របៀងគតិយុត្តប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយប្រកបដោយប្រសិទ្ធភាព

(VOVWORLD) - ច្បាប់ស្ដីពីការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយឆ្នាំ ២០១៨របស់វៀតណាម ដែលបានចូលជាធរមានចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ ជាការបោះ ជំហានថ្មីមួយសំដៅបង្កើតឡើងមូលដ្ឋានគតិយុត្តសំខាន់បន្ថែមទៀតក្នុងការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅវៀតណាម។ 
របៀងគតិយុត្តប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយប្រកបដោយប្រសិទ្ធភាព - ảnh 1ចំណែកមួយនៃមណ្ឌលនគរថ្មី Thu Thiem នៅទីក្រុងហូជីមិញ (រូបថត៖ tuoitre) 

  ក្នុងរយៈពេល៦ឆ្នាំកន្លងទៅ គិតតាំងពីពេលដែលគណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយត្រូវបានបង្កើតឡើងមក វៀតណាមទទួលបាននូវសមិទ្ធផល សំខាន់ៗជាច្រើនក្នុងការងារនេះ ដោយបង្កើតឡើងជំនឿទុកចិត្តដ៏ធំធេងសម្រាប់ ប្រជាជនផងដែរ។

        អធិការកិច្ចរដ្ឋាភិបាលវៀតណាមទើបនឹងបានប្រកាសសេចក្ដីសនិ្នដ្ឋាននៃអធិការកិច្ចលើ មណ្ឌលនគរថ្មី Thu Thiem នៅទីក្រុងហូជីមិញ។ នេះជារឿងក្ដីរំលោភបំពានលើ ច្បាប់ខាងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលយូរអង្វែងដែលត្រូវបានសាធារណៈមតិយកចិត្តទុកដាក់យ៉ាងខ្លាំង។ សន្និដ្ឋានអធិការកិច្ចបានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងដំណើរការវិនិយោគ កសាងមណ្ឌលនគរថ្មី Thu Thiem គណៈកម្មាធិការ ប្រជាជនទីក្រុងហូជីមិញនិងស្ថាប័ន មន្ទីរទាក់ទិននានាបានរំលោភបំពានលើ ច្បាប់ជាច្រើនលើកច្រើនសារ។

       រឿងក្ដីអំពើពុករលួយជាច្រើនត្រូវបានរកឃើញ

        មណ្ឌលនគរថ្មី Thu Thiem ជារឿងក្ដីមួយក្នុងចំណោមរឿងក្ដីរំលោភបំពាន លើច្បាប់ខាងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរជាច្រើនដែលត្រូវបានរកឃើញក្នុងប៉ុន្មានឆ្នាំ ថ្មីៗនេះ។ តាមអធិការកិច្ចរដ្ឋាភិបាលបានអោយដឹងថា ក្នុងរយៈពេល៦ឆ្នាំកន្លងទៅ ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយទទួលបានលទ្ធផលសំខាន់ជាច្រើន។ មានករណីអំពើពុករលួយខាងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរជាច្រើនត្រូវបានរកឃើញនិងផ្តន្ទាទោសយ៉ាងម៉ឺងម៉ាត់ ដកហូតទ្រព្យសម្បត្តិជូនរដ្ឋនិងប្រជាជនវិញ។ មន្ត្រីជាច្រើនដែលមានអំពើពុករលួយត្រូវបានកាត់ទោសយ៉ាងម៉ឺងម៉ាត់ដោយ ច្បាប់។ អាស្រ័យដោយហេតុនោះ អំពើពុករលួយកំពុងត្រូវបាននិងជុញ ថយក្រោយជាបណ្ដើរៗ រួមចំណែករក្សាស្ថិរភាពនយោបាយ ជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ក៏ដូចជាពង្រឹងជំនឿទុកចិត្តរបស់កម្មាភិបាល បក្ខជននិងប្រជាជនផងដែរ។

        ជាពិសេសគឺ គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមបានបំភ្លឺករណីអំពើពុក រលួយយ៉ាងធ្ងន់ធ្ងរជាច្រើន ហើយសម្រេចដាក់វិន័យនិងស្នើអោយការិយាល័យ នយោបាយ គណៈលេខា និងគណៈ កម្មាធិការមជ្ឈឹមបក្ស ដាក់វិន័យទៅលើ អង្គការបក្សនិងបក្ខជនមានកំហុសនានាដែលជាកម្មាភិបាលជាន់ខ្ពស់របស់បក្ស និងរដ្ឋ មិនថាកំពុងកាន់អំណាច បានផ្លាស់ប្ដូរការងារ ឬបានចូលនិវត្តន៍នោះ ឡើយ។ ការជំនុំជម្រះត្រូវបានផ្លាស់ប្ដូរថ្មីប្រកបដោយតម្លាភាព ប្រជាធិបតេយ្យ ត្រឹមត្រូវតាមបទបញ្ញត្តិនៃច្បាប់ ដោយគ្មានតំបន់ហាមឃាត់ គ្មានករណីលើក លែង និងគ្មានឯកសិទ្ធិទេ។ ការកាត់ទោសត្រូវបានសម្រេចយ៉ាងម៉ឺងម៉ាត់ សម ហេតុសមផល ដែលទទួលបានការគាំទ្រនិងវាយតម្លៃខ្ពស់របស់ប្រជាជន។

       របៀងគតិយុត្តទប់ស្កាត់អំពើពុករលួយប្រកបដោយប្រសិទ្ធភាព

        រួមជាមួយបណ្ដាយន្តការនិងគោលនយោបាយរបស់រដ្ឋនិងការងារត្រួត ពិនិត្យ ដាក់វិន័យរបស់បក្សនោះ គឺច្បាប់ស្ដីពីការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ឆ្នាំ២០១៨ដែលមានសុពលភាពចាប់ពីថ្ងៃទី១ ខែកក្កដា កន្លងទៅ គឺជាអាវុធ សំខាន់មួយទៀតនៅសមរភូមិប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ បើប្រៀបធៀប នឹងច្បាប់ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយឆ្នាំ២០១៥ គឺច្បាប់ឆ្នាំ២០១៨មាន ចំណុចថ្មីជាច្រើន។ តាមនោះ មុខសញ្ញាដែលត្រូវប្រកាសទ្រព្យសម្បត្តិនិងប្រាក់ ចំណូល មិនមែនជា “កម្មាភិបាលនិងមន្ត្រីរដ្ឋការមួយចំនួន” ដូចបទបញ្ញត្តិក្នុង ច្បាប់ចាស់ទៀតឡើយ ប៉ុន្តែបានរួមបញ្ចូលនាយទាហាននគរបាលប្រជាជន នាយទាហានកងទ័ពប្រជាជន យុទ្ធជនជំនាញ អ្នកកាន់មុខតំណែងពីអនុប្រធាន ការិយាល័យនិងសមមូលឡើងទៅដែលកំពុងបំពេញការងារនៅអង្គភាពរដ្ឋ សហ គ្រាសរដ្ឋ អ្នកត្រូវបានតែងតាំងជាតំណាងដើមទុនរបស់រដ្ឋនៅសហគ្រាស អ្នក ឈរឈ្មោះជាសមាជិកសភា និងអ្នកឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាប្រជាជន ជាដើម។ ក្រៅពីការប្រកាសទ្រព្យសម្បត្តិនិងប្រាក់ចំណូល ច្បាប់ថ្មីនៅតែ សំណូមពរអោយមុខសញ្ញាពោលខាងលើត្រូវប្រកាសបន្ថែមនូវសំណង់សាងសង់និងទ្រព្យសម្បត្តិផ្សេងៗដែលតភ្ជាប់នឹងដីធ្លី ផ្ទះសម្បែង ទៀតផង។ ច្បាប់ប្រយុទ្ធ ប្រឆាំងអំពើពុករលួយឆ្នាំ២០១៨ក៏បានចែងថា ស្ថាប័នណាដែលមានករណីអំពើ ពុករលួយ គឺប្រមុខស្ថាប័ននោះត្រូវមានការទទួលខុសត្រូវ។

        អំពើពុករលួយមិនត្រឹមតែកើតមានឡើងនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំង បានក្លាយទៅជាគ្រោះមហន្តរាយថ្នាក់ជាតិនៅប្រទេសជាច្រើនលើពិភពលោក ទៀតផង។ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយគឺជាការប្ដេជ្ញាចិត្តដ៏ធំធេងរបស់ បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូលនិងសង្គមទាំងមូល។ ច្បាប់ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនឹងបង្កើតឡើងជំហានលោតផ្លោះថ្មីចំពោះបុព្វ ហេតុប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ