វៀតណាមត្រៀមខ្លួនជាស្រេចទទួលបដិវត្តន៍បច្ចេកវិទ្យាលើកទី ៤

វៀតណាមត្រៀមខ្លួនជាស្រេចទទួលបដិវត្តន៍បច្ចេកវិទ្យាលើកទី ៤  - ảnh 1
វៀតណាមត្រៀមខ្លួនជាស្រេចទទួលបដិវត្តន៍បច្ចេកវិទ្យាលើកទី ៤ (VOV)

(VOVworld) – នៅសម័យប្រជុំប្រចាំខែមិនាឆ្នាំ ២០១៧ ដែលទើបនឹងបាន
ប្រព្រឹត្តទៅនាដើមសប្តាហ៍នេះ រដ្ឋាភិបាលវៀតណាមបានពិនិត្យមើលរបាយការ
 ណ៍ជំនាញស្តីអំពីបដិវត្តន៍បច្ចេកវិទ្យាលើកទី ៤ ឬហៅថា «បដិវត្តន៍ ៤.០»។ តាម
នោះ ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមបានដាក់ចេញគោលនយោបាយនិង
វិធានការដើម្បីឆ្លៀតយកឱកាសដែលបដិវត្តន៍បច្ចេកវិទ្យានេះនាំមក។

        ក្នុងប្រវត្តិសាស្ត្របច្ចេកវិទ្យានិងឧស្សាហកម្ម មនុស្សលោកបានឃើញជាក់នឹង
ភ្នែកបដិវត្តន៍ឧស្សាហកម្មចំនួន ៣ ចាប់ពីចុងសតវត្សទី ១៨ ដោយមាន ការច្នៃ
ប្រឌិតឡើងម៉ាស៊ីនចំហាយទឹក នាចុងសតវត្សទី ១៩ គឺការច្នៃប្រឌិត ឡើងអគ្គីសនី
 នាចុងសតវត្សទី ២០ គឺជាគ្រឿងម៉ាស៊ីនអេឡិកត្រូនិក បច្ចេកវិទ្យា ព័ត៌មាននិង
ផលិតកម្មស្វ័យប្រវត្តិ។ នាសព្វថ្ងៃ ពិភពលោកកំពុងឈានទៅការ ចាប់ផ្តើមបដិវត្តន៍
បច្ចេកវិទ្យាលើកទី ៤ ដោយស្នាដៃលេចធ្លោនៃបញ្ញាសិប្បនិម្មិត សម័យកាលឌីជីថល
និងការអភិវឌ្ឍន៍យ៉ាងខ្លាំងនៃបច្ចេកវិទ្យាអន្តរផ្នែក ពហុផ្នែក និងឆ្លងផ្នែកដែល
ធ្វើឲ្យខ្សែព្រំដែនរវាងវិស័យស្រាវជ្រាវប្រពៃណីដូចជា រូបវិទ្យា ដីជីថលនិងជីវវិទ្យាត្រូវ
បានសាបរលោច។ ល្បឿនអភិវឌ្ឍន៍ដ៏ស្វាហាប់និងទ្រង់ ទ្រាយជះឥទ្ធិពលនៃបណ្ដាប
ច្ចេកវិទ្យាថ្មីកំពុងផ្លាស់ប្តូរគ្រប់វិស័យសេដ្ឋកិច្ចសង្គមក្នុងជីវភាពរស់នៅលើពិភព
លោកទាំងមូល ក្នុងនោះ​មានវៀតណាមផង។

        ម្ចាស់ការក្តាប់ជាប់ឱកាសនិងជំនះពុះពារលើការសាកល្បង

       ម្ចាស់ការដើម្បីប្រឈមជាមួយការជះឥទ្ធិពលនៃបដិវត្តន៍បច្ចេកវិទ្យាលើកទី
៤ នោះ វៀតណាម អនុវត្តការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ផ្លាស់ប្តូរ
រូបសណ្ឋានកំណើនលើកកំពស់គុណភាពកំណើនសេដ្ឋកិច្ចនិងទិន្នផលពលម្មរួម
ជាមួយការប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។ វៀតណាមក៏បានដោះស្រាយប្រកប
ដោយសមស្របរវាងគោលដៅបច្ចុប្បន្ននិងគោលដៅក្នុងរយៈពេលយូរអង្វែងរវាង
កំណើនសេដ្ឋកិច្ចនិងកិច្ចការពារបរិស្ថានធានាសមភាពសង្គមនិងសុខុមាលភាព
សង្គម។ ជាពិសេស វៀតណាមផ្តល់អាទិភាពទៅលើការលើកកំពស់គុណភាពប្រភព
ធនធានមនុស្ស ព្រមទាំង បង្កើនសក្តានុពលវិទ្យាសាស្ត្រ-បច្ចេកវិទ្យាយុទ្ធសាស្ត្រ
ផងដែរ។ ចំពោះក្រុមជនមានចំណូលទាបក្នុងសង្គម រដ្ឋាភិបាលវៀតណាមយក
ចិត្តទុកដាក់អនុវត្តព្រមៗគ្នាគោលនយោបាយជាច្រើន ដោះស្រាយបញ្ហាការងារ
ធ្វើបណ្តុះបណ្ដាលវិជ្ជាជីវៈសំរាប់យុវជននៅជនបទនិងប្រជាកសិករជនពិសេស
ជនរួមជាតិជាជនជាតិភាគទិចនិងនារី។ ក្រៅពីនោះ រដ្ឋាភិបាលវៀតណាមក៏
ផ្តោតសំខាន់ទៅលើគោលនយោបាយកំណើនបៃតងតាមរយៈការរឹតបន្តឹងការ
ឃ្លាំមើលប្រភពបំពុលបរិស្ថានពីសកម្មភាពផលិតកម្មឧស្សាហកម្ម ទៀតផង។

        ការផ្លាស់ប្តូរថ្មីវិទ្យាសាស្ត្របច្ចេកវិទ្យាជួយឧបត្ថម្ភការចាប់ផ្តើមអាជីវកម្មថ្មីនិង
 បណ្តុះបណ្ដាលប្រភពធនធានមនុស្ស

       ក្រៅពីវិធានការសេដ្ឋកិច្ចសង្គមទាំងនោះ យោរលើទស្សនៈវិស័យនៃគោលន
យោបាយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វៀតណាមកំណត់បានបណ្ដាផ្នែក ឧស្សាហកម្ម
ដែលគប្បីផ្តល់អាទិភាពអភិវឌ្ឍន៍ក្នុងរយៈពេលមធ្យមនិងរយៈពេលយូរអង្វែង
ដើម្បីក្តាប់ជាប់និន្នាការបច្ចេកវិទ្យាទំនើបថ្មីបំផុតលើពិភពលោក។ វៀតណាមក៏
ផ្លាស់ប្តូរថ្មីភារកិច្ចវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថ្នាក់ជាតិឲ្យសមស្របនឹងនិន្នាការ
អភិវឌ្ឍន៍ការស្រាវជ្រាវអន្តរផ្នែកជីវវិទ្យារូបវិទ្យានិងឌីជីថល។ រដ្ឋាភិបាលវៀតណាម
ចាត់ទុកសហគ្រាសគឺជាមជ្ឈមណ្ឌលនៃប្រព័ន្ធផ្លាស់ប្តូរថ្មីជាតិទៀតផង។

        ក្នុងកាលៈទេសៈ​ប្រភពធនធាននៅខ្វះខាត គោលនយោបាយជួយឧបត្ថម្ភ
ចាប់ផ្តើមអាជីវកម្មថ្មីរបស់វៀតណាមប្រមូលផ្តុំទៅលើមជ្ឈដ្ឋានសហគ្រាសច្នៃ
ប្រឌិតដែលពោរពេញទៅដោយសក្កានុភាពមានកំណើនខ្ពស់។ ការលើកកំពស់
កំរិតនៃកម្មាភិបាលបច្ចេកទេស ការបណ្តុះបណ្ដាលប្រភពធនធានមនុស្សមាន
គុណភាពខ្ពស់ក៏ជាអាទិភាពជួរមុខរបស់រដ្ឋាភិបាលវៀតណាមដើម្បីធានាផ្គត់ផ្គង់
 ពលករមានគុណភាពខ្ពស់សំរាប់អង្គភាពអាជីវកម្ម ផងដែរ។

        ការផ្លាស់ប្តូរថ្មីការត្រិះរិះនិងរបៀបគ្រប់គ្រងរដ្ឋដោយឈរលើគ្រឹះស្ថានបច្ចេក
វិទ្យាបច្ចេកទេសខ្ពស់ដើម្បីកាត់បន្ថយបែបបទរដ្ឋបាលចំពោះសហគ្រាស ធានាឲ្យ
ការបើកចំហរនិងតម្លាភាពសកម្មភាពនៃស្ថាប័រដ្ឋក៏ជាភារកិច្ចដែលវៀតណាម
កំពុងអនុវត្តដើម្បីត្រៀមខ្លួនជាស្រេចទទួលបដិវត្តន៍បច្ចេកវិទ្យាលើកទី ៤។ នា
បច្ចុប្បន្ន វៀតណាមបាននិងកំពុងកសាងរដ្ឋាភិបាលស្ថាបនា អនុវត្តគំរោងការ
 ណ៍ស្តីអំពីរដ្ឋាភិបាលអេឡិចត្រូនិកដើម្បីកាត់បន្ថយចំណាយសង្គម បង្កលក្ខណៈ
ងាយស្រួលសំរាប់ប្រជាពលរដ្ឋនិងសហគ្រិនជំរុញការអនុវត្តបដិវត្តន៍បច្ចេកវិទ្យាថ្មី៕


ប្រតិកម្មទៅវិញ

ផ្សេងៗ