វៀតណាមត្រៀមខ្លួនជាស្រេចសម្រាប់ទិវាបោះឆ្នោតរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់

(VOVworld)-នាថ្ងៃទី២២ឧសភា អ្នកបោះឆ្នោតក្នុងទូទាំងប្រទេសវៀតណាមរាប់ លាននាក់នឹងទៅបោះឆ្នោតជ្រើសរើសសមាជិកសមាជិកាសភានីតិកាលទី១៤ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០១៦-២០២១នៅមណ្ឌលបោះ ឆ្នោតចំនួន១៨៤កន្លែង។​រហូតមកដល់ពេលនេះ ការងារត្រៀមរៀបចំសម្រាប់ ព្រឹត្តិការណ៍នយោបាយដ៏សំខាន់នេះត្រូវបានសម្រេចរួចរាល់នៅខេត្តក្រុងចំនួន
៦៣។ ពោលគឺ តំបន់នានាលើទូទាំងប្រទេសវៀតណាមបានត្រៀមខ្លួនជាស្រេច​សម្រាប់ទិវាបោះឆ្នោត។

វៀតណាមត្រៀមខ្លួនជាស្រេចសម្រាប់ទិវាបោះឆ្នោតរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ - ảnh 1
ក្រុង​ហាណូយត្រៀមជាស្រេចសម្រាប់ថ្ងៃបោះឆ្នោតទី២២ឧសភា

        ទិវាបោះឆ្នោត ជាព្រឹត្តិការណ៍សំខាន់ក្នុងជីវភាពនយោបាយសង្គមរបស់ប្រ
ទេស ជាតិនិងតំបន់នានា ដោយសារតាមរយៈការបោះឆ្នោតនេះ ប្រជានអាច
បង្ហាញនូវ សិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសតំណាងដឹកនាំតំបន់និងប្រទេសជាតិ។​
ការត្រៀម រៀបចំលក្ខណៈគ្រប់គ្រាន់សម្រាប់ការបោះឆ្នោតនេះ​គឺត្រូវបានអនុវត្ត
ពីច្រើនខែ​មុនទាំងអំពីប្រភពធនធានមនុស្ស មូលដ្ឋានសំភារៈ និងការផ្សព្វផ្សាយ
ព័ត៌មានផងដែរ។

        អនុវត្តត្រឹមត្រូវតាមការកំណត់

        រហូតមកដល់ពេលនេះ ការងារធំៗចំនួន៩ត្រូវបានអនុវត្ត ដែលក្នុងនោះ មានការបង្កើតក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត អនុគណៈកម្មាធិការ និង ដំណើរការការពិគ្រោះយោបល់ចំនួន៣លើក សំដៅកំណត់នូវរចនាសម្ព័ន្ធនៃ បេក្ខជនសមាជិកសភានិងអ្នកបានឧទ្ទេសនាមចុះឈ្មោះបេក្ខជនសមាជិកសភា ដែលឆ្លើយតបទៅនឹងបទដ្ឋានជាសមាជិកសភា ដើម្បីប្រកាសលើបញ្ជីឈ្មោះ
ជាផ្លូវការ។ ដោយឈរលើមូលដ្ឋាននោះ ត្រូវកំណត់ចំនួនមណ្ឌលបោះឆ្នោតនៅ
តំបន់នានា ចំនួនសមាជិកសភា និងចំនួនសមាជិកក្រុមប្រឹក្សាប្រជាជន សំដៅ បិទបញ្ជីឈ្មោះបេក្ខជន និងរៀបចំឲ្យបេក្ខជននោះទៅជួបប្រាស្រ័យជាមួយអ្នក
បោះឆ្នោតនៅខេត្ត ក្រុងក្នុងទូទាំងប្រទេស។ ទន្ទឹមជាមួយគ្នានោះ​នៅមានការ ឃ្លាំមើលរបស់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត និងការឃ្លាំមើលចំនួន៣លើក របស់រណសិរ្សមាតុភូមិវៀតណាមនៅខេត្តក្រុងទាំង៦៣ អំពីល្បឿនអនុវត្តការងារ បោះឆ្នោតនេះក្នុងដំណាក់កាលនីមួយៗ។

         ការអនុវត្តកិច្ចការផ្សព្វផ្សាយដើម្បីប្រជាជនយល់ច្បាស់គោលដៅនៃការ
បោះឆ្នោតលើកនេះ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗចំពោះការងារបោះ
ឆ្នោត ក៏ត្រូវបានអនុវត្តយ៉ាងសកម្មដែរ។ លោក Nguyen Thien Nhan ប្រធាន
គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនិងជាអនុប្រធានគណៈ
កម្មាធិការជាតិរៀបចំការបោះឆ្នោតបានវាយតម្លៃថា៖

“ការងារត្រៀមរៀបចំទាំងអស់នេះគឺត្រូវបានអនុវត្តតាមច្បាប់បោះឆ្នោតសមា
ជិក សភានិងសមាជិកក្រុមប្រឹក្សាប្រជាជន ហើយ ផែនការបោះឆ្នោតដោយ
ក្រុម ប្រឹក្សាជាតិរៀបចំការបោះឆ្នោតអនុម័តគឺបានសម្រេចរួចរាល់តាមការ
កំណត់។ ខ្ញុំ សុំបញ្ជាក់ថា មណ្ឌលបោះឆ្នោតនានា គណៈកម្មាធិការបោះឆ្នោត
បានត្រៀមជាស្រេចសម្រាប់ថ្ងៃបោះឆ្នោតទី២២ឧសភា”។

        អ្នកបោះឆ្នោតត្រៀមខ្លួនជាស្រេចសម្រាប់ទៅបោះឆ្នោត

        នាប៉ុន្មានថ្ងៃនេះ អាគារវប្បធម៌លេខ២៣ឃុំ Dong Phong ទីក្រុង​Lai Chau
ភាគ​ខាងជើងវៀតណាម គឺមានមនុស្សចេញចូលយ៉ាងច្រើន។​ហើយកន្លែងបិទ
បញ្ជី ឈ្មោះបេក្ខជនជាតំបន់ទាក់ទាញការយកចិត្តទុកដាក់របស់អ្នកបោះឆ្នោត
ច្រើន បំផុត។ អ្នកបោះឆ្នោត Bui The Manh បានឲ្យដឹងថា៖

“យើងខ្ញុំទទួលបានសន្លឹកឆ្នោតហើយ។​ខ្ញុំក៏បានស្រាវជ្រាវលំអិតនូវប្រវត្តិរូបរបស់ បេក្ខជនសមាជិកសភាម្នាក់ៗនិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់លើកនេះ។ ខ្ញុំ ក៏ដូចជាអ្នកបោះឆ្នោតដទៃក្នុងឃុំ សុទ្ធតែមានរំពឹងទុកថា សមាជិកសភាក្រោយ បានជាប់ឆ្នោតនោះនឹងមានសម្លេងជួយឲ្យតំបន់មានយន្តការនិងគោលនយោប
បាយល្អជាង។ ជាពិសេស សមាជិកនោះនឹងជួយឲកយតំបន់និងជនរួមជាតិភាគ​តិចលើភូមិភាគបន្តការអភិវឌ្ឍន៍និងកាត់បន្ថយភាពក្រីក្រ”។

        ក្នុងការបោះឆ្នោតសមាជិកសភានីតិកាលទី១៤និងសមាជិកក្រុមប្រឹក្សាប្រ
ជាជន គ្រប់ជាន់ថ្នាក់អាណត្តិ២០១៦-២០២១ ខេត្ត​ Tra Vinh ទាំងមូលមានក្រុមបោះ ឆ្នោតចំនួន១.១១១ក្រុមនិងអ្នកបោះឆ្នោតមានចំនួន៨សែននាក់។​រហូតមកដល់
ពេល នេះ អ្នកបោះឆ្នោតគឺទទួលបានសន្លឹកឆ្នោតរួចរាល់ហើយ។ បញ្ជីឈ្មោះអ្នក
បោះ ឆ្នោតនិងបេក្ខជនត្រូវបានបិទជាស្ថាពរ។ តាមផែនការ ពីឥឡូវនេះដល់ថ្ងៃទី
២២​ឧសភា គណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោតបន្តការងារត្រួតពិនិត្យនៅ មណ្ឌោលបោះឆ្នោតនានា ព្រមទាំងឃោសនាឲ្យអ្នកបោះឆ្នោតយល់ច្បាស់នូវ សិទ្ធិនិងកតព្វកិច្ចរបស់ខ្លួនរួមទាំងពេលវេលានិងទីកន្លែងបោះឆ្នោតជាដើម។

     នៅភូមិ Plei Sar ទីក្រុង Kon Tum គឺពោរពេញទៅដោយភាពសម្បាយ រីករាយ សូរសម្លេងផ្សព្វផ្សាយអំពីការបោះឆ្នោត។ លោក A Thik នៅភូមិ Plei Sar បានឲ្យ
ដឹងថា៖

“ខ្ញុំដឹងហើយ គឺថ្ងៃទី២២ឧសភា។ ប្រជាជនក្នុងភូមិយើងខ្ញុំគឺគាំទ្រការបោះឆ្នោត
នេះ។​ត្រូវជ្រើសរើសឲ្យបានអ្នកមានសីលធម៌គ្រប់គ្រាន់ មានចំណេះវិជ្ជានិងមាន ចរិយាសម្បត្តិដើម្បីជួយប្រជាជន ដើម្បីប្រជាជនអាចជឿជាក់ទៅលើគោលនយោ
បាយរបស់រដ្ឋ”។

        ការបោះឆ្នោតសមាជិកសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ បានប្រព្រឹត្តទៅ៥ឆ្នាំម្តង។​ ការត្រៀមរៀបចំយ៉ាងហ្នត់ចត់និងរួមចំណែកសំខាន់ ចូលក្នុងជោគជ័យនៃការបោះឆ្នោត ជួយឲ្យអ្នកបោះឆ្នោតជ្រើសរើសបានអ្នកសក្តិ សមតំណាងឲ្យខ្លួនចូលក្នុងស្ថាប័នរដ្ឋពីមជ្ឈឹមទៅដល់តំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ