វៀតណាមថែទាំជីវភាពរស់នៅសម្រាប់ប្រជាពលករដើម្បីអភិវឌ្ឍន៍ចីរភាព

(VOVworld)-ចាប់ពីឆ្នាំ២០១២ ខែឧសភាត្រូវបានវៀតណាមជ្រើសរើសជាខែ
កម្មករ។ នេះជាសកម្មភាពសំដៅបង្កើនការងារថែទាំ ការពារសិទ្ធិនិងផលប្រ យោជន៍ស្របច្បាប់របស់កម្មករនិយោជិត។ ក្នុងឆ្នាំ២០១៥នេះ ខែកម្មករបាន ប្រព្រឹត្តទៅដោយគោលដៅបញ្ជូនសកម្មភាពទៅកាន់មូលដ្ឋានដោយឆ្ពោទៅ
ពលករ។

       សហភាពពលករវៀតណាម បានជ្រើសរើសប្រធានបទនៃខែ កម្មករឆ្នាំ
២០១៥គឺ “អង្គការសហជីពរួមដំណើរដើម្បីការអភិវឌ្ឍន៍ចីរភាពរបស់អង្គ​ភាព
អាជីវកម្ម ការងារធ្វើ និងជីវភាពរស់នៅរបស់ប្រជាពលករ”។ សកម្មភាព នេះ គឺសំដៅរួមចំណែកអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈឹមបក្ស
កុម្មុយនិស្តវៀតណាម នីតិកាលទី១០ ស្តីអំពី “បន្តកសាងវណ្ណៈកម្មករវៀត
ណាមក្នុងសម័យកាល ជម្រុញឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្មប្រទេស
ជាតិ” ពីថ្នាក់មជ្ឈឹមដល់មូលដ្ឋាន។

វៀតណាមថែទាំជីវភាពរស់នៅសម្រាប់ប្រជាពលករដើម្បីអភិវឌ្ឍន៍ចីរភាព - ảnh 1
ការជូនអំណោយសម្រាប់កម្មករមានជីវភាពរស់នៅលំបាក (រូបថតៈ vov)

       ខែកម្មករ២០១៥ឆ្ពោះទៅប្រជាពលករ

       ប្រធានបទនៃខែកម្មករ២០១៥គឺសំដៅបង្កើនការលាតត្រដាងអ​នុវត្ត ដោយព្រមៗគ្នានៃបណ្តាចលនារបស់សហជីពឆ្ពោះទៅមូលដ្ឋាន។ តាមនោះ
អះអាងនូវតួនាទី ថានៈរបស់អង្គការសហជីពជាតំណាងការពារផលប្រយោជ​ណ៍ស្របច្បាប់របស់ប្រជាពលករ រួមចំណែកកសាងទំនាក់ទំនងសកម្មភាព
ចុះសម្រុងស្ថិរភាព ភាគចំរើនជឿនលឿនក្នុងបណ្តាអង្គភាពអាជីវកម្ម។
លោក Nguyen Van Ngàng អនុប្រធានសហភាពពលកម្មវៀតណាមបានឲ្យ
ដឹងថា៖

       “ឆ្នាំ២០១៥នេះ ខែកម្មករត្រូវបានអភិវឌ្ឍន៍ខ្ពស់ជាងប្រៀបនឹងឆ្នាំមុន។
​រៀបអនុវត្តរបស់ឆ្នាំនេះ គឺខិតមកជិតនឹងមូលដ្ឋាន ដំណើការសកម្មភាពនៅ
មូលដ្ឋានច្រើនជាង។​សហភាពពលករបានផ្សព្វផ្សាយបណ្តាឯក សារជាលាយ
ល័ក្ខអក្សរ និងដឹកនាំការអនុវត្តដោយពង្រីករូបសណ្ឋានជឿនលឿនក្នុងសង្គម។ ប្រកានេះធ្វើឲ្យតួនាទីរបស់អង្គការសហជីព ក៏ដូចជា វណ្ណៈកម្មករកាន់តែល្អប្រ
សើជាងក្នុងសង្គម”។

       សកម្មភាពជាក់ស្តែងក្នុងខែកម្មករឆ្នាំ២០១៥

       អនុវត្តតាមប្រធានបទនៃខែកម្មករ២០១៥ បណ្តាខេត្តក្រុងនៅទូទាំងប្រទេស
វៀតណាម បានរៀបចំសកម្មភាពជាក់ស្តែងជាច្រើនក្នុងអង្គការសហជីពមូលដ្ឋាន
គ្រប់ជាន់ថ្នាក់។ ក្នុងនោះ​ផ្តោតសំខាន់ទៅលើខ្លឹមសារ ដូចជា ថែទាំជីវភាពសម្មារតី
សម្រាប់សមាជិកសហជីព កម្មករនិយោជិត ជាពិសេសគឺ មុខសញ្ញាមានស្ថាន
ភាពលំបាក រងគ្រោះថ្នាក់ពលកម្ម ជំងឺវិជ្ជាជីវៈ សំដៅរួម ដំណើរជាមួយអង្គភាព
អាជីវកម្មជំនះពុះពារលើផលវិបាក កសាងទំនាក់ទំនង ពលកម្មស្ថិរភាព និង
អភិវឌ្ឍន៍ក្នុងអង្គភាពអាជីវកម្ម។ លោក Tran Tuan Anh ប្រធានសហភាពពលករ
ខេត្ត Dak Lak បានឲ្យដឹងថា៖

       “ឆ្នាំនេះមានសកម្មភាពក្នុងនិងក្រៅខែកម្មករ។ ចំណុចសំខាន់ក្នុងខែកម្មករ
នេះ គឺសកម្មភាពជួបសន្ទនារវាងដំណាងសហជីពគ្រប់ជាន់ថ្នាក់ ជាមួយអ្នកប្រើ
ប្រាស់ពលករ និងរួមទាំងមានបណ្តាសកម្មភាពវប្បធម៌កីឡា ដើម្បីលើកកំពស់
ស្មារតីសម្រាប់កម្មករនិយោជិត”។

       នៅទីក្រុងហាណូយ ភាគខាងជើងវៀតណាម សហភាពពលកម្មទីក្រុងបាន
បង្កើនការងារ ត្រួតពិនិត្យឃ្លាំមើលការងារប្រតិបត្តិច្បាប់ពលករ និងបណ្តារបប
គោលនយោបាយចំពោះប្រជាពលករ រៀបចំបណ្តាជំនួបសន្ទនារវាងថ្នាក់ដឹកនាំ
ជាមួយកម្មករ និយោជិត និងជួយឧបត្ថម្ភឲ្យពលករដែលមានស្ថានភាពលំបាក
ជាដើម។ បងស្រី Nguyen Thi Huong កម្មការរីនីនៅក្រុមហ៊ុនចំកាត់ Yamaha Motor
វៀត ណាមបានឲ្យដឹងថា៖

       “ឆ្នាំនេះ ក្រុមហ៊ុនរបស់យើងខ្ញុំបានរៀបចំបណ្តាចលនាដូចជា កម្មវិធីសិល្បៈ
កីឡា និងប្រគល់អំណោយសម្រាប់កម្មករមានជីវភាពរស់នៅលំបាក។ តាមរយៈ
បណ្តាសកម្មភាពនេះ ខ្ញុំមានបំណងថា នឹងផ្សារភ្ជាប់ជាមួយអង្គភាព អាជីវកម្ម
របស់ខ្លួន”។

       នាបច្ចុប្បន្ននៅទីក្រុង​Da Nang ភាគកណ្តាលវៀតណាម មានអង្គការសហ
ជីពមូលដ្ឋានចំនួន ១.៣០០ ដោយមានសមាជិកសរុបជិត១៣ម៉ឺននាក់។ លោក
Nguyen Duc Thanh អនុប្រធានសហភាពពលករទីក្រុង Da Nang បានឲ្យ ដឹងថា៖

       “យើងខ្ញុំបានជម្រុញខ្លាំងការងារអភិវឌ្ឍន៍អង្គការ តាមរបៀបស៊ីជម្រៅ លើកទឹកចិត្តពលករស្ម័គ្រចិត្តចូលរួមអង្គការសហជីព។ សកម្មភាពរបស់អង្គការ
សហជីពមានចរិតកលក្ខណៈជាសកម្មភាពរបស់សមាជិក សហជីពនិងរបស់
ប្រជាពលករ”។

       សហភាពពលករវៀតណាមបានកំណត់ថា សហជីពថ្នាក់មូលដ្ឋាននិង
បណ្តាអង្គភាពអាជីវកម្មអភិវឌ្ឍន៍ចីរភាព ដោយឈរលើមូលដ្ឋាន ពូនជ្រំ ថែទាំដល់ផលប្រយោជន៍របស់ប្រជាពលករ ដូចជាបង្កើតការងារធ្វើស្ថរភាព
សម្រាប់ពលករ ប្រាក់ចំណូលបានកែលំអរ។ នេះគឺជាមូលដ្ឋានដើម្បីជួយ
កម្មករ ពលករ រួមចំណែកអនុវត្តន៍ដំណើការឧស្សាហូបនីយកម្មទំនើបភាវូប
នីយកម្ម ប្រទេសជាតិ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ