រួមដំណើរដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ

(VOVWORLD) - ក្នុងដំណើរការអនុវត្តន៍ការបង្ការនិងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ ១៩ នាពេលកន្លងមក រដ្ឋាភិបាលវៀត ណាមតែងតែផ្អែកលើស្ថានភាពជាក់ស្តែង ដើម្បីនាំចេញដំណោះស្រាយ សមស្របនិងទាន់ពេលវេលា។ នាពេលថ្មីៗនេះ នៅពេលកំណត់ថា ផ្លាស់ប្តូរពីគោលដៅ “គ្មានកូវីដ” ទៅជាការសម្របខ្លួនប្រកបដោយសុវត្ថភាព មានភាពបត់បែន និងគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព រដ្ឋាភិបាល ក្រសួង ស្ថាប័ននិងតំបន់នានាបានបង្កើតសេណារីយ៉ូបន្ទាន់ដើម្បីសម្របសម្រួលការប្រយុទ្ធប្រឆាំង នឹងការរីក រាលដាលប្រកបដោយប្រសិទ្ធភាពផង និងស្តារការអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញផង ក្នុងនោះមានការដោះស្រាយការលំបាកសម្រាប់សហគ្រាស។

រួមដំណើរដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ - ảnh 1លោកនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់សហគមន៍ធុរកិច្ច ដែលជិត ២ ឆ្នាំកន្លងមក បានរួមដំណើរជាមួយបក្ស រដ្ឋនិងប្រជាជនក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតផងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផង (រូបថត៖ VGP/Nhat Bac)

បន្ទាប់ពីការបង្ការនិងប្រយុទ្ធប្រឆំាងជំងឺរាតត្បាតមួយរយៈ ជាមួយនឹងការផ្លាស់ប្តូរយុទ្ធសាស្ត្រ មក វៀតណាមកំពុងគ្រប់គ្រងជំងឺរាតត្បាតបានជាបណ្តើរៗ ជាពិសេស នៅតាមបណ្តាចំណុចក្តៅដែលផ្ទុះជំងឺរាតត្បាត ដូចជា ទីក្រុងហូជីមិញ ខេត្ត Binh Duong, Dong Nai និង Long An ជាដើម។ នេះគឺជាពេលវេលាសមស្របដើម្បីធ្វើការពិភាក្សាលើសេចក្តីសម្រេចចិត្តដើម្បីសម្របខ្លួនប្រកបដោយសុវត្ថិភាព អាចបត់បែនបាននិងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការឆ្លងរាល ដាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពនិងជោគជ័យ និងស្តារខឿនសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់បំផុត។

រដ្ឋាភិបាលរួមដំណើរជាមួយអង្គភាពអាជីវកម្ម

ស្ថានភាពជំងឺរាតត្បាតកំពុងផ្លាស់ប្តូរជាមួយនឹងសញ្ញាវិជ្ជមាន ដូច្នេះការដែលវៀតណាមមានវិធីថ្មីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនិងស្តារសេដ្ឋកិច្ចឡើងវិញគឺជាប្រការចាំបាច់។ នៅក្នុងកិច្ចសន្ទនាតាមអ៊ិនធឺរណែតរវាងរដ្ឋាភិបាលនិងសហគមន៍ធុរកិច្ចនៅចុងសប្តាហ៍កន្លងមក នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានមានប្រសាសន៍ថា៖

“ក្រសួង ស្ថាប័ននិងមូលដ្ឋាន ត្រូវម្ចាស់ការក្នុងការដោះស្រាយបញ្ហាសម្រាប់សហគ្រាស ឈរលើស្មារតីគោលការណ៍ទូទៅ តាមស្មារតីនៃច្បាប់ដែលបានកំណត់ ពោលគឺត្រូវរៀបចំឱ្យមានភាពបត់បែននិងការអនុវត្តឲ្យមានប្រសិទ្ធភាពសមស្របទៅនឹងស្ថានភាពជាក់ស្តែង មានការប្រមូលមតិរបស់សហគ្រាស ដើម្បីពេលដាក់ចេញគោលនយោបាយត្រូវមានលក្ខណៈសមស្របនិងទទួលបានការឆ្លើយតបរបស់អង្គភាពអាជីវកម្ម។ យ៉ាងណាមិញ ផ្តោតលើកំណែទម្រង់រដ្ឋបាល ក្រសួងនិងសាខាត្រូវផ្ទៀងស្តាប់និងស្រូបយកអ្វីៗដែលមិនត្រឹមត្រូវ  គឺត្រូវតែមានការបកស្រាយឲ្យបានក្បោះក្បាយ”។

រដ្ឋាភិបាលបានដឹកនាំស្ថាប័នជំនាញដើម្បីបង្កើតគោលការណ៍ណែនាំបណ្តោះអាសន្នសម្រាប់ “ការសម្របខ្លួនប្រកបដោយសុវត្ថិភាព មានភាពបត់បែននិងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព"។ នៅលើមូលដ្ឋានក្នុងតំបន់ជាច្រើនក៏មានយុទ្ធសាស្ត្រប្រឆាំងនឹងការរីករាលដាលយ៉ាងឆាប់រហ័សផងដែរ។ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh លោក Cao Tuong Huy បាននិយាយអំពីសេណារីយ៉ូស្ថានភាពប្រក្រតីថ្មីរបស់ខេត្តនាពេលខាងមុខនេះថា៖ “យើងមានដំណោះស្រាយជាក់ស្តែងមួយ។ ទីមួយ អនុវត្តន៍យ៉ាងខ្លាំងក្លានូវការសាងសង់គម្រោងសំខាន់ៗ និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ការអនុវត្តជាក់ស្តែងនៅចុងខែតុលា ដោយចាប់ផ្តើមបើកការដ្ឋានសាងសង់គម្រោង Ha Long បៃតង ទីលានវាយកូនហ្គោល Dong Trieu គម្រោងកំពង់ផែ Van Ninh។ ក្រៅពីនេះ ត្រូវពន្លឿនការបញ្ចេញទុនវិនិយោគសាធារណៈនិងកំណត់ទិសដៅថា ត្រឹមថ្ងៃទី ៣០ ខែកញ្ញា គម្រោងទាំងនេះត្រូវទូទាត់ឱ្យបានជាង ៨០% ដែរ”។

រួមដំណើរដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ - ảnh 2លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងប្រតិភូនៅក្នុងសន្និសីទតាមអ៊ិនធឺរណែតជាមួយសហគមន៍អាជីវកម្មនិងតំបន់នានាអំពីដំណោះស្រាយដើម្បីបន្តគាំទ្រអាជីវកម្មក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ ១៩ (រូបថត៖ VGP/Nhat Bac)

សេដ្ឋកិច្ចមានស្ថិរភាពបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ

ក្នុងកិច្ចសន្ទនាតាមអ៊ីនធឺរណែតរវាងរដ្ឋាភិបាលនិងសហគមន៍អង្គភាពអាជីវកម្មកាលពីចុងសប្តាហ៍មុន តំណាងអង្គភាពអាជីវកម្មបានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ ការរួមដំណើរ និងទិសដៅដំណោះស្រាយ រួមទាំងគោលនយោបាយដែលរដ្ឋាភិបាលបានអនុវត្តន៍។ ដោយមិនរាប់បញ្ចូលការប្រជុំជាមួយអង្គភាពអាជីវកម្មជាក់ស្តែង ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតលើកទី ៤ រហូតមកដល់បច្ចុប្បន្ន នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានរៀបចំកិច្ចប្រជុំចំនួន ៥ ដងហើយ ដោយបានធ្វើការជាមួយអង្គភាពអាជីវកម្មទាំងក្នុងនិងក្រៅបរទេសដើម្បីផ្ទៀងស្តាប់ ចែករំលែកនិងដោះស្រាយការលំបាកសម្រាប់សហគមន៍អាជីវកម្ម។

“យើងខ្ញុំសង្ឃឹមថា សហគមន៍ពាណិជ្ជកម្មពិតជាជាមជ្ឈមណ្ឌលនៃការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម បង្កើនផលិតភាពការងារនិងកត្តារួមបញ្ចូលគ្នាសម្រាប់ការផ្លាស់ប្តូរឌីជីថល។ យើងខ្ញុំក៏សង្ឃឹមថា សហគមន៍ធុរកិច្ចនឹងព្យាយាមរួមចំណែកជាមួយរដ្ឋាភិបាល បង្កើនការវិនិយោគក្នុងទម្រង់នៃភាពជាដៃគូរវាងរដ្ឋនិងឯកជន ជាពិសេសនៅក្នុងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ផ្តល់យោបល់ដោយត្រង់ដើម្បីកាត់បន្ថយបែបបទរដ្ឋបាល ដើម្បីលើកកម្ពស់គុណភាពធនធានមនុស្ស អភិវឌ្ឍន៍ផ្នែកឧស្សាហកម្មឱសថ ដែលយើងអាចឆ្លើយតបយ៉ាងសកម្មចំពោះគ្រប់កាលៈទេសៈទាំងអស់”។

លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យអង្គភាពអាជីវកម្ម បង្កើតផែនការស្តារផលិតកម្មអាជីវកម្មឡើងវិញឱ្យមានភាពសកម្ម និងត្រៀមខ្លួនផ្លាស់ប្តូរទៅរកស្ថានភាពប្រតិបត្តិការថ្មី រៀបចំរចនាសម្ព័ន្ធឡើងវិញឱ្យសមស្របទៅនឹងស្ថានភាព។

យ៉ាងណាមិញ វៀតណាមបានឆ្លងកាត់ពីរឆ្នាំក្នុងការរួមដំណើរប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ហើយឥឡូវនេះគឺជាពេលដែលត្រូវរួមដំណើរ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ដូចលោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាក់នៅក្នុងកិច្ចសន្ទនាថា៖ “កាលណាស្ថានការណ៍កាន់តែលំបាកនិងស្មុគស្មាញ កាលនោះ យើងកាន់តែសាមគ្គីគ្នា ដោយយកការលំបាកនិងបញ្ហាប្រឈមធ្វើជាកម្លាំងចលករសម្រាប់ការក្រោកឈរឡើង និងនាំប្រទេសជាតិអភិវឌ្ឍ៍”៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ