លទ្ធផលវិជ្ជមានទទួលបានពីសម័យសួរដេញដោលរបស់រដ្ឋសភា

(VOVworld)-កិច្ចប្រជុំលើកទី២ រដ្ឋសភាវៀតណាមនីតិកាលទី១៤ទើបនឹងបញ្ចប់
រយៈ ពេល២ថ្ងៃកន្លះសម្រាប់ធ្វើការសួរដេញដោលសមាជិករដ្ឋាភិបាល។ ទោះបី
ជា នេះជា ការសួរដេញដោលលើកដំបូងរបស់រដ្ឋសភានីតិកាលទី១៤ក៏ដោយ
ប៉ុន្តែសម័យសួរ ដេញដោលនេះទទួលបានការវាយតម្លៃខ្ពស់ពីសាធារណមតិ
ពីខ្លឹមសារទៅដល់ការ បកស្រាយរបស់សមាជិកនានាក៏ដូចជាបរិយាកាសជជែក
វែកញែកនៅក្នុងសាលប្រជុំ ផងដែរ។ លទ្ធផលវិជ្ជមានទទួលបានពីសកម្មភាព
សួរដេញដោលនេះបានរួម ចំណែកលើកកំពស់ប្រសិទ្ធិភាពឃ្លាំមើលរបស់រដ្ឋ
សភាវៀតណាម។

លទ្ធផលវិជ្ជមានទទួលបានពីសម័យសួរដេញដោលរបស់រដ្ឋសភា - ảnh 1
ប្រធានរដ្ខសភាថ្លែងមតិបញ្ចប់សម័យសួរដេញដោលនៅក្នុងកិច្ចប្រជុំលើកទី២ រដ្ឋសភាវៀតណាមនីតិកាលទី១៤


        ក្នុងរយៈពេល២ថ្ងៃកន្លះអនុវត្តការសូរដេញដោលនោះ នាយករដ្ឋមន្ត្រីរដ្ឋា
ភិបាល វៀតណាមលោក Nguyen Xuan Phuc និងរដ្ឋមន្ត្រី៤រូប រួមមានរដ្ឋមន្ត្រីក្រ
សួងឧស្សាហ -ពាណិជ្ជកម្ម រដ្ឋមន្ត្រីធនធាននិងបរិស្ថាន រដ្ឋមន្ត្រីក្រសួងអប់រំនិង
បណ្តុះបណ្តាលនិង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបកស្រាយនូវសំនួរចំនួន២០០
ពីសមាជិកសមាជិកានានា។

        ជ្រើសរើសត្រឹមត្រូវនូវបញ្ហានាំចេញសម្រាប់សួរដេញដោល

        បញ្ហាដែលបានដាក់ចេញសម្រាប់សួរដេញដោលនៅក្នុងកិច្ចប្រជុំលើកនេះ
សុទ្ធតែជាបញ្ហាក្តៅគគុកពាក់ព័ន្ធផ្ទាល់ទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជា
ជន។ លើ វិស័យសេដ្ឋកិច្ច នោះជាវិធានការដោះស្រាយគម្រោងការរោងចក្រខាត
បង់ខ្វះប្រសិទ្ធភាព ការគ្រប់គ្រងទីផ្សារ ការប្រឆាំងការរត់ពន្ធ ទំនិញ ក្លែងក្លាយ
 និងគោលនយោបាយលោតផ្លោះមួយចំនួនសម្រាប់ការអភិវឌ្ឍន៍ជាដើម។ រីឯលើ
វិស័យសង្គមវិញ គឺស្ថានភាពអនុវត្តកម្មវិធីកែទម្រង់វិស័យអប់រំនិងបណ្តុះ​បណ្តាល
ផ្លាស់ប្តូរថ្មីវិស័យអប់រំលើគ្រប់ជ្រុងជ្រោយដោយផ្សាភ្ជាប់ការបណ្តុះបណ្តាល
ជាមួយការរៀបចំផែនការ និងការប្រើប្រាស់ប្រភពធនធានមនុស្ស។ បន្តទៅទៀត
គឺ បញ្ហាបរិស្ថាន ខ្លឹមសារសួរដេញដោលគឺផ្តោតសំខាន់លើការអនុវត្តគោលនយោ
បាយ ច្បាប់ក្នុងការដោះស្រាយកាកសំណល់របស់រោងចក្រឧស្សាហកម្មមួយចំនួន
 ការគ្រប់ គ្រង់ដោះស្រាយបញ្ហាបំពុលបរិស្ថាននិងដំណោះស្រាយបន្សាំជាមួយ
បម្រែបម្រួលអា កាសធាតុដ៏ដូចជាការគ្រប់គ្រង ធ្វើអាជីវកម្មប្រភពធនធានរ៉ែ។​ចុង
ក្រោយគឺការងារ កម្មាភិបាល ពោលគឺបញ្ហាកាត់បន្ថយបុគ្គលិក ដំណោះស្រាយកែ
ទម្រង់ប្រាក់បៀវត្ស លើកកំពស់គុណភាពកម្មាភិបាល មន្ត្រី។​វាយតម្លៃអំពីខ្លឹមសារ
សួរដេញដោល ប្រធាន រដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បាន
ចាត់ទុកថា៖

        “តាមរយៈសកម្មភាពនៅក្នុងសម័យសួរដេញដោលលើកនេះសរឲ្យឃើញថា
 ក្រុមបញ្ហាដែលបានរដ្ឋសភាជ្រើសរើសនោះគឺត្រឹមត្រូវ សមស្របជាមួយនឹងជីវភាព
 ជាក់ស្តែង និងត្រូវបានអ្នកបោះឆ្នោត សាធារណមតិយកចិត្តទុកដាក់វាយតម្លៃ
ខ្ពស់។ ប្រការនេះបញ្ជាក់ថា រដ្ឋសភាបង្ហាញបាននូវស្មារតីធ្វើការត្រឹមត្រូវ ការសួរ
ដេញដោល ក្តាប់ជាប់នឹងក្រុមបញ្ហា ជាពិសេសគឺចង្អល់ច្បាស់នូវកំហិត ការអន់
ខ្សោយ និងនាំចេញ ដំណោះស្រាយជំនះពុះពារផងដែរ”។

        បង្កើតឡើងគុណភាពនិប្រសិទ្ធិភាពរបស់ព័ត៌មាន

        ការជជែកវែកញែកនៅក្នុងកិច្ចប្រជុំលើកទី២ រដ្ឋសភាវៀតណាមនីតិកាលទី
១៤នេះ រវាងសមាជិកសមាជិកាជាមួយសមាជិករដ្ឋាភិបាលជាចំណុចលោតផ្លោះ
 គួរឲ្យ កត់សម្គាល់។ នេះជាការបោះជំហានសំខាន់ ដែលបានផ្លាស់ប្តូរពីលក្ខណៈ
រដ្ឋសភា បង្ហាញបទអន្តរាគមន៍ទៅកាន់រដ្ឋសភាធ្វើការពិភាគ្សានិងជជែកវែកញែក
ផ្ទាល់។ លោក Nguyen Van Chien សមាជិកសភាមណ្ឌលហាណូយបានពិនិត្យថា៖

        “ដោយសារពេលវេលាសម្រាប់ការសួរដេញដោលមានកាលកំណត់ ដូច្នេះ
រដ្ឋសភាបាននាំចេញគំនិតថាមិនបាច់ចុះឈ្មោះទេ គឺនៅពេលមានទស្សនៈផ្សេង
និងចាំ​បាច់នោះ សមាជិកសមាជិកាអាចលើកដៃដើម្បីធ្វើការបដិវាទភ្លាម។​ខ្ញុំចាត់
ទុកថា វិធាន ការនេះរួមចំណែកបង្កើនលក្ខណៈបដិវាទនៅសម័យសួរដេញដោល
ដើម្បីបំភ្លឺច្បាស់ នូបញ្ហាដែលបានចោទសួរ”។

        សម័យសួរដេញដោលលើកនេះទទួលបានលទ្ធផលវិជ្ជមាន ដោយសារ
សមាជិក រដ្ឋាភិបាលមិនគេចពីបញ្ហាដែលបានសមាជិកសមាជិកាសភានាំចេញ
ឡើយ។​សមាជិករដ្ឋាភិ​បាលសុទ្ធតែក្តាប់ជាប់ជំនាញ វិស័យដែលខ្លួនគ្រប់គ្រង
ជាពិសេសគឺនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc គឺបានបកស្រាយច្បាស់
លាស់និងបង្ហាញច្បាស់ការប្តេជ្ញា យ៉ាងខ្លាំងក្លាជំនះពុះពាររាល់បញ្ហានៅសល់
ដែលបានសមាជិកសមាជិកាសភានាំចេញ។ លោក Do Duc Hong Ha សមា
ជិកសភាមណ្ឌលហាណូយបានវាយតម្លៃថា៖

        “ខ្ញុំឃើញថា ដំណោះស្រាយដែលនាយករដ្ឋមន្ត្រីបានបកស្រាយចំពោះមុខ
រដ្ឋសភាគឺគ្រប់គ្រាន់ណាស់ ពីបញ្ហាបំណុលសាធារណ ការបង្ការប្រឆាំងឧក្រិដ្ឋជន
រហូតដល់ការរៀបចំកម្មាភិបាលនិងកំណែទម្រង់បែបបទរដ្ឋបាល។ ប្រសិនបើ
ដំណោះ ស្រាយទាំងអស់នេះត្រូវបានអនុវត្តជាក់ស្តែងក្នុងជីវភាពរស់នៅនោះ
នឹងដោះស្រាយ បានល្អរាល់បញ្ហាដែលអ្នកបោះឆ្នោតនិងប្រជាជនកំពុងរំពឹង
ទុកផងដែរ”។

        សួរដេញដោលជាសកម្មភាពសំខាន់នៅក្នុងកិច្ចប្រជុំនីមួយៗរបស់រដ្ឋសភា។
ការផ្លាស់ប្តូរថ្មីសកម្មភាពសួរដេញដោលនៅកិច្ចប្រជុំលើកទី២រដ្ឋសភាវៀតណាមនីតិ
កាល ទី១៤មិនត្រឹមតែរួមចំណែកលើកកំពស់ប្រសិទ្ធិភាពសកម្មភាពឃ្លាំមើលរបស់
រដ្ឋសភា ប៉ុណ្ណោះទេ ថែមទាំងបង្កើតឡើងទំនុកទុកចិត្តរបស់អ្នកបោះឆ្នោតចំពោះ
គុណភាព និង ប្រសិទ្ធិភាពនៃសកម្មភាពរបស់ស្ថាប័ននីតិបញ្ញត្តិនិងស្ថាប័ននិតិប្រ
តិបត្តិច្បាប់ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ