វៀតណាមប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា ដើម្បីខឿន​សេដ្ឋកិច្ច​មហាសាគរ​ប្រកបដោយ​និរន្តរភាព

(VOVWORLD) - សន្និសីទអន្តរជាតិស្តីពីសេដ្ឋកិច្ចមហាសាគរប្រកបដោយនិរន្តរភាព និងបន្សាំ ការប្រែប្រួលអាកាសធាតុទើបបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ដែលត្រូវបានរដ្ឋាភិបាលវៀតណាម រដ្ឋាភិបាលន័រវេស និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិរៀបចំឡើង។ 
វៀតណាមប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា ដើម្បីខឿន​សេដ្ឋកិច្ច​មហាសាគរ​ប្រកបដោយ​និរន្តរភាព - ảnh 1សន្និសីទអន្តរជាតិស្តីពីសេដ្ឋកិច្ចមហាសាគរប្រកបដោយនិរន្តរភាព និងបន្សាំ ការប្រែប្រួលអាកាសធាតុ (រូបថត៖ VGP)

លទ្ធផលដែលសម្រេចបាននៅក្នុងសន្និសីទនឹងជាមូលដ្ឋានសម្រាប់វៀតណាមសហប្រតិបត្តិការ និងអនុវត្តន៍សកម្មភាពបន្សាំនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងធ្វើការប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លា ដោយបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ប្រទេសជាសមាជិកក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រឈមសកលផងដែរ។

ជាមួយប្រធានបទ "ដំណោះស្រាយសម្រាប់ខឿនសេដ្ឋកិច្ចសមុទ្រប្រកបដោយនិរន្តរភាព និងមានលទ្ធភាពធន់" នោះ អង្គសន្និសីទបានពិភាក្សាអំពីឱកាសដ៏សំខាន់ៗក្នុងការលើកកម្ពស់ និងការប្រើប្រាស់ធនធានសមុទ្រប្រកបដោយនិរន្តរភាព ក៏ដូចជាបញ្ហាប្រឈមស្នូលនៃវិបត្តិជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងការបំពុល ជាពិសេសការបំពុលសំរាមប្លាស្ទិកមហាសមុទ្រ។; កំណត់ឱកាសជំរុញសកម្មភាពការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រជាមួយនឹងគោលដៅស្តារសេដ្ឋកិច្ចសមុទ្រ និងការអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ភាពធន់របស់សហគមន៍ និងបណ្ដាប្រទេសដែលងាយរងគ្រោះផងដែរ។

អភិវឌ្ឍន៍សេដ្ឋកិច្ចមហាសាគរប្រកបដោយនិរន្តរភាព៖ កូនសោរនាំមកនូវភាពរុងរឿង

ក្នុងនាមជាប្រទេសដែលរងគ្រោះមហន្តរាយធម្មជាតិច្រើនជាងគេ ហើយហានិភ័យគ្រោះធម្មជាតិកំពុងកើនឡើងជាមួយនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនោះ វៀតណាមតែងតែយល់ដឹងយ៉ាងច្បាស់លាស់អំពីបញ្ហាប្រឈម ហើយតែងតែឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងធ្វើការប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លារួមជាមួយសហគមន៍អន្តរជាតិ ដើម្បីខឿនសេដ្ឋកិច្ចមហាសាគរបៃតង និងប្រកបដោយចីរភាព។

ដូច្នេះហើយ នៅក្នុងសន្និសីទនេះ វៀតណាម រួមជាមួយសហគមន៍អន្តរជាតិបាននាំចេញការប្តេជ្ញាចិត្តចំនួន ៥ នោះគឺ៖ ការស្ថាបនាគោលនយោបាយ និងបរិយាកាសគតិយុត្តិអន្តរជាតិសម្រាប់ខឿនសេដ្ឋកិច្ចសមុទ្រប្រកបដោយនិរន្តរភាព និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសជាមួយប្រទេស និងភាគីពាក់ព័ន្ធងាយរងគ្រោះ; ការបង្កើតប្រព័ន្ធមូលដ្ឋានទិន្នន័យដ៏ទូលំទូលាយ ដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិអំពីផលប៉ះពាល់ពហុទិសនៃការប្រែប្រួលអាកាសធាតុ ការកើនឡើងនៃទឹកសមុទ្រ និងកាកសំណល់ប្លាស្ទិក ដើម្បីគាំទ្រកសាងគោលនយោបាយឆ្លើយតបជាសកល; ការដោះស្រាយបញ្ហាប្រឈម និងហានិភ័យសន្តិសុខទាក់ទងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការជំរុញ និងការកសាងយន្តការសហប្រតិបត្តិការសន្តិសុខសកល និងក្នុងតំបន់ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព; បង្កើនសមត្ថភាពស្ដារឡើងវិញអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រប្រកបដោយនិរន្តរភាពក្រោយជំងឺកូវីដ -១៩ និងសមត្ថភាពបន្សាំរបស់ប្រទេស សហគមន៍ និងភាគីពាក់ព័ន្ធនានាដែលងាយរងគ្រោះជាដើម។ អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Van Thanh បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមនៅសមុទ្រ៖“គ្រប់គ្រងប្រកបដោយនិរន្តរភាពនូវប្រភពធនធាន និងសកម្មភាពនៅលើសមុទ្រ ដូចជាវារីវប្បកម្ម ការនេសាទ ការដឹកជញ្ជូនតាមសមុទ្រ ទេសចរណ៍សមុទ្រ ឆ្នេរសមុទ្រ ការអភិវឌ្ឍថាមពលដោយផ្អែកលើមហាសាគរគឺត្រូវពឹងផ្អែកលើមូលដ្ឋានបច្ចេកវិទ្យា បច្ចេកទេសសមុទ្របៃតង ជឿនលឿន និងទំនើប ជាពិសេសគឺកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមករបស់សហគមន៍អន្តរជាតិ។ បណ្ដាប្រទេសអភិវឌ្ឍន៍ចាំបាច់ត្រូវមានការទទួលខុសត្រូវចំពោះការជួយឧបត្ថម្ភហិរញ្ញាវត្ថុ បទពិសោធន៍គ្រប់គ្រង និងការផ្ទេរប្រគល់បច្ចេកវិទ្យា។ បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ចាំបាច់ត្រូវខិតខំប្រឹងប្រែងប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសមុទ្របៃតង និងការគ្រប់គ្រង ដើម្បីយើងអាចធ្វើដំណើររួមគ្នាឆ្ពោះទៅសមុទ្រប្រកបដោយសមភាព ហើយរួមគ្នាដោះស្រាយរាល់បញ្ហាដែលមានលក្ខណៈសកលរបស់សមុទ្រ និងមហាសាគរផងដែរ”។

ធ្វើសកម្មភាពដោយប្ដូរផ្ដាច់ដើម្បីមហាសាគរបៃតង

វៀតណាមប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា ដើម្បីខឿន​សេដ្ឋកិច្ច​មហាសាគរ​ប្រកបដោយ​និរន្តរភាព - ảnh 2ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Van Thanh ថ្លែងមតិក្នុងសន្និសីទ (រូបថត៖ qdnd.vn)

យោងតាមតួរលេខស្ថិតិបានឲ្យដឹងថាវៀតណាមមានប្រជាជនជាង ៧០ លាននាក់ (ប្រមាណ ៧២% នៃចំនួនប្រជាជនសរុប) រស់នៅតាមខេត្ត ក្រុងឆ្នេរសមុទ្រចំនួន ២៨ នៃប្រទេសជាតិ តំបន់ដីសណ្ដទន្លេ Cuu Long និងតំបន់ដីសណ្ដទន្លេក្រហម។ទិន្នផលអង្ករចំនួន ៨៣% នៃប្រទេសជាតិទាំងមូលក៏បានប្រមូលផ្ដុំនៅតាមបណ្ដាខេត្តវាលទំនាប និងតំបន់ឆ្នេរសមុទ្រ។ នេះក៏ជាតំបន់អភិវឌ្ឍន៍យ៉ាងស្វាហាប់របស់ប្រទេសជាតិផងដែរ។ ទោះជាយ៉ាងណាក៏ដោយ នាបច្ចុប្បន្នទីក្រុង និងតំបន់វាលទំនាបជាច្រើន តាមឆ្នេរសមុទ្រ កំពុងរងការបាក់ស្រុតដោយសារមូលហេតុពីធម្មជាតិ និងមនុស្ស ហើយហេដ្ឋារចនាសម្ព័ន្ធនគរកំពុងរងសម្ពាធយ៉ាងធំធេងផងដែរ។ ហានិភ័យសន្តិសុខនានាដែលទាក់ទងនឹងអាកាសធាតុក៏ជាបញ្ហាគួរឲ្យព្រួយបារម្ភថ្មីដ៏បំផុត ហើយបម្រែបម្រួលអាកាសធាតុបានបណ្ដាលឲ្យមានហានិភ័យសន្តិសុខសកល។ ក្នុងបរិបទនេះ វៀតណាមបានជ្រើសរើសការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រតាមទិសដៅនិរន្តរភាព ដោយមានទំនាក់ទំនងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ។ អនុរដ្ឋមន្ត្រីក្រសួងធនធាន និងបរិស្ថាន លោក Le Minh Ngan បានឲ្យដឹងថា៖ “វៀតណាមតែងតែបង្ហាញពីការទទួលខុសត្រូវជាសមាជិកដ៏សកម្មក្នុងសហគមន៍អន្តរជាតិ។ វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយប្រទេស និងដៃគូនានា ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ ប្រភពធនធាន និងគំនិតផ្តួចផ្តើមគ្រប់គ្រងទូទៅ ដើម្បីខឿនសេដ្ឋកិច្ចសមុទ្របៃតងប្រកបដោយចីរភាព និងបន្សាំនឹងការប្រែប្រួលអកាសធាតុផងដែរ”។

វៀតណាមនឹងខិតខំប្រឹងប្រែងសហប្រតិបត្តិការជាមួយបណ្ដាប្រទេសផ្សេងៗក្នុងការដោះស្រាយ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសាកល ដើម្បីសមុទ្របៃតង ស្រស់បំព្រង និងខឿនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ រាល់លទ្ធផលដ៏សំខាន់ៗក្នុងសន្និសីទនឹងរួមចំណែកបង្កើនការតភ្ជាប់ ជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេស តំបន់ដើម្បីរួមកម្លាំងកាយចិត្តការពារមហាសាគរ ក៏ដូចជាអនាគតរបស់មនុស្សជាតិទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ