វៀតណាមគូសសញ្ញារយៈពេល៤០ឆ្នាំក្នុងទំនាក់ទំនងការទូតពហុភាគី

(VOVWORLD) -ឆ្នាំ២០១៧ គូសសញ្ញារយៈពេល៤០ឆ្នាំដែលវៀតណាមចូលរួមអង្គការសហ ប្រជាជាតិ ជាអង្គការអន្តរជាតិធំបំផុតមានតួនាទីកំណត់ទិសនយោបាយ សកលលោក។ ជាប្រទេសតូចមួយ ត្រូវបានពិភពលោកស្គាល់ដល់តាមរយៈសង្គ្រាមនិង ភាពក្រីក្រនោះ រហូតមកដល់បច្ចុប្បន្ន វៀត ណាមបានក្លាយទៅជាប្រទេសមាន ឥទ្ធិពលរបស់អង្គការសហប្រជាជាតិនិងត្រូវបានអន្តរជាតិវាយតម្លៃថា ជាប្រទេសមាន ការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាបំផុតក្នុងការអនុវត្តរាល់គោលដៅសហស្សវត្ស ដែលអង្គការសហប្រជាជាតិដាក់ចេញ។ ក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវា វៀតណាមចូលរួមអង្គការសហប្រជាជាតិ វិទ្យុសម្លេងវៀតណាមសូមធ្វើការឧទ្ទេស នាមអត្ថបទមានចំណងជើងថា “វៀតណាមគូសសញ្ញារយៈពេល៤០ ឆ្នាំក្នុងទំនាក់ ទំនងការទូតពហុភាគី”។
វៀតណាមគូសសញ្ញារយៈពេល៤០ឆ្នាំក្នុងទំនាក់ទំនងការទូតពហុភាគី - ảnh 1 លោក Ngo Quang Xuan អតីតឯកអគ្គរដ្ឋទូតវៀតណានប្រចាំអង្គការសហប្រជាជាតិដំណាក់ កាល១៩៩៣-១៩៩៩ 

មុននេះ៤០ឆ្នាំ (ថ្ងៃទី២០កញ្ញា១៩៧៧-២០កញ្ញា២០១៧) វៀត ណាមបាន ចូលរួមជាសមាជិកអង្គការសហប្រជាជាតិជាផ្លូវការ។ នេះជាព្រឹត្តិការណ៌ បើក ចេញកំណាត់ផ្លូវថ្មីសម្រាប់គោលនយោបាយ “ពហុភាគី” “ពហុបែប” នៃទំនាក់ទំ នងកិច្ចការបរទេសរបស់វៀតណាម។ អស់រយៈពេលច្រើនឆ្នាំនោះ ជាមួយការរួម ចំណែកសកម្មរបស់ខ្លួន វៀតណាមក៏ទទួលបានការជួយឧបត្ថម្ភសំខាន់ៗរបស់ អង្គការសហប្រជាជាតិ ហើយឋានៈរបស់វៀតណាមក៏ត្រូវបានលើកកំពស់លើឆាក អន្តរជាតិផងដែរ។

        ការបោះជំហាននៃឋានៈរបស់វៀតណាម

វៀតណាមចូលរួមជាសមាជិកអង្គការសហប្រជាជាតិក្នុងដំណាក់កាល ពោរពេញទៅដោយក្តីលំបាក ព្រោះថា ខ្លួនទើបឆ្លងផុតពីគ្រាសង្គ្រាម អូសបន្លាយរួមទាំង ការហ៊ុំព័ត្តិក្នុងពេលយូរអង្វែង។ ដោយបានកំណត់ច្បាស់ថា ចូលរួមអង្គការសហ ប្រជាជាតិ គឺសំដៅតស៊ូការពារផលប្រ យោជន៍ជាក់ស្តែងរបស់ប្រជាជន រួមចំណែកពង្រឹងបរិយាកាសសន្តិ ភាព សន្តិសុខ ព្រមទាំងឆ្លៀតយករាល់ប្រភព កម្លាំងពលំខាងក្រៅដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម វៀតណាមបានម្ចាស់ការចូល រួមជាសមាជិកអង្គការសហប្រជាជាតិ ឈរលើគោលការណ៍ម្ចាស់ការ យកផលប្រ យោជន៍របស់ជាតិជាចម្បង ព្រមទាំងគោរពផលប្រយោជន៍ស្របច្បាប់របស់ ប្រទេសជាសមាជិកទាំងអស់។

        ដោយស្វិតស្វាញជាមួយគោលមាគ៌ាកិច្ចការបរទេស ការទូតពហុភាគី វៀត ណាមមានការបោះជំហានយ៉ាងធំធេងជាច្រើន ក្នុងនោះមានព្រឹត្តិការណ៍ជារបត់ ដូចជា ប្រក្រតីភាពទំនាក់ទំនងការទូតជាមួយអាមេរិក ចូលរួមអាស៊ាន ចុះហត្ថលេខាលើក្របខ័ណ្ឌស្តីពីសេដ្ឋកិច្ចថ្មីជាមួយសហភាពអឺរ៉ុប (EU) និងចូលរួមអង្គការ ពាណិជ្ជកម្មពិភពលោក (WTO) ជាដើម។ តាមនោះ ឋានៈរបស់វៀតណាមមាន ការផ្លាស់ប្តូរជាបណ្តើៗ និងកាន់តែរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Ngo Quang Xuan អតីតឯកអគ្គរដ្ឋទូតវៀតណានប្រចាំអង្គការសហប្រជាជាតិដំណាក់ កាល១៩៩៣-១៩៩៩ បានចែករំលែកថា៖

        “ក៏ដោយសារដំណាក់កាលក្រោយឆ្នាំ១៩៩១-១៩៩៣នោះ វៀត ណាមមាន ការផ្លាស់ប្តូរថ្មី ម្ចាស់ការធ្វើសកម្មភាពឈរលើមូលដ្ឋានផលប្រយោជន៍របស់ខ្លួន តភ្ជាប់ជាមួយផលប្រយោជន៍របស់មិត្តភក្តិអន្តរ ជាតិ ដើម្បីឲ្យពិភពលោកឃើញថា វៀតណាមជាប្រទេសមួយនិងជាសមាជិកមួយមានការទទួលខុសត្រូវក្នុងអង្គការសហប្រជាជាតិ និងជាដៃគូពោរពេញទៅដោយការជឿទុកចិត្តនិងសក្កានុភាព។ ហើយដល់ដំណាក់កាល២០០៨-២០០៩ វៀតណាមបានបំពេញល្អកាតព្វកិច្ចជា សមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ការទូត ពហុភាគី និយាយរួមនិងឋានៈរបស់វៀតណាមក្នុងអង្គការសហប្រជាជាតិមានការផ្លាស់ប្តូរ ច្បាស់លាស់ដ៏អស្ចារ្យដែរ”។

        ធានាសិទ្ធិនិងផលប្រយោជន៍ក្នុងដំណើការអភិវឌ្ឍន៍

        អស់រយៈពេល៤០ឆ្នាំកន្លងទៅ ចូលរួមជាសមាជិកអង្គការសហប្រជាជាតិ នោះបាននាំមកឲ្យវៀតណាមនូវសមិទ្ធិធំធេងជាច្រើន។ អង្គការសហប្រជាជាតិ បានសកម្មជួយវៀតណាមក្នុងការអភិវឌ្ឍន៍សុខុ មាលភាពសង្គម ប្រមូលផ្តុំទាក់ ទាញប្រភពកម្លាំងសម្រាប់បុព្វហេតុផ្លាស់ប្តូរថ្មី ផ្លាស់ប្តូរគោលនយោបាយអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម។

        រយៈពេល៥ឆ្នាំកន្លងទៅ ទំនាក់ទំនងវៀតណាម អង្គការសហប្រជាជាតិបាន ឆ្ពោះទៅការលើកកំពស់គុណភាពដោយផ្តោតសំខាន់លើវិស័យអាទិភាពមួយ ចំនួនសំដៅជួយវៀតណាមអនុវត្តប្រកបដោយប្រសិទ្ធភាពរាល់យុទ្ធសាស្ត្រអភិ វឌ្ឍន៍។ យោងតាមអតីតឯកអគ្គរដ្ឋទូតវៀតណាម លោក Ngo Quang Xuan ថា៖

        “អាចនិយាយបានថា អង្គការសហប្រជាជាតិបានជួយវៀតណាមច្រើន ណាស់ ពីមូលដ្ឋានសំភារៈ ប្រភពធនធានមនុស្ស ការធ្វើសមា ហរណកម្មអន្តរជាតិ  ហើយពាណិជ្ជសញ្ញារបស់វៀតណាមក៏ត្រូវបាន សាងឡើងតាមរយៈគ្រឹះស្ថាននេះ ។ ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមជាមួយប្រទេសដទៃ ក៏ជួបប្រ ទះនឹងការលំបាកដែរ។ ប៉ុន្តែ កិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយអង្គការ សហប្រជាជាតិទទួលបានផ្លែផ្កាគួរឲ្យកត់សម្គាល់ សុទិដ្ឋិនិយមនិងតម្លាភាព”។

        អស់រយៈពេល៤០ឆ្នាំ ខណៈដែលទំនាក់ទំនងអន្តរជាតិនៅមានភាពស្មុគ ស្មាញច្រើន ហើយការប្រតិបត្តិរបស់មហាអំណាចជាមួយប្រទេសតូចៗកំពុងជះ ឥទ្ធិពលដល់សណ្តាប់ធ្នាប់ទំនាក់ទំនងអន្តរជាតិនោះ ប៉ុន្តែ វៀតណាមនៅបន្ត ចូលរួមយ៉ាងសកម្ម ម្ចាស់ការនៅបញ្តាវេទិកាពហុភាគី ក្នុងនោះមានអង្គការសហ ប្រជាជាតិ តស៊ូនិងការពាររាល់សិទ្ធិសារវ័ន្តនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដូច ជាគោលការណ៍សមភាពអធិបតេយ្យភាព មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃ មិនប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សា ព្រមទាំងការ ពារផលប្រយោជន៍ស្របច្បាប់របស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងនោះមានវៀត ណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ