រយៈពេល ១៥ ឆ្នាំ នៃកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ដូចគ្នា

(VOVWORLD) -ក្នុងក្របខ័ណ្ឌរួមនៃទំនាក់ទំនងគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រវាងវៀតណាម និងចិននោះ កិច្ចសហប្រតិបត្តិការលើសមុទ្រ ក្នុងនោះមានកិច្ចសហប្រតិបត្តិការធ្វើអាជីវកម្មធនធានជលផលរួមនៅឈូងសមុទ្រ Bac Bo គឺជាចំណុចភ្លឺមួយ។ ក្រោយរយៈពេល ១៥ ឆ្នាំ ចាប់តាំងពីពេលកិច្ចព្រមព្រៀងស្តីពីការកំណត់ព្រំដែនឈូងសមុទ្រ Bac Bo និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរបរនេសាទត្រី ឈូងសមុទ្រ Bac Bo វៀតណាម-ចិនមានសុពលភាមក បានរួមចំណែករក្សាស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់លើ ឈូងសមុទ្រ Bac Bo មានស្ថិរភាព។
រយៈពេល ១៥ ឆ្នាំ នៃកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ដូចគ្នា - ảnh 1 ទិដ្ឋភាពនៃ សិក្ខាសាលាស្ដីពីរយៈពេល ១៥ ឆ្នាំ នៃកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ដូចគ្នា (រូបថត៖ Nguyễn Dương/laodong.vn)

កិច្ចព្រមព្រៀងសហប្រតិបត្តិការរបរនេសាទត្រីឈូងសមុទ្រ Bac Bo វៀតណាម-ចិនគឺជាកិច្ចព្រមព្រៀងសំខាន់មួយ ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រក្នុងការចរចាការកំណត់ដែនឈូងសមុទ្រ Bac Bo រវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ មានសុពលភាពកាលពីឆ្នាំ ២០០៤ ក្នុងអំឡុងពេល ១២ ឆ្នាំ និងរយៈពេល ៣ ឆ្នាំពន្យាពេល។

ស្ថិរភាពសន្តិសុខសណ្ដាប់ធ្នាប់ក្នុងតំបន់

តាមខ្លឹមសារនៃកិច្ចព្រមព្រៀងនេះបានចែងថា តំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ប្រទេសណា គឺប្រទេសនេះមានសិទ្ធិត្រួតពិនិត្យ គ្រប់គ្រង និងធ្វើចំណាត់ការចំពោះនាវានេសាទត្រីដែលបានអនុញ្ញាតឲ្យចូលក្នុងដែននេសាទរួម ហើយបរិមាណផល និងចំនួននាវានាសាទត្រី ដែលបានអនុញ្ញាតឲ្យចូលដែននេសាទត្រីរួមគឺផ្នែកលើគោលការណ៍សមភាព ក៏ដូចជាបរិមាណផលដែលបានគំណត់។

នៅក្នុងសិក្ខាសាលាស្ដីពីការវាយតម្លៃរយៈពេល ១៥ ឆ្នាំ នៃការអនុវត្តន៍ កិច្ចព្រមព្រៀងសហប្រតិបត្តិការរបរនេសាទត្រី ឈូងសមុទ្រ Bac Bo ដែលបានប្រព្រឹត្តិទៅនៅខេត្ត Quang Ninh ប្រទេសវៀតណាម នាពេលថ្មីៗនេះ  ថ្នាក់ដឹកនាំក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម និងក្រសួងកសិកម្មជនបទចិនសុទ្ធតែបានអះអាងថា កិច្ចព្រមព្រៀង ឈូងសមុទ្រ Bac Bo និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរបរនេសាទត្រីមានសុពលភាពបានរួមចំណែករក្សាស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់លើ ឈូងសមុទ្រ Bac Bo ឲ្យមានស្ថិរភាព កសាងបរិយាកាសសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ប្រទេសទាំងពីរបានរៀបចំការរក្សាផលិតកម្ម និងសន្តិសុខលើសមុទ្រយ៉ាងល្អ។ នាវានេសាទត្រី ដែលមានអាជ្ញាប័ណ្ណភាគច្រើនធានាគោរពការកំណត់ ការត្រួតពិនិត្យ និងឃ្លាំមើលរបស់កងកម្លាំងប៉ូលិសសមុទ្រ និងកងទ័ពការពារព្រំដែន។ ចំពោះវៀតណាម អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Phung Duc Tien បានអះអាងថា៖

“ក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានារបស់វៀតណាមបានរួមសហការយ៉ាងជិតស្និទ្ធក្នុងការអប់រំ ឃោសនា ហ្វឹកហ្វឺនសម្រាប់អ្នកនេសាទ និងកងកម្លាំងត្រួតពិនិត្យ គ្រប់គ្រងប្រមាណ ៥៥ ពាន់នាក់។ ព្រមទាំង កសាងគម្រោងនានាស្ដីពីការអនុវត្តន៍កិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព”។

ចាប់តាំងពីរពេលកិច្ចព្រមព្រៀងនេះមានសុពលភាពមក ស្ថាប័នមានសមត្ថិកិច្ចរបស់ប្រទេសទាំងពីរបានរួមសហការគ្នារក្សាសណ្ដាប់ធ្នាប់ថ្មីក្នុងតំបន់ ដោយ ក្រើនរំឭកដល់អ្នកនេសាទនៃភាគីទាំងពីរគោរពកិច្ចព្រមព្រៀង និងត្រួតពិនិត្យនាវានេសាទលើដែននេសាទត្រីរួម។ លោក  Yu Kang  Zhen អនុរដ្ឋមន្រ្តី ក្រសួង កសិកម្ម ជនបទចិនបានវាយតម្លៃថា៖

“ដោយមានការខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធនានា នៃ ប្រទេសទាំងពីរ និងផ្អែកលើស្មារតីសហប្រតិបត្តិការមិត្តភាព ជឿទុកចិត្ត និងយោគយល់គ្នាទៅមិញទៅមិនោះ ភាគីទាំងពីរបានរក្សាសណ្ដាប់ធ្នាប់របរនេសាទត្រីក្នុងដែនទឹកនៃកិច្ចព្រមព្រៀងនេះ ប្រកបដោយស្ថិរភាព និងអនុវត្តន៍បាន "ស្ថេរភាពអន្តរកាលទាំងបី" ពោលគឺ ផលិតកម្មរបរនេសាទត្រី មនោសញ្ចេតនារអ្នកនេសាទត្រី និងបែបផែនគ្រប់គ្រងរបរនេសាទត្រី។ អស់រយៈពេល ១៥ ឆ្នាំ អនុវត្តន៍កិច្ចព្រមព្រៀងនេះមក កិច្ចសហប្រតិបត្តិការរបរនេសាទត្រីនៃប្រទេសទាំងពីរទទួលបានសមិទ្ធផលលេចធ្លោ រួមវិភាគទានទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឈូងសមុទ្រ ក៏ដូចជាស្ថិរភាពសង្គម និងដែនសាទត្រីផងដែរ”។

ជំរុញការអនុវត្តកិច្ចព្រមព្រៀងប្រកដោយប្រសិទ្ធភាព

កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការរបរនេសាទត្រីលើឈូងសមុទ្រ Bac Bo មិនត្រឹមតែមានទីតាំងយុទ្ធសាស្ត្រដ៏សំខាន់ចំពោះវៀតណាម និងចិនអំពីសន្តិសុខ និងការពារជាតិប៉ុណ្ណោះតែ ថែមទាំងមានអត្ថន័យដ៏ធំធេងអំពីសេដ្ឋកិច្ចទៀតផង។

ការដែល កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការរបរនេសាទត្រីលើឈូងសមុទ្រ Bac Bo ត្រូវបានអនុវត្តន៍ប្រដោយប្រសិទ្ធភាពក្នុងរយៈពេល ១៥ ឆ្នាំ កន្លងទៅ បានបង្កលក្ខណៈងាយស្រួល ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ក្នុងប្រវត្តិសាស្ត្រ បង្កើតកម្លាំងចលករជំរុញដំណើការកសាងជំនឿទុកចិត្ត បង្កើនទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងចិន។ ក្នុងរយៈពេល ១៥ ឆ្នាំ សហប្រតិបត្តិការមក ភាគីទាំងពីរកំពុងជំរុញខ្លាំង និងធ្វើល្អនូវការងារឃោសនា ហ្វឹកហ្វឺនសម្រាប់អ្នកនេសាទត្រី ធានាការគោរពរាល់ការកំណត់នៃកិច្ចព្រមព្រៀង និងច្បាប់នានា។ លើសពីនេះទៀតភាគីទាំងពីរក៏បានស៊ើបអង្កេតលើធនធានជលផល ស្ដារធនធានឡើងវិញ បង្កើនការងាររួមសហការយាមល្បាត ត្រួតពិនិត្យ និងគ្រប់គ្រងសកម្មភាពនេសាទត្រីលើដែនសមុទ្រ សំដៅបន្តជំរុញការអភិវឌ្ឍន៏ជលផលប្រកបដោយនិរន្តរភាពលើឈូងសមុទ្រ Bac Bo ក៏ដូចជាបង្កើនជំនឿទុកចិត្តក្នុងទំនាក់ទំនងរួមនៃប្រទេសទាំងពីរវៀតណាម - ចិន ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ