វៀតណាម - រយៈពេល ២៤ ឆ្នាំ នៃការួមដំណើរក្នុងដំបូលរួមអាស៊ាន

(VOVWORLD) -នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៩ វៀតណាមបានរៀបចំពីធីរំលឹកខួបលើកទី ២៤ ឆ្នាំ នៃការចូលរួមជាសមាជិកនៃ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។ ក្រោយរៈពេលជាង ២ ទសវត្សរ៍នៃការធ្វើសមាហរណកម្មជាមួយតំបន់មក វៀតណាមបានក្លាយទៅជាសមាជិកដ៏ សកម្ម ម្ចាស់ការ មានការទទួលខុសត្រូវ និងមានឥទ្ធិពលយ៉ាងធំធេងដល់រចនាសម្ព័ន្ធឯកភាពនៃអាស៊ាន ក៏ដូចជារក្សាសន្តិភាព វិបុលភាពនៅតំបន់ ព្រមទាំងកសាងអាស៊ានឲ្យក្លាយទៅជាសហគមន៍រួមមួយ ដោយយកប្រជាជនជាមជ្ឈភាព។
វៀតណាម -  រយៈពេល ២៤ ឆ្នាំ នៃការួមដំណើរក្នុងដំបូលរួមអាស៊ាន - ảnh 1 លោក Le Hoai Trung អនុរដ្ឋមន្ត្រីការបរទេសវៀតណាម

“ពីយូរលង់ណាស់មកហើយ ថៃបានទទួលស្គាល់ថា អាស៊ាននឹងមិនអាចខ្លាំងមាំ មួន ប្រសិនបើគ្មានប្រទេសជាសមាជិកដទៃទៀតនៅតំបន់ អាស៊ីអាគ្នេយ៍នោះ ។ នៅពេលដែលវៀតណាមចូលជាសមាជិកអាស៊ាន នឹងជួយឲ្យតំបន់ កាន់តែខ្លាំងមាំមួន ហើយថែមទាំងបង្កើតកម្លាំងចលករជាច្រើនដើម្បីអភិវឌ្ឍន៍ផងដែរ។"

លោក Phacha Kunakasem រដ្ឋមន្ត្រីការបរទេសថៃ បានថ្លែងដូច្នេះ នៅពេលដែលវៀតណាមបានចូលជាសមាជិកអាស៊ានជាផ្លូវការកាលពីឆ្នាំ១៩៩៥នៅប៊្រុយណេ។

ជំហានជាវិជ្ជមានក្នុងដំណើរការធ្វើសមាហរណកម្ម

ការចូលជាសមាជិកអាស៊ានគឺជាជំហានវិជ្ជមានក្នុងដំណើរការសមាហរណកម្មនៃប្រ ទេសជាតិ បើកទ្វារបំបែកការហ៊ុំព័ន្ធនិងធ្វើសមាហរណកម្មទៅក្នុងតំបន់ និងអន្តរជាតិ។ លោក Le Hoai Trung អនុរដ្ឋមន្ត្រីការបរទេសវៀតណាមបានឲ្យដឹងថា៖"នៅពេលវៀតណាមឈានចូលដំណើរការផ្លាស់ប្ដូរថ្មីនោះ យើងត្រូវបង្កើតលក្ខខណ្ឌអន្ដរជាតិដ៏អំណោយផលបំផុត ជាពិសេសគឺបញ្ហាសន្តិភាព និងកិច្ចសហប្រតិបត្តិការដើម្បីផ្ដោត លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ប្រការនេះបានចែងក្នុងសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ៦ និងមហសន្និបាតលើកទី ៧ របស់បក្ស និងក្នុងសេចក្ដីសម្រេចចិត្តលេខ ១៣ របស់ការិយាល័យនយោបាយឆ្នាំ ១៩៨៨។ ក្នុងក្របខ័ណ្ឌនេះ ការជំរុញទំនាក់ទំនងមិត្តភាពជាមួយបណ្ដាប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺដើរតួនាទីយ៉ាងសំខាន់ សំដៅសម្រេចគោលដៅនេះផងដែរ"។

បន្ទាប់ពីចូលជាសមាជិកអាស៊ានមក វៀតណាមបានជំរុញយ៉ាងសកម្មឲ្យអាស៊ានដាក់បញ្ជូលប្រទេសជាសមាជិកថ្មីគឺ ៖កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ហើយខិតខំប្រឹងប្រែងអនុវត្តន៍ក្ដីសុបិនអំពីមហាគ្រួសារអាស៊ានដែលមានសមាជិកចំនួន ១០។ នាបច្ចុបន្ននេះ វៀតណាមកំពុងក្លាយទៅជាប្រទេស ឈានមុខគេមួយដែលរួមចំណែកទៅក្នុងការអភិវឌ្ឍនៃសមាគម។ការរួមដំណើរជាមួយបណ្ដាប្រទេសជាសមាជិក ដឹកនាំអាស៊ានតាមទិសដៅត្រឹមត្រូវគឺជាការរួមចំណែក ដ៏ធំបំផុតរបស់វៀតណាម។ អតីត ឯកអគ្គរដ្ឋទូតនូវែលសេឡង់លោក Haike Manning ដែលជាដៃគូដ៏ធំបំផុតរបស់អាស៊ានបានចាត់ទុកថា៖ "វៀតណាមគឺជាសមាជិកដ៏សំខាន់មួយរបស់អាស៊ាន ក្នុងការបង្កើតតំបន់អាស៊ានដ៏រស់រវើក និងវិបុលភាព។ អាស៊ានកំពុងទាក់ទាញការយកចិត្តទុកដាក់ពីបណ្តាប្រទេសមហាអំណាច ហើយយើងខ្ញុំបានគោរពទំនាក់ទំនងជាមួយអាស៊ាន។ នូវែលសេឡង់បានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន ដោយបញ្ហាញនូវកិច្ចសន្យារបស់យើងខ្ញុំចំពោះវិបុលភាពរបស់បណ្ដាប្រទេសក្នុងតំបន់"។

បង្កើតសន្ទុះសមាហរណកម្ម និងលើកកម្ពស់ឋានៈ

ដំណើរការចូលជាសមាជិកអាស៊ានក៏បាននាំមកនូវផលប្រយោជន៍ដ៏សំខាន់និងជាក់ស្ដែងជាច្រើនសម្រាប់វៀតណាម។ អាស៊ានគឺជាវេទិកាដំបូងដើម្បីវៀតណាមលើកកំពស់សមត្ថភាពធ្វើសមាហរណកម្មអន្តរជាតិ បង្កើតការវិវឌ្ឍជាវិជ្ជមានក្នុងការកសាង និងសុក្រឹតគោលនយោបាយ ក្រឹតក្រម និងបែបបទក្នុងស្រុកឲ្យស្របនឹងស្តង់ដារអន្តរជាតិ។

ការចូលជាសមាជិកអាស៊ានក៏ជួយឲ្យវៀតណាមលើកម្ពស់សមត្ថភាពរបៀបរបប និងសមត្ថភាពធ្វើចំណាត់ការលើបញ្ហាឆ្លងដែនដូចជា បរិស្ថាន គ្រោះមហន្តរាយ ជំងឺរាតត្បាត និងការប្រែប្រួលអាកាសធាតុ។ ជាពិសេស តួនាទីដែលកាន់តែសំខាន់របស់វៀតណាមក្នុងអាស៊ានគឺជា កាតាលីករ ដែលរួមចំណែកលើកកម្ពស់តម្លៃយុទ្ធសាស្ត្ររបស់វៀតណាម បង្កើនទំនាក់ទំនងទ្វេភាគីរបស់វៀតណាមជាមួយបណ្ដាប្រ ទេសក្រៅប្លុកអាស៊ាន ជាពិសេសគឺប្រទេសមហាអំណាច។ វាយតម្លៃអំពីការចូលរួមក្នុងអាស៊ានរបស់វៀតណាម លោក Vu Khoan អតីតឧបនាយករដ្ឋមន្រ្តីវៀតណាមបានឲ្យដឹងថា៖ "ក្រឡេកមើលរយៈពេល ២ ទសវត្សរ៍កន្លងទៅ ការចូលជាសមាជិកអាស៊ានរបស់វៀតណាមគឺជាសេចក្ដីសម្រេចមួយដ៏ត្រឹមត្រូវ នាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់វៀតណាម។ រួមជាមួយអាស៊ាន វៀតណាមមានឋានៈអន្តរជាតិដ៏ធំធេងដែលមិនធ្លាប់មាន។ ម៉្យាងវិញទៀត វៀតណាមបានចូលរួមរបៀបរបបដ៏សំខាន់ជាច្រើន ព្រមទាំងមានឋានៈស្មើនឹងបណ្ដាប្រទេសមហាអំណាចលើពិភពលោកផងដែរ"។

នាឆ្នាំ ២០២០២ វៀតណាមនឹងបន្តទទួលតំណែងជាប្រធានប្ដូរវេនរបស់អាស៊ាន។ វៀតណាមនឹងបន្តដាក់ចេញនូវកិច្ចសន្យាដ៏ខ្លាំងក្លា រួមជាមួយអាស៊ានឈានចូលតំបន់ដ៏ទូលំទូលាយ ព្រមទាំងត្រៀមខ្លួនជាស្រេចដើម្បីចូលរួមកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងតំបន់ ក៏ដូចជាធ្វើសមាហរណកម្មអន្តរជាតិផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ