វៀតណាមគោរពនិងប្រតិបត្តិតាមសិទ្ធិបង្កើតសមាគម

(VOVWORLD) - សិទ្ធិបង្កើតសមាគមគឺជាសិទ្ធិសារវន្តមួយរបស់ប្រជាពលរដ្ឋវៀតណាម ដែលត្រូវបានទទួលស្គាល់ក្នុងរដ្ឋធម្មនុញ្ញទាំងឡាយដែលរដ្ឋសភាវៀតណាមបាន អនុម័តតាំងពីមុនមករហូតមកដល់បច្ចុប្បន្ន។ សិទ្ធិបង្កើតសមាគមក៏ត្រូវបានប្រតិបត្តិជាក់ស្តែង ដែលសឲ្យឃើញនូវមតិបញ្ច្រាសគ្នាអំពីបញ្ហានេះគឺខ្វះបរានុម័តមានគំនិតបំប្លែងស្ថានភាពសិទ្ធិមនុស្សនៅវៀតណាម។ 

វៀតណាមគោរពនិងប្រតិបត្តិតាមសិទ្ធិបង្កើតសមាគម - ảnh 1 វៀតណាមគោរពនិងប្រតិបត្តិតាមសិទ្ធិបង្កើតសមាគម

ពេលដែលវៀតណាមកំពុងពិនិត្យមើលការកសាងច្បាប់ស្តីពីសមាគមតាម និតិវិធី ក្នុងសាធារណៈមតិមានមតិមួយចំនួនដែលបានចាត់ទុកថា៖ វៀតណាម នៅ «រារែក» អំពីសិទ្ធិសេរីភាពបង្កើតសមាគម ដោយសារ ការផ្តើមគំនិត កសាងច្បាប់ស្តីពីសមាគមត្រូវបាននាំចេញពីយូរយារណាស់មកហើយ ប៉ុន្តែ មកដល់ពេលនេះនៅកំពុងស្ថិតក្នុងដំណើរការកសាង។ មានមតិដទៃមួយចំនួនទៀតស្នើរថា៖ វៀតណាមគប្បីកសាង «លំហររដ្ឋបវេណី» សំរាប់សង្គមនិងមិនគប្បី «ត្រួតត្រា» សមាគមក្រុមទាំងឡាយក្នុងសង្គមទេ។ នាពេលថ្មីៗនេះ ក្រោយពីអង្គជំនុំជំរះចំពោះ Nguyen Van Dai និងជនសមគំនិតគ្នាដោយការរំលោភលើច្បាប់ព្រហ្មទ័ណ្ឌពីបទឆ្លៀតយកការតស៊ូដើម្បី «ប្រជាធិបតេយ្យសិទ្ធិមនុស្ស» «សង្គមស៊ីវិល» ដើម្បីលាក់បាំងគោលដៅធ្វើសកម្មភាពនៃ «សមាគមភាតរៈប្រជាធិបតេយ្យ» មតិមួយចំនួនបានលើកឡើងបញ្ហាសមាគម ក្រុមនិងសិទ្ធិនិយាយស្តីដោយសេរី នៅវៀតណាមជាថ្មីម្តងទៀត។

        «លំហររដ្ឋប្បវេណី» នៅវៀតណាមត្រូវបានធានា

        ជាក់ស្តែង «លំហររដ្ឋប្បវេណី» ក្នុងសង្គមបាននិងកំពុងមានវត្តមាននៅ វៀតណាម។ គិតរួមទាំងនាពេលច្បាប់ស្តីអំពីសមាគមមិនទាន់កសាងឡើងនៅ ឡើយ ក្នុងសង្គមវៀតណាមបានមានសមាគមក្រុមស៊ីវិលធ្វើសកម្មភាពហើយ។ គិតដល់ឆ្នាំ ២០១៧ វៀតណាមមានសមាគមចំនួន ៦៨ ពាន់ដែលធ្វើសកម្មភាព លើវិស័យ មនុស្សធម៌ សម្បុរសធម៌ ការផ្គត់ផ្គង់សេវាកម្មអប់រំបណ្តុះបណ្ដាល ថែទាំសុខភាពនិងការពារបរិស្ថាន។ មកដល់ពេលនេះ គ្មាននណារារាំងការ ដែល បុគ្គលនិងអង្គការបង្កើតសមាគមទេ លើកលែងករណី បណ្ដាសមាគមនេះ រំលោភលើច្បាប់។

        ជ្រុងជ្រោយគត្តិយុត្តិ សិទ្ធិបង្កើតសមាគមគឺជាសិទ្ធិសារវន្តមួយក្នុងចំណោមសិទ្ធិសារវន្តរបស់ប្រជាពលរដ្ឋវៀតណាមដែលជានិច្ចកាលទទួលស្គាល់ក្នុងរដ្ឋធម្មនុញ្ញ ទាំងឡាយដែលរដ្ឋសភាវៀតណាមអនុម័តតាំងពីមុនមក។ មាត្រាទី ១០ នៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៦ បានលើកច្បាស់ថា៖ ប្រជាពលរដ្ឋវៀតណាមមានសិទ្ធិនិយាយស្តីដោយសេរី សេរីភាពបោះពុម្ភផ្សាយ សេរីភាពរៀបចំនិងប្រមូលផ្តុំ សេរីភាពខាងជំនឿសាសនាសេរីរស់នៅនិងធ្វើដំណើររនៅក្នុងប្រទេសនិងនៅឯបរទេស។ មាត្រាទី ៥៩ រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៥៩ ឲ្យដងឹថា៖ «ពលរដ្ឋវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋមានបណ្ដាសិទ្ធិនិយាយស្តីដោយសេរី សារព័ត៌មាន ប្រមូលផ្តុំបង្កើតសមាគមនិងធ្វើបាតុកម្ម។ រដ្ឋធានាលក្ខណៈខាងសំភារៈចាំបាច់ដម្បីពលរដ្ឋទទួលឲ្យបានសិទ្ធិទាំងនេះ។ គ្មាននណាឆ្លៀតយកសិទ្ធិប្រជាធិបតេយ្យសេរីដើម្បីរំលោភទៅលើផលប្រយោជន៍របស់រដ្ឋនិងរបស់ប្រជាជនឡើយ»។ មាត្រាទី ៦៩ រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ កំណត់ថា៖

«ប្រជាពលរដ្ឋមានសិទ្ធិនិយាយស្តីនិងសេរីភាពសារព័ត៌មាន មានសិទ្ធិទទួលបានព័ត៌មាន មានសិទ្ធិប្រមូលផ្តុំ បង្កើតនិងធ្វើបាតុកម្មតាមការកំណត់នៃច្បាប់»។ ម្យ៉ាងទៀត មាត្រាទី ២៥ រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ឲ្យដឹងថា៖

«ប្រជាពលរដ្ឋមាន សិទ្ធិនិយាយស្តីដោយសេរី សេរីខាងសារព័ត៌មានទាក់ទងជាមួយព័ត៌មានមានសិទ្ធិប្រមូលផ្តុំនិងបង្កើតសមាគមមានសិទ្ធិធ្វើបាតុកម្ម។ ការអនុវត្តសិទ្ធិទាំង នេះត្រូវបានច្បាប់កំណត់។»

        ការឆ្លៀតយកសិទ្ធិសេរីភាពបង្កើតសមាគមសំដៅប្រឆាំងជំទាស់វៀតណាមគឺរំលោភពលើច្បាប់

       ជាមូលដ្ឋានគឺវៀតណាមមានបរិមាណច្រើនបណ្ដាសមាគមអង្គការសមាគម សម្ព័ន្ធសមាគមគឺរដ្ឋបានខំប្រឹងប្រែងធានានិងពង្រីកអតិបរមារាល់សិទ្ធិត្រឹមត្រូវរបស់ប្រជាពលរដ្ឋ ក្នុងនោះ មានសិទ្ធិសេរីបង្កើតសមាគមតាម ស្មារតីរបស់អនុសញ្ញាអន្តរជាតិស្តីពីបណ្ដាសិទ្ធិនយោបាយនិងស៊ីវិលឆ្នាំ ១៩៩៦ ដែលវៀតណាមបានចុះហត្ថលេខា។ បណ្ដាសិទ្ធិដែលអនុសញ្ញាអន្តរជាតិចាត់ទុក ជាសិទ្ធិមនុស្សសារវន្តក្នុងនោះមានសិទ្ធិសេរីភាពបង្កើតសមាគមនិងប្រមូលផ្តុំក៏ត្រូវបានរដ្ឋវៀតណាមធានាដោយច្បាប់។ ក្រមច្បាប់ព្រហ្មទ័ណ្ឌវៀតណាមកំណត់ដ៏ ច្បាស់លាស់នូវបទល្មើសរំលោភទៅលើសិទ្ធិប្រមូលផ្តុំបង្កើតសមាគមសិទ្ធិសេរី ភាពជំនឿសាសនារបស់ប្រជាពលរដ្ឋ។

        ជាច្បាស់លាស់ថា៖ មិនអាចបង្កើតសមាគមតាមទំនើងចិត្តឡើយបើការ បង្កើតសមាគមធ្វើឲ្យអន្តរាយទៅលើផលប្រយោជន៍ជាតិនិងសិទ្ធិសេរីភាពរបស់ មនុស្សដទៃទៀត។ រដ្ឋធម្មនុញ្ញនិងច្បាប់វៀតណាមជានិច្ចកាលគោរពសិទ្ធិសេរី ភាពបង្កើតសមាគម។ ប៉ុន្តែ ការបង្កើតសមាគមឯករាជ្យមានគំនិតប្រឆាំង ជំទាស់បណ្ដាអង្គការក្នុងប្រព័ន្ធនយោបាយវៀតណាម នោះគឺទង្វើនេះដើរផ្ទុយ ទៅនឹងផលប្រយោជន៍របស់ប្រជាជន រំលោភទៅលើច្បាប់វៀតណមនិងច្បាប់ អន្តរជាតិ។ ប្រការនេះមិនអាចទទួលយកបាននៅវៀតណាមឡើយ។

        បុគ្គលមួយចំនួនដែលកំពុងស្រែកថាជា «សកម្មជននយោបាយ» «អ្នកទោសមនសិការ» តាមពិតសុទ្ធតែជាអ្នករំលោភច្បាប់ ដែលត្រូវបាន ជំនុំជំរះបើកចំហរពីបទក្នុងក្រមច្បាប់ព្រហ្មទ័ណ្ឌនៃសាធារណៈរដ្ឋសង្គមនិយម វៀតណាម។ តុលាការវៀតណាមវិនិឆ័យទោសបណ្ដាអ្នករំលោភច្បាប់នេះ មិនមែនល្មើសសិទ្ធិមនុស្សគឺសំដៅការពារការគោរពច្បាប់។ វិចារណាកថា បានចាត់ទុកថាវៀតណាមរំលោភលើសិទ្ធិមនុស្សគឺការបំប្លែងការពិតដែលវៀតណាមបាននិងកំពុងធានាល្អសិទ្ធិសេរីភាពបង្កើតសមាគមទាំងខាងច្បាប់ផងនិងតាមការពិតជាក់ស្តែងទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ