វៀតណាម - រុស្ស៊ី បង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ

(VOVWORLD) -ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - សហព័ន្ធរុស្ស៊ីកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដ៏ល្អប្រសើរលើគ្រប់វិស័យ។
វៀតណាម - រុស្ស៊ី បង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ - ảnh 1 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងប្រធាន សភា Duma ជាតិ រុស្ស៊ី លោក Vyacheslav Viktorovich Volodin (រូបថត៖ quochoi.vn)

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan កំពុង បំពេញ ទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែធ្នូឆ្នាំ ២០១៩។ ដំណើរទស្សនកិច្ចនេះ សំដៅបង្កើន ថែមទៀត នូវទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - សហព័ន្ធ រុស្ស៊ី និយាយរួម និងអនុវត្តន៍រាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរនិយាយដោយឡែក។

រាល់ការបោះជំហានដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគី

ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - សហព័ន្ធរុស្ស៊ីកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដ៏ល្អប្រសើរលើគ្រប់វិស័យ។

ស្ដីពីនយោបាយ ការទូត ភាគីទាំងបានផ្លាស់ប្ដូរគណប្រតិភូគ្រប់ជាន់ថ្នាក់ជាប្រចាំ ជាពិសេសគឺគណប្រតិភូជាន់ខ្ពស់ ដែលលេចធ្លោបំផុតគឺ៖ ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong  នៅរុស្ស៊ីឆ្នាំ ២០១៨  ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក D.Medvedev នៅវៀតណាមឆ្នាំ ២០១៨  ដំណើរទស្សនកិច្ចរបស់ប្រធានសភា Duma ជាតិនៃសហព័ន្ធរុស្ស៊ី លោក V.Volodin នៅវៀតណាម ឆ្នាំ ២០១៨  ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅរុស្ស៊ីឆ្នាំ ២០១៩ និងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមលើកនេះ។ ដំណើរទស្សនកិច្ចទាំងនេះគឺជាកម្លាំងចលករដ៏ខ្លាំងក្លា ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី។

ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរមានជំហានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ នាឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន ៤,៥ ពាន់លានដុល្លារអាមេរិក កើន ៣០% បើធៀបនឹងឆ្នាំ២០១៧; ៩ ខែនៃឆ្នាំ ២០១៩ ទទួលបាន ៣,៤ ពាន់លានដុល្លារអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីនៅតែមានសក្កានុពលអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ឲ្យសមស្របនឹងទំនាក់ទំនងនយោបាយដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ លោក Mai Tien Dung រដ្ឋមន្ត្រី និងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលបានឲ្យដឹងថា៖

“ទំនាក់ទំនងនយោបាយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីមានការជឿទុកចិត្តខ្ពស់។ តាមរយៈដំណើរទស្សនកិច្ច និងជំនួបប្រាស្រ័យរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនេះ ទំនាក់ទំនងនេះកាន់តែត្រូវបានពង្រឹងថែមទៀត។ ទន្ទឹមនឹងនេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគក៏មានការអភិវឌ្ឍន៍ជាវិជ្ជមាន។ ការដែលវៀតណាមបានក្លាយទៅជាប្រទេសដើមដំបូង ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាព
សេដ្ឋកិច្ចអាស៊ីអឺរ៉ុប ដែលរុស្ស៊ីជាប្រទេសហត្ថលេខីឈានមុខគេ រួមទាំង វិស័យ សហប្រតិបត្តិការប្រពៃណីដូចជា ប្រេងឧស្ម័នជាដើម បន្ត នាំមកនូវ
ផលប្រយោជន៍ សម្រាប់ប្រទេសទាំងពីរ”។

លើសពីនេះទៅទៀត ភាគីទាងពីក៏បានជំរុញយ៉ាងសកម្មនូវគម្រោងសហប្រតិបត្តិការសំខាន់ៗ ដូចជា កសាងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ
វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នុយក្លេអ៊ែរ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ បច្ចេកវិទ្យាឌីជីថល សេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាល អេឡិចត្រូនិកជាដើម។ វាយតម្លៃអំពីទំនាក់ទំនងទ្វេភាគី លោក Konstantin Vnukov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាមបានឲ្យដឹងថា៖

“ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួម យើងកំពុងពង្រឹង និងពង្រីកទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។ យើងកំពុងស្វែងរកកិច្ចសហប្រតិបត្តិការថ្មី ព្រមទាំងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគីលើគ្រប់ជាន់ថ្នាក់ តាមរយៈកិច្ចសហប្រតិប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ ការជួបប្រាស្រ័យយ៉ាងស៊ីជម្រៅរវាងប្រជាជនជាមួយប្រជាជននៃប្រទេសទាំងពីរដែលកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា”។

ការតំរង់ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការសភា

កិច្ចសហប្រតិបត្តិការសភាគឺជាសរសរទ្រូងសំខាន់មួយនៃទំនាក់ទំនងរវាង
ប្រទេសទាំងពីរ។ ជាពិសេស ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាឆ្នាំ ២០១៨ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងប្រធាន សភា Duma ជាតិ រុស្ស៊ី លោក Vyacheslav Viktorovich Volodin បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតគណៈកម្មាធិការសហប្រតិបត្តិការ
អន្តរសភារវាងរដ្ឋសភាវៀតណាមនិងសភា Duma ជាតិរុស្ស៊ី។ នេះគឺជាគំរូសហប្រតិបត្តិការដើមដំបូង និងខ្ពស់បំផុតរវាងរដ្ឋសភាវៀតណាមជាមួយស្ថាប័ននីតិបញ្ញត្តិនៃប្រទេសផ្សេង។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖

“ប្រការនេះបានសរឲ្យឃើញនូវកម្រិតជឿទុកចិត្តខាងនយោបាយរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ និងការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការ សភា រវាង ប្រទេសទាំងពីរ។ ជាមួយនឹងយន្តការ សហប្រតិបត្តិការថ្មីនេះ យើង នឹងជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពល ជាពិសេសគឺកិច្ចសហប្រតិបត្តិការសភា ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការប្រពៃណីរវាងប្រទេសទាំងពីរឡើងកំពស់ថ្មីមួយ”។

ដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan មានអត្ថន័យដ៏សំខាន់ ជាពិសេសក្នុងការពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម - សហព័ន្ធរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ