វៀតណាមនិងចិនបង្កើនចំណងមិត្តភាពនៅតាមព្រំដែន

(VOVworld)-ការជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ចិនលើកទី៣និង សកម្មភាពទាក់ទិននានាដោយក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារ ជាតិចិនរៀបចំឡើងនៅទីក្រុង Lang Son (វៀតណាម) និងខេត្ត Guangxi ប្រទេស
ចិន។​ការជួបប្រាស្រ័យនេះ ជាថ្មីម្តងទៀត បានរួមចំណែកបង្កើនការជឿ ទុកចិត្ត
ខាងនយោបាយ បង្កើតឡើងកម្លាំងចលករថ្មី និងការប្តេជ្ញាធ្វើឲ្យស៊ីជ្រៅ ថែមទៀត
នូវទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាង វៀតណាម
និងចិន រួមទាំងកសាងព្រំដែនវៀតណាម-ចិនឲ្យក្លាយទៅជាព្រំដែន សន្តិភាព
មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

វៀតណាមនិងចិនបង្កើនចំណងមិត្តភាពនៅតាមព្រំដែន - ảnh 1
ទិដ្ឋភាពនៃការជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ចិន

        ការជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ចិនបានក្លាយទៅជា សកម្មភាពប្រចាំឆ្នាំដែលប្រកបអត្ថន័យសំខាន់ទាំងខាងជីវភាពខាងនយោបាយ និងស្មារតីរបស់កងទ័ពនិងប្រជាជនជាប់ព្រំដែននៃប្រទេសទាំងពីរវៀតណាមនិង
ចិន។ ជាពិសេស នេះជាសកម្មភាពពោរពេញទៅដោយលក្ខណៈដាច់ដោយឡែក របស់កងទ័ពប្រជាជននៃប្រទេសទាំងពីរដែលមានខ្សែព្រំដែនរួមនោះ។

        បន្តប្រវត្តិសាស្ត្រនៃទំនាក់ទំនងមិត្តភាពរវាងកងយោធានៃប្រទេស
ទាំងពីរ

        វៀតណាមនិងចិនមានព្រំប្រទល់ជាប់ជាមួយគ្នា។ កត្តាភូមិសាស្ត្រធម្មជាតិ និងដំណើរអភិវឌ្ឍន៍របស់ប្រវត្តិសាស្ត្រនេះមានអត្ថន័យសំខាន់សម្រាប់ជីវភាព
នយោបាយនិងស្មារតីរបស់កងទ័ពនិងប្រជាជននៅតាមព្រំដែននៃប្រទេសទាំង
ពី​រវៀតណាមនិងចិន។

        នាបច្ចុប្បន្ន ប្រទេសទាំងពីរកំពុងបោះជំហានយ៉ាងខ្លាំងចូលក្នុងដំណើរការ
ផ្លាស់ប្តូរថ្មី និងធ្វើកំណែទម្រង់លើគ្រប់វិស័យ។ ហើយការជួបប្រាស្រ័យមិត្តភាព​ការពារព្រំដែនវៀតណាម-ចិនលើកនេះ​ មិនគ្រាន់តែបង្កើននូវការជឿទុកចិត្តគ្នា
ទៅវិញទៅមក ពង្រឹងចំណងមិត្តភាពសាមគ្គីភាព រវាងរដ្ឋអំណាចនិងប្រជាជន នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកតស៊ូប្រឆាំងនឹងល្បិចកល បំ
ផ្លើសការពិតរបស់អនុភាពអមិត្តទៅលើទំនាក់ទំនងមិត្តភាពរវាងវៀតណាម និង
ចិនទៀតផង។ ឧត្តមសេនីយ៍ឯក លោក​ Goujia Jianshe សេនាធិការរង នៃអគ្គ សេនាធិការដ្ឋានចំណុះគណៈកម្មាធិការយោធាកណ្តាលចិនបានឲ្យដឹងថា៖

“ប្រទេសយើងទាំងពីរគប្បីរឹតបន្តឹងសាមគ្គីភាព រួមដៃកសាងដៃគូរថ្មី សហប្រតិ បត្តិការនិងស្រុះចិត្តគំនិតគ្នាសម្រាប់ជម្រុញការអភិវឌ្ឍន៍ថ្មី នាំគ្នាឆ្ពោះទៅអនាកត ដើម្បីគ្រាប់ពូជមិត្តភាពរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរត្រូវបានចាក់ឬស
យ៉ាងរឹងមាំ និងដើម្បីទស្សនៈអភិវឌ្ឍន៍រុងរឿងនិងរួមរស់ក្នុងសន្តិភាពបានមរតក ពីជំនាន់មួយទៅជំនាន់មួយ”។

        តាមរយៈការរៀបចំចំនួន៣លើក ការជួបប្រាស្រ័យមិត្តភាពការពារព្រំដែន
វៀតណាម-ចិននេះ បានបង្កើតនូវទំនុកទុកចិត្តរវាងប្រជាជននិងកម្លាំងប្រដាប់ អាវុធនៃប្រទេសទាំងពីរ ដើម្បីខ្សែព្រំដែនមួយសន្តិភាព មិត្តភាព សហប្រតិបត្តិ​ ការនិងអភិវឌ្ឍនប្រកបដោយនិរន្តរភាព។

វៀតណាមនិងចិនបង្កើនចំណងមិត្តភាពនៅតាមព្រំដែន - ảnh 2
អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត ណាមលោក
 Nguyen Chi Vinh ថ្លែងមតិនៅការជួបប្រាស្រ័យ

        បង្កើនចំណងមិត្តភាពសាមគ្គីភាព

        ក្នុងដំណាក់កាលថ្មី ចំពោះមុខបំរ៉ែបំរួលយ៉ាងខ្លាំងក្លាក្នុងតំបន់និងលើពិភព
លោក ជាពិសេស រវាងប្រទេសទាំងពីរនៅតែសេសសល់បញ្ហាជំពាក់ជំពិនដែល
ទាក់ទិនទៅនឹងព្រំដែនសមុទ្រនោះ ការបង្កើនអនុវត្តសកម្មភាពជួបប្រាស្រ័យមិត្ត ភាពគឺចាំបាច់ជាងពេលណាៗទាំងអស់។ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត
ណាមលោក Nguyen Chi Vinh បានស្នើរក្នុងការជួបប្រាស្រ័យថា៖

“កងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរនិយាយរួមនិងកងកម្លាំងគ្រប់គ្រង ការ ពារព្រំដែននិយាយដោយឡែក ត្រូវបង្កើនសហការគ្នា អនុវត្តរាល់ខ្លឹមសាសហប្រ តិបត្តិការដែលមានស្រាប់ និងដាក់សំណើរនូវខ្លឹមសារសហប្រតិបត្តិការថ្មីឲ្យសម្បូ បែបនិងជាក់ស្តែងជាង សំដៅបង្កើនបរិយាកាសសន្តិភាព ស្ថិរភាព និងបង្ក លក្ខណៈសម្រាប់ប្រជាជននៃប្រទេសទាំងពីរអភិវឌ្ឍន៍សេដ្ឋកិច្ច រួមចំណែកពង្រឹង ទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាមនិងចិនផងដែរ”។

ការជួបប្រាស្រ័យព្រំដែនជាន់ខ្ពស់នេះគឺសម្តែងនូវបំណងប្រាថ្នារបស់ប្រជាជននៃ
ប្រទេសទាំងពីរ ក៏ដូចជាបន្តប្រវត្តិសាស្ត្រអំពីចំណងមិត្តភាព សាមគ្គីភាព រវាង
កងយោធានៃប្រទេសទាំងពីរ។​សកម្ម​ភាពជួបប្រាស្រ័យជាប្រចាំនេះនៅតែ ជា
ស្ពានផ្សាភ្ជាប់មនោសញ្ចេតនា ភាពកក់ក្តៅរវាងប្រជាជននៅតាមព្រំដែនវៀត
ណាម-ចិនទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ