្គាល់ពិសេសដោយឡែក ហើយ សុទ្ធតែសម្រេចភារកិច្ចសំខាន់ៗដែលប្រជាជនប្រគល់ជូន អនុវត្តន៍យ៉ាងត្រឹមត្រូវ មុខងារបង្កើតរដ្ឋធម្មនុញ្ញ នីតិបញ្ញត្តិ ការឃ្លាំមើលកំពូល និងការសម្រេចលើបញ្ហា សំខាន់ៗរបស់ប្រទេសជាតិ។
ចំពោះសកម្មភាពបង្កើតរដ្ឋធម្មនុញ្ញ ចាប់តាំងពីត្រូវបានបង្កើតមក រដ្ឋសភាបាន កសាងនិងចេញផ្សាយរដ្ឋធម្មនុញ្ញចំនួន៥កំណែនៅឆ្នាំ១៩៤៦ ឆ្នាំ១៩៥៩ ឆ្នាំ១៩៨០ ឆ្នាំ ១៩៩២ និងឆ្នាំ២០១៣។ នេះជាក្រមច្បាប់សារវ័ន្តរបស់រដ្ឋ ដែលបង្កើតមូលដ្ឋានគ្រឹះ ខាងនយោបាយនិងគតិយុត្តសម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងចីរភាពរបស់ប្រទេសជាតិ។
សកម្មភាពនីតិបញ្ញត្តិត្រូវបានជំរុញកាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ សំដៅធ្វើ ស្ថាប័នភាវូបនីយកម្មនូវគោលជំហរ គោលមាគ៌ារបស់បក្ស កសាងនិងសុក្រិតប្រព័ន្ធ ច្បាប់តាមជំហាននីមួយៗ បំពេញតម្រូវការតស៊ូដណ្ដើមឯករាជ្យជាតិ កសាងនិង ការពារមាតុភូមិ អភិវឌ្ឍសេដ្ឋកិច្ចសង្គម រក្សារឹងមាំស្ថិរភាពនយោបាយ ធានាការពារ ជាតិ-សន្តិសុខ និងម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ។
ប្រតិបត្តិការឃ្លាំមើលដោយមានខ្លឹមសារផ្ដោតសំខាន់ទៅលើបញ្ហាធំៗរបស់ ប្រទេសជាតិ បានចូលរួមចំណែកជំរុញឲ្យបណ្ដាស្ថាប័នរដ្ឋជំនះលើកង្វះខាត កំហិត ដើម្បីលើកកំពស់គុណភាព ប្រសិទ្ធភាពប្រតិបត្តិការ។
ការសម្រេចលើបញ្ហាសំខាន់ៗ បាននាំមកនូវលទ្ធផលវិជ្ជមានជាច្រើន ហើយ មានអត្ថន័យកាន់តែជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ។ សេចក្ដីសម្រេចចិត្តនានារបស់រដ្ឋ សភាស្ដីពីផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម គោលនយោបាយហិរញ្ញវត្ថុ រូបិយវត្ថុ គោល នយោបាយជនជាតិ សាសនា ការពារជាតិ សន្តិសុខ កិច្ចការបរទេស សុទ្ធតែសមស្រប នឹងគោលជំហរ គោលមាគ៌ារបស់បក្សនិងឆន្ទៈ សេចក្ដីប្រាថ្នារបស់ប្រជាជន។ លោក អគ្គលេខាបក្សបានសង្កត់ធ្ងន់ថា៖ “រាល់សមិទ្ធផលរបស់រដ្ឋសភាក្នុងអំឡុងពេល ៧៥ឆ្នាំកន្លងមក ស្ដែងចេញពីការ ដឹកនាំយ៉ាងត្រឹមត្រូវរបស់បក្ស។ រដ្ឋសភាតែងតែក្ដាប់ជាប់គោលមាគ៌ា ទស្សនៈនិង គោលជំហរ គោលនយោបាយរបស់បក្ស ដើម្បីដាក់បញ្ចូលក្នុងច្បាប់ ហើយអនុវត្តន៍ យ៉ាងត្រឹមត្រូវចូលក្នុងប្រតិបត្តិការរបស់រដ្ឋសភា។ នោះគឺជាលទ្ធផលនៃភាពផ្សាភ្ជាប់ យ៉ាងជិតស្និទ្ធរវាងរដ្ឋសភាជាមួយប្រជាជន ក្ដាប់ជាប់បានចម្ងល់ បំណងប្រាថ្នារបស់ ប្រជាជន ផ្ទៀងស្ដាប់និងទទួលយកមតិយោបល់ដ៏សមហេតុផលរបស់ម្ចាស់ឆ្នោត ហើយការឃ្លាំមើលដំណើរការដោះស្រាយមតិយោបល់នោះរបស់ម្ចាស់ឆ្នោតបានជួយឲ្យរដ្ឋសភាពិតជាស្ថាប័នតំណាងខ្ពស់បំផុតនៃឆន្ទៈនិងសេចក្ដីប្រាថ្នារបស់ប្រជាជន”។
រដ្ឋសភានីតិកាលទី១៥៖ លើកកំពស់ប្រសិទ្ធភាពប្រតិបត្តិការដើម្បីបំពេញតម្រូវការអភិវឌ្ឍ - ảnh 2ថ្នាក់ដឹកនាំបក្ស រដ្ឋ និងសមាជិកសមាជិការដ្ឋសភាចូលរួមសម័យប្រជុំ។ (រូបថត៖ VNA)
ធ្វើឲ្យជាក់ច្បាស់ការសម្រេចចិត្តសំខាន់ៗ
បើតាមលោកអគ្គលេខាបក្ស Nguyen Phu Trong ចាត់ទុកថា តម្រូវការនៃបុព្វ ហេតុផ្លាស់ប្ដូរថ្មី ឧស្សាហូបនីយកម្ម ទំនើបកម្ម ការកសាងនិងការពារប្រទេសជាតិក្នុង ដំណាក់កាលថ្មី កំពុងដាក់ចេញភារកិច្ចដ៏ធ្ងន់ធ្ងរផងតែក៏ភ្លឺស្វាងផងចំពោះវៀតណាម។ លោកអគ្គលេខាបក្សស្នើឲ្យរដ្ឋសភាបន្តពង្រីកយ៉ាងខ្លាំងក្លានូវតួនាទីរបស់ខ្លួនក្នុងការ បង្កើតក្របខ័ណ្ឌគតិយុត្តសម្រាប់សកម្មភាពនានារបស់ប្រទេសជាតិ បម្រើភារកិច្ច អភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការពារជាតិសន្តិសុខនិងកិច្ចការបរទេស។ ទន្ទឹមនឹងនោះ កសាងក្នុងពេលឆាប់ៗប្រព័ន្ធច្បាប់យ៉ាងគ្រប់គ្រាន់ ដោយព្រមៗគ្នា ធានាគុណភាព ឆ្លើយតបនឹងតម្រូវការនៃស្ថានភាពជាក់ស្ដែង។ លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖ “ដំបូងបង្អស់ ត្រូវផ្ដោតសំខាន់ អនុវត្តន៍ឲ្យបានល្អការងារធ្វើស្ថាប័ន ភាវូបនីយកម្ម ធ្វើឲ្យជាក់ច្បាស់នូវការសម្រេចចិត្តដ៏សំខាន់ៗដែលត្រូវបានអះអាងនៅមហាសន្និ បាតទូទាំងប្រទេសលើកទី១៣របស់បក្ស ត្រៀមរៀបចំអ្វីៗគ្រប់បែបយ៉ាង ធានាឲ្យសកម្មភាព របស់រដ្ឋសភានីតិកាលទី១៥មានការរីកចម្រើននិងគុណភាពកាន់តែខ្ពស់ បំពេញតម្រូវ ការ ភារកិច្ចនៃបដិវត្តន៍ ក៏ដូចជាបំណងប្រាថ្នារបស់ប្រជាជនក្នុងដំណាក់កាលថ្មីផង ដែរ។ ចង់បានអញ្ចឹង សមាជិកសមាជិកការដ្ឋសភាទាំងអស់នៃនីតិកាលនេះ ចាំបាច់ ត្រូវបន្តលើកកំពស់ស្មារតីទទួលខុសត្រូវ លះបង់អស់ពីចិត្តពីថ្លើមដើម្បីប្រទេសជាតិ ប្រជាជន បម្រើមាតុភូមិនិងប្រជាជន ជិតស្និទ្ធនិងផ្ទៀងស្ដាប់មតិយោបល់របស់ ប្រជាជន អនុវត្តន៍និងសម្រេចយ៉ាងល្អបំផុតភារកិច្ចដែលម្ចាស់ឆ្នោតនិងប្រជាជន ប្រគល់ជូន”។
លោកអគ្គលេខាបក្សជឿជាក់ថា រដ្ឋសភានាពេលខាងមុខនឹងបន្តរួមវិភាគទានដ៏ ធំធេងជាងទៀតទៅក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី សក្តិសម្យជាស្ថាប័នតំណាងខ្ពស់បំផុត របស់ប្រជាជន ព្រមទាំងជាស្ថាប័នរដ្ឋអំណាចខ្ពស់បំផុតនៃសាធារណៈរដ្ឋសង្គមនិយម វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ