រដ្ឋសភាពិភាគ្សាអំពីរាល់វិធានការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងឆ្នាំ២០១៥

(VOVworld)-សម័យប្រជុំលើកទី៩រដ្ឋសភាវៀតណាមនីតិកាលទី១៣ បានប្រមូល ផ្តុំពិភាគ្សាលើបណ្តាភារកិច្ចនិងដំណោះស្រាយចាំបាច់ ដើម្បីអនុវត្តភារកិច្ចសង្គម ដែលបានដាក់ចេញក្នុងឆ្នាំ២០១៥។ ទន្ទឹមនឹងលទ្ធផលវិជ្ជមាន ប្រទេសជាតិនៅ តែប្រឈមមុខនឹងការលំបាកសាកល្បងជាច្រើន។ ភារកិច្ចដែលបានដាក់ចេញ
នោះគឺ ទាមទារឲ្យបក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូលនិងប្រព័ន្ធ
នយោបាយទាំងមូល ស្រុះចិត្តគំនិត និងប្តេជ្ញាសម្រេចបានជោគជ័យ នូវភារកិច្ច ផែនការសេដ្ឋកិច្ចសង្គមឆ្នាំ២០១៥។

រដ្ឋសភាពិភាគ្សាអំពីរាល់វិធានការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងឆ្នាំ២០១៥ - ảnh 1
ទិដ្ឋភាពនៃសម័យប្រជុំលើកទី៩រដ្ឋសភាវៀតណាមនីតិកាលទី១៣
 (រូបថតៈ nhandan.com)

        តាមរបាយការណ៍របស់រដ្ឋាភិបាលនៅចំពោះមុខរដ្ឋសភាគឺ ស្ថានភាពសេដ្ឋ
កិច្ច សង្គមនៃបណ្តាខែដើមឆ្នាំ២០១៥បន្តមានបំរ៉ែបំរួលសកម្ម និងទទួលបាន
លទ្ធផលកត់សម្គាល់លើគ្រប់វិស័យ។ តម្លៃប្រាក់ពាណិជ្ជកម្មនាំចេញសរុបកើន
៨,២%។ ទុនវិនិយោគផ្ទាល់ពីបរទេសកើន៥% ពោលគឺទទួលបាន ៤,២ពាន់លាន
ដុល្លារ អាមេរិក។ បរិមាណផលិតផលក្នុងស្រុកសរុប GDPនៃត្រីមាសទី១កើន
៦,០៣% គឺ ខ្ពស់បំផុតក្នុងរយៈពេល៥ឆ្នាំមក។ លើវិស័យទំនាក់ទំនងសេដ្ឋកិច្ច
បរទេស វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)
ជាមួយ កូរ៉េខាងត្បូង និងត្រៀមរៀបចំចុះហត្ថលេខាជាមួយសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-
អឺរ៉ុប ហើយបន្ទាប់មកគឺជម្រុញកិច្ចចរចារ FTA ជាមួយដៃគូរធំៗដទៃទៀត។

        កែលំអរបរិយាកាសវិនិយោគដោះស្រាយភាពលំបាកសម្រាប់ផលិត
កម្មនិងការធ្វើអាជីវកម្ម

        កែលំអរបរិយាកាសវិនិយោគ ដោះស្រាយការលំបាកសម្រាប់ផលិតកម្ម
ធ្វើអាជី វកម្ម ជម្រុញកំណើនសេដ្ឋកិច្ច ជាភារកិច្ច១ក្នុងចំណោមភារកិច្ចដែល
បានរដ្ឋសភា ប្រគល់ឲ្យរដ្ឋាភិបាលអាទិភាពដឹកនាំនិងប្រតិបត្តិពីឥឡូវនេះដល់
បំណាច់ឆ្នាំ។ ទន្ទឹមនឹងនោះ គឺអនុវត្តដោយព្រមៗគ្នារាល់ដំណោះស្រាយពង្រីក
ទីផ្សារ បង្កើន ការនាំចេញ និងជម្រុញការដោះស្រាយបំណុលខូច។ រួមជាមួយ
គ្នានោះ អភិវឌ្ឍន៍ ទីផ្សារក្នុងប្រទេសយ៉ាងខ្លាំងក្លា ដោយផ្សាភ្ជាប់ជាមួយការអនុ
វត្តចលនា “ជន វៀតណាមអាទិភាពប្រើប្រាស់ទំនិញវៀតណាម”។ លោក Hoang
Ngoc Dung សមាជិកសភាមណ្ឌល Son La បានឲ្យដឹងថា៖  “ខ្ញុំមានបំណងថា
នាពេលខាងមុខ រដ្ឋាភិបាលនឹងមានដំណោះស្រាយ សកម្មថែមទៀត ក្នុងការ
បង្ការប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ។ រដ្ឋាភិបាលគប្បី យកចិត្តទុកដាក់វិនិ
យោគទៅលើវិស័យកសិកម្ម កសិករនិងជនបទ។ ជាពិសេស ផ្តោតការវិនិយោគ
ទៅកាន់តំបន់ដាច់ស្រយាល់និងតំបន់ជនរួមជាតិជាជនជាតិភាគតិច”

      ជម្រុញខ្លាំងការរៀបចំខឿនសេដ្ឋកិច្ចឡើងវិញដោយផ្សាភ្ជាប់ជាមួយ
រូបសណ្ឋានកំណើន

        ជម្រុញខ្លាំងការរៀបចំខឿនសេដ្ឋកិច្ចឡើងវិញដោយផ្សាភ្ជាប់ជាមួយរូប
សណ្ឋានកំណើនគឺជាដំណោះស្រាយខំខាន់មួយដែរ។ ក្នុងរបាយការណ៍នៅរដ្ឋ
សភា ឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖“រដ្ឋាភិ
បាលបន្តការអនុវត្តដោយព្រមៗគ្នាប្រកបដោយប្រសិទ្ធភាពនូវគំរោងការណ៍ទូទៅ ស្តីពីការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ។ ខំប្រឹងប្រែងសម្រេច ផែន
ការធ្វើភាគហ៊ុនបនីយកម្មអង្គភាពអាជីវកម្មរដ្ឋចំនួន២៨៩។ ជួយអភិវឌ្ឍន៍ អង្គ
ភាពធុនតូចនិងមធ្យមនានា លើកទឹកចិត្តការបង្កើតក្រុមហ៊ុនធំៗ ពាណិជ្ជ​សញ្ញា
ដែលមានលទ្ធភាពប្រគួតប្រជែងក្នុងប្រទេសនិងក្នុងតំបន់”

        សមាជិក សមាជិការសភាទាំងអស់មានការស្រុះចិត្តគំនិតជា​មួយគោលន យោបាយរបស់រដ្ឋាភិបាល។ សមាជិកសភា Nguyen Duc Kien អនុប្រធានគណៈ
កម្មាធិការសេដ្ឋកិច្ចរបស់រដ្ឋសភាបានឲ្យដឹងថា៖ “ការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំ
ណើន រៀបចំខឿនសេដ្ឋកិច្ចឡើងវិញ ជាការបោះ ជំហានមានចរិតលក្ខណៈ
សម្រេច ដោយសារប្រការនេះ មានការទាក់ទិនជាមួយ ឆ្នាំក្រោយៗទៀត។ រដ្ឋាភិ
បាលគប្បីផ្លាស់ប្តូរថ្មី រូបសណ្ឋានកណើនដោយមានការផ្សារ ភ្ជាប់ជាមួយការ
រៀបចំខឿនសេដ្ឋកិច្ចឡើងវិញ”

        ក្នុងកាលៈទេសៈនាបច្ចុប្បន្ន ខឿនសេដ្ឋកិច្ចវៀតណាមបានឆ្លងកាត់ដំ
ណាក់ កាលពិបាកនិងកំពុងងើបឡើងវិញ។ មតិជាច្រើនរបស់សមាជិក សមា
ជិកការ​សភានៅសម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាមនីតិកាលទី១៣ បាន
រួមចណែក សំខាន់ ដើម្បីរដ្ឋសភា ដាក់ចេញសេចក្តីសម្រេចអនុវត្តប្រកបដោយ
ជោគជ័យនូវ ភារកិច្ចសេដ្ឋកិច្ចសង្គមឆ្នាំ២០១៥ បង្កើតបុព្វបទសម្រាប់ផែនការ
អភិវឌ្ឍន៍សេដ្ឋ កិច្ចដំណាក់កាល៥ឆ្នាំជាបន្ត។ នេះក៏ជាបំណងប្រាថ្នារបស់ប្រ
ជាជន និងអ្នក បោះឆ្នោតវៀតណាមទូទាំងប្រទេសដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ