រុស្ស៊ី - តួកគីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរី

(VOVWORLD) -  នាថ្ងៃទី ៥ ខែមិនា ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan និងសមភាគីរុស្ស៊ី លោក Vladimir Putin បានឈានដល់កិច្ចព្រមព្រៀង ឈប់បាញ់នៅទីក្រុង Idlib ប្រទេសស៊ីរី។ បន្ទាប់ពីការខ្វែងគំនិតគ្នានិងភាពតានតឹងក្នុងរយៈពេលកន្លងមក កិច្ចព្រមព្រៀងទទួលបានក្នុងដំណើរទស្សនកិច្ចយ៉ាងរហ័ស ពោលគឺក្នុងរយៈពេលតែពេញមួយថ្ងៃ របស់មេដឹកនាំតួកគី បានរួមចំណែកបន្ធូរបន្ថយភាពតានតឹងខ្លះ ដែលជាមូលដ្ឋានសម្រាប់ការបញ្ចប់សកម្មភាពយោធានៅតំបន់ Idlib និងបញ្ចប់វិបត្តិមនុស្សធម៌ដែលកំពុងកើនឡើងនៅក្នុងប្រទេសស៊ីរី។

រុស្ស៊ី - តួកគីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរី - ảnh 1 កងកម្លាំងតួកគីនៅទីប្រជុំជន Sarmada ខេត្ត Idlib ប្រទេសស៊ីរី នាថ្ងៃទី ២ កុម្ភៈ (រូបថតៈ AP)

កិច្ចព្រមព្រៀងនេះ ត្រូវទទួលបានក្នុងបរិបទស្ថានភាពជាក់ស្តែង នៅខេត្ត Idlib នៅស៊ីរីកំពុងប្រព្រឹត្តទៅយ៉ាងស្មុគស្មាញ ខណៈដែល ប្រទេស តួកគីបានបន្តយុទ្ធនាការ យោធាប្រឆាំង នឹងកងទ័ពរដ្ឋាភិបាលស៊ីរីដែលគាំទ្រដោយរុស្ស៊ី។ មុននេះ មន្ត្រី រុស្ស៊ីនិងតួកគីបានជួបគ្នាផ្ទាល់បីដង ប៉ុន្តែមិនអាចរកបានដំណោះស្រាយចំពោះ បញ្ហា Idlib បានឡើយ។

ជៀសវាងហានិភ័យនៃការប្រឈមមុខគ្នាដោយផ្ទាល់

យោងតាមកិច្ចព្រមព្រៀងឈប់បាញ់ដែលមានសុពលភាពភ្លាមនោះ ប្រទេសទាំងពីរបានឯកភាពគ្នា បន្តកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនិងដោះស្រាយវិបត្តិមនុស្សធម៌នៅស៊ីរី។ ម្យ៉ាងវិញទៀត តួកគីមានសិទ្ធិឆ្លើយតបរាល់ការវាយប្រហាររបស់រដ្ឋាភិបាលស៊ីរី  ប៉ុន្តែ ត្រឹមតែតាមដានការគោរពបទឈប់បាញ់ប៉ុណ្ណោះ ហើយមិនត្រួតត្រាទឹកដីស៊ីរីទេ។ មេដឹកនាំនៃប្រទេសទាំងពីរក៏បានឯកភាពគ្នាបង្កើតច្រករបៀងសុវត្ថិភាពមួយ ដែលរត់ពីខាងកើតទៅខាងលិច ឆ្លងតាមតំបន់ Idlib និងរៀបចំល្បាតរួមគ្នានៅតាមបណ្តោយផ្លូវនេះ ចាប់ពីថ្ងៃទី ១៥ ខែមីនា។

Idlib គឺជាទឹកដីចុងក្រោយ ដោយក្រុមឧទ្ទាមគាំទ្រទួរគីទន្ទ្រានកាន់កាប់។ កងទ័ពស៊ីរីបានបើកយុទ្ធនាការដណ្តើមយកតំបន់ Idlib មកវិញកាលពីខែធ្នូឆ្នាំ ២០១៩ ដោយមានការគាំទ្រពីកងទ័ពអាកាសរុស្ស៊ីនិងដណ្តើមបានទីតាំងសំខាន់ៗមួយចំនួនដោយបង្ខំឱ្យតួកគី ធ្វើអន្តរាគមន៍យោធាដើម្បីរក្សាឥទិ្ធពលរបស់ខ្លួននៅក្នុងតំបន់ Idlib នេះ។ កាលពីថ្ងៃទី ១ ខែមិនា តួកគីបានបាញ់ទម្លាក់យន្តហោះស៊ីរី ២ គ្រឿងនៅ Idlib ហើយបានវាយប្រហារតាមជើងអាកាសលើព្រលានយន្តហោះយោធានៅខាងក្រៅខ្សែត្រៀមជួរមុខ បណ្តាលអោយទាហានស៊ីរី ១៩ នាក់ត្រូវស្លាប់។ តួកគីក៏បានបង្កើនប្រតិបត្តិការយោធា បន្ទាប់ពីទាហានរាប់សិបនាក់របស់ខ្លួនត្រូវស្លាប់នៅក្នុងការវាយប្រហារតាមអាកាសកាលពីសប្តាហ៍មុន។ គិតត្រឹមថ្ងៃទី ៥ ខែមិនាទាហានទួរគីចំនួន ៥៧ នាក់ត្រូវស្លាប់។

រុស្ស៊ី - តួកគីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរី - ảnh 2ប្រធានាធិបតីរុស្ស៊ី Vladimir Putin និងប្រធានាធិ បតីតួកគី Tayyip Erdogan (រូបភាព៖ Reuters)

ជម្លោះរវាងកងកម្លាំងគាំទ្រតួកគី និងកងទ័ពស៊ីរីបានធ្វើឱ្យទំនាក់ទំនងទីក្រុងម៉ូស្គូ - អង់ការ៉ាកាន់តែតានតឹង ហើយស្ថានភាពសង្គ្រាមនៅស៊ីរីកាន់តែមានភាពច្របូកច្របល់។ យន្ត ហោះរុស្ស៊ីបានទម្លាក់គ្រាប់បែកយ៉ាងខ្លាំង ទៅ លើក្រុមឧទ្ទាមដែលគាំទ្រដោយទួរគី។ អង្គការ សហប្រជាជាតិបានរិះគន់រុស្ស៊ីនិងតួកគី ពីបទ “ប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម” បង្កឱ្យមានគ្រោះមហន្តរាយមនុស្សធម៌ដ៏ធំបំផុតក្នុងរយៈពេល ៩ ឆ្នាំនៃសង្គ្រាមស៊ីវិលស៊ីរី។ ខណៈពេលដែល តួក គីជឿជាក់ថា រុស្ស៊ីកំពុងធ្វើអន្តរាគម ន៍កាន់តែជ្រៅនៅក្នុងសង្គ្រាមស៊ីរីនោះ រុស្ស៊ីបានអះអាង ថា ខ្លួនបញ្ជូនកងទ័ពទៅកាន់ស៊ីរី តាមសំណើស្របច្បាប់របស់រដ្ឋអំណាចស៊ីរី។

ស៊ីរីនិងល្បែងរវាងបណ្តាប្រទេស

ក្នុងបរិបទនោះ កិច្ចព្រមព្រៀងឈប់បាញ់បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើស្ថានភាពបច្ចុប្បន្នលើសមរភូមិស៊ីរី។ ច្បាស់លាស់ថា ទាំងរុស្ស៊ីនិងទួរគី សុទ្ធតែប្តេជ្ញាចៀសវាងជម្លោះដោយផ្ទាល់ ព្រោះប្រទេសទាំងពីរមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាលើវិស័យពាណិជ្ជកម្មនិងការពារជាតិ។ មុនដំណើរទស្សនកិច្ចរបស់ប្រធានា ធិបតីទួរគីលោក Recep Tayyip Erdogan ទៅកាន់ប្រទេសរុស្ស៊ី វិមានក្រឹមឡាំងបានផ្សព្វផ្សាយសារមួយដោយបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាមួយប្រទេសទួរគី គឺជាអាទិភាពចម្បងសម្រាប់ប្រទេសខ្លួន។ ចំណែកខ្លួនវិញ ទីក្រុងអង់ការ៉ាក៏បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមិនអាចធ្វើខុសម្តងទៀត ដូចកាលពីឆ្នាំ ២០១៥ នោះទេ ពោលគឺ យន្តហោះចម្បាំង F-16 របស់ទួរគីដែលទម្លាក់យន្តហោះទម្លាក់គ្រាប់បែក ប្រភេទ Su-24 របស់រុស្ស៊ីនាំមកនូវវិបត្តិកាន់តែធ្ងន់ធ្ងរ។  ទោះយ៉ាងណាក៏ដោយ មានហេតុផលមួយទៀតដែលធ្វើអោយទីក្រុងអង់ការ៉ាបានខិតទៅជិតជាមួយទីក្រុងម៉ូស្គូ គឺមុននេះ សំណើរបស់សហរដ្ឋអាមេរិកស្នើគាំទ្រប្រទេសទួរគីនៅក្នុងដែនអាកាស Idlib ត្រូវបានក្រុងវ៉ាស៊ីនតោនបដិសេធទាំងស្រុង។ ជំនួសវិញ វ៉ាស៊ីនតោនបាននិយាយថា ខ្លួនកំពុងពិចារណាគាំទ្រសកម្មភាពមនុស្សធម៌នៅ Idlib តែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ បណ្តាប្រទេសអឺរ៉ុប ក៏បានសម្តែងការមិនពេញចិត្តចំពោះសម្ពាធរបស់ទួរគីទៅលើពួកគេនៅក្នុងបញ្ហាស៊ីរី នៅពេលដែល បើកព្រំដែនរបស់ខ្លួន ដើម្បីអនុញ្ញាតអោយជនចំណាកស្រុកពីប្រទេសទួរគីចូលមក អឺរ៉ុប។

បច្ចុប្បន្ន ដំណោះស្រាយនយោបាយដ៏ទូលំទូលាយនិងគ្រប់ជ្រុងជ្រោយ ដើម្បីបញ្ចប់ជម្លោះនៅ Idlib នៅតែពឹងផ្អែកលើតួអង្គសំខាន់ នោះគឺរដ្ឋាភិបាលស៊ីរី រុស្ស៊ី និងតួកគីដដែល។ សម្រាប់ស៊ីរី នោះជាបូរណភាពដែនដី រួមទាំង Idlib។ សម្រាប់ប្រទេសរុស្ស៊ី នោះគឺពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងប្រទេសមជ្ឈឹមបូព៌ា។ សម្រាប់ប្រទេសតួកគី នោះគឺដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ ហានិភ័យសន្តិសុខពីជនឃឺដនិងអះអាងតួនាទីនៅក្នុងប្រទេសស៊ីរី។ យ៉ាងណាមិញ កិច្ចព្រមព្រៀងឈប់បាញ់ទើបទទួលបានរវាងរុស្ស៊ីនិង តួកគី គ្រាន់តែជួយកាត់បន្ថយហានិភ័យនៃការប្រឈមមុខគ្នាផ្នែកយោធា បង្កលក្ខណៈងាយស្រួលក្នុងការដោះស្រាយវិបត្តិមនុស្សធម៌នៅទីនេះ។ សន្តិភាពនៅស៊ីរីក៏ត្រូវពឹងផ្អែកច្រើនទៅលើការខិតខំរបស់ភាគីនានានៅតុចរចានៅ ខណៈពេលដែល ផលប្រយោជន៍របស់មនុស្សទាំងអស់មានតុល្យភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ