រួមដៃគ្នាដោះស្រាយផលវិបាកដោយសារជាតិគីមីពណ៌លឿងទុំ/dioxin នៅវៀតណាម

(VOVWORLD) - តាមលទ្ធផលនៃសំណង់ស្រាវជ្រាវនៅវៀតណាមនិងបរទេសបានអោយដឹងថា ក្នុងចន្លោះពីឆ្នាំ១៩៦១ដល់ឆ្នាំ១៩៧១ កងទ័ពអាមេរិកបានរលាយជាតិគីមីពុល ប្រមាណ៨០លានលីត្រ ដែលក្នុងនោះមានជាតិគីមីពុល dioxin ចំនួន៣៦៦គីឡូក្រាម ចុះមកលើ១/៤ផ្ទៃដីភាគខាងត្បូង វៀតណាម ដោយស្មើរនឹង៣លានហិកតា។

ទោះបីជាជាងពាក់កណ្ដាលសតវត្សបានកន្លងផុតទៅហើយក្ដី គិតចាប់តាំងពីថ្ងៃ ដែលកងទ័ពអាមេរិកទម្លាក់ជាតិគីមី dioxin ចូកមកក្នុងទឹកវៀតណាមក្ដី ប៉ុន្តែផលវិបាក ដែលវាបង្កឡើង នៅ តែ ប៉ះពាល់ដល់សុខភាពរបស់ប្រជាជន ក៏ ដូចជាបរិស្ថាននិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ វៀតណាមមិនតិចតួចឡើយ។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ បក្សនិងរដ្ឋវៀតណាមបាននិងកំពុងអនុវត្តគោលនយោបាយ ចាត់វិធានការជាក់ស្ដែងជាច្រើនប្រកបដោយប្រសិទ្ធភាព សំដៅជំនះពុះ ពារនិងដោះស្រាយផលវិបាកដោយសារជាតិគីមីពុល dioxin នោះ ក្រោយពី សង្គ្រាម ដែលក្នុងនោះមានសកម្មភាពជួយឧបត្ថម្ភ ថែទាំជនរងគ្រោះនិងបោស សម្អាតការបំពុលបរិស្ថានផងដែរ។

        តាមលទ្ធផលនៃសំណង់ស្រាវជ្រាវនៅវៀតណាមនិងបរទេសបានអោយដឹងថា ក្នុងចន្លោះពីឆ្នាំ១៩៦១ដល់ឆ្នាំ១៩៧១ កងទ័ពអាមេរិកបានរលាយជាតិគីមីពុល ប្រមាណ៨០លានលីត្រ ដែលក្នុងនោះមានជាតិគីមីពុល dioxin ចំនួន៣៦៦គីឡូក្រាម ចុះមកលើ១/៤ផ្ទៃដីភាគខាងត្បូងវៀតណាម ដោយស្មើរនឹង៣លានហិកតា។ ជាតិគីមីពុលទាំងនេះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរនិងយូរអង្វែងដល់បរិស្ថាននិងប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់។

        ផ្តោតទៅលើការដោះស្រាយ “ចំណុចក្ដៅ” dioxin

        ព្រលានយន្តហោះ Phu Cat ព្រលានយន្តហោះ Da Nang និងព្រលាន យន្តហោះ Bien Hoa ត្រូវបានវាយតម្លៃជា “ចំណុចក្ដៅ” ចំនួន៣ដែលរងការបំពុល ដោយជាតិគីមី dioxin យ៉ាងធ្ងន់ធ្ងរបំផុត។ សមាសធាតុ dioxin ក្នុងដី នៅកន្លែង ទាំង៣នេះខ្ពស់ជាងរាប់រយដង រហូតដល់រាប់ពាន់ដង បើ ធៀបនឹងកម្រិតអនុញ្ញាត។ ចំពោះមុខស្ថានភាពនេះ ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ រដ្ឋាភិបាល វៀតណាម បានចេញផ្សាយផែនការធ្វើសកម្មភាពជាតិនានាសំដៅជំនះពុះពារលើផលវិបាក ដោយសារជាតិគីមីពុលដែល បានប្រើប្រាស់ដោយកងទ័ពអាមេរិកក្នុងសង្គ្រាមនៅវៀតណាម។

        កាលពីឆ្នាំ២០១៥ ដោយមានការជួយឧបត្ថម្ភនៃមូលនិធិបរិស្ថានសកល (GEF) វៀតណាមបានសម្រេចសង់ទីវាលកប់ dioxin នៅព្រលានយន្តហោះ Phu Cat (ខេត្ត Binh Dinh) ហើយបោសសម្អាតបានផ្ទៃដីចំនួន៧៥០០ម៉ែត្រគីប។ ចាប់ពីខែសីហាឆ្នាំ២០១២ដល់ខែវិច្ឆិកាឆ្នាំ២០១៨ ស្ថាប័នអភិវឌ្ឍអន្តរជាតិអាមេរិក (USAID) បានសហការជាមួយក្រសួងការបរទេសវៀតណាម អនុវត្តនិងសម្រេច គម្រោងបោសសម្អាតការបំពុលដោយសារជាតិគីមី dioxin នៅព្រលានយន្តហោះ ដាណាំង លើផ្ទៃដីចំនួន១៣,៧ហិកតា។ ចាប់ពីខែមេសាឆ្នាំ២០១៩ USAID បន្តសហការជាមួយកងទ័ពការពារដែនអាកាស-ជើងអាកាសរបស់វៀតណាម អនុវត្តគម្រោងបោសសម្អាតជាតិគីមី dioxin នៅព្រលានយន្តហោះ Bien Hoa (ខេត្ត Dong Nai) ដោយកញ្ចប់ថវិកាចំនួន៣៩០លានដុល្លាអាមេរិកក្នុងរយៈពេល ១០ឆ្នាំ។ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីការពារជាតិវៀតណាម បានចាត់ទុកថា៖

        “ទីមួយគឺ សកម្មភាពនេះបានបម្រើអោយការអភិវឌ្ឍសេដ្ឋកិច្ចសង្គមហើយ ជំនះពុះពារលើផលវិបាកដោយសារជាតិគីមី dioxin ទៅលើមនុស្សនិងធម្មជាតិ។ ទីពីរគឺ សកម្មភាពនេះរួមចំណែកអភិវឌ្ឍទំនាក់ទំនងវៀតណាម-អាមេរិក។ ទីបីគឺ ប្រសិទ្ធភាពខាងបច្ចេកវិទ្យា។ ក្នុងដំណើរការបោស សម្អាត dioxin វៀតណាមបាន រៀនសូត្របច្ចេកវិទ្យាថ្មី ធ្វើតេស្តវិធីសាស្ត្រនិងដំណើរការថ្មី ដើម្បីធ្វើយ៉ាងណា នាំមកនូវប្រសិទ្ធភាពខ្ពស់បំផុត ក្នុងរយៈពេលខ្លីបំផុត និងចំណាយសមស្រប បំផុត”។

       រួមដៃគ្នាបន្ធូរស្រាលការឈឺចាប់ដោយសារជាតិគីមីពុលពណ៌លឿងទុំ

        នាបច្ចុប្បន្ន វៀតណាមមានប្រជាជនប្រមាណ៤,៨លាននាក់មានជំងឺជាតិពណ៌លឿងទុំ dioxin ហើយ៣លាននាក់ជាជនរងគ្រោះដោយជាតិគីមីពុលនេះផង ដែរ។ ជាពិសេសគឺ នៅវៀតណាមបានកត់សម្គាល់ផលវិបាកដោយសារជាតិគីមី ពុល dioxin ដែលឆ្លងទៅជំនាន់ទី៣ ទី៤ ដោយបង្កឡើងជំងឺធ្ងន់ធ្ងរជាច្រើន។ ដោយហេតុនេះ ទន្ទឹមនឹងការងារបោសសម្អាតបរិស្ថាននោះ គឺបក្សនិងរដ្ឋវៀត ណាមជានិច្ចកាលយកចិត្តទុកដាក់ដល់សកម្មភាពជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុល dioxin ទៀតផង។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ មានគ្រួសារជនរងគ្រោះ ដោយជាតិគីមីពុល dioxin ជាច្រើនគ្រួសារ ទទួលបានការធានារ៉ាប់រង់សុខភាព ឬត្រូវបានពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃ ក៏ដូចជាត្រូវបានចូលរួមការវះកាត់ កែសម្ភស ស្ដារលទ្ធភាពពលកម្មកាយសម្បទា និងបោស សម្អាត dioxin ជាដើម។ ឧត្តមសេនីយ៍ឯក Nguyen Van Rinh ប្រធានសមាគមន៍ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿង ទុំ/dioxin វៀតណាម បានអោយដឹងថា៖

        “នាបច្ចុប្បន្ន មជ្ឈឹមសមាគមន៍បានសហការជាមួយខេត្តក្រុងនានា កសាង បានមជ្ឈមណ្ឌលបោសសម្អាត dioxin ចំនួន៥កន្លែង។ ពេលដែលអនុវត្តយ៉ាង ត្រឹមត្រូវតាមដំណើរការ គឺអាចបោសសម្អាតជាតិគីមីពុល dioxin ក្នុងមនុស្ស ហើយបង្កើនសុខភាពសម្រាប់ជនរងគ្រោះ”។

        ម្យ៉ាងវិញទៀត វៀតណាមក៏បានសហការយ៉ាងសកម្មជាមួយប្រទេសនិង អង្គការអន្តរជាតិនានា ដើម្បីជួយឧបត្ថម្ភ ថែទាំដល់ជនរងគ្រោះដោយជាតិគីមី ពុល dioxin ផងដែរ។ លោកស្រី Do Thi Nhai មានកូនស្រីជាជនរងគ្រោះម្នាក់នៅ ស្រុក Thach That រដ្ឋធានីហាណូយ បានអោយដឹងថា៖

        “ទទួលបានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋចំពោះជនរងគ្រោះដោយជាតិគីមីពុលពណ៌ លឿងទុំ យើងខ្ញុំរំជួលចិត្តយ៉ាងក្រៃលែង។ នេះក៏ជាការលើក ទឹកចិត្តចំពោះរូបខ្ញុំផ្ទាល់ ដើម្បីអោយខ្ញុំមានកម្លាំងចលករបន្ថែមទៀតថែទាំកូន ក៏ដូចជាជំនះពុះពារលើការលំបាកទាំងអស់ផងដែរ”។

        សង្គ្រាមបានកន្លងផុតទៅហើយ ប៉ុន្តែក្ដីឈឺចាប់ដោយសារជាតិគីមីពុល ពណ៌លឿងទុំ/dioxin នៅតែបន្សល់ទុកដដែល។ ប៉ុន្តែអាស្រ័យដោយមានកិច្ចខិតខំ ប្រឹងប្រែងរួមដៃគ្នារបស់បក្ស រដ្ឋ សង្គម រួមជាមួយបណ្ដាអង្គការអន្តរជាតិនោះ អញ្ចឹងបានជាផលវិបាកដោយសារជាតិគីមីពុលនេះនៅវៀតណាមត្រូវបានដោះស្រាយជាជំហានៗ ឆ្ពោះទៅរកគោលដៅនាំមកនូវបរិស្ថានប្រកបដោយសុវត្ថិភាព ធានាសុខភាពសម្រាប់ប្រជាជន ក៏ដូចជាបន្ធូរស្រាលការលំបាកលំបិនសម្រាប់ ជនរងគ្រោះដោយជាតិគីមីពុល dioxin នៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ