វៀតណាមទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុដើម្បីអភិវឌ្ឍន៍កសិកម្ម

(VOV)_ជាប្រទេសមួយក្នុងចំណោមប្រទេសរងឥទ្ធិពលច្រើនបំផុត ពីបំរ៉ែបំរួល
អាកាសធាតុ វៀតណាមកំពុងម្ចាស់ការទប់ទល់នឹងបណ្ដាបាតុភូតធាតុអាកាសអវិជ្ជ
មាន ជាពិសេសគឺក្នុងវិស័យកសិកម្ម។គំរោងការណ៍ជាច្រើន និងដំណោះស្រាយជាច្រើន
ត្រូវបានអនុវត្តក្នុងវិស័យនេះ ដើម្បីទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។

វៀតណាមទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុដើម្បីអភិវឌ្ឍន៍កសិកម្ម - ảnh 1
វៀតណាមទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុដើម្បីអភិវឌ្ឍន៍កសិកម្ម

កសិកម្មជាមុខព្រួញនៃខឿនសេដ្ឋកិច្ចវៀតណាមដោយបានរួមវិភាគទាន១៨% 
ក្នុង GDP ។កសិកម្មប្រើប្រាស់ជាងពាក់កណ្ដាលបរិមាណពលករ ក្នុងទូទាំងប្រទេស 
ដោយមាន​រូបសណ្ឋានផលិតកម្ម​គ្រួសារ ទ្រង់ទ្រាយតូច។ បំរ៉ែបំរួលអាកាសធាតុទាំង
ឡាយ​សុទ្ធតែ​បង្កឡើងផលវិបាកចំពោះផលិតកម្មកសិកម្ម រុក្ខកម្មនិងនេសាទ។

          ក្នុងសភាពការណ៍នោះដើម្បី ស្វែងរកដំណោះស្រាយ​បន្សាំទៅនឹងអាកាសធាតុ
ដើរតួនាទីសំខាន់ ក្នុងការ​ទប់ទល់​នឹងបំរ៉ែបំរួលអាកាសធាតុ។ ក្នុងវិស័យកសិកម្ម ការ
បន្សាំជាមួយបំរ៉ែបំរួល​អាកាសធាតុត្រូវបានអនុវត្តនៅគ្រប់ជាន់ថ្នាក់ និងវិស័យ។



វៀតណាមទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុដើម្បីអភិវឌ្ឍន៍កសិកម្ម - ảnh 2
វៀតណាមទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុដើម្បីអភិវឌ្ឍន៍កសិកម្ម

ម្ចាស់ការបន្សាំលើវិស័យជាច្រើន

        តាមការព្យាករណ៍ថា៖ ចុងសតវត្សរ៍ទី២១ នីវ៉ូទឹកសមុទ្រនឹងឡើង១០សង់ទីម៉ែត្រ 
បណ្ដាលអោយផ្ទៃដីធម្មជាតិរបស់​ខេត្ត Hau Giang និង Kien  Giang (ភាគខាង​ត្បូង
​វៀតណាម) ត្រូវលិចទឹកពី៧៧% ដល់ ៨០,៦% ​។ ក្នុងពេលជាមួយគ្នានោះ ខេត្ត Thai
Binh, Nam Dinh, Soc Trang, Bac Lieu , Ca Mau  ត្រូវលិចទឹកដល់៥០%។ ​គិតតាម​តំ
បន់​គឺ វាលសណ្ដរទន្លេក្រហម ត្រូវលិចទឹក១៦,៨%ផ្ទៃដី និងវាលសណ្តទន្លេ Cuu Long
ត្រូវលិចទឹក៤០%ផ្ទៃដី។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ​វៀតណាម
 លោក Le Quoc Doanh បានអោយដឹងថា៖ចំពោះផ្នែកដំណាំ ​ដាំ​ដុះ ត្រូវប្រមូលផ្តុំទៅ
លើការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិនិយោគ និងកែលំអរហេដ្ឋា​រចនាសម្ព័ន្ធ ជាពិ
សេសគឺហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម និងកែច្នៃកសិផល និងផ្លាស់ប្តូរថ្មីគោលនយោ
បាយ។ ឯកភាពជាមួយទស្សនះនេះ លោក Ho Xuan Hung ប្រធាន​អគ្គសមាគមកសិកម្មវៀតណាម បានចាត់ទុកថា៖ 

          “ នាបច្ចុប្បន្ន ប្រការសំខាន់បំផុតគឺត្រូវពិនិត្យមើលរចនាសម្ព័ន្ធដំណាំ។ យើង
ត្រូវ​រួមរស់ និងបន្សាំជាមួយបំរ៉ែបំរួលអាកាសធាតុ។ ឧទាហរណ៍៖ស្ថានភាពជាតិប្រៃជ្រាប
ចូលក្នុងតំបន់មួយចំនួន គឺដោយសារធាតុអាកាសក្តី ប៉ុន្តែ ក៏មានកក្តាមនុស្សផង
ដែរ។ ប្រសិនបើយើងមានការព្យាករណ៍រហ័ស ហើយពីនោះ ផ្លាស់ប្តូរថ្មីរចនាសម្ព័ន្ធ ​រៀប
ចំផលិតកម្មឡើងវិញសំរាប់កសិករ។​”

          ក្នុងបណ្ដាដំណោះស្រាយទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ ប្រឆាំងភាពរាំងស្ងួត
 ជាតិប្រៃជ្រាបចូលយូរអង្វែង ចីរភាព ​ត្រូវគិតគូដល់ការរៀបចំប្រព័ន្ធធារាសាស្ត្រ​តាម​
តំបន់។ លោក Nguyen Van Tam ប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត 
Kien Giang បានអោយដឹងថា៖

          “ ក្នុងរយៈពេលយូរអង្វែង ត្រូវយកចិត្តទុកដាក់ច្រើនថែមទៀត ចំពោះប្រភព
ទុនដើម្បីធ្វើប្រព័ន្ធធារាសាស្ត្រ អោយសមស្របជាមួយតំបន់និមួយៗ។ ទីពីរគឺប្រព័ន្ធ​
ព័ត៍មានត្រូវបំពេញបានតម្រូវការជាក់ស្ដែង។”

          បង្កើនការបន្សាំនៅតាមមូលដ្ឋាន

        ការបន្សាំបំរ៉ែបំរួលអាកាសធាតុត្រូវបានអនុវត្តតាមលក្ខណះពិសេសរបស់តំបន់​
និមួយៗ។ ខេត្ត Khanh Hoa ប្រមូលផ្តុំទៅលើវិស័យមួយចំនួន ដូចជា៖ ហេដ្ឋារចនា​សម្ព័ន្ធផលិតកម្ម កសិកម្ម ធ្វើអំបិល ចិញ្ជឹមជលផល។ ក្រៅពីនោះ ខេត្តសកម្មចូលរួមសកម្ម
ភាពជាច្រើនដូចជាលើកកំពស់ចំណេះដឹង និងសមត្ថភាពអំពីបំរ៉ែបំរួលអាកាសធាតុ
នៅក្នុងនិងក្រៅប្រទេស ជំរុញការអនុវត្តកម្មវិធី គំរោងការណ៍ និងសកម្មភាពអំពី​បំ
រ៉ែបំរួលអាកាសធាតុ និងនីវ៉ូទឹកសមុទ្រឡើង។ លោក Nguyen Khanh Hoan ប្រធាន​ខុទ្ទកាល័យ គណៈកម្មាធិការបញ្ជាណែនាំបង្ការទប់ទល់នឹងគ្រោះធម្មជាតិនិងជួយ​
សង្គ្រោះខេត្ត Ben Tre បានអោយដឹងថា៖តំបន់កំពុងសកម្មឃោសនាអំពីការ​ជះ​ឥទ្ធិ
ពលរបស់បំរ៉ែបំរួលអាកាសធាតុដើម្បីប្រជាជនយល់ដឹងច្បាស់អំពីការទទួលខុស​ត្រូវការ
ពារព្រៃការពារប្រភពធនធានទឹក សន្សំសំចៃប្រភពទឹក៖

          “ បញ្ហារក្សាទឹកសាបដើម្បីបំរើជីវភាពរស់នៅ និងផលិតកម្មដើរតួនាទីដ៏សែន​សំ
ខាន់។ យើងខ្ញុំប្រមូលផ្តុំលើការធ្វើឃោសនា ផ្សព្វផ្សាយតាមរយៈគ្រប់មធ្យោបាយព័ត៍
មាន​មហាជន។ តាមនោះ ការយល់ដឹងរបស់ប្រជាជនត្រូវបានលើកកំពស់ជាច្រើន។”

          ការជះឥទ្ធិពលអវិជ្ជមាននៃបំរ៉ែបំរួលអាកាសធាតុក្នុងវិស័យកសិកម្ម នឹងជះឥទ្ធិ
ពលទៅលើគោលដៅកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍ចីរភាព របស់ប្រទេសជាតិ។​ការដែលវៀតណាមកំពុងខំប្រឹងប្រែងបង្កើនការបន្សាំ សមត្ថភាពទប់ទល់នឹងបំរ៉ែបំរួល
អាកាសធាតុ ជាពិសេសគឺក្នុងវិស័យកសិកម្ម នឹងរួមចំណែកកាត់បន្ថយការរងឥទ្ធិ
ពលពីបំរ៉ែបំរួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ