វៀតណាមនិងសហភាពអឺរ៉ុបរួមគ្នាអនុវត្តកិច្ចព្រមព្រៀងFTA

(VOVworld)-សហភាពអឺរ៉ុបនឹងវៀតណាមមានបំណងនាំកិច្ចព្រមព្រៀងណាណិជ្ជកម្ម
 សេរី (FTA) រវាងវៀតណាមជាមួយសហភាពអឺរ៉ុប (EVFTA) ដែលបានចុះហត្ថលេខា
ក្នុងខែធ្នូឆ្នាំ២០១៥នោះ ឲ្យមានសុពលភាពជាផ្លូវការនាឆ្នាំ២០១៨ខាងមុខ។ ភាគីទាំង
ពីរកំពុងបានអនុវត្តយ៉ាងសកម្មសម្រាប់ដំណាក់កាលពិនិត្យទូទៅផ្នែកគតិយុត្តិដើម្បី
ឈាន ដល់ការអនុម័តកិច្ចព្រមព្រៀងនេះជាឯកឆ័ន្ទ។

វៀតណាមនិងសហភាពអឺរ៉ុបរួមគ្នាអនុវត្តកិច្ចព្រមព្រៀងFTA - ảnh 1
ប្រធានក្រុមចរចាររដ្ឋាភិបាល ទទួលបន្ទុកខាងពាណិជ្ជកម្មអន្តរជាតិ  អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀត  ណាមលោក Tran Quoc Khanh ថ្លែងមតិនៅសិក្ខាសាលា


        នៅពាក់កណ្តាលខែកញ្ញា នៅទីក្រុងព្រុចសែល (បែលហ្ស៊ីក) ក្រុមបេសកកម្ម
វៀតណាម​អមសហភាពអឺរ៉ុបនិងក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមរួមសហការ
ជាមួយភាគី EU និងក្រុមបេសកកម្មប៊ែលហ្ស៊ីកអម EU រៀបចំសិក្ខាសាលា “FTA EU-
វៀតណាម៖ ឱកាសថ្មី”។​យោងតាមប្រភពព័ត៌មានពីសិក្ខាសាលានេះ ទាំងភាគីវៀត
 ណាមនិង EU សុទ្ធតែកំពុងអនុវត្តសកម្មភាពជាច្រើនដើម្បីកិច្ចព្រមព្រៀង EVFTA
ដើរ ចំគោលដៅដែលបានដាក់ចេញ។

        ភាគីទាំងពីរមានផលប្រយោជន៍ទៅវិញទៅមក

        ខណៈដែលមានសុពលភាពនោះ EVFTA នឹងនាំមកនូវផលប្រយោជន៍ធំធេង
 អំពីពន្ធចំពោះទំនិញរបស់ទាំងវៀតណាមនិងEU ។ ពោលគឺ នៅពេលដែលកិច្ចព្រម
ព្រៀងនេះមានសុពលភាព EU នឹងលុបចោលពន្ធនាំចូលចំពោះពន្ធចំនួន៨៥,៦% ប្រ
ភេទ ហើយក្រោយរយៈពេល៥ឆ្នាំនឹងលុបបំបាត់ពន្ធ៩៩%ប្រភេទថែមទៀត ដែលក្នុង
នោះ ពន្ធ ភាគច្រើនគឺតម្រង់ទៅលើផលិតផលវៀតណាមដែលមានប្រៀបខ្លាំង
សម្រាប់នាំចេញ ទៅ EU។ ហើយ EU នឹងលុបចោលទាំងស្រុងពន្ធនាំចូលសម្រាប់
ផលិតផលវៀត ណាមបន្ទាប់ពីរយៈពេល៧ឆ្នាំដែលកិច្ចព្រមព្រៀងមានសុពលភាព។

        រីឯខ្លួនវិញ វៀតណាមបានសន្យា លុបបំបាត់ពន្ធ៦៥%ប្រភេទ សម្រាប់មុខទំ
​និញរបស់ EU បន្ទាប់ពីការដែលកិច្ចព្រមព្រៀងនេះមានសុពលភាព។ ហើយក្នុងរយៈ
ពេល១០ឆ្នាំ វៀតណាមនឹងលុបបំបាត់ពន្ធ៩៩%ប្រភេទថែមទៀត។

        ដូច្នេះ ខណៈដែលកិច្ចព្រមព្រៀងនេះមានសុពលភាព អតិថិជននៃភាគីទាំងពីរ
 នឹងទទួលបានអត្ថប្រយោជន៍ធំធេងជាច្រើន ដែលបានប្រើប្រាស់ផលិតផលមាន
គុណ ភាពខ្ពស់ដោយតម្លៃសមរម្យ។ ជាពិសេសការបង្កើតសហគមន៍សេដ្ឋកិច្ចអា
ស៊ាននោះអង្គភាពអាជីវកម្ម EU អាចជម្រុញការនាំចេញនិងវិនិយោគនៅប្រទេសជា
សមាជិក អាស៊ានតាមរយៈស្ពានផ្សាភ្ជាប់គឺវៀតណាមនេះឯង។

       ដើម្បី EVFTA ដើរចំគោលដៅ

        ដើម្បី EVFTA ដើរចំគោលដៅនិងកាលបរិច្ឆេទដែលភាគីទាំងពីរដាក់ចេញ
 វៀត ណាមត្រូវអនុវត្តការកែទម្រងជាច្រើនលើគោលនយោបាយទាក់ទាញវិនិយោគ
 ដើម្បី ឲ្យកាន់តែទាក់ទាញសម្រាប់អង្គភាពអាជីវកម្មបរទេស។ ប្រធានក្រុមចរចារ
រដ្ឋាភិបាល ទទួលបន្ទុកខាងពាណិជ្ជកម្មអន្តរជាតិ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-
ពាណិជ្ជកម្មវៀត  ណាមលោក Tran Quoc Khanh បានឲ្យដឹងថា៖

        “យើងខ្ញុំបានរៀបចំឡើងនូវដំណើរការអនុវត្តយ៉ាងល្អិតល្អន់ ហើយរហូតទល់
 ពេលនេះ​ភាគីទាំងពីរដើរចំគោលដៅនិងចំពេលវេលា។ លើកនេះជាការពិនិត្យគតិ
យុត្តិលើកទី២និងពីឥឡូវដល់ចុងឆ្នាំនេះ នឹងអនុវត្តការពិនិត្យនេះបន្ថែម១ឬ២លើក
ទៀត”។

        រីឯភាគី EU វិញ ប្រធានក្រុមចរចារនៃសហភាពអឺរ៉ុប លោក Mauro Petriccone
បានអះអាងថា សហភាពអឺរ៉ុបបានរៀបចំដំណើការជួយអនុម័តយ៉ាងឆាប់នូវកិច្ចព្រម
ព្រៀងនេះ មុននឹងប្រទេសជាសមជិកអនុម័ត តាមនោះភាគីទាំងពីរបានដាក់ចេញ
គោលដៅនាំកិច្ចព្រមព្រៀង EVFTA ឲ្យមានសុពលភាពនៅដើមឆ្នាំ២០១៨។

        “យើងខ្ញុំកំពុងដំណើការការពិនិត្យខាងកតិយុត្តិនិងដើរចំកាលបរិចេ្ឆទ។​បន្ទាប់
នោះ គឺដល់ផ្នែកបកប្រែ ពោលគឺបកប្រែជាភាសារបស់EU ទាំងអស់និងជាភាសាវៀត
ណាមដើម្បីប្រជាជននៃភាគីទាំងពីរអាចយល់បាននូវខ្លឹមសារ”។

        EVFTA ចំណាយតែរយៈពេល២ឆ្នាំប៉ណ្ណោះសម្រាប់ការចរចារ ដូច្នេះ កិច្ចព្រម
ព្រៀងនេះនឹងក្លាយទៅជាគំរូមួយដើម្បី EU ជម្រុញរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម
នាពេលខាងមុខ។ ដាក់បញ្ចូនឲ្យ EVFTA មានសុពលភាពជាផ្លូវការយ៉ាងឆាប់ៗ
នោះជាការងារពោរពេញទៅដោយអត្ថន័យចំពោះ EU វៀតណាមនិងប្រទេសអា
ស៊ានជាច្រើនទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ