វៀតណាមប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លានាំទំនាក់ទំនងជាមួយអង្គការសហប្រជាជាតិ និង​ESCAP ឲ្យកាន់តែស៊ីជម្រៅនិងជាក់ស្ដែងថែមទៀត

(VOVWORLD) - ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៧៨ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (ESCAP) ក្នុងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ឧសភា នៅទីស្នាក់ការរបស់អង្គការនេះនៅទីក្រុងបាងកក ប្រទេសថៃ។ 
វៀតណាមប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លានាំទំនាក់ទំនងជាមួយអង្គការសហប្រជាជាតិ និង​ESCAP ឲ្យកាន់តែស៊ីជម្រៅនិងជាក់ស្ដែងថែមទៀត - ảnh 1កិច្ចប្រជុំប្រចាំឆ្នាំលើកទី ៧៨ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (ESCAP)

ការដែល ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី ៧៨ នៃESCAP បានសឲ្យឃើញថារដ្ឋាភិបាលវៀតណាមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយអង្គការសហប្រជាជាតិនិយាយរួម និង ESCAP និយាយដោយឡែកក្នុងរយៈពេល ៤៥ ឆ្នាំកន្លងទៅ ដោយបានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លានាំទំនាក់ទំនង ជាមួយអង្គការសហប្រជាជាតិ និង ESCAP ឲ្យកាន់តែស៊ីជម្រៅនិងជាក់ស្ដែងថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ។

ដោយប្រធានបទ "របៀបវារៈរួមសំដៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក" កិច្ចប្រជុំលើកទី ៧៨ របស់ ESCAP បានផ្តោតសំខាន់លើការពិភាក្សាអំពីវិស័យស្នូលៗ នាពេលបច្ចុប្បន្នក្នុងតំបន់ ដូចជាកាស្ដារឡើងវិញ និងសម្រេចឲ្យបានសន្ទុះកំណើនយ៉ាងខ្លាំងក្លា ប្រកបដោយចីរភាព ជំរុញពាណិជ្ជកម្ម ការវិនិយោគ ធានាការតភ្ជាប់ និងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព ជំរុញនវានុវត្តន៍  និងទាញយកឱកាសពីបច្ចេកវិទ្យាឌីជីថលជាដើម។

ជំនួយរបស់ ESCAP សម្រាប់វៀតណាម

នារយៈពេលកន្លងទៅ ESCAPបានផ្ដោតសំខាន់លើសកម្មភាពជួយឧបត្ថម្ភដល់រដ្ឋាភិបាលនៃបណ្ដាប្រទេសអំពីបច្ចេកវិទ្យា ការផ្ដល់ប្រឹក្សានយោបាយ ការសិក្សាស្រាវជ្រាវ និងការវិភាគស្ថានការណ៍សេដ្ឋកិច្ច សង្គមនៅក្នុងតំបន់ និងបណ្ដាប្រទេសជាសមាជិក ហ្វឹកហាត់ និងបណ្ដុះបណ្ដាលអ្នកជំនាញ ការផ្សព្វផ្សាយព័ត៌មាន និងបទពិសោធន៍អភិវឌ្ឍន៍។ នៅវៀតណាម ESCAP បានជួយឧបត្ថម្ភយ៉ាងសកម្ម និងជាក់ស្ដែងលើទិដ្ឋភាពសំខាន់ចំនួន ២ គឺការតាក់តែងគោលនយោបាយ យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការលើកកម្ពស់សមត្ថភាពជូនកម្មាភិបាលតាមរយៈវគ្គបណ្តុះបណ្តាល សិក្ខាសាលាជំនាញដែលរៀបចំដោយ ESCAP លើវិស័យជាច្រើនដូចជា គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច បញ្ហាសង្គម ការអភិវឌ្ឍកសិកម្ម ផ្លូវគមនាគមន៍ ការដឹកជញ្ជូន ព័ត៌មាន-ការផ្សព្វផ្សាយ ការធ្វើស្ថិតិជាដើម។

កម្មវិធីសហប្រតិបត្តិការជាមួយ ESCAP គឺមានអត្ថន័យដ៏សំខាន់ ដោយបានរួមចំណែកដ៏ធំធេងទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងដំណើរការអនុវត្តន៍រាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់វៀតណាម ក្នុងនោះលេចធ្លោបំផុតគឺការកសាងប្រព័ន្ធទិន្នន័យ និងស្ថិតិស្តីពីស្ថានភាពអនុវត្តន៍រាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពថ្នាក់ជាតិ។

ការរួមចំណែករបស់វៀតណាមចំពោះសកម្មភាពរបស់ ESCAP

វៀតណាមប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លានាំទំនាក់ទំនងជាមួយអង្គការសហប្រជាជាតិ និង​ESCAP ឲ្យកាន់តែស៊ីជម្រៅនិងជាក់ស្ដែងថែមទៀត - ảnh 2ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៧៨ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (ESCAP)

នារយៈពេលកន្លងទៅ វៀតណាមបានចូលរួមយ៉ាងសកម្ម ជាក់ស្តែង ប្រកបដោយមានការទទួលខុសត្រូវក្នុងគ្រប់សកម្មភាព និងយន្តការរបស់គណៈកម្មាធិការ ពោលគឺមិនត្រឹមតែចូលរួមវិភាគទានកសាងឯកសារ និងតម្រង់ទិសដៅសហប្រតិបត្តិការរបស់ESCAP ប៉ុណ្ណោះទេ ថែមទាំងដាក់ចេញដំណោះស្រាយដែលមានលក្ខណៈទូទៅ និងយូរអង្វែងចំពោះបញ្ហាបន្ទាន់ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់នាបច្ចុប្បន្ននេះ ហើយតាមនោះរួមចំណែកជំរុញការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។

ឧបនាយករដ្ឋមន្ត្រី Vu Duc Dam ជាគឺជាថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតរបស់វៀតណាម ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនេះផ្ទាល់ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ ដោយមានអត្ថន័យពិសេសចំពោះភាគីទាំងពីរក្នុងបរិបទ ដែលឆ្នាំនេះគឺជាទិវារំលឹកខួលលើកទី ៧៥ ឆ្នាំ នៃការបង្កើត ESCAP ហើយជាទិវារំលឹកខួបលើកទី ៤៥ ឆ្នាំ ដែលវៀតណាមចូលជាសមាជិកអង្គការសហប្រជាជាតិ។ នេះគឺជាសារដ៏សំខាន់របស់រដ្ឋាភិបាលវៀតណាមដោយបានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយអង្គការសហប្រជាជាតិនិយាយរួម និង ESCAP និយាយដោយឡែកក្នុងរយៈពេល ៤៥ ឆ្នាំកន្លងទៅ ព្រមទាំងបង្ហាញពីការ ប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាក្នុងការនាំទំនាក់ទំនងជាមួយអង្គការសហប្រជាជាតិ និង ESCAP ឲ្យកាន់តែស៊ីជម្រៅ និងជាក់ស្ដែងថែមទៀតនាពេលខាងមុខ។ តាមនោះជំរុញថែមទៀតនូវដំណើរការសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាសមាជិក ពង្រីកប្រសិទ្ធភាពនូវការជួយឧបត្ថម្ភរបស់ ESCAP ដើម្បីអនុវត្តន៍យុទ្ធសាស្ត្រ និងគោលដៅអភិវឌ្ឍន៍របស់វៀតណាម ជាពិសេសគឺដំណើរការស្តារ និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្រោយជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាការអនុវត្តការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងសន្និសិទលើកទី ២៦ នៃបណ្ដាភាគីដែលចូលរួម អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP 26) ។

ការចូលរួមយ៉ាងសកម្មរបស់វៀតណាមក្នុង ESCAP បានអះអាងពីភាពម្ចាស់ការ សកម្ម និងការទទួលខុសត្រូវរបស់វៀតណាមក្នុងយន្តការពហុភាគី ជាពិសេសគឺអង្គការសហប្រជាជាតិ  ដោយរួមចំណែកលើកកំពស់តួនាទី និងឋានៈរបស់វៀតណាម ក៏ដូចជារួមចំណែកជំរុញបរិយាកាសសុខសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការរបស់តំបន់ និងនៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ