វៀតណាម និងបណ្ដាប្រទេស មជ្ឈឹមបូព៌ា - ទ្វីបអាហ្វ្រិក៖ សក្កានុពល​សហប្រតិបត្តិការ​ជាច្រើន

(VOVWORLD) -សន្និសីទ ដោយប្រធានបទ “ជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសមជ្ឈឹមបូព៌ា - អាហ្វ្រិក ឆ្នាំ ២០១៩ “ ដែលត្រូវបានក្រសួងការបរទេសវៀតណាមរៀបចំឡើងជាលើកដំបូង បានប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា នៅទីក្រុងហាណូយ។ ក្នុងនាមជាដៃគូគួរឲ្យជឿទុកចិត្ត ប្រកបដោយមានការទទួលខុសត្រូវរបស់បណ្ដាប្រទេស មជ្ឈឹមបូព៌ា - អាហ្រ្វិកនោះ វៀតណាមតែងតែគោរពទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាប្រពៃណីជាមួយបណ្តាប្រទេសក្នុងតំបន់នេះ។ 
វៀតណាម និងបណ្ដាប្រទេស មជ្ឈឹមបូព៌ា - ទ្វីបអាហ្វ្រិក៖ សក្កានុពល​សហប្រតិបត្តិការ​ជាច្រើន - ảnh 1 សន្និសីទ ដោយប្រធានបទ “ជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសមជ្ឈឹមបូព៌ា - អាហ្វ្រិក ឆ្នាំ ២០១៩ “ (រូបថត baoquocte)

ហេតុដូច្នេះហើយ សកម្មភាពនេះ សំដៅបង្កើនការតភ្ជាប់ បង្កើតវេទិកាសន្ទនា និងផ្លាស់ប្តូរផ្ទាល់រវាងស្ថាប័នតំណាងការទូតនៃបណ្ដាប្រទេសក្នុងតំបន់នេះ ជាមួយក្រសួង ស្ថាប័ន ខេត្ត ក្រុង សហគ្រាសនានារបស់វៀតណាមស្ដីពីរាល់វិធានការជាក់ស្ដែង សំដៅជំរុញថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងភាគីទាំងពីរ។

សក្កានុពលសហប្រតិបត្តិការជាច្រើន

ជាទីផ្សារមួយ ដែលមានចំនួនប្រជាជនជាង ១,៦ ពាន់លាននាក់ និងមានផ្ទៃដីជាង ៣៦ លានគីឡូម៉ែត្រការ៉េនោះ តំបន់មជ្ឈឹមបូព៌ា - អាហ្វ្រិកជាតំបន់មួយដែលមានសក្តានុពលសហប្រតិបត្តិការជាច្រើន។ ទន្ទឹមនឹងនេះ វៀតណាមគឺជាប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់ អាស៊ីអាគ្នេយ៍ដែលជាតំបន់រីកលូតលាស់លឿនបំផុតនៅអាស៊ី - ប៉ាស៊ីហ្វិក។ នាបច្ចុប្បន្ននេះ វៀតណាមបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ៦៩ ក្នុងចំណោមប្រទេសទាំង ៧០ នៅតំបន់ មជ្ឈឹមបូព៌ា ហើយមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសទាំងអស់ក្នុងតំបន់ ដោយទទួលបានទំហំពាណិជ្ជកម្មទ្វេភាគីជាង ១៧,៥ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ កើន ៣០០% បើប្រៀបធៀបនឹងឆ្នាំ ២០០៨ ។

បណ្ដាប្រទេសមកពីទ្វីបអាហ្រ្វិកនិងមជ្ឈឹមបូព៌ាសុទ្ធតែវាយតម្លៃខ្ពស់ការអភិវឌ្ឍន៍
របស់ វៀតណាម ដោយចាត់ទុកថាក្នុង បរិបទ ដែលសមាហរណកម្មអន្តរជាតិ កំពុងប្រព្រឹត្តិទៅយ៉ាងខ្លាំងក្លានៅទាំងអាស៊ី មជ្ឈឹមបូព៌ានិងទ្វីបអាហ្វ្រិកនោះ ដោយមានសក្កានុពល និងប្រៀបខ្លាំងដែលអាចជួយគ្នាទៅវិញទៅមកនោះ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងបណ្ដាប្រទេសមជ្ឈឹមបូព៌ា - ទ្វីបអាហ្វ្រិកកំពុងមានឱកាសដើម្បីអភិវឌ្ឍន៍ថែមទៀត។ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Cuong បានឲ្យដឹងថា៖

“ទំនាក់ទំនងរវាងមជ្ឈឹមបូព៌ា - អាហ្រ្វិក ជាមួយវៀតណាមគឺល្អប្រសើរ និងយូរអង្វែងណាស់។ មិនថាប្រទេសអាហ្វ្រិកណាក៏ដោយ គឺសុទ្ធតែស្គាល់គោរពរាប់អានលោកប្រធានហូជីមិញ និងលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅពេលនិយាយដល់វៀតណាម។ ប៉ុន្តែទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីមិនទាន់សក្តិសមឡើយ ដោយសារភាគីទាំងពីរមិនទាន់ផ្ដោតសំខាន់លើការអភិវឌ្ឍនេះ ហើយការផ្លាស់ប្ដូរព័ត៌មាននៅតែមានកំហិត។ ហេតុដូច្នេះហើយ នៅក្នុងសន្និសីទ្ធនេះ បណ្ដាឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសមជ្ឈឹមបូព៌ាទ - អាហ្វ្រិកនឹងបានដឹងច្បាស់អំពីស្ថានភាពនៅវៀតណាម ក្នុងរយៈពេលកន្លងទៅ ក៏ដូចជាការតម្រង់ទិសដៅរបស់វៀតណាមនាពេលខាងមុខ“។

ក្នុងបរិបទ ដែលទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងតំបន់មជ្ឈឹមបូព៌ា - អាហ្រ្វិកមិនទាន់សមស្របនឹងសក្តានុពលនោះ ភាគីទាំងពីរបានចាត់ទុកថា ទំហំពាណិជ្ជកម្មទ្វេភាគីបានស្រូបយក ៣,៥% នៃប្រាក់តម្លៃនាំចេញទំនិញរបស់វៀតណាមសរុបចំនួន ៤៨០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨ គឺមិនទាន់សក្ដិសមនឹងល្បឿនកំណើន និងទំហំពាណិជ្ជកម្ម និងចំនួនប្រជាជននៃប្រទេសទាំងពីរ។

បង្កើតកម្លាំងចលករសម្រាប់ពាណិជ្ជកម្ម និងវិនិយោគ

ក្នុងបរិបទនេះ ត្រូវមានសកម្មភាពបន្ថែមទៀតដោយអនុវត្តវិធានការបច្ចេកទេសដើម្បីសាធារណជនវៀតណាម និងបណ្ដាប្រទេសមជ្ឈឹមបូព៌ា -អាហ្រ្វិកយល់ដឹងកាន់បន្ថែមអំពីវប្បធម៌ ភាសា ការលំបាកសាកល្បង នៅពេលសហប្រតិបត្តិការជាមួយគ្នា គឺជាភារកិច្ច និងគោលដៅនៃសន្នសីទ ដោយប្រធានបទ ជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសមជ្ឈឹមបូព៌ាទ - ទ្វីបអាហ្វ្រិក ឆ្នាំ ២០១៩។ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Cuong បានឲ្យដឹងថា៖

“សន្និសីទនេះបានស្ថិតក្នុងក្របខ័ណ្ឌនៃគម្រោងអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម មជ្ឈឹមបូព៌ា - អាហ្វ្រិកដំណាក់កាល ២០១៦ -២០២០ ដែលត្រូវបាននាយករដ្ឋមន្ត្រីអនុម័ត។ សន្និសីទនេះនឹងបង្កើតកម្លាំងចលករសម្រាប់ទំនាក់ទំនងរវាងវៀតណាមជាមួយមជ្ឈឹមបូព៌ា - អាហ្វ្រិកនាពេលខាងមុខ។ សន្និសីទលើកនេះ មិនត្រឹមតែបានផ្លាស់ប្តូរព័ត៌មានប៉ុណ្ណោះទេ ថែមទាំងបានផ្តោតសំខាន់លើបញ្ហាចំនួន ៣ គឺ ជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ វៀតណាមមជ្ឈឹមបូព៌ា - អាហ្វ្រិកនាពេលខាងមុខ និងលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំងទៀតផង“។

ក្នុងគោលនយោបាយកិច្ចការបរទេស វៀតណាមជានិច្ចកាលផ្តោតសំខាន់លើការបង្កើនទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបណ្ដាប្រទេស មជ្ឈឹមបូព៌ា -អាហ្វ្រិក។ ទំនាក់ទំនងនយោបាយដ៏ល្អប្រសើរនេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ